ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ទារក

នៅ​ពេល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​គួរ​ធ្វើ​ម៉េច​ខ្លះ​?

ពិត​ណាស់​ ប៉ា​ម៉ាក់​គ្រប់​រូប​តែងតែ​រំពឹង​ថា​ ទារក​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​នៅ​ឆ្នាំ​ដំបូង ហើយ​នៅ​ពេល​ដែល​ឃើញ​ពួក​គេ​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​ត្រូវ​សង្កេតមើល​ ក៏​ដូចជា​តាមដាន​ចំពោះ​ការ​វិវត្តនៃ​ធ្មេញ​ទី​មួយ​របស់​ទារក​​​ឲ្យ​បាន​ដិតដល់​។​ ការ​ដុះ​ធ្មេញ​អាច​កើត​ឡើង​ខុស​ៗ​គ្នា​ចំពោះ​ទារក​ម្នាក់​ៗ ​យោង​តាម​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ដុះ​ធ្មេញ​អាច​នឹង​ចាប់ផ្ដើម​នៅ​ពេល​ដែល​ទារក​អាយុ​៤​ខែ​ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​នៅ​ពេល​ដែល​ទារក​អាយុ​៦​ខែ​។​ បើ​ទោះ​បី​ជា​កូន​អាយុ​៦​ខែ​ហើយ​ នៅ​មិន​ទាន់​​ដុះ​ធ្មេញ​នៅ​ឡើយ​ ប៉ា​ម៉ាក់​ក៏​ពុំ​ចាំបាច់​បារម្ភ​ដែរ​ ពីព្រោះ​ក្មេង​ខ្លះ​អាច​​មិន​ទាន់​ដុះ​ធ្មេញ​​នៅ​​​ឆ្នាំ​ដំបូង​នោះ​ទេ​។ សញ្ញា​ទាំង​នេះ​ បង្ហាញ​ថា​ទារក​ជិត​ដុះ​ធ្មេញ​ នៅ​ពេល​ដែល​ទារក​បញ្ចេញ​សញ្ញា​ខាងក្រោម​នេះ​ បញ្ជាក់​ថា​ពួក​គេ​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ឆាប់​ៗ​នេះ៖ មួម៉ៅ​ច្រើន​​ អញ្ចាញ​ក្រហម​ ឬ​ហើម​ ហៀរ​ទឹក​មាត់​ ចំណង់​អាហារ​ថយ​ចុះ​​ ​ម៉ាក់ៗ​អាច​បន្ត​បំបៅ​ដោះ​កូន​បាន​ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ងឿងឆ្ងល់​ថា​ នៅ​ពេល​ដែល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ តើ​គួរ​បញ្ឈប់​បំបៅ​ដោះ​កូន​ដែរ​ឬ​ទេ? យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​យើង​មិន​ណែនាំ​ឲ្យ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​ឡើយ​ ប៉ុន្តែ​យើង​​​គប្បី​ដាក់​ទារក​​ឲ្យ​បៅ​នៅ​ក្នុង​ទីតាំង​សមស្រប​ និង​​ប្រើប្រាស់​វិធី​ថែទាំ​នៅ​ផ្ទះ​ ដើម្បី​បំបាត់​ការ​ឈឺ​អញ្ចាញ​របស់​ទារក​ ព្រម​ទាំង​​បន្ត​បំបៅ​ដោះ​កូន​តាម​ធម្មតា​។ តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ នៅ​ពេល​​ទារក​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយ​ៗ​​ខាង​ក្រោម​នេះ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​។ ម៉ាស្សា​ ឬ​ត្រដុស​អញ្ចាញ​ធ្មេញ​របស់​ទារក​ដោយ​ប្រើ​ម្រាម​ដៃ​ ឬ​កំណាត់​ស្អាត។​ ចូរ​ធ្វើ​បែប​នេះ​ មុន​ និង​បន្ទាប់​ពី​បំបៅ​ដោះ​រួច​។ ដើម្បី​បន្ធូរ​សម្ពាធ​អញ្ចាញ​ធ្មេញ​ ចូរ​ឲ្យ​ប្រដាប់​ខាំ​ធ្មេញ​ ដែល​ទារក​អាច​ទំពា​លេង​បាន ជូត​សម្អាត​ទឹក​មាត់​ហៀរ​ចេញ​ថ្នម​ៗ​ ដើម្បី​កុំ​ឲ្យ​កើត​កន្ទួល​រមាស់​ សម្រាប់​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ម៉ាក់​ៗ​អាច​​ឲ្យ​កូន​ញ៉ាំ​អាហារ​ត្រជាក់​ៗ​ដូចជា​​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​​​ ពេល​ណា​​គួរ​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ?​ ​ប្រសិនបើ​ទារក​មាន​អាការៈ​ដូច​ខាងក្រោម​ ម៉ាក់​ៗ​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​។ ក្ដៅ​ខ្លួន​ចាប់​ពី​៣៨​អង្សា​សេ​ ឬ​លើស​ពី​នេះ។ ទោះ​បី​ជា​ការ​ដុះ​ធ្មេញ​ អាច​​ធ្វើ​ឲ្យ​កូន​ឡើង​​កម្ដៅ​ក្នុង​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​អាច​បណ្ដាល​ឲ្យ​ទារក​មាន​អាការៈ​គ្រុន​ក្ដៅ​ឡើយ​។ រាករូស ហៀរសំបោរ​ យំ​មិន​បាត់។


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?

ពេល​កូន​តូច​មិន​សូវ​ជុះ ហើយ​​មាន​តែ​ផោម សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ច្រើន​មាន​ការ​បារម្ភ​ពី​រឿង​នេះ។ តើ​នេះ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន? គួរ​ដោះ​ស្រាយ​បែប​ណា?​ ១. កូន​ផោម​ជា​រឿង​ធម្មតា ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ កូន​តូច​ផោម​ជា​រឿង​ធម្មតា និង​ចាំបាច់​។ កូន​យើង​អាច​មាន​ហ្គាស​​នៅ​ក្នុង​ពោះ​ដោយ​សារ​បាន​ស្រូប​ខ្យល់​ពេល​បៅ​មិន​ថា​បៅ​ដោះ ឬ​បៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ​។ ដូច​គ្នា​ដែរ ចំពោះ​កូន​ធំ​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន គេ​អាច​នាំ​ជាតិ​​​ហ្គាស​ចូល​ក្នុង​ពោះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​​ស្ពៃ​ក្ដោប សណ្ដែក ខ្ទឹមបារាំង និង​ខាត់​ណា​ខៀវ ជា​ដើម​។ នៅ​ពេល​មាន​ខ្យល់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កូន​យើង​ត្រូវ​ការ​បញ្ចេញ​វា​មក​ក្រៅ​វិញ​តាម​រយៈ​ភើ ឬ​ក៏​ផោម​។ បើ​មិន​បាន​បញ្ចេញ​ខ្យល់​ក្នុង​ពោះ​មក​ក្រៅ​ទេ​ កូន​យើង​អាច​នឹង​មាន​អាការៈ​ដូច​ជា​ឈឺ​ពោះ និង​ហើម​ពោះ​មិន​ខាន​។ ២. ក្មេង​ជុះ​ញឹក​ញាប់​កម្រិត​ណា? ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ប្រហែល​ជា​ស្រមៃ​ថា​នឹង​ត្រូវ​ប្ដូរ​ខោ​ទឹកនោម​កូន​ញឹក​ញាប់​មិន​ខាន ព្រោះ​តែ​កូន​ត្រូវ​ជុះ​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ មិន​មែន​គ្រប់​ក្មេង​ទាំង​អស់​សុទ្ធ​តែ​ជុះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​ខ្លះ​ក៏​មិន​ជុះ​រាល់ថ្ងៃ​ដែរ នៅ​ពេល​គេ​ដល់​អាយុ​ជាក់​លាក់​ណា​មួយ​។ បើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​ខែ​ដំបូង​ កូន​យើង​អាច​ជុះ​រាល់ថ្ងៃ ដោយ​ថា​ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ អាច​ជុះ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​ជុះ​តិច​ជាង​នេះ​នៅ​ពេល​គេ​កាន់​តែ​ធំ។ សម្រាប់​កូន​បៅ​ដោះ​ម្ដាយ​វិញ អាច​ជុះ​កាន់​តែ​ញឹក​ដែរ​ក្នុង​វ័យ​ដូច​គ្នា​នេះ តែ​ថា​បន្ទាប់​ពី​ដល់​អាយុ​ប្រាំមួយ​សប្ដាហ៍ ក្មេង​ទាំង​នោះ​អាច​នឹង​មិន​ជុះ​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ជុះ​របស់​ក្មេង​ញឹក​ញាប់​ប៉ុនណា ក៏​អាស្រ័យ​លើ​អាយុ និង​របប​អាហារ​ផង​ដែរ​។ ៣. កូន​អត់​ជុះ តែ​ផោម តើ​ម៉េច​វិញ? ត្រង់​ចំណុច​នេះ យើង​ដឹង​ហើយ​ថា​ក្មេង​ផោម​គឺ​ជា​រឿង​ធម្មតា ហើយ​ថា​ក្មេង​មិន​ចាំ​បាច់​ត្រូវ​តែ​ជុះ​រាល់​ថ្ងៃ​នោះ​ដែរ​។ ដូច​នេះ ក្មេង​មិន​ជុះ តែ​ផោម​ គឺ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ​យ៉ាងណា បើ​កូន​យើង​មិន​ជុះ​ ក៏​អាច​ជា​សញ្ញា​មួយ​ថា​កូន​អាច​ទល់​លាមក​ដែរ​។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ថា​ប៉ា​ម៉ាក់​កុំ​ប្រ​ញាប់​វាយ​តម្លៃ​ថា​កូន​ទល់​លាមក​លឿន​ពេក […]


ការថែទាំទារក

តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​

ពិត​ណាស់​ ម្រាម​ដៃ​ និង​ម្រាម​ជើង​តូច​ៗ​របស់​ទារក​ទើប​នឹង​កើត ​​ត្រូវការ​ការ​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ នៅ​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​ ហើយ​ដើម្បី​ឲ្យ​ស្បែក​​អា​អូន​មាន​សភាព​​ទន់​ល្មើយ​ ព្រម​ទាំង​មាន​ក្រចក​​​កាត់​តម្រឹម​បាន​ត្រឹមត្រូវ​ និង​ស្អាត​ល្អ​ ប៉ា​ម៉ាក់​គប្បី​ចំណាយ​ពេល​​បន្តិច​ក្នុង​ការ​ថែទាំ។​ ១. កាត់​តម្រឹម​ក្រចក​របស់​ទារក​ជា​ប្រចាំ ​ចូរ​កាត់​តម្រឹម​ក្រចក​​ទារក​ឲ្យ​បាន​ស្អាត​ល្អ​ ទោះបី​ជា​ក្រចក​ដៃ​ពួក​គេ​នៅ​ស្ដើង​ក៏​ដោយ ​ពីព្រោះ​ទារក​អាច​នឹង​ក្រញៅ​ ឬ​ខ្វាច​មុខ​ ឬ​រាងកាយ​​របស់​ខ្លួន។​ ជា​ទូ​ទៅ​ ក្រចក​ដៃ​​ទារក​លូតលាស់​លឿន​ណាស់​ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​តម្រឹម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​។​ ចំណែក​ឯ​ក្រចក​ជើង​វិញ​មិន​សូវ​មុត​ស្រួច​ ហើយ​ក៏​លូតលាស់​យឺត​ដែរ​ ហេតុ​នេះ​ ប៉ា​ម៉ាក់​អាច​កាត់​​តម្រឹម​ក្រចក​ជើង​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ក៏​គ្រប់គ្រាន់​ទៅ​​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ប្រើប្រាស់​ប្រដាប់​កាត់​ក្រចក​ ឬ​កន្ត្រៃ​កាត់​ក្រចក​សម្រាប់​ទារក​ដែល​​ស្អាត​ល្អ​ និង​មិន​ត្រូវ​កាត់​ជិត​នឹង​ស្បែក​របស់​ទារក​ពេក​ឡើយ​។​ ២. ពិនិត្យ​មើល​ម្រាម​ដៃ​ និង​ម្រាម​ជើង​ជា​ញឹកញាប់​ ​​ប៉ា​ម៉ាក់​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​មាន​​អំបោះ​ ឬ​សក់​​នៅ​ជាប់​ម្រាម​ដៃ​ និង​ម្រាម​ជើង​របស់​ទារក​។​ ពិត​ណាស់​ ទារក​ទើប​នឹង​កើត​ចូលចិត្ត​ចាប់​កាន់​​របស់​ផ្សេង​ៗ​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​នៃ​ការវិវត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិនិត្យ​មើល​ដៃ​ និង​ជើង​របស់​ទារក​ នៅ​រៀងរាល់​ពេល​ដែល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ និង​ប្រើប្រាស់​ក្រណាត់​សើម​ជូត​សម្អាត​ដៃ​ និង​ជើង​​ពួក​គេ​ឲ្យ​បាន​ស្អាត​​។ ប្រសិនបើ​យើង​កត់​សម្គាល់​ឃើញ​​មាន​របួស​នៅ​ត្រង់​ម្រាម​ដៃ​ វា​អាច​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ត្រូវ​ប្រុងប្រយ័ត្ន​​ចំពោះ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្រហម​ ហើម​ ឬ​ក្ដៅ​​ជាដើម​។ ៣. ពាក់​ស្រោម​ដៃ​ និង​ស្រោម​ជើង​ឲ្យ​ទារក​ ​ស្រោម​ដៃ​ និង​ស្រោម​ជើង​​អាច​ការពារ​ទារក​ពី​ការ​ខ្វាច​ ឬ​ក្រញៅ​ខ្លួន​ និង​មុខ​របស់​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​ទារក​តូច​ៗ​អាច​នឹង​ធ្វើ​ឲ្យ​របូត​ស្រោម​ដៃ​ ឬ​ស្រោម​ជើង​ទាំង​​នោះ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្រ្តេស​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​​កុមារ​ ប៉ា​ម៉ាក់​គួរធ្វើ​ដូចម្ដេច?

ប៉ា​ម៉ាក់​​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ថា​ ​កូន​ៗ​ក៏​អាច​ជួប​ប្រទះ​​នឹង​បញ្ហា​ស្រ្តេស​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ដែរ ដោយ​អាស្រ័យ​លើ​កាលវិភាគ​របស់​ពួក​គេ។​ ប៉ុន្តែ​កុមារ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្រ្តេស​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​នៅ​ឡើយ​ទេ។ កុមារ​ម្នាក់​ៗ​អាច​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ហេតុការណ៍​​ដែល​នាំ​ឲ្យ​កើត​មាន​ស្រ្តេស​នេះ​ ដូចជា​ការ​​ប៉ា​ម៉ាក់លែងលះ​គ្នា​ ​ឬ​បញ្ហា​ក្នុង​ការ​សិក្សា​ជាដើម​។​ ពិត​ណាស់​ កូន​ៗ​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​​ជា​ចាំបាច់​ដើម្បី​ជម្នះ​បញ្ហា​​មួយ​នេះ​។ ដូច្នេះ​ហើយ​ ជំហាន​ដំបូង​ដែល​ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ គឺ​ត្រូវ​យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​កូន​របស់​យើង​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​ស្រ្តេស​។ សញ្ញា​​បង្ហាញ​ថា​កុមារ​មាន​បញ្ហា​ស្រ្តេស​ ​​​​ប្រសិនបើ​កូន​​ដែល​តែងតែ​មាន​​អាកប្បកិរិយា​ល្អ ប្រែ​ក្លាយ​ទៅ​ជា​​មួរ​ម៉ៅ​ខ្លាំង​ ឬ​មាន​បញ្ហា​នៅ​សាលារៀន​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​អាច​ប្រឈម​​មុខ​នឹង​ស្រ្តេស​។ សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ចំពោះ​ក្មេង​មាន​ដូចជា​ការ​ខឹង​ ​អាកប្បកិរិយា​​ព្រហើន​កោងកាច​ យំ​​មិន​ឈប់​ ​ឬ​រឹង​ទទឹង​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​ៗ​ក៏​អាច​មាន​​អាការៈ​ផ្សេង​ទៀត​ដូចជា​នោម​ដាក់​ពូក​ ឈឺ​ពោះ ឬ​ឈឺ​ក្បាល​ ព្រម​ទាំង​មាន​បញ្ហា​ការ​សិក្សា​ផង​ដែរ​។ ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​​កូន​បញ្ចេញ​ឥរិយាបថ​មិន​ល្អ​?​ ប៉ា​ម៉ាក់​គប្បី​ទទួល​ស្គាល់​អារម្មណ៍​​របស់​កូន​ៗ​ ប៉ុន្តែ​ចូរ​ពន្យល់​ពួក​គេ​អំពី​វិធីសាស្ត្រ​​​ដ៏​សម​ស្រប​​ ដើម្បី​ដោះស្រាយ​ទៅ​នឹង​ការ​ថប់​បារម្ភ​ ​មួម៉ៅ និង​កំហឹង។​ នៅ​ក្នុង​ករណី​ខ្លះ​ ប៉ា​ម៉ាក់​អាច​ជ្រើសរើស​ការ​​ដើរ​ចេញ​ ប៉ុន្តែ​ចូរ​កុំ​ព្រងើយកន្តើយ​នឹង​កូន​ឲ្យ​សោះ ព្រម​ទាំង​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ចំពោះ​កូន​ឲ្យ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ស្រ្តេស​។​ កាត់បន្ថយ​អាការៈ​ស្រ្តេស​របស់​កូន​ ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ ពិត​ជា​មាន​សារសំខាន់​ណាស់​ ប្រសិនបើ​កូន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​​មាន​ស្រ្តេស​ ដូចជា​ការ​លែងលះ​រវាង​ប៉ា​ម៉ាក់​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​​ស្ត្រេស​កើត​ចេញ​ពី​ការ​ថប់បារម្ភ​ដូចជា​ការ​ប្ដូរ​លំនៅឋាន​ ឬ​ចូល​រៀន​សាលា​ថ្មី​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ជាមុន ដោយ​នាំ​ចូល​ទៅ​លេង​សាលា​រៀន​ថ្មី​ ឬ​បង្ហា​ញ​ពី​ទេសភាព​ស្អាត​នៃ​កន្លែង​រស់​នៅ​ថ្មី​ជាដើម​។ ជៀសវាង​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​​​​​​ ​​​ពេល​ខ្លះ​ ប៉ា​ម៉ាក់​គិត​ថា​ការ​ឲ្យ​កូន​ចំណាយ​ពេល​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ ឬ​ទូរសព្ទ​គឺ​ជា​ដំណោះស្រាយ​ក្នុង​ការ​លំហែ​ខួរ​ក្បាល​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ការ​មើល​ទូរទស្សន៍​ ឬ​លេង​ហ្គេម​ពុំ​អាច​ជួយ​ដល់​ការ​កាត់បន្ថយ​ស្ត្រេស​របស់​ក្មេង​បាន​ឡើយ​។​ សម្រាប់​កុមារ​ ការ​​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​​ដ៏​ឈ្លាសវៃ​ដែល​ប៉ា​ម៉ាក់​មិន​គួរ​មើល​រំលង​ឡើយ​។


ជំងឺប្រព័ន្ធប្រសាទ

គួរដឹង​!​ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​​រាប់​សែន​នាក់​ដែល​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​ពី​ការ​ដួល​ លេង​កីឡា​ ឬ​បុក​​ជាមួយ​​នឹង​វត្ថុ​អ្វី​មួយ​។​ ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​​កើត​ឡើង មិន​ត្រឹម​តែ​​នៅ​ពេល​វត្ថុ​ពីរ​ប៉ះ​ទង្គិច​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នៅ​មាន​ចលនា​ដូច​ជា​កន្ត្រាក់​ចុះ​ឡើង​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ទើប​មួក​សុវត្ថិភាព​មិន​អាច​ការពារ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​នេះ​បាន​។​ ពិត​ណាស់​ មួក​សុវត្ថិភាព​អាច​ការពារ​ការ​បែក​​ឆ្អឹង​លលាដ៍​ក្បាល​ ​និង​ការ​រង​របួស​ដទៃ​ទៀត​ ប៉ុន្តែ​វា​មិន​អាច​ទប់​ក្បាល​ឲ្យ​នៅ​នឹង​បាន​ឡើយ​។​ រោគ​សញ្ញា​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ការ​ដឹង​ពី​​វត្តមាន​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​គឺ​ជា​រឿង​សំខាន់​មួយ​។​ ​ទោះ​បី​ជា​មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ណាមួយ​ ប៉ុន្តែ​ការ​ឲ្យ​កូន​សម្រាក​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ចាំបាច់​ការពារ​កូន​ពី​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​នៅ​អំឡុង​​ពីរ​បី​សប្ដាហ៍​​ ​ឬ​ខែ​ដំបូង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រួច​ ពីព្រោះ​ថា​ខួរ​ក្បាល​គឺ​​​កំពុង​​តែ​ជា​សះ​ស្បើយ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត វា​អាច​បណ្ដាល​ខូច​ខួរ​ក្បាល​ជា​រៀង​រហូត​​។​ នៅ​ពេល​ខ្លះ​ ​វា​អាច​មាន​សញ្ញា​ភ្លាម​ៗ​បន្ទាប់​ពី​រង​របួស ដែល​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​។​ ​សញ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ​ទាំង​នេះ​មាន​ដូចជា​៖ សន្លប់​ ឬ​ងងុយ​គេង​ខ្លាំង​ ព្រម​ទាំង​ពិបាក​ភ្ញាក់​ពី​គេង​ ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ វិល​មុខ​ និង​ពិបាក​ឈរ​ ឬ​ដើរ​ ភ័ន្តច្រឡំ​ ឬ​មិន​ចងចាំ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ក្អួត​ចង្អោរ​ខ្លាំង​ ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ​កើត​ឡើង​ ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ទៅ​ជួប​ជា​មួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ សញ្ញា​​​មួយ​ចំនួន​ទៀត​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ជាមួយ​គ្នា​នេះ​ដែរ​ សញ្ញា​មួយ​ចំនួន​អាច​មាន​ភាព​ស្រពិចស្រពិល​ និង​អាច​បន្ត​រហូត​ដល់​​ជា​ច្រើន​សប្ដាហ៍ ឬ​ជា​ច្រើន​ខែ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​រួច ដែល​មាន​ដូចជា​៖ ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​ ក្អួត​ចង្អោរ​តិចតួច​ជា​ប្រចាំ​ ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ ពិបាក​ក្នុង​ការ​ចងចាំ​ និង​រៀន​អ្វី​ថ្មី​ៗ​ អស់​កម្លាំង​ ថាមពល​ចុះ​ខ្សោយ មាន​អារម្មណ៍​មិន​ល្អ​ ឬ​ឆាប់​ខឹង​ […]


ការបំបៅដោះ

ជំទាវ ជូ ប៊ុនអេង សោកស្ដាយជាខ្លាំង ករណីមិនលើកទឹកចិត្តឲ្យស្ត្រីបំបៅដោះកូនម៉ោងធ្វើការ

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស(គ.ជ.ប.ជ) បាន​បង្ហាញ​ភាព​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ាង ក្រោយ​ហៅ​ប៉ូលីស​ស្រី​ម្នាក់​បំបៅ​ដោះ​កូន​ម៉ោង​ធ្វើការ មក​ធ្វើ​កិច្ចសន្យា ថា​ប៉ះពាល់​ដល់​កិត្តិយស​នគរបាល និង​ស្ត្រី​ខ្មែរ។ លោក​ជំទាវ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែប​នេះ និង​មិន​បាន​វែក​ញែក​ឲ្យ​បាន​ច្បាស់​ពី​កំហុស និង​ពី​គុណ​សម្បត្តិ។ ក្នុង​ស្ថានភាព​ជា​ស្ត្រី​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេ​ដង លើស​ពី​បុរស គឺ​បំពេញ​ការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដល់​ពេញ​វ័យ ក៏​នាង​មិន​បាន​បោះ​បង់​កូន និង​ការងារ​ស្នូល​ដែរ បើ​ទោះ​បី​ជា​បុរស ស្វាមី ឬ​ថ្នាក់​ដឹក​នាំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​នាង​ថែ​ទាំ​កូន​ក៏​ដោយ។ “នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោត​សរសើរ នូវ​ឆន្ទៈ ដ៏​មុះមុត ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះ​ជា​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។" លោក​ជំទាវ ជូ ប៊ុនអេង បាន​អំពាវនាវ​ឲ្យ​ឯក​ឧត្តម​អភិបាល លោក​ជំទាវ​អភិបាល​រង លោក​ស្នង​ការ និង​ថ្នាក់​ដឹង​នាំ​ទាំង​អស់ ពិនិត្យ​ករណី​នេះ និង​រិះ​រក​វិធី​លើក​ទឹក​ចិត្ត លោក​ស្រី​អនុ​សេនីយ​ទោ​រូប​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជការ​ដទៃ​ទៀត តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​បាក់​ទឹក​ចិត្ត និង​បាន​ជូន​ពរ​ដល់​ស្ត្រី​គ្រប់រូប​ចៀស​ផុត​ពី​អំពើ​ហឹង្សា ការ​មាក់ងាយ មិន​ឲ្យ​តម្លៃ​ផ្សេងៗ។


ការបំបៅដោះ

ក្រសួងលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្ដាយ ព្រោះគ្មានផលិតផលណាអាចប្រៀបបាន

ក្រសួង​សុខាភិបាល​បាន​ចូលរួម​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី​បំបៅកូន​ដោយ​ទឹកដោះម្តាយ​តាម​គ្រប់​រូបភាព។ ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក និង​កុមារ​នៅ​គ្រប់​កាលៈ​ទេសៈ​ណា​ទាំង​អស់។ គ្មាន​ផលិតផល​ណា​មួយ ដែល​ល្អ​ប្រសើរ​ជាង​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ជីវិត​ទារក ទឹក​ដោះ​ម្ដាយ​ជា​អាហារ​សំខាន់​សម្បូរ​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ដែល​ទារក​ត្រូវការ ដោយ​មិន​បាច់​ថែម​អាហារ ឬ​ទឹក​អ្វី​បន្ថែម​ឡើយ។ ក្រសួង​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​ប្រូតេអ៊ីន ជាតិ​ស្ករ​ឡាក់តូស ជាតិ​ខ្លាញ់ ជាតិ​ទឹក ជាតិ​រ៉ែ​ខនិជ ជីវ​ជាតិ​អា បេ សេ ដេ ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម ដែល​សុទ្ធ​តែ​ជួយ​ដល់​ការ​អភិវឌ្ឍ ការ​លូតលាស់​រាង​កាយ ផ្ដល់​កម្លាំង​ថាមពល ទ្រទ្រង់​រចនា​សម័្ពន្ធ​កោសិកា​រាងកាយ ថែ​រក្សា​សីតុណ្ហភាព និង​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​សម្រាប់​ការពារ​កុមារ​ពី​ជំងឺ​នានា។ បន្ថែម​ពី​លើ​នេះ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ពេល​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​អាច​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០% កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​អំឡុង​ពេល​៦​ខែ​ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាក​រូស​បាន​១១​ដង និង​ជំងឺ​រលាក​សួត​បាន​១៥​ដង បើ​ប្រៀប​ធៀប​ជាមួយ​ក្មេង​ដែល​មិន​បាន​បៅ​ទឹក​ដោះ​ម្ដាយ។ ​ក្រសួង​សុខាភិបាល​បន្ត​ថា ការ​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សតិ​បញ្ញា​ស្មារតី​របស់​កុមារ។ ម្យ៉ាង​វិញ​ទៀត កុមារ​ដែល​មិន​បាន​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ​មាន​ទំហំ​ខួរក្បាល​តូច​ជាង​ក្មេង​ដែល​បាន​បៅ​ដោះ​ម្ដាយ​ពេញ​លេញ ហើយ​ភាព​ឆ្លាត​វៃ ឬ​ IQ របស់​ក្មេង​មិន​បាន​បៅ​ដោះ​ម្ដាយ​បាន​ពេញ​លេញ​បាត់​បង់​ចំនួន២.៦នៃ​IQ បើ​ធៀប​នឹង​ក្មេង​ដែល​បាន​ទឹក​ដោះ​ម្ដាយ។ ស្រប​គ្នា​នេះ ការ​បំបៅ​កូន​ដោយ​ផលិតផល​ជំនួស​ទឹក​ដោះ​ម្ដាយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ក្មេង​ដូច​ជា៖ ជំងឺ​រាក ជំងឺ​សួត ជំងឺ​ហឺត ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះ​ដូង ធាត់​ជ្រុល។ល។ ដោយ​ហេតុ​នេះ ក្រសួង​សុខាភិបាល​បាន​គាំ​ទ្រ ជំរុញ និង​ការពារ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្ដាយ​ដោយ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល […]


ចិញ្ចឹមកូន

មិនចង់ឲ្យកូនៗធុញពេលនៅផ្ទះយូរ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះបាន

អំឡុង​ពេល​នេះ បើ​យើង​ចង់​ចេញ​ក្រៅ​ទៅ​ណា​មក​ណា​ពិបាក​បន្ដិច​ដោយ​សារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ-១៩។ ដូច​នេះ ទើប​តាម​ទី​សាលារៀន និង​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​បាន​បិទ ឲ្យ​រៀន ឬ​ធ្វើ​ការ​ពី​ផ្ទះ តែ​បើ​យើង​នៅ​តែ​ក្នុង​ផ្ទះ​ម្ងៃ៉ៗ​ច្បាស់​ជា​ស្មុគ​ខួរក្បាល​ហើយ ទាំង​យើង និង​កូន​ៗ​របស់​យើង។ ប៉ុន្តែ ម៉ាក់​ប៉ា​អាច​បង្កើត​ភាព​រីករាយ​ពី​សកម្មភាព​អាច​ធ្វើ​ក្នុង​ផ្ទះ​បាន​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​កុំ​ឲ្យ​ភាព​អាប់​អួរ​ក្នុង​ផ្ទះ និង​ជួយ​កុំ​ឲ្យ​កូន​ៗ​ធុញ ឬ​ឧស្សាហ៍​ទារ​ចេញ​ក្រៅ​ដើរ​លេង។ ១. ចម្អិន​អាហារ ចម្អិន​អាហារ ឬ​ធ្វើ​បង្អែម​ដែល​ក្រុម​គ្រួសារ​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​គ្នា។ ការ​ធ្វើ​បែប​នេះ អាច​បង្រួម​គ្រួសារ​យើង ក៏​ដូច​ជា​បង្រៀន​ឲ្យ​កូន​ចេះ​អត់​ធ្មត់​មុន​នឹង​សម្រេច​អ្វី​មួយ​បាន​ដែរ។ មួយ​វិញ​ទៀត វា​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​យើង​គួរ​ណែនាំ​ឲ្យ​កូនដឹង​ពី​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ និង​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អ​ដល់​កូន។ ២. ដាំដំណាំ ជំនួស​ពី​ការ​បោះ​ចោល​បន្លែ​នៅ​សេស​សល់ ហេតុ​អី​យើង​មិន​សាក​យក​វា​មក​ដាំ​ក្នុង​ផើង​នៅ​ផ្ទះ​វិញ? ក្រៅ​ពី​ចម្អិន​អាហារ បន្លែ​ដែល​សេស​សល់​យើង​អាច​យក​មក​ដាំ​នៅ​ផ្ទះ បង្កើត​ជា​សួន​បន្លែ​ធម្មជាតិ​តូច​មួយ​នៅ​ផ្ទះ ងាយ​ស្រួល​ប៉ះ និង​ញ៉ាំ​ដោយ​មិន​ខ្លាច​ជាតិ​គីមី។ ៣. ហាត់​ប្រាណ ក្រៅ​ពី​ការ​លេង​សប្បាយ ម៉ាក់​ប៉ា​ក៏​អាច​បង្កើត​ភាព​រីករាយ​ចេញ​ពី​ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស ដើម្បី​សុខភាព​ជា​មួយ​កូន​ៗ​យើង​ដែរ។ ពេល​នៅ​ជុំ​គ្នា និង​ទំនេរ​ពី​ការងារ យើង​អាច​ហាត់​ប្រាណ​ជាមួយ​កូន​ៗ​តាម​ក្បួន​ហាត់​ប្រាណ​ផ្សេង​ៗ ឬ​ការ​រាំ​លេង​សប្បាយ ក៏​អាច​ជួយ​បញ្ចេញ​ញើស​បាន​ដែរ។ ៤. មើល​រឿង​ជុំ​គ្នា សកម្មភាព​សាមញ្ញ​ក្នុង​ការ​បង្កើត​ភាព​រីករាយ​មួយ​ទៀត​នោះ​គឺ​ការ​មើល​រឿង​ជុំ​គ្រួសារ។ ជ្រើស​រើស​រឿង​មួយ​ដែល​ កូន​ៗ ឬ​យើង​ចង់​មើល ហើយ​ត្រៀម​នំ ពោត​ផ្ទុះ​។ល។ ដើម្បី​កំដ​មាត់​ពេល​មើល​រឿង​ជាមួយ​កូន។ ចំណែក​ប្រភេទ​រឿង​ដែល​ស័ក្តិសម​មើល​ជាមួយ​កូន​ៗ​ជាង​គេ​នោះ​គឺ​រឿង​បែប​តុក្កតា រឿង​កំប្លែង ឬ​រឿង​វីរៈបុរស វីរៈ​នារី​ជាដើម។ ​


ចិញ្ចឹមកូន

មិនចង់ឲ្យកូនៗធុញពេលនៅផ្ទះយូរ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះបាន

អំឡុង​ពេល​នេះ បើ​យើង​ចង់​ចេញ​ក្រៅ​ទៅ​ណា​មក​ណា​ពិបាក​បន្ដិច​ដោយ​សារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ-១៩។ ដូច​នេះ ទើប​តាម​ទី​សាលារៀន និង​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​បាន​បិទ ឲ្យ​រៀន ឬ​ធ្វើ​ការ​ពី​ផ្ទះ តែ​បើ​យើង​នៅ​តែ​ក្នុង​ផ្ទះ​ម្ងៃ៉ៗ​ច្បាស់​ជា​ស្មុគ​ខួរក្បាល​ហើយ ទាំង​យើង និង​កូន​ៗ​របស់​យើង។ ប៉ុន្តែ ម៉ាក់​ប៉ា​អាច​បង្កើត​ភាព​រីករាយ​ពី​សកម្មភាព​អាច​ធ្វើ​ក្នុង​ផ្ទះ​បាន​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​កុំ​ឲ្យ​ភាព​អាប់​អួរ​ក្នុង​ផ្ទះ និង​ជួយ​កុំ​ឲ្យ​កូន​ៗ​ធុញ ឬ​ឧស្សាហ៍​ទារ​ចេញ​ក្រៅ​ដើរ​លេង។ ១. ចម្អិន​អាហារ ចម្អិន​អាហារ ឬ​ធ្វើ​បង្អែម​ដែល​ក្រុម​គ្រួសារ​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​គ្នា។ ការ​ធ្វើ​បែប​នេះ អាច​បង្រួម​គ្រួសារ​យើង ក៏​ដូច​ជា​បង្រៀន​ឲ្យ​កូន​ចេះ​អត់​ធ្មត់​មុន​នឹង​សម្រេច​អ្វី​មួយ​បាន​ដែរ។ មួយ​វិញ​ទៀត វា​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​យើង​គួរ​ណែនាំ​ឲ្យ​កូនដឹង​ពី​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ និង​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អ​ដល់​កូន។ ២. ដាំដំណាំ ជំនួស​ពី​ការ​បោះ​ចោល​បន្លែ​នៅ​សេស​សល់ ហេតុ​អី​យើង​មិន​សាក​យក​វា​មក​ដាំ​ក្នុង​ផើង​នៅ​ផ្ទះ​វិញ? ក្រៅ​ពី​ចម្អិន​អាហារ បន្លែ​ដែល​សេស​សល់​យើង​អាច​យក​មក​ដាំ​នៅ​ផ្ទះ បង្កើត​ជា​សួន​បន្លែ​ធម្មជាតិ​តូច​មួយ​នៅ​ផ្ទះ ងាយ​ស្រួល​ប៉ះ និង​ញ៉ាំ​ដោយ​មិន​ខ្លាច​ជាតិ​គីមី។ ៣. ហាត់​ប្រាណ ក្រៅ​ពី​ការ​លេង​សប្បាយ ម៉ាក់​ប៉ា​ក៏​អាច​បង្កើត​ភាព​រីករាយ​ចេញ​ពី​ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស ដើម្បី​សុខភាព​ជា​មួយ​កូន​ៗ​យើង​ដែរ។ ពេល​នៅ​ជុំ​គ្នា និង​ទំនេរ​ពី​ការងារ យើង​អាច​ហាត់​ប្រាណ​ជាមួយ​កូន​ៗ​តាម​ក្បួន​ហាត់​ប្រាណ​ផ្សេង​ៗ ឬ​ការ​រាំ​លេង​សប្បាយ ក៏​អាច​ជួយ​បញ្ចេញ​ញើស​បាន​ដែរ។ ៤. មើល​រឿង​ជុំ​គ្នា សកម្មភាព​សាមញ្ញ​ក្នុង​ការ​បង្កើត​ភាព​រីករាយ​មួយ​ទៀត​នោះ​គឺ​ការ​មើល​រឿង​ជុំ​គ្រួសារ។ ជ្រើស​រើស​រឿង​មួយ​ដែល​ កូន​ៗ ឬ​យើង​ចង់​មើល ហើយ​ត្រៀម​នំ ពោត​ផ្ទុះ​។ល។ ដើម្បី​កំដ​មាត់​ពេល​មើល​រឿង​ជាមួយ​កូន។ ចំណែក​ប្រភេទ​រឿង​ដែល​ស័ក្តិសម​មើល​ជាមួយ​កូន​ៗ​ជាង​គេ​នោះ​គឺ​រឿង​បែប​តុក្កតា រឿង​កំប្លែង ឬ​រឿង​វីរៈបុរស វីរៈ​នារី​ជាដើម។ ​


អាហារូបត្ថម្ភទារក

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

ពិត​ណាស់​ ប្រូតេអ៊ីន​​គឺ​ចាំបាច់​ណាស់​នៅ​ក្នុង​របប​អាហារ​របស់កូន​ ពីព្រោះ​វា​ជួយ​ដល់​សុខភាព​នៃ​​កោសិកា​ ជាលិកា​ និង​សរីរាង្គ​​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​។​ ​ប្រភព​ខ្លះ​នៃ​ប្រូតេអ៊ីន​​ ត្រូវ​បាន​ចាត់​ទុក​ថា​​​ជា​ប្រូតេអ៊ីន​ពេញលេញ​ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រួម​បញ្ចូល​ជាមួយ​នឹង​អាហារ​ដែល​​មាន​​ជាតិ​ប្រូតេអ៊ីន​ដូច​គ្នា​។ ជា​ទូ​ទៅ​ ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ជា​ច្រើន​​ គឺ​ជា​អាហារ​ដែល​​ស័ក្ដិសម ​សម្រាប់​ទារក ដែល​អាច​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ​បាន​ នៅ​ពេល​​កូន​មាន​វ័យ​សម​ល្មម​។ ​​​១. ស៊ុត​ ស៊ុត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ ហើយ​ម៉ាក់​ៗ​ក៏​អាច​វាយ​ស៊ុត​ផ្នែក​​ក្រហម​ឲ្យ​ម៉ត់​ល្អ​ និង​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ស៊ុត​​ផ្នែក​ស​ ​មិន​គួរ​ឲ្យ​ទារក​ញ៉ាំ​ឡើយ​ លុះត្រាតែ​ពួក​គេ​​អាយុ​បាន​មួយ​ខួប​សិន។​ នៅ​ក្នុង​ករណី​ដែល​សមាជិក​ក្នុង​គ្រួសារ​​អាលែកហ្ស៊ី​ជាមួយ​នឹង​ស៊ុត​ ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ និង​តាមដាន​ថា​តើ​ទារក​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ដែរ​ឬ​យ៉ាង​ណា​។​ ២. អាហារ​​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដូច​ជា​​ទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​កូន​ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​៨​ខែ​ឡើង​ទៅ​។​​​ប្រសិនបើ​​អា​អូន​កើត​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​ ​ម៉ាក់​ៗ​ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​ពួក​គេ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ​ ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ គួរ​តែ​បន្ត​បំបៅ​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ ហើយ​នៅ​ពេល​ដែល​កូន​អាយុ​បាន​១​ខួប​ឡើង​ទៅ​ ម៉ាក់​ៗ​គួរ​ផ្ដល់​ទឹក​ដោះ​គោ​ស្រស់​ដល់​កូន​ ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ដ៏​ល្អ​បំផុត​។​ មួយ​វិញ​ទៀត​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​អាច​ជា​អាហារ​សម្រន់​ ឬ​ជា​អាហារ​សុខភាព​ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​។ ៣. សាច់​មាន់​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​សាច់​មាន់​មាន​រសជាតិ​ស្រាល​ជាង​សាច់​ដទៃ​​ទៀត​ ហើយ​វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ពេញ​លេញ​ដ៏​ល្អ​មួយ​សម្រាប់​​​កូនតូច​​​ផង​ដែរ​​។ ចូរ​កាត់​សាច់​មាន់​ជា​ដុំ​តូច​ៗ​ ដើម្បី​កុំ​ឲ្យ​កូន​​ស្លាក់​។​ ​មាន់​ដុត​ អាំង​ ​គឺ​ជា​បច្ចេកទេស​ចម្អិន​ដែល​មិន​បន្ថែម​ខ្លាញ់​ និង​កាឡូរី​​មិន​ចាំបាច់​ទៅ​ក្នុង​អាហារ​របស់​កូន​ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កូន​​។​​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ