backup og meta

អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2021

    អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

    កូន​ក្មេង​​ក្អែ​ម្ដង​ម្ដាល​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​ក្អែ​ញឹកញាប់ជាង​អ្វី​ដែល​កូន​ធ្លាប់​មាន​ អាច​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ កូន​តូច​អាយុ​បួន​ខែ​ប្រ​ហែល​ជា​២ភាគ៣ អាច​ជួប​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ(GERD) ហើយ​មាន​ប្រហែល​ជា​១០​ភាគ​រយ​នៃ​ក្មេង​មាន​អាយុ​១​ឆ្នាំ ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​។ ​

    . រោគ​សញ្ញា​​ច្រាល​អាស៊ីដ​ក្រពះ

    ក្រៅពី​ក្អែ​ញឹក​ញាប់​ជា​ង​ធម្មតា​ ក្មេង​តូចៗ​ដែល​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា៖​

  • មិន​ព្រម​បៅ
  • ពិបាក​លេប​អាហារ
  • ឈ្លក់
  • ត្អេឺក​
  • នៅ​មិន​សុខ​ក្រោយ​បៅ​រួច
  • រមាស់​ខ្នង​ពេល​កំពុង​បៅ ឬ​បៅ​រួច
  • ស្រក​ទម្ងន់ ឬ​មិន​ងាយ​ឡើង​គីឡូ
  • កើត​មាន​អាការៈ​ក្អក ឬ​រលាក​ផ្លូវ​ដង្ហើម
  • ពិបាក​គេង​ និង​
  • ពិបាក​ដក​ដង្ហើម​ជា​ដើម​។​​
  • . ហេតុ​អ្វី​បាន​អូន​តូចៗ​ជួប​បញ្ហា​នេះ?

    បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​លើ​អូន​តូចៗនេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​ខ្ជិប​បំពង់អាហារ​ផ្នែក​ខាង​ក្រោម​មិន​ទាន់​វិវត្ត​បាន​ពេញ​លេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សារធាតុ​នៅ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​តាម​បំពង់​អាហារ។​ នៅ​ពេល​សារធាតុ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើចូល​ក្នុង​បំពង់​អាហារ​ អូន​តូច​នឹង​មាន​អាការៈ​ក្អែ​នេះ​កើត​ឡើង។ នៅ​ពេល​ដែល​សាច់​ដុំ​ខ្ជិប​បាន​វិវត្ត​ពេញ​លេញ​អូនៗ​នឹង​លែង​មាន​បញ្ហា​នេះ​ទៀត​ដែរ​។

    ទារកក្អែ

    .​ ពេល​ណា​ត្រូវ​នាំ​អូនៗ​ទៅ​ជួប​ពេទ្យ​?

    បើ​ឃើញ​អូនៗ​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំកូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ដែរ​។​

    • ក្អួត ឬក្អែមាន​បរិមាណ​ច្រើន​
    • ក្អួត​ញឹក​ញាប់ ជាពិសេស​អូនៗ​មាន​អាយុ​ក្រោម​ពីរ​ខែ​
    • ក្អួន​មាន​ពណ៌​បៃតង ឬ​លឿង ឬ​ពណ៌​ដូច​កាហ្វេ ឬ​មាន​ឈាម​
    • ពិបាក​ដកដង្ហើម​ក្រោយ​ក្អួត ឬ​ក្អែ​
    • មិន​សូវ​ចង់​បៅ ស្រក​គីឡូ ឬ​មិ​ន​ឡើង​គីឡូ
    • យំ​ច្រើន​ជាង​បីម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​កូន​នៅ​មិន​សុខ ខុស​ធម្មតា​
    • សញ្ញា​បាត់​បង់​ជាតិ​ទឹក ដូច​ជា​មិន​សូវ​នោម ឬ​កូន​រញ៉ាំ​រ​ញ៉ូវ​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម