ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ម៉ាកប៉ាគួរតែស្វែងយល់ពីជំងឺរលាកខួរក្បាល ជេអ៊ី និងវ៉ាក់សាំង

វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី បង្ក​ឡើង​ដោយសារ​មូស​ខាំ ហើយ​ភាគច្រើន​បំផុត​កើត​ឡើង​នៅ​តំបន់​អាស៊ី និង​កើត​ច្រើន​នៅ​រដូវ​វស្សា និង​រដូវ​ទឹកជំនន់។ ខាងក្រោម​នេះ​លោក​នឹង​រៀបរាប់​ពី​ស្ថានភាពជំងឺ​ និង​អត្ថប្រយោជន៍​វ៉ាក់សាំង ដែល​គួរតែ​យក​កូន​ទៅ​ចាក់កុំ​បី​ខាន៖ - ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ទេ តែ​វា​មាន​វ៉ាក់សាំង​ការពារ - ប្រទេស​អាស៊ី​ជាង ២៤ ប្រទេស និង​មនុស្ស​ជាង ៣ ពាន់​លាន​នាក់ ប្រឈម​នឹង​ជំងឺ​នេះ - មនុស្ស​ដែល​កើត​ជំងឺ​នេះ ប្រហែល​ជា ៣០ ទៅ ៥០ % មាន​ពិការ​ភាព​ផ្នែក​អវយវៈ និង​បញ្ញា​ស្មារតី​ក្រោយ​ពេល​ជា - រោគ​សញ្ញា​ជំងឺ៖ រោគ​សញ្ញា​នឹង​មាន​អំឡុង ៤ ទៅ ១៤ ថ្ងៃ​បន្ទាប់ពី​ឆ្លង​មេរោគ រោគ​សញ្ញា​ទូទៅ​រួមមាន ក្ដៅ​ខ្លួន​ខ្លាំង ឈឺក្បាល ចុកពោះ ក្អួត រឹង​ក បង្ហើយ​ប៉ោង (ទារក) វង្វេង សន្លប់ ប្រកាច់ និង​អាច​ស្លាប់ ( អត្រាស្លាប់ ៣០% ជាមួយ​រោគ​សញ្ញា​នេះ) កើត​ច្រើន​លើ​ក្មេង​អាយុ​ចាប់ពី ១-១៥ឆ្នាំ […]


ការលូតលាស់វ័យជំទង់

កូនមិនសូវស្និទ្ធស្នាលនឹងម៉ាក់ប៉ា ទាំងនេះជាតិចនិកបង្កើនទំនាក់ទំនង

វ័យជំទង់ ជាវ័យមួយដែលការគ្រប់គ្រងរបស់ម៉ាក់ប៉ាទៅលើកូនៗ ចាប់ផ្ដើមរំសាយបន្តិចម្ដងៗ ហើយការព្រួយបារម្ភរបស់ម៉ាក់ប៉ាក៏ចាប់ផ្ដើមកើនឡើងដូចគ្នា។ ពេលកូនៗឈានចូលវ័យជំទង់ ពួកគេចាប់ផ្ដើមយល់ពីខ្លួនឯង ចង់កែប្រែ ឬបញ្ចេញមតិរបស់ខ្លួនឲ្យម៉ាក់ប៉ាដឹងឭ ដែលជារឿយៗ កើតជារឿងឈ្លោះប្រកែកគ្នាជាមួយម៉ាក់ប៉ាទៅវិញ។ ដោយសារតែការឈ្លោះប្រកែកនេះហើយ ទើបយើងសង្កេតឃើញថា ក្មេងៗវ័យជំទង់មិនសូវជាចូលចិត្តនៅក្បែរ ឬមានភាពត្រូវរ៉ូវគ្នាជាមួយម៉ាក់ប៉ាទេ។ ដូចនេះ ម៉ាក់ប៉ាមិនគួរបណ្ដោយឲ្យទំនាក់ទំនងគ្រួសារបែកបាក់ព្រោះតែការផ្លាស់ប្ដូរតាមធម្មជាតិរបស់កូនៗទេ តិចនិកប៉ុន្មានខាងក្រោមនេះអាចជួយម៉ាក់ប៉ាយល់ និងបង្កើតជាភាពស្និទ្ធស្នាលជាមួយកូនៗវ័យជំទង់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ធ្វើធម្មតា៖ ក្មេងៗសម័យនេះ មានភាពឡូយឆាយ ដែលក្មេងៗនិយមប្រើពាក្យ “Cool" របស់គេ ហើយទំនងមិនឆ្លើយតបទៅនឹងភាពម៉ឺងម៉ាត់ លឿនពេកដែរ។ ដូចនេះ យើងមិនគួរធ្វើដូចដឹងរឿងកូនគ្រប់យ៉ាងទេ និងត្រូវធ្វើធម្មតាៗ ចាំស្ដាប់រឿងរ៉ាវដោយចិត្តទូលាយ ពោលគឺមិនដាក់សម្ពាធ ឬអាចនិយាយជាមួយកូនបែប chill chill។ ឌឺ ឬញោះលេងជាមួយកូន៖ ញោះកូនលេងតិចតួច ជាផ្នែកមួយអាចបង្កើតភាពស្និតស្នាលជាមួយកូនៗ។ ការឌឺដងកូន ជាការលេងសើចមួយក្មេងៗវ័យជំទង់ចូលចិត្តលេង ប៉ុន្តែត្រូវប្រាកដថា ពាក្យឌឺដងរបស់យើងទៅកាន់កូន គ្រាន់តែជាការលេងសើចសប្បាយ មិនមែនឌឺដងបំបាក់ទឹកចិត្ត ធ្វើឲ្យកូនអន់ចិត្តទេ។ [embed-health-tool-child-growth-chart] ដឹងពីសារសំខាន់នៃមិត្តភក្តិ៖ មិត្តភាពជាផ្នែកសំខាន់មួយសម្រាប់ក្មេងៗសម័យនេះ។ កូនៗ និងមិត្តភ័ក្ដិកូនមិនមែននិយាយគ្នាម្ដង/ថ្ងៃទេ គឺពួកគេនិយាយលេងរហូតតាមការផ្ញើសារ ឬប្រព័ន្ធអ៊ីនធើណែត ពីនេះនោះ ឬរឿងនៅក្នុងចិត្តដែលប្រាប់ម៉ាក់ប៉ាមិនបាន។ ដូចនេះ ម៉ាក់ប៉ាគួរចាប់អារម្មណ៍ទៅលើមិត្តភ័ក្ដិរបស់កូនៗ និងយល់ថាមិត្តភាពសំខាន់សម្រាប់ក្មេងៗក្នុងវ័យនេះ។ ធ្វើជាមនុស្សធំ៖ […]


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ដាក់ឲ្យកូនផ្កាប់មុខក៏មានប្រយោជន៍ដល់អាអូនដែរ

យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ឡើង​ៗ ៣-៤ខែ អា​អូន​នឹង​ចាប់​ផ្ដើម​ចេះ​លេង​សើច ញញឹម​ពេល​យើង​និយាយ ឬ​ក្រឡាប់​លេង។ ការ​ចេះ​ក្រឡាប់​នេះ​មិន​មែន​គ្រាន់​តែ​ការ​វិវត្ត​រាងកាយ​របស់​កូន​ទេ តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អា​អូន​ផង​ដែរ។ ហេតុ​អ្វី​យើង​គួរ​ដាក់​កូន​ផ្កាប់? បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ដាក់​កូន​ផ្កាប់​ជួយ​ឲ្យ​កូន​ចេះ​ប្រើ​សាច់​ដុំ​ស្មា ដៃ​ជើង ក​រហ័ស​រឹង​មាំ ហើយ​កាត់​បន្ថយ​ហានិភ័យ​ទារក​គេង​ស្លាប់ ជួយ​ឲ្យ​ទារក​ប្រើ​ប្រាស់​ខួរ​ក្បាល ភ្នែក​ដើម្បី​មើល​គ្រប់​ជ្រុង​ជ្រោយ​បរិយាកាស​ជុំ​វិញ​ខ្លួន បណ្ដុះ​ប្រាជ្ញា និង​ជួយ​ឲ្យ​ក្បាល​ទារក​មួល​ស្អាត។ ហេតុ​អ្វី​បាន​ជា​ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​មាន​សារសំខាន់​? តាម​ពិត​ទៅ ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​ផ្ដល់​ប្រយោជន៏​ច្រើន​ដល់​កូន​ដូច​ជា៖ ជួយ​ឲ្យ​ទារក​ងាយ​ចេះ​ក្រឡាប់ លូន និង​ចេះ​ដើរ​ឆាប់ ជួយ​ឲ្យ​ទារក​មាន​សុវត្ថិភាព​ពេល​គេង ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ ដោយ​ទារក​ចេះ​ប្រើ​សាច់​ដុំ ដៃ ជើង លូន​វារ អាច​មាន​សុវត្ថិភាព ហើយ​គេ​អាច​ពត់​ខ្លួន​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ ងាយ​ដើរ​ខ្យល់ ភើ កាត់​បន្ថយ​ចុក​ពោះ​ដោយ​សារ​មិន​ដើរ​ខ្យល់ ធ្វើ​ឲ្យ​ទារក​អាច​គេង​លក់​ស្រួល។ នៅ​ពេល​ណា​យើង​គួរ​ដាក់​កូន​គេង​ផ្កាប់? យើង​ត្រូវ​ដាក់​កូន​ផ្កាប់​ពេល​ថ្ងៃ ៣-៤​ដង (ម្ដង​ក្រោម​៥​នាទី ហើយ​ត្រូវ​នៅ​ទារក​ជានិច្ច) អាច​ដាក់​មួយ​ថ្ងៃ​១៥-២០នាទី ដាក់​កូន​ផ្កាប់​ពេល​ទារក​មិន​ទាន់​ឃ្លាន។


ការលូតលាស់អាយុ ៦ឆ្នាំ

សំណួរ​ប្រចាំ​សប្ដាហ៍៖ វីតាមីន និងរ៉ែសំខាន់ៗសម្រាប់កូន ម៉ាក់ៗគួរដឹង

ម៉ាក់ៗ​​ពិត​ដឹង​ហើយ​​ថា​របបអាហារ​ត្រឹម​ត្រូវ ជួយ​ឲ្យ​កូន​យើង​លូត​លាស់​​ទាំង​ផ្នែក​បញ្ញា ស្មារតី បាន​ល្អ។ ចុះ​ម៉ាក់​ៗ​ដឹងទេ សារធាតុរ៉ែ ឬ​វីតាមីន​ ដែល​កូន​យើង​ត្រូវ​ការមាន​អ្វី​ខ្លះ? ហើយ​អាច​រក​បាន​នៅ​ទីណា?​ កុំ​បារម្ភ ឆ្លើយ​សំណួរ​ខាង​ក្រោមចប់​ម៉ាក់ៗ​នឹង​ដឹង​ថា​រ៉ែ និង​វីតាមីន​ទាំង​នោះមាន​នៅ​ក្នុង​អ្វី​មិនខាន។ បើអ៊ីចឹង​នៅ​ចាំ​អី​ទៀត តស់​ឆ្លើយ​សាក​ល្បង​ទាំងអស់​គ្នា ក្រោយ​ឆ្លើយ​ចប់ ចម្លើយ​នឹង​លោត​ចេញ​មក​ដែរ ដូច​នេះ​ម៉ាក់នឹង​ដឹង​ជាក់ជា​មិន​ខាន​។​ បើ​ម៉ាក់ៗ​ចង់​ស្វែង​យល់ពី​តិចនិក​ចិញ្ចឹម​កូន ថែទាំ​កូន​បន្ថែមទៀត សូមចុចត្រង់​នេះ!   (function(d,c,j){if(!document.getElementById(j)){var pd=d.createElement(c),s;pd.id=j;pd.src=('https:'==document.location.protocol)?'https://polldaddy.com/survey.js':'http://i0.poll.fm/survey.js';s=document.getElementsByTagName(c)[0];s.parentNode.insertBefore(pd,s);}}(document,'script','pd-embed'));


រោគសញ្ញាទូទៅ

ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

ជំងឺ​មហារីក ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​ឡើង​បាន​គ្រប់​កន្លែង​នៅ​លើ​រាង​កាយ​របស់​យើង ហើយ​ជំងឺ​មួយ​នេះ កើត​ឡើង​បាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយ​មិន​រើស​វ័យ​ឡើយ។ ប៉ុន្តែ ចំពោះ​កូន​ក្មេង ជំងឺ​មហារីក​មិន​កើត​ឡើង​លើ​កន្លែង​ដូច​មនុស្ស​ចាស់​ញឹក​ញាប់​ទេ​ដូច​ជា សុដន់ ក្រពះ តែ​សរីរាង្គ​កាយ​កុមារ​ប៉ុន្មាន​នេះ អាច​កើត​ជំងឺ​មហារីក​ញឹកញាប់ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​។ ជា​ទូទៅ ជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ចុះ​ជំងឺ​មហារីក​អ្វី​ដែល​កុមារ​តូច​ៗ​កើត​ឡើង​ញឹក​ញាប់? ជំងឺ​មហារីក​ដែល​ក្មេងៗ​កើត​ញឹក​ញាប់​មាន​ដូច​ជា៖ ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​មហារីក​ខួរក្បាល ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ ជំងឺ​មហារីក​តម្រងនោម ជំងឺ​មហារីក​ថ្លើម ជំងឺ​មហារីក​ឆ្អឹង ជំងឺ​មហារីក​ភ្នែក។ យោង​តាម​អង្គការសុខភាពពិភពលោក WHO ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​រហូត​ដល់​ទៅ ៨០%។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​រយ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​លើ​កុមារ​ឲ្យ​ជា​សះ​ស្បើយ​មាន​ត្រឹម​ ២០% ប៉ុណ្ណោះ។ WHO បន្ត​ថា មិន​ដូច​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ពេញ​វ័យ​ទេ ជំងឺ​មហារីក​លើ​ក្មេងៗ នៅ​មិន​ទាន់​ដឹង​ពី​មួល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ថា​អ្វី​ជា​កត្តា​បង្ក​ឲ្យ​ប្រាកដ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​តិច​តួច​មែន​ទែន​កើត​លើ​កុមារ ដែល​បង្ក​ឡើង​ដោយ​កត្តា​បរិស្ថាន និង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។


ការថែទាំទារក

ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន

ម៉ាក់​ប៉ា​ថ្មី​ថ្មោង​តែង​បារម្ភ​រឿង​បញ្ហា​លើ​ស្បែក​កូន ព្រោះ​ស្បែក​ទារក​មាន​សភាព​ទន់ និង​ងាយ​ប្រតិកម្ម។ បើ​យើង​មើល​ថែ​ស្បែក​អា​អូន​មិន​ប្រយ័ត្ន និង​មិន​បាន​ការពារ​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​កូន​រលាក​ស្បែក ឬ​អាលែកហ្សី​ស្បែក​ក៏​ថា​បាន។ ហេតុ​នេះ​ហើយ គ្រូពេទ្យ​ជំនាញ​ណែនាំ​ពី​វិធី​ល្អៗ​សម្រាប់​ម៉ាក់​ប៉ា ដើម្បី​ថែ​ទាំ​ស្បែក​កូន​ឲ្យ​មាន​សុខភាព​ល្អ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ពី​តម្រូវ​ការ​ស្បែក​របស់​កូន និង​ប្រើ​ផលិតផល​ធម្មជាតិ គ្មាន​បន្ថែម​សារធាតុ​គីមី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​កូន។ ប្រសិន​បើ​ម៉ាក់ប៉ា​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​តាំង​ពី​នៅ​ទារក នោះ​ស្បែក​អា​អូន​អាច​មាន​សភាព​ស្អាត មាន​សុខភាព​ល្អ​រហូត​ដល់​ធំ​ពេញ​វ័យ។ ក្រៅ​ពី​ការ​ងូត​ទឹក លាប​ម្សៅ ឬ​ប្រើ​គ្រីម​លើ​ស្បែក​អាអូន តិចនិក​ទូទៅ​នៃ​ការ​ថែ​ស្បែក​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​គួរ​មើល​រំលង​មាន​ដូច​ជា៖ ទារក​ក្រោម​អាយុ​៦ខែ ​មិន​គួរ​ដាក់​ឲ្យ​ត្រូវ​ចំ​កម្ដៅ​ថ្ងៃ​ទេ។ រាល់​ពេល​ចេញ​ខាង​ក្រៅ មេឃ​ក្ដៅ ម៉ាក់​ប៉ា​គួរ​ការពារ​ស្បែក​កូន​ដោយ​សម្លៀក​បំពាក់​វែងៗ ចៀសវាង​ថ្ងៃ​ក្ដៅ​ប៉ះ​ស្បែក​ស្ដើង​របស់​អា​អូន (ទារក​ចាប់​ពី​៦ខែ​ឡើង​ទៅ) រាល់​ពេល​ប្ដូរ​ខោ​អាវ​កូន ត្រូវ​ប្រាកដ​ថា ជា​ខោអាវ​ស្អាត និង​ត្រូវ​បោក​ខោអាវ​ថ្មីៗ មុន​ពេល​ឲ្យ​កូន​ស្លៀក ចៀស​វាង​កូន​រលាក​ស្បែក​តាម​ក្លៀក គន្លាក់​ដៃ ក ដោយ​សារ​ញើស ឬ​កម្ដៅ ម៉ាក់​ប៉ា​គួរ​បង្កើត​បរិយាកាស​ត្រជាក់ ឬ​ស្លៀក​សម្លៀកបំពាក់​ល្ហើយៗ​ឲ្យ​កូន ត្រូវ​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​សារធាតុ​គីមី ម្សៅ​ដែល​មាន​ជាតិ Talcum និង​ប្រើ​ផលិតផល​ធម្មជាតិ ដើម្បី​បង្ការ​ស្បែក​កូន​កុំ​ឲ្យ​ឆ្លង​មេរោគ ឬ​កើត​ជា​អាលែកហ្សី​ស្បែក​។ល។


អាហារូបត្ថម្ភទារក

សញ្ញាបញ្ជាក់ថា ទារកចង់ញ៉ាំអាហារបន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ

ទារកពេលធំបន្តិចម្តងៗ ឈានដល់អាយុ ៥ ឬ ៦ខែ ហើយ តែងតែរពឹសនៅមិនសុខទេ ស្រវាស្រវាចាប់នេះចាប់នោះមកដាក់ក្នុងមាត់ ជាសញ្ញាបញ្ជាក់ថា គេញ៉ាំអ្វីផ្សេងក្រៅម៉ឹមទឹកដោះ។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ហ៊ាង រតនា បានឲ្យដឹងថា ដើម្បីអាចដឹងថាកូនចង់ញ៉ាំអាហារបន្ថែមនៅពេលណានោះ ត្រូវសង្កេតមើលប៉ុន្មានចំណុចនេះ៖ - តែងលេបទឹកមាត់ពេលឃើញនរណាញ៉ាំអី - ចាប់នេះចាប់នោះដែលនៅជិតខ្លួនយកមកញ៉ាំ - ចាប់ផ្ដើមដណ្ដើមរបស់ញ៉ាំពីដៃអ្នករាល់គ្នា - បន្ទាប់ពីបៅរួច កូននៅតែយំ ឬចង់បៅបន្ថែម - មិនអាចចាំដល់ពេលត្រូវបៅម្ដងទៀត ហើយចាប់ផ្ដើមនៅមិនសុខ ឬជញ្ជក់ដៃ - គេងថ្ងៃខុសពីប្រក្រតី គេមិនចង់គេង ឬគេងបានតែមួយភ្លែតភ្ញាក់វិញ - ភ្ញាក់បៅច្រើនដងក្នុងមួយយប់ៗ។ ការផ្ដល់ចំណីអាហារបន្ថែមដល់កូនក្រោយអាយុ ៦ ខែ ពិតជារឿងសំខាន់ណាស់ ព្រោះដើម្បីឲ្យកូនទទួលបានជីវជាតិសម្រាប់ទ្រទ្រង់ការលូតលាស់បញ្ញា ស្មារតី។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ចូលដល់វ័យ ៦ ខែនេះកូនកាន់តែធំ ចេះអង្គុយ ចេះវា ចេះចាប់នេះចាប់នោះ មានសកម្មភាពកាន់តែច្រើនដូចគ្នា ដូចនេះប្រើថាមពលច្រើនកាន់តែច្រើនឡើងៗហើយព្រោះតម្រូវសារធាតុចិញ្ចឹមក៏កាន់តែច្រើនឡើងដែរ។ តើត្រូវផ្តល់អាហារអីខ្លះដល់កូន បន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ ពេលអាយុបាន ៦ខែ? ពេលកូនអាយុបាន ៦ ខែ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ប៉ាត្រូវផ្តល់អាហារទន់ដល់កូន […]


ជំងឺផ្លូវដង្ហើម

មិនចង់ឲ្យកូនឆ្លង COVID-19 និងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ COVID-19 ឆ្លង​ជា​សហគមន៍ ដូចនេះ​ហើយ​ម៉ាក់ប៉ា​មាន​ការ​បារម្ភ​ពី​សុខទុក្ខ​កូន​ខ្លាំង​ណាស់។ ជាពិសេស​អ្នក​មាន​ទារក​តូច​ៗ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ឆ្លង​ជំងឺ​នានា ហើយ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ​ជំងឺ COVID-19 និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដំបូន្មាន​ថា ស្រប​ពេល​ឥឡូវ​ស្ថិត​ក្នុង​ខែ​ត្រជាក់​ទៀត​នោះ សុខភាព​កូន​តូច​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​ពី​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ RSV ផ្ដាសាយ គ្រុនក្ដៅ ឬ​ជា​ពិសេស COVID-19 ដូចនេះ​ដើម្បី​បង្ការ​ជំងឺ​អស់​ទាំង​ប៉ុន្មាន​ដូច​បាន​រៀបរាប់​ខាង​លើ​ក្នុង​កាលៈទេសៈ​បែប​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ណែនាំ​ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​លេង ឬ​បី ថើប​កូន​យើង​ឡើយ។ ម្យ៉ាង​វិញ​ទៀត​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ហាង​ទំនិញ​ដទៃ​ទៀត ព្រោះ​មនុស្ស​ជាច្រើន​ដែល​ឃើញ​ទារក​ថ្លោស​ៗ មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់ អាច​នឹង​យក​ដៃ​ទៅ​ប៉ះ​មុខ ឬ​សុំ​ពរ ជា​ហេតុ​នាំ​ឲ្យ​ឆ្លង​រោគ។ ធ្វើ​បែបនេះ​ត្បិតថា​កំណាញ់​បន្តិច​មែន តែ​ជួយ​ទប់ស្កាត់​មេរោគ​ផ្សេង​ៗ​ឆ្លង​មក​លើ​កូន​បាន ហើយ​ពេល​កូន​ឈឺ​អ្នក​ដែល​ពិបាក​មានតែ​យើង​ខ្លួនឯង មិនមាន​នរណា​មក​ពិបាក​ជាមួយ​ឡើយ។ លោក​ក៏​ឲ្យ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​ដែល​ជា​អ្នក​ថែទាំ​កូនផ្ទាល់ ព្រោះ​យើង​ក៏​ត្រូវ​ចេញ​ទៅ​ក្រៅ​ជួប​មនុស្ស​ជាច្រើន។ ដូចនេះ​ពេល​ចេញ​ទៅណាមកណា​ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​ឲ្យ​ស្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ហើយ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ត្រូវ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ព្រោះ​វា​ចៀសវាង​មេរោគ​ទុំ​ជាប់​ខោអាវ។ ទម្លាប់​បែបនេះ​មិនមែន​ការពារ​បាន​តែ COVID-19 ទេ មេរោគ​ដទៃដូចជាព្រូន ផ្សិត​ក៏​យើង​អាច​ទប់ស្កាត់​បាន​ដូច​គ្នា។ ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។ អាកាស​ធាតុ​បែប​នេះ​មិន​គួរ​ដាក់​កូន​តូច​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ […]


អាហារូបត្ថម្ភ

កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?

របប​អាហារ​របស់​ទារក និង​កុមារ​ប្រែប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ក្នុង​បរិមាណ​ពី​តិច​ទៅ​ច្រើន។ ពេល​កូន​ឈាន​ដល់​អាយុ ១-២ ឆ្នាំ តើ​ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​ប៉ុន្មាន​ដង? ហើយ​ផ្តល់​អាហារ​អីខ្លះ ទើប​សម​ស្រប​នឹង​អាយុ​ពួក​គេ? នៅចន្លោះអាយុ ១-២ ឆ្នាំ ម៉ាក់ៗត្រូវបន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​ ទាំង​ពេល​យប់ ឬ​ពេល​ថ្ងៃ យ៉ាង​ហោច​ណាស់​បំបៅ​កូន​ឲ្យ​បាន ៣ដង/២ម៉ោង។ ងាក​មក​ប្រភេទ និង​បរិមាណ​អាហារ​ដែល​ត្រូវ​ផ្តល់​ឲ្យ​កូន​នៅ​អំឡុង​អាយុ ១-២ ឆ្នាំ វិញ ម៉ាក់​គួរ​តែ​ផ្តល់​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ខាង​ក្រោម​នេះ។ ប្រភេទ​អាហារ​ត្រូវ​ផ្តល់​ឲ្យ​កូន៖ បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ និង​បន្លែ​ស្លឹក​បៃតង​ចាស់​ដែល​ពាត (កិន) ចិញ្ច្រាំ​ម៉ដ្ត។ ចំនួន​ដង៖ ៣ដង/ថ្ងៃ បរិមាណ​អាហារ៖ ១ចាន​ចង្កឹះ​ពេញ ក្នុង​១ពេលៗ និង​ត្រូវ​ផ្តល់​បន្ថែម​នូវ​អាហារ​ក្រៅ​ពេល (អាហារសម្រន់) ឲ្យបាន ២ដង/ថ្ងៃ អាហារ​ក្រៅ​ពេល​ទាំង​នោះ​មានដូច ចេកទុំ ល្ហុងទុំ ស្វាយទុំ ចេកឆឹង ដំឡូង​ជ្វា​ពណ៌​លឿង ត្រាវ។ ចូល​ដល់​វ័យ​នេះ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​អាហារ​ដែល​កូន​អាច​កាន់​ញ៉ាំ​បាន។ អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ត្រូវ​លាង​ដៃ​យើង និង​កូន​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ​រាល់​ពេល​មុន​បញ្ចុក​អាហារ​កូន ត្រូវ​ដាក់​កូន​លើ​ភ្លៅ ហើយ​បញ្ចុក​អាហារ​កូន​ឲ្យ​សកម្ម ជាពិសេស​ត្រូវ​ផ្តល់​អាហារ​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​ឲ្យ​អស់​ពី​ចាន។


ការបំបៅដោះ

ម៉ាក់ៗដឹងអត់ បើកូនបៅទឹកដោះគោទាំងហួសដឺឡេ មានបញ្ហាអីខ្លះ?

ម៉ាក់ប៉ា​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ត្រូវទាមទារ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ព្រោះ​បើ​ហ៊ាន​តែ​ប្រហែស​អាច​នាំ​ទុក្ខ​ដល់​កូន​ភ្លាម​ៗ ហើយ​មិន​ងាយ​ស្រួល​ដូច​កូនបៅទឹកដោះ​ម៉ាក់​ៗ​ឡើយ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាលកំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ គុណភាព​បាន​ន័យ​ថា​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ហើយ​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។ លោក​បាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេលទិញ​ត្រូវចេះមើល​ផលិតផល​ដែលមានការ​ចុះ​លេខ​ផុត​កំណត់ ​មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​កកម្សៅ​ទឹក​ដោះ​គោ​នៅ​ក្នុង​កំប៉ុង​អាច​បណ្ដាល​មកពី​ខូច​គុណ​ភាពក៏ពិតមែន ប៉ុន្តែ​បើ​ករណី​យើង​ឆុង​ដោយ​ដាក់​ម្សៅ​ទឹកដោះ​គោ​មុន​ទឹក ហើយ​យើង​កូរ ឬ​លុញ​ដប​មិន​បាន​ល្អ ក៏​អាច​ឲ្យ​កក​ដូច​គ្នា។ ការ​ឆុង​ទឹក​ដោះ​គោ​ត្រឹមត្រូវ គឺ​ត្រូវ​ចាក់​ទឹក​ទៅ​ក្នុង​ដប​តាម​បរិមាណ​ដែល​កូន​ត្រូវ​បៅ រួច​បាន​ដួស​ម្សៅ​ទឹកដោះ​គោ​ចាក់​តាម​កម្រិត ហើយ​បន្ទាប់​មក​ក្រឡុក ឬ​លុញ​ដប តែ​បើ​ក្រឡុក​ដប​ខ្លាំង​ពេក​អាច​ឡើង​ជា​ពពុះ​ច្រើន។ នៅ​ពេល​ឆុង​ទឹក​ដោះ​គោ​មិន​ត្រឹមត្រូវ​បង្ក​ជា​កក​ដុំ​ៗ បើ​ទោះ​ជា​មិន​ប៉ះពាល់​មែន តែ​យូរ​ៗ​ទៅ​កូន​អាច​ទទួល​បាន​ជីវជាតិ​មិន​គ្រប់គ្រាន់ ព្រោះ​កូន​មិន​អាច​បៅ​ទឹក​ដោះ​គោ​តាម​ចំនួន​កំណត់។ លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​បើក​ម្សៅ​ទឹកដោះគោ​រួច ទូទៅ​គួរតែ​ប្រើ​ក្នុង​រយៈពេល​មួយ​ខែ​យ៉ាង​យូរ និង​ទុក​ដាក់​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា មិន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង​គ្មាន​ជាតិ​សំណើម។ មួយ​វិញ​ទៀត​បើ​យើង​គិត​ពី​សុវត្ថិភាព​កូន គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ ៦ ខែ​សិន រួច​ចាំ​បន្ថែម​ជាតិ​ទឹក ឬ​ទឹក​ដោះ​គោ និង​ចំណី​អាហារ​ផ្សេង​ៗ​ទៀត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ