ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

យើង​ហើយ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេងៗ​ខ្សោយ​ខ្លាំង​ណាស់ ងាយ​នឹង​រង​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​មេរោគ​ផ្សេងៗ ដែល​នេះ​ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​ទាំង​អស់។ តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​កូន​រឹងមាំ មិន​សូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ? បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ ឆ្លើយ​តប​ថា ដើម្បី​ឲ្យ​ទារក ឬ​កុមារ​មាន​ប្រព័ន្ធ​កាពារ​បាន​ល្អ អាច​ប្រឆាំង​ជាមួយ​មេរោគ​ផង និង​ដើម្បី​សម្រួល​ដល់​ការ​លូតលាស់​នៃ​រាង​កាយ បញ្ញា​ស្មារតី​ផង ទី១ ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​ម្តាយ ព្រោះ​​ទឹកដោះ​ម្តាយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ មាន​ទាំង​ព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែល​អាច​បង្កើន និង​ជំរុញ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង និង​កូរ៉េ​រូប​នេះ​បាន​លើក​ឡើងថា ទឹកដោះ​ដំបូង​ល្អ​បំផុត​សម្រាប់​ទារក ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ការពារ​ចេញ​ពី​ម្តាយ​មក អាច​ការពារ​ក្មេង​ពី​ជំងឺ​មួយ​ចំនួន​ធំ ទម្រាំ​ដល់​វ័យ​មួយ​ដែល​អង់ទីករ​ដែល​បាន​ពី​ម្តាយ​នោះ​សាប​រលាប​ទៅ​ម្តង​បន្តិចៗ។ បន្ថែម​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ទី ២ លោក​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​ទៅ​តាម​កម្មវិធី​ជាតិ ឬ​ក៏​ចាក់​វ៉ាក់សាំង​បន្ថែម​ផ្សេង​ទៀត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​កាពារ​របស់​កូន​កាន់​តែ​មាំ​ទៅៗ។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ យោង​តាមអង្គការ​សុខភាព​ពិភព​លោក (WHO) ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ភស្តុតាង​វិទ្យាសាស្ត្រ​ថា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េច​បាន​ក្មេង​ខ្លះ​​ កើត​ជំងឺ​បេះ​ដូង​ពី​កំណើត?

ជំងឺ​បេះដូង​ពី​កំណើត​ គឺ​ជា​បញ្ហា​រចនា​សម្ព័ន្ធ​របស់​បេះដូងតាំង​ពី​ពេល​កើត​មក​ភ្លាម។ ជំងឺ​នេះ​អាច​រាប់​បាន​ថា ​ជា​បញ្ហាក្នុង​ចំណោម​​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​បេះដូង។ ជំងឺ​ពី​កំណើត​មួយ​នេះ​ បាន​សម្លាប់​កុមារ​នៅ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ច្រើន​ជាង​ជំងឺ​ពី​កំណើត​ផ្សេង​ៗ​ទៀត។ ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក្ដី ក៏​មាន​ករណី​ជា​ច្រើន​ដែល​អាច​ព្យាបាលបាន​​​ដោយ​ការ​វះកាត់។ ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ មើល​​ឃើញ​ថា​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​នេះ តែ​រហូត​ដល់​ពេលទារកនេះ​ឈាន​ដល់​​​ពេញ​វ័យ​ទើប​ចេញ​រោគ​សញ្ញា ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​ក៏​មាន​។ ជំ​ងឺ​ប្រភេទនេះ អាច​​ប៉ះពាល់​មនុស្ស​គ្រប់​វ័យ​មិនថា​ទារក​ មនុស្ស​ពេញវ័យ ឬ​វ័យចំណាស់​នោះទេ​។​ ១. រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជា​ញឹក​ញាប់ គ្រូ​ពេទ្យ​អាច​​រក​ឃើញជំងឺ នេះ​លើ​បេប៊ី អំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ។ បើ​ឮ​សំឡេង​ចង្វាក់​បេះ​ដូង​មិន​ធម្មតា​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​​កាន់​តែ​ច្បាស់ ហើយ​ការ​ធ្វើ​តេស្ត​មាន​ដូច​ជា​ អេកូ​បេះដូង ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង ឬ​ស្កែន (MRI)។ បើ​រោគ​វិនិច្ឆ័យ​បញ្ជាក់​ច្បាស់ គ្រូពេទ្យ​នឹង​ណែនាំ​គ្រូពេទ្យ​ឯកទេស​ណា​មួយ​សម្រាប់​យើង​នៅ​ថ្ងៃ​សម្រាល​ចូល​មក​ដល់។ ករណី​ខ្លះ រោគ​សញ្ញា​អាច​មិនមាន​ រហូត​ដល់​បេប៊ី​សម្រាល​រួច។ បេប៊ី​ទើប​កើត មាន​ជំ​ងឺ​នេះ អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – មិន​មាន​ដង្ហើម ឬ​ហត់ (ពិបាក​ដក​ដង្ហើម) – ពិបាក​ឲ្យ​បៅ​ – ខ្វះ​ទម្ងន់​ក្រោយ​កើត – ឈឺ​ទ្រូង – លូត​លាស់​យឺត – មាត់ ស្បែក ម្រាម​ដៃ និង​ម្រាម​ជើង ឡើង​ពណ៌​ស្វាយ។ ករណី​ផ្សេង​ទៀត រោគ​សញ្ញា​មិន​កើត​ឡើង​ទេ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ពេល​រោគ​សញ្ញា​កើត​ឡើង​មាន​ដូច​ជា៖ – ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី – វិល​មុខ – ពិបាក​ដក​ដង្ហើម – សន្លប់ – ហើម – អស់​កម្លាំង និង​​​​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ […]


ចិញ្ចឹមកូន

លម្អិតពីមូលហេតុក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងដំណោះស្រាយ

ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក បណ្តាល​ឲ្យ​ហូរ​ទឹក​ភ្នែក​រហូត ដោយ​ក្មេង​ខ្លះ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​តែ​មួយ​ចំហៀង ឯ​ខ្លះ​ទៀត​ស្ទះ​ទាំង​សង​ខាង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ជា​ធម្មតា​នៅ​ផ្នែក​ខាង​លើ​ភ្នែក​មាន​ក្រពេញ​មួយ​សម្រាប់​ផលិត​ទឹក​ភ្នែក ហើយ​ពី​ភ្នែក​មក​ច្រមុះ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ភ្នែក​មួយ កាល​ណា​បំពង់​ទឹក​ភ្នែក​ស្ទះ ធ្វើ​ឲ្យ​មាន​ទឹក​ភ្នែក​ដក់​នៅ​នឹង​ភ្នែក។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ ដែល​​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប​នេះ​បន្ត​ថា ការ​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ក្មេង​តូចៗ ជា​ជំងឺ​មក​ពី​កំណើត វា​មិន​មែន​ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នោះទេ ក្នុង​នោះ​ជំងឺ​នេះ​នឹង​ជា​ទៅវិញ​សឹង​តែ ៩០% ពេល​ក្មេង​មាន​អាយុ​១​ឆ្នាំ។ គេ​សង្កត​ឃើញ​ថា ក្នុង​ចំណោម​ក្មេង ១០០ នាក់ មាន​ ៥​ នាក់ ​កើត​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក។ ១. រោគ​សញ្ញា​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក ក្មេង​មាន​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក មិន​ហើម​ភ្នែក មិន​ក្រហម​​ភ្នែក ឬ​មាន​អាចម៍​ភ្នែក​ជាប់​រហូត​នោះ​ទេ តែ​មាន​សញ្ញា​សម្គាល់​ខាង​ក្រោម​នេះ។ - ហៀរ​ទឹក​ភ្នែក​ជាប់​រហូត - មាន​ទឹក​ភ្លែក​ថ្លា ឬ​ស្អិត​ជាប់​ភ្នែក។ - ត្របក​ភ្នែក​ស្អិត​ជាប់​គ្នា (ពិបាក​បើក​ភ្នែក)។ ២. ត្រូវ​ធ្វើ​ម៉េច បើ​ក្មេង​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក? វិធីសាស្ត្រ​​សម្រាប់​ព្យាបាល​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​ចំពោះ​កូនក្មេង មាន​២​សំខាន់ គឺ១ ម៉ាស្សា​លើ​ត្របក​ភ្នែក និង​ទី​២ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ក្មេង​ធំ​បន្តិច វា​នឹង​ជា​ដោយ​ឯក​ឯង​នៅ​ពេល​អូន​តូច​អាយុ​បាន​ ១​ឆ្នាំ។ ៣. របៀប​​ម៉ាស្សា​ភ្នែក​ក្មេង​ស្ទះ​បំព​ង់បង្ហូរ​ទឹក​​ភ្នែក មុន​នឹង​ម៉ាស្សា​ភ្នែក​កូន ម៉ាក់ប៉ា​ត្រូវ​កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី លាង​ដៃ​ឲ្យ​ស្អាត ដោយ​ចាប់​ផ្តើម​ម៉ាស្សា​ពី​គល់​ភ្នែក​មក​ចុង​ច្រមុះ ដោយ​ធ្វើ​បែប​នេះ​ចំនួន​ ១៥​ដង/ម្តង និង​ត្រូវ​ម៉ាស្សា ២ដង/ថ្ងៃ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប​សុទ្ធ​តែ​មានតិចនិក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ទៅ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រូវ រៀង​ៗ​ខ្លួន ដោយ​ខ្លះ​មិន​ប្រើ​ហឹង្សា ខ្លះ​ទៀត​និយម​វាយ​កូន ព្រោះ​ខ្លាច​កូន​ខូច​។ល។ ប៉ុន្តែបើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​សតវត្សទី ២១ ​នេះ ក្បួន​ចិញ្ចឹម​កូន​ដែល​ម៉ាក់​ប៉ា​ធ្វើ​រាល់​ថ្ងៃ អាច​មិន​មែន​តិចនិក​ល្អ​សម្រាប់​ចិញ្ចឹម​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ ជុំ​វិញ​បញ្ហា​ចិញ្ចឹម​កូន​ក្នុង​សម័យ​ថ្មី​នេះ លោក​ស្រី សរ ម៉ុន្ថា នាយិការ សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​​ត្រូវ​មើល​ទៅ​តាម​និន្នាការ​នា​ពេល​អនាគត​ថា​តើ នៅ​ពេល​អនាគត​នឹង​រីក​ចម្រើន​ផ្នែក​ណា ជំនាញ​អ្វី​ដែល​សង្គម​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​ចាប់​ផ្ដើម​ជួយ​តម្រង់​កូន​យើង លូតលាស់​ដោយ​ភាព​ឆ្លាត​វ័យ ចូល​ក្នុង​សង្គម​ចុះ និង​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ចុះ​សម្រាប់​កូន​លូត​លាស់​ល្អ​ក្នុង​សម័យ​ថ្មី​នេះ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​បែប​ណា? បើ​តាម​តិចនិក​ចិញ្ចឹម​កូន​សម័យ​ទំនើប​នេះ ម៉ាក់​ប៉ា​អាច​ជួយ​កូន​បាន​តាម​រយៈ៖ ទី១. ជួយ​បណ្ដុះ​ភាព​ច្នៃ​ប្រឌិត​របស់​កូន តាម​រយៈ​ការ​អប់​រំ​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ការ​ស្រមើ​ស្រមៃ​ច្រើន។ ទី២. កូន​ពូកែ​ខាង​ទំនាក់​ទំនង៖ កូន​ៗ​គួរ​មាន​ជំនាញ​ធ្វើ​ការ​ជាមួយ​មនុស្ស ឬ​ចេះ​ចូល​ចំណោម​ជាមួយ​អ្នក​ដទៃ និង​ចេះ​ប្រើ​អ្នក​បច្ចេកទេស​ធ្វើ​ការ​ឲ្យ​ខ្លួន​បាន។ ទី៣. បង្រៀន​កូន​ឲ្យ​ចេញ​គិត​ល្អិត​ល្អន់៖ ទាំង​ខ្លួន​ឯង និង​មនុស្ស​ជាតិ។ មានន័យ​ថា នៅ​ពេល​ធ្វើ​អ្វី​មួយ កូន​ៗ​ចេះ​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​រួម​សម្រាប់​អ្នក​ដទៃ​ដែរ មិន​មែន​គិត​តែ​ខ្លួន​ឯង​ម្នាក់​នោះ​ទេ។ "ការ​អប់​រំ​ដែល​ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់ ជា​ការ​អប់​រំ​ជួយ​កូនៗ​ឲ្យ​រីក​ចម្រើន​ទាំង​ផ្នែក IQ និង EQ។ IQ គឺ​ជា​ភាព​វ័យ​ឆ្លាត​ខាង​ប្រាជ្ញា ចំណែក ​EQ ជា​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍។ សម្រាប់​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ថ្ងៃ​អនាគត យើង​ជា​ម៉ាក់​ប៉ា ត្រូវ​ខំ​ប្រឹង​ឲ្យ​កូន​រីក​ចម្រើន​ទាំង​ពីរ​ផ្នែក​នេះ​ឲ្យ​ដើរ​ទន្ទឹម​គ្នា។ " លោក​ស្រី​បញ្ជាក់​ថា […]


ការថែទាំទារក

បើកូនរោលរមាស់ដោយសារខោទឹកនោម នេះជាដំណោះស្រាយ

បច្ចុប្បន្ន​ម៉ាក់​ៗ​សឹងតែ​គ្រប់គ្នា​ទៅ​ហើយ​ប្រើប្រាស់​ខោ​ទឹកនោម ដើម្បី​កុំឲ្យ​នឿយហត់​ក្នុង​ការ​បោក​គក់​កន្ទប និង​ខោ។ ប៉ុន្តែ​ទារក​ខ្លះ​មាន​បញ្ហា​រោល​រមាស់ ឬ​កន្ទួល​ដោយសារ​ខោ​ទឹកនោម​នោះ តើ​យើង​គួរ​ធ្វើ​បែប​ណា? អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​មួយ​ចំនួន​ជួប​បញ្ហា​នេះ ហើយ​ទារក​ទើប​កើត​ច្រើន​ណាស់​កើត​រោល រមាស់ ព្រោះ​សាច់​ខោ​មាន​សារជាតិ​គីមី ហើយ​សារជាតិ​គីមី​នេះ​បាន​ទៅ​ប៉ះ​ទឹកនោម​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ស្បែក​ជួប​ប្រទះ​ក្រហម រោល ឬ​កន្ទួល។ មួយ​វិញ​ទៀត​អាច​បណ្ដាល​មកពី​ម៉ាក់​ៗ​ទុក​យូរ​ពេក​មិន​ដូរ ជាពិសេស​ពេល​យប់​តែ​ម្ដង ដោយសារ​តែ​អត់​ងងុយ និង​ខ្ជិល​នោះ ទើប​ម៉ាក់​ៗ​ខ្លះ​បណ្ដោយ​ឲ្យ​កូន​ស្លៀក​ខោ​តែ​១ ក្នុង​មួយ​យប់។ ដូចនេះ​ដើម្បី​កុំឲ្យ​កូន​ជួប​ប្រទះ​បញ្ហា​រោល រមាស់​ម៉ាក់​ៗ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ៖ - នៅ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​កូន​ទេ - ក្រោយ​កូន​ជុះ ឬ​នោម​ត្រូវ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ឬ​ទឹក​ត្រជាក់​ធម្មតា - បន្ទាប់​មក​ជូត​សម្អាត​គូទ​កូន​ដោយ​កំណាត់​ស្ងួត ទន់ - ផ្លាស់​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹកញាប់ - បើមិនចាំបាច់ កុំប្រើកន្សែងសើមជូតអី ព្រោះងាយប្រតិកម្ម - ពេល​កូន​បត់​ជើង​ធំ ត្រូវ​ប្រញាប់​ដូរ​ភ្លាម កុំ​ផ្អាប់​ទុក​យូរ - ស្លៀកសម្លៀកបំពាក់ស្ដើងឲ្យមានខ្យល់ចេញចូល - ជ្រើសរើស​សម្លៀកបំពាក់​ធ្វើ​ពី​កប្បាស ដែល​ទន់ មិន​ធ្វើ​ឲ្យ​កកិត​រលាក​ស្បែក - ត្រូវ​បោក​សម្លៀកបំពាក់​កូន​ជាមួយ​នឹង​សាប៊ូ​សម្រាប់​ខោអាវ​ក្មេង ព្រោះ​សាប៊ូ​អស់​ទាំង​នោះ​មិន​សូវ​ជា​មាន​ជាតិ​កាត់​ខ្លាំង - ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់​ជាមួយ​ទឹក​ស្អាត​ឲ្យ​អស់​ជាតិ​សាប៊ូ ប្រសិនបើ​កូន​នៅ​តែ​ទទួល​រលាក​ស្បែក​ត្រង់​បរិវេណ​គូទ​ដដែល ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ដើម្បី​ពិភាក្សា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក​នោះ​ថា​មក​ពី​ខោ​ទឹក​នោម ឬ​អ្វី​ឲ្យ​ប្រាកដ បើ​មក​ពី​ខោ​ទឹក​នោម​គួរតែ​ដូរ​ប្រភេទ​ថ្មី។


បញ្ហាប្រព័ន្ធរំលាយអាហារ

រឿងពីរយ៉ាងត្រូវដឹង បើកូនមានបញ្ហាទល់លាមក ឬពិបាកជុះ

ម៉ាក់​ប៉ា​​តែង​តែ​​ខ្វល់​ចិត្ត​មិន​ខាន​ ពេល​ឃើញ​កូន​មិន​សូវ​ជុះ ឬ​ពិបាក​ជុះ​ជា​ដើម។ ជា​ធម្មតា​ ប៉ា​ម៉ាក់​អាច​សង្កេត​បាន​ថាកូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​​។ ជា​ការ​ណែ​នាំ​​ ក្មេង​​ដែល​មាន​បញ្ហា​ទល់​លាម​ក​គឺ​ជុះ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​កូន​ពិបាក​បត់​ជើង លាមក​រឹង និង​ស្ងួត ហើយ​មាន​ទំហំ​ធំ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​បញ្ហា​ទាំង​នេះ អាច​ថា​អូនៗ​ជួប​បញ្ហា​ទល់​លាមក​ហើយ​។ អ៊ីចឹង​ដោះ​ស្រាយ​បែប​ណា? ១. ពិនិត្យ​លើ​របប​អាហារ​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​​ថា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ជាតិ​សរសៃ​ទាប ដូច​ជា​អាហារ​ fast foods នំ​កញ្ចប់ និ​ង​ភេសជ្ជៈ​កំប៉ុង ជាដើម​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​យើង​ជួប​បញ្ហា​ទល់​លាមក។ ដូច​គ្នា​ដែរ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ក៏​ធ្វើ​ឲ្យ​កូន​យើង​មាន​បញ្ហា​ទល់​លាមក​ដូច​គ្នា។​ ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ និង​កុំ​សូវ​ញ៉ាំ​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ​ច្រើន​ពេក។ ផ្ទុយមក​វិញ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់​។ ដូច​គ្នា​ដែរ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទៀង​ទាត់​ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​​​កូន​មាន​ទម្លាប់​បន្ទោ​បង់​ដូច​គ្នា​។​ ​​២. សកម្មភាព​រាង​កាយ​ ក្មេង​ៗ​ដែល​នៅ​សម្ងំ​តែ​លេង​ហ្គេម មើល​ទូរទស្សន៍ មិន​សូវ​បញ្ចេញ​ពល​កម្ម​ គឺ​អាច​ប្រ​ឈម​នឹង​បញ្ហា​ទល់​លាមក​នេះ​ដែរ​។ សកម្ម​ភាព​រាង​កាយ ជួយ​ជំរុញ​ចលនា​​ពោះ​វៀន និង​រំលាយ​អាហារ​បាន​ល្អ។ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​នាំ​កូន​រត់​លេង ជិះ​កង់ ឬ​ដើរ​លេង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​នេះ​។ ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ជួយ​ឲ្យ​កូន​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ និង​បន្ទោ​បង់​បាន​ស្រួល​ផង​ដែរ។ យ៉ាង​ណា​មិញ បើ​ម៉ាក់​ម៉ាក់​គិត​ថា​ចង់​ប្រើ​ថ្នាំ​ណា​មួយ​​ពេល​កូន​ទល់​លាមក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​។


ការលូតលាស់វ័យជំទង់

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ប៉ាម៉ាក់មួយចំនួនលើកឡើងថា ពេលដែលកូនលូតលាស់ដល់វ័យជំទង់ ជាវ័យដែលពិបាកចិញ្ចឹម ព្រោះជាវ័យដែលកូនៗចាប់ផ្ដើមចង់ដឹងថាខ្លួនចង់បានអ្វី ចង់សប្បាយច្រើន ចង់ស្វែងយល់ពីអ្វីដែលកើតឡើងក្នុងពិភពខាងក្រៅ។ ឈានចូលដល់វ័យជំទង់ ក្មេងខ្លះ ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឲ្យដើរផ្លូវខុសក្នុងជីវិតក៏ថាបាន។ ដូចនេះ យើងជាម៉ាក់ប៉ាត្រូវចេះតិចនិកចិញ្ចឹមកូនៗវ័យជំទង់ ដើម្បីដើរផ្លូវល្អ រីករាយ ស្គាល់ពិភពខាងក្រៅ និងចេះគិតគូរពីអនាគត។ ១. ក្លាយជាគំរូល្អ តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺម៉ាក់ប៉ា។ យើងត្រូវចាំថា សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្ដី។ យើងត្រូវបង្ហាញឲ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយតាមបែបវិជ្ជមាន មិនថាភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។ ២. បង្ហាញក្ដីស្រឡាញ់ ម៉ាក់ប៉ាត្រូវបង្ហាញក្ដីស្រឡាញ់ឲ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីម៉ាក់ប៉ា អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឲ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។ ៣. បង្រៀនកូនឲ្យចេះអភ័យទោស ការអភ័យទោសជាមេរៀនសំខាន់មួយដែលនាំឲ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រជនជាតិអាមេរិកលោក Martin Seligman ឲ្យដឹងការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន។ ៤. បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដូចនេះ យើងត្រូវជំរុញកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ […]


ការថែទាំទារក

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

ស្បែក​ទារក​ទើប​កើត​អាច​ឡើង​ក្រហម​ ​រោល​កន្ទួល ឬ​ប្រតិកម្ម​តាម​រយៈ​សម្លៀកបំពាក់​រុំ​ជិត ឬក្រាស់​ពេក ហើយ​រួម​ផ្សំ​ការ​បោក​សម្អាត​មិន​ស្អាត​ជាដើម។ អ្នក​គ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​តែ​និយម​ពាក់​មួក​ឲ្យ​កូន​តូច​ទាំង​អាកាសធាតុ​ក្ដៅ​ស្រាប់ បែកញើស ហើយ​ញើស​នោះ​ក៏​ផ្អាប់​ទុក​នៅ​ទីតាំង​ដដែល ជា​ហេតុ​នាំឲ្យ​កូន​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​ពក​ស​ថ្លា​ៗ ឬ​ចាំង​ថ្ងៃ​ជាដើម។ មូលហេតុ​ដែល​នាំឲ្យ​ការ​ពាក់​មួក ឬ​ការ​ហុំ​ឲ្យ​ជិតនោះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ឃើញ​ថា ខ្លាច​កូន​រងា និងផ្ដល់កម្ដៅដល់រាងកាយកូន។ ប៉ុន្តែ​ការ​ឃ្លុំ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល បូក​រួម​គ្មាន​ខ្យល់​អាកាស កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​ក្រពេញ​ញើស​ស្ទះ កូន​ប្រែ​ជា​មាន​បញ្ហា​ស្បែក​ក្បាល​ឡើង​ពងបែក ឬ​ក្រហម ពេញ​ថ្ងាស។ អ្នកគ្រូ​បាន​ណែនាំ​ថា ទោះ​ជា​ទារក​នៅ​តូច​មែន តែ​គ្នា​ក៏​ត្រូវ​ការ​បរិយាកាស​ល្អ​ដែល​មាន​ខ្យល់​ចេញ​ចូល​ដូច​មនុស្ស​ធម្មតា គ្រាន់តែ​កុំ​យក​កូន​ទៅ​ហាល​ខ្យល់ ឬ​នៅ​ពី​ចំ​មុខ​កង្ហារ ម៉ាស៊ីន​ត្រជាក់​ពេក បើ​ខ្លាច​កូន​ឈឺ ឬ​រងា។ មួយ​វិញ​ទៀត​បញ្ហា​បែប​នេះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ហើយ​បើ​នៅ​ផ្ទះ​ធម្មតា មិន​បាច់​ពាក់​មួក​ឃ្លុំ​ជិត​ឈឹង​នោះ​ទេ។ ជា​ទូទៅ​ទារក​មាន​អាយុ​ក្រោម ១ ខែ​ងាយ​កើត​បញ្ហា​ស្បែក​ខ្លាំង​ណាស់ ព្រោះ​ស្បែក​នៅ​ខ្ចី មិន​ទាន់​សាំ​ជាមួយ​បរិយាកាស​ខាងក្រៅ។ ដូចនេះ​បើ​ម៉ាក់​មាន​ការ​បារម្ភ​ចំពោះ​សុខភាព​ស្បែក​កូន ក្រោយងូតទឹកហេីយជូតឲ្យស្ងួត​ ដាក់​កូន​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល មិន​បាច់​ស្លៀកពាក់​ក្រាស់ៗ មិនបាច់​ដណ្ដប់​ភួយ ឬ​កម្រាល​ពីរ​បី​ជាន់​បន្ថែម​ទៀត​ឡើយ។ បើ​សង្កេត​ឃើញ​ថា​ស្បែក​នៅតែ​មិន​ទាន់​បាត់​បញ្ហា​អស់​ទាំង​នោះ អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត ត្រូវ​លាប ឬ​លាង​ដោយ​សាប៊ូ​បែប​ណា ទើប​ស្បែក​វិល​ត្រឡប់​មក​កាន់​សភាព​ដើម។


ការថែទាំទារក

មូលហេតុទាំងនេះ ធ្វើឲ្យក្មេងក្តៅខ្លួន តែកុំបារម្ភ មិនមែនជាសញ្ញាជំងឺអីទេ

ការ​ឃ្លុំ​កូន​ហួស​ហេតុ​ពេក កូន​អត់​សូវ​ញ៉ាំ​ទឹក ឬ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ កូន​ទើប​ចាក់​​វ៉ាក់សាំង​ហើយ កូន​ដុះ​ធ្មេញ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​ក្មេង​ឡើង​កម្តៅ​ក្នុង​ខ្លួន​ខ្ពស់ ឬ​ទៅ​ជា​ក្តៅ​ខ្លួន។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ពន្យល់​ថា អាការៈ​ទាំង​ខ្លួន​ទាំង​ប៉ុន្មាន​នេះ មិន​មែន​ជា​រោគ​សញ្ញា នៃ​ជំងឺ​អ្វី​មួយ​នោះ​ទេ បច្ចេកទេស​ពេទ្យ គេ​ហៅ​ថា ក្តៅ​ខ្លួន​ដោយសារ​មិន​បង្ក​រោគ។ ចំណែក​ឯ​ក្តៅ​ខ្លួន​ដោយសារ​បង្ក​រោគ​វិញ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​លើក​ឡើង​ថា អាច​មក​ពី​ពពួក​វីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅ​ខ្លួន​ដោយសារ​ការ​​បង្ក​រោគ​នេះ​ ក្មេង​អាច​រលាក​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ បើសិន​ជា​រលាក​ផ្លូវ​ដង្ហើម ក្មេង​អាច​រលាក​ច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯ​បញ្ហា​ផ្លូវ​តម្រង​នោម ក្មេង​អាច​រលាក​ប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហា​ស្បែក អាច​រលាក​ស្បែក ជាដើម។ ទោះ​យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​នោះ​ទេ ជា​រោគ​សញ្ញានៃ​ជំងឺ​អ្វី​មួយ ឬ​ក៏​បង្ក​រោគ​ណា​មួយ  ហើយ​មិន​មែនឲ្យតែ​កូន​ក្តៅខ្លួន ម៉ាក់ប៉ា​ត្រូវ​តែ​ភ័យ​ស្លន់ស្លោ​​រត់​ទៅ​ពេទ្យ​នោះ​ដែរ។ កូនក្តៅ​ខ្លួន​ក្នុង​លក្ខខណ្ឌ​បែប​ណា ត្រូវ​ទៅ​ជួប​ពេទ្យ? ទី១ ៖ ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។ ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។ ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។ ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ […]


ជំងឺផ្លូវដង្ហើម

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ទារក និង​កុមារ​តូច​ៗ​ជាច្រើន​មាន​ជំងឺ​រលាក​បំពង់ក រលាក​ពោះវៀន រហូត​ដល់​រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម ដែល​នោះ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​អាណាព្យាបាល​គ្រប់​រូប។ ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កូន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទាំង​នោះ​មូលហេតុ​ចម្បង​មួយ​មកពី​កូន​បៀម​ដៃ​លេង។ លោក​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​នាំ​កូន​មក​ព្យាបាល បាន​សួរ​ថា​គ្រាន់តែ ហេតុអ្វី​គ្រាន់តែ​កូន​ក្មេង​បៀម​ដៃ​សោះ បែរ​ជា​អាច​បង្ក​ឲ្យ​មាន​ជំងឺ រលាក​បំពង់ក រហូត​ខ្លះ​វិវត្តទៅដល់រលាក​ពោះវៀន រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម។ លោក​បាន​បញ្ជាក់​ថា ជា​ធម្មតា​ដៃ​កូន​មិន​បាន​នៅ​មួយ​កន្លែង និង​ស្អាត​ជាប់​ជានិច្ច​ឡើយ កូន​តែងតែ​ស្រវេស្រវា​ចាប់​នេះ​ចាប់​នោះ ហើយ​ដៃ​នោះ​នឹង​យក​មក​ដាក់​ក្នុង​មាត់ ​មេរោគ​នឹង​ជ្រាប​ចូល​ទៅ​តោង​ជាប់​បំពង់​ក​ធ្វើឲ្យ​ឈឺ ពិបាក​លេប​ទឹក​មាត់ និង​ញ៉ាំ​អាហារ។ វេជ្ជបណ្ឌិត​រូប​នោះ​លើក​ឡើង​ថា នៅ​ពេល​ដៃ​​មិន​ទាន់​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ អាល់កុល ឬ​ផេះ រួច​យក​មក​ផ្ដិត​លើ​ផ្ទៃ​ស្អាត​មួយ ហើយ​បណ្ដុះ​មេរោគ។ ជាលទ្ធផល គឺ​មាន​មេរោគ​រាប់​សិប​ប្រភេទ និង​រាប់​សិប​លាន​។ ដូចនេះ​ហើយ ដើម្បី​ការពារ​កូន​យើង​កុំ​ឲ្យ​ឈឺ​ញឹកញាប់ សូម​ថែរក្សា​អនាម័យ​បាន​ខ្ជាប់ខ្ជួន ឧស្សាហ៍​លាង​ដៃ​កូន​តូច​ៗ​យ៉ាង​ហោច​ណាស់ ២-៤ ម៉ោង/​ម្ដង និង​កុំឲ្យ​កូន​ប៉ះ​របស់​មិន​ល្អ។ ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ធន់​នឹង​ជំងឺ។ រលាក​បំពង់​ក​អាច​បណ្ដាល​មកពី​វីរុស ពពួក​បាក់តេរី និង​ពពួក​ផ្សិត​ ដែល​រីក​រាល​ដាល​ដោយ​កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ រួម​មាន​ការ​ញ៉ាំ​អាហារ​មិន​មាន​អនាម័យ កុមារ​លេង​ដី​ធ្វើឲ្យ​មេរោគ​ងាយ​ជ្រៀត​ចូល​តាមរយៈ​ដៃជើង និង​សម្លៀកបំពាក់​ជាដើម។ កត្តា​ប្រឈម​​រលាក​បំពង់​ក ក៏​បណ្ដាល​ឲ្យ​ទៅ​រលាក​បំពង់​សំឡេង រលាក​ផ្លូវ​ដង្ហើម ដូចជា​ផ្ដាសាយ រលាក​ទងសួត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ