ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

បេប៊ីទើបនឹងកើតមានស្បែកមុខស្ងួត ម៉ាក់ៗគួរធ្វើបែបណា?

បញ្ហា​ស្បែក​ស្ងួត​លើ​បេប៊ី​គឺជា​រឿង​ធម្មតា​ទៅ​ហើយ ដោយ​កូន​ខ្លះ​ទើប​នឹង​កើត​ភ្លាម​មាន​បញ្ហា​នេះ​ភ្លែត និង​ខ្លះ​ទៀត​ចាស់​ថ្ងៃ​បន្តិច ទើប​មាន​ស្បែក​ស្ងួត​ខ្លះ​នៅ​លើ​មុខ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ក្នុង​ករណី​ភាគច្រើន​ស្បែក​ស្ងួត​នេះ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ចំពោះ​កូន​ទេ ហើយ​វា​ច្រើន​តែ​ជា​ទៅ​វិញ​ទាំង​គ្មាន​ការ​ព្យាបាល។ លោក​បញ្ជាក់​ទៀត​ថា ជា​រឿយ​ៗ​ទារក​មាន​ស្បែក​ស្ងួត​នៅ​លើ​ផ្ទៃមុខ ព្រោះ​ស្បែក​គេ​ងាយ​នឹង​រលាក​ជាង​មនុស្ស​ពេញ​វ័យ និង​យូរ​ៗ​ទៅ​ស្បែក​កូន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ខាង​ក្រៅ​ស្បូន ហើយ​បើ​សិន​ទោះជា​ស្ងួត​ក៏​ប្រហែល​មកពី​ប្រតិកម្ម ឬ​អាលែកហ្ស៊ី​ជាមួយ​ផលិតផល ឬ​សម្លៀកបំពាក់​របស់​កូនដែរ។ មួយ​វិញ​ទៀត​ការ​ខ្សោះ​ជាតិ​ទឹក និង​ស្ថានភាព​ស្បែក​ខ្លួនឯង​ក៏​អាច​បណ្ដាល​ទៅ​ជា​ស្ងួត​បែប​នោះ​ផង​ដែរ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា អំឡុង​ពេល​សង្កេត​ឃើញ​ស្បែក​កូន​មាន​បញ្ហា​នោះ​ បើយើង​​នៅតែ​បារម្ភត្រូវ​រក​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល និង​តាមដាន​ការ​វិវត្តន៍​បន្ត​របស់​ស្បែក​កូន។ ដំបូន្មានជា​ជំហាន​ដំបូង​ គឺ​ការ​ប្រើប្រាស់​​ទឹកក្ដៅឧណ្ហ៍ៗ សម្រាប់​ងូត និង​លាប​ឡេ ឬ​ប្រេង​ផ្ដល់​សំណើម តែ​ត្រូវ​ជ្រើសរើស​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​សិន ចៀសវាង​ឡេ​ដែល​មាន​ជាតិ​អាល់កុល សារធាតុកាត់ ព្រោះ​វា​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក​ខាង​ក្រៅ។ ចំពោះ​កូន​ដែល​មាន​បញ្ហា​ស្បែក​ស្ងួត គួរ​កុំ​ងូត​ទឹកយូរពេក ព្រោះ​អាច​លាង​សម្អាត​ប្រេង​ដែល​មាន​ពី​ធម្មជាតិ​តាម​ស្បែក បង្កើន​ហានិភ័យ​ឲ្យ​ស្បែក​កាន់តែ​ស្ងួត និង​របក។ បន្ទាប់​ពី​ងូត​ទឹក​រួច ម៉ាក់​ៗ​ត្រូវ​យក​កន្សែង​ដ៏​ទន់​មក​ផ្ដិល​ជាតិ​សំណើម ចៀសវាង​ការ​ជូត​ជា​មួយ​កន្សែង​ក្រាស់ៗ នាំឲ្យកកិត​ធ្វើឲ្យ​ស្បែក​កាន់តែ​យ៉ាប់យ៉ឺន។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​ទារក​ទើប​នឹង​កើត ​ទឹកដោះ​យើង​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​កូន​មាន​ជាតិ​ទឹក និង​មាន​សុខភាព​ល្អ ដោយ​ឧស្សាហ៍​បំបៅ ហើយ​ពេល​កូន​បាន​ទទួល​ទឹក​ដៅ​ច្រើន ធ្វើឲ្យ​ឆាប់​ថ្លោស ស្បែក​ប្រែជា​ភ្លឺរលោង​ ស្អាតឡើង​វិញដោយ​ឯង​ៗ។


រោគសញ្ញាទូទៅ

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

ជា​រឿយៗ បញ្ហា​ហើម​ពោះ​កើត​ឡើង​លើ​ទារក​ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី និង​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ចំណែក​ឯ​ក្មេង​ខ្លះ អាច​ហើម​ពោះ​ដោយ​សារ​ផល​រំខាន​ពី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ ឬ​គ្រឿង​ផ្សំ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន។ និយាយ​ដល់​បញ្ហា​ហើម​ពោះ​លើ​ទារក​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ភាគ​ច្រើន តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពេល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ហើម​ពោះ។ ប៉ុន្តែ ការ​ហើម​ពោះ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ហេតុ​នេះ​ទើប​វេជ្ជបណ្ឌិត​មាន​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​ណែនាំ​ពី​សញ្ញា​មិន​គ្រោះ​ថ្នាក់ និង​សញ្ញា​អាសន្ន​ទាក់​ទង​នឹង​​បញ្ហា​ហើម​ពោះ​លើ​ទារក​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បារម្ភ​របស់​ម៉ាក់​ប៉ា​គ្រប់​រូប​ដែល​មាន​កូន​តូច​ដូច​ជា៖ ១.សញ្ញា​នៃ​ការ​ហើម​ពោះ​មិន​បង្ក​បញ្ហា តាម​ពិត​ទៅ ទារក​ពេល​បៅ​ឆ្អែត​តែង​តែ​ឃើញ​ពោះ​ធំ ដូច​ហើម​ពោះ​ដែរ ទារក​យំ​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​ពោះ​វៀន​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើម​ពោះ ទារក​បៅ​ជាមួយ​ដប​ទឹក​ដោះ​គោ​មួយ​ចំនួន​ដែល​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ដប​ចូល​ក្នុង​ពោះ​វៀន​ច្រើន ធ្វើ​ឲ្យ​កូន​ហើម​ពោះ​ដូច​គ្នា។ ២.សញ្ញា​នៃ​ការ​ហើម​ពោះ​បង្ក​បញ្ហា​ដល់​កូន ពោះ​ទារក​ហើម​ប៉ោង​ខ្លាំង ក្ដៅ​ខ្លួន ក្អួត​ញឹក​ញាប់ លាមក​រាក​ខុស​ធម្មតា ឬ​មាន​ឈាម ឬ​ទល់​លាមក ហើម​ជើង ការ​បៅ​ថយ​ចុះ សន្លឹម​ ដេក​មិន​បើក​ភ្នែក ឬ មិន​រស់​រវើក​ដូច​ធម្មតា។ល។ ក្នុង​ករណី​ដែល​អា​អូន​ចេញ​សញ្ញា​អាសន្ន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​ម៉ាក់​ប៉ា យក​កូន​ទៅ​ពិនិត្យ​​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ។ ទោះ​យ៉ាង​ណា ម៉ាក់​ប៉ា​អាច​សម្រួល​បញ្ហា​ហើម​ពោះ​លើ​កូន​តូច​បាន​ដោយ​តិចនិក​សាមញ្ញ​ៗ​នេះ៖ ទី១.ដាក់​កូន​ដេក រួច​លើក​ជើង​កូន​ដូច​ពេល​ធាក់​កង់ ទី២.ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់ រួច​ឲ្យ​កូន​ត្អើក​ចេញ​មក ទី៣.ម៉ាស្សា​ពោះ​កូន តាម​ទ្រនិច​នាឡិកា ហើយ​បន្ថែម​សម្ពាធ​ទៅ​តាម​ប្រតិកម្ម​កូន ទី៤.អាច​ផ្ដល់​ថ្នាំ​បន្តក់​ឲ្យ​កូន (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន)។ល។


ការថែទាំទារក

ម៉ាក់ៗទម្លាប់ចាក់ម្សៅក្នុងខោទឹកនោម មិនត្រឹមមិនជួយសម្រួលការរលាក មានតែលើសដើម

មាន​ម៉ាក់ប៉ា​ជាច្រើន​ដែល​មាន​ទម្លាប់​មួយ គឺ​មុន​ស្លៀក​ខោ​ទឹក​នោម​ត្រូវ​ចាក់​ម្សៅ​សិន ព្រោះ​គិត​ថា​មិន​បណ្ដាល​ឲ្យ​រលាក និង​ជួយ​ឲ្យ​ស្បែក​កូន​រលោង​ស្អាត។ ផ្ទុយ​ទៅ​វិញ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​ការ​ធ្វើ​បែប​នោះ​មានតែ​ធ្វើ​ឲ្យ​ស្បែក​កូន​កាន់តែ​រោល រលាក​ខ្លាំង​លើស​ដើម។ ព្រោះ​ម្សៅ​ហុយ ពេល​លាយ​ជាមួយ​ជាតិ​សំណើម​ទឹកនោម ធ្វើឲ្យ​ម្សៅ​នោះ​រមួល​ជា​ដុំ​ៗ ហើយ​ត្រូវ​ស្លៀក​រឹប​ទៀត​នោះ ទៅជា​កកិតស្បែក ឡើងក្រហម ឬ​ដាច់រលាត់។ ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ លោក​បាន​បន្ថែម​ទៀត​ថា ម្សៅ​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​លាប​ឲ្យ​កូន​តូច​ឡើយ ព្រោះ​ភាព​ហុយ​នោះ​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សួត និង​ផ្លូវ​ដង្ហើម។ មួយ​វិញ​ទៀត​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​ពេក​កូន​អាច​មាន​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោម ហើយ​បើ​មិន​ឆ្លង​មេរោគ​ចូល​ ក៏​កូន​មាន​បញ្ហា​រោល ក្រហម​ប្រដាប់​ភេទ​ដែរ។ ងាក​ទៅ​បញ្ហា​មេរោគ​ចូល​ទៅ​កាន់​ផ្លូវ​នោម​របស់​កូន​តូច​ មកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហូរ​នោម ផ្លោក​នោម និង​ដល់​តម្រង​នោម ជាពិសេស​ក្មេង​ស្រី​ងាយ​នឹង​ប្រឈម​ច្រើន​ជាង​ក្មេង​ប្រុស។ វេជ្ជបណ្ឌិត​​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។ ចំពោះ​រោគ​សញ្ញា​វិញ​មាន​ដូចជា​ក្ដៅខ្លួន ទឹកនោម​ពណ៌​ខុសប្រក្រតី ពិបាក​ក្នុង​ការ​នោម យំ​ស្រែក​ដោយសារ​ឈឺចាប់​ពេល​នោម ជាដើម។ ដូចនេះ​ប្រសិនបើ​ចង់​ចង់​ស្បែក​កូន​គ្មាន​ភាព​កកិត មុន​ស្លៀក​អាច​លាប​ប្រេង​ទារក និង​ឡេ​បន្តិច រង់ចាំ​ឲ្យ​ស្ងួត​ចាំ បន្ទាប់មក​ស្លៀក​ខោ​ទឹកនោម​ជាការ​ស្រេច។


ការបំបៅដោះ

ពិតអត់ ទឹក​ដោះ​ម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?

ម៉ាក់ៗ​​ជាច្រើន​​សម្រេចចិត្ត​បំបៅដោះ​កូន ព្រោះ​យល់ថា​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ទើប​នឹង​កើត។ ជា​ការពិត​ណាស់​ទារក​ដែល​ទទួល​បាន​អាហារូបត្ថម្ភ​តាមរយៈ​ការ​បំបៅ​ដោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​តែ​មួយ​មុខ​គត់​នៃ​ជីវិត​របស់​ពួកគេ​ ភាគច្រើន​ជួបប្រទះ​នូវ​ការ​ចម្លង​មេរោគ និង​ការ​រាករូស​តិចតួច​។ យ៉ាងណាមិញ​ ​តើ​ទឹកដោះ​ម្តាយ​ពិតជា​អាច​ព្យាបាល​កន្ទួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដែរ​ឬ​ទេ​? ១.ទារក​តែង​មាន​​​កន្ទួល​លើ​ស្បែក​ បើ​តាម​គ្រូពេទ្យ​​ ទារក​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​តែង​​​​​​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កន្ទួល​នៅ​លើ​ខ្លួន​កូនៗ​ជាទី​ស្រលាញ់​។ ​ជួនកាល​ វា​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​​កើតមាន​កន្ទួល​នៅ​លើ​ស្បែក។ ជាក់​ស្តែង​ កន្ទួល​លើ​ស្បែក​របស់​ទារក​ ជាទូទៅ​ពុំ​បង្ក​នូវ​គ្រោះ​ថ្នាក់ និង​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយខ្លួនឯង​បាន។ ​ឧទាហរណ៍​ ដូចជា​រោគ​រលាក​ស្បែក​ ឬ​កន្ទួល​ដោយ​សារ​ខោ​ទឹកនោម​។ វា​កើត​ឡើង​នៅ​ពេល​ស្បែក​ទារក​ប៉ះពាល់​ទៅ​នឹង​ខោ​ទឹក​នោម​ដែល​សើម និង​កខ្វក់​រយៈពេល​យូរ។ ដំណោះស្រាយ​ជាទូទៅ សម្រាប់​បញ្ហា​កន្ទួល​ដោយសារ​​ខោ​ទឹក​នោម​ គឺ​យើង​ត្រូវ​​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​ជា​ទៀងទាត់ និង​ប្រើ​ប្រភេទ​ថ្នាំលាប​ ឬ​ក្រែម​សម្រាប់​កន្ទួល​លើ​ស្បែក។ មាន​ការ​លើកឡើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ថា​ ​ម៉ាក់ៗ​​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ដោះ​ម្តាយ​ ​សម្រាប់​ព្យាបាល​កន្ទួល​លើ​ខ្លួន​របស់​កូន​​ ហើយ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​។ តើ​វា​គឺ​ជា​ការពិត​ដែរ​ឬ​ទេ?​ ២.​តើ​ទឹក​ដោះ​ម្តាយ​អាច​ជួយ​ព្យាបាល​កន្ទួល​បាន​យ៉ាង​ដូច​ម្តេច? មុន​ពេល​ដែល​យើង​ពិភាក្សា​អំពី​ការសិក្សា​លើ​ប្រសិទ្ធិភាព​នៃ​ទឹក​ដោះ​ម្តាយ ចំពោះ​​ការ​ព្យាបាល​កន្ទួល យើង​មក​ធ្វើការ​វិភាគ​អំពី​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ ដែល​អាច​ជួយ​ព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ស្បែក​ទារក​ជា​មុន​សិន​។ អ្នកជំនាញ​ជាច្រើន​បាន​លើក​ឡើង​ថា​ ទឹកដោះ​ម្តាយ​ មាន​សារជាតិ​ប្រឆាំង​នឹង​ការរលាក​។ ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ ក៏ដូច​ជា​បាក់តេរី ហើយ​មាន​ផ្ទុក​នូវ​កត្តា​លូតលាស់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ថែម​ទៀត​ផង។​ ​សារធាតុ​ទាំងនេះ គឺ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិស​ម្រាប់​ចុង​សុដន់​ដែល​ឈឺ ឬ​ស្ងួតប្រេះ​។ អ្នកស្រាវជ្រាវ​ក៏​បាន​អះអាង​ថា​ ទឹក​ដោះម្តាយ​មាន​គុណប្រយោជន៍​នៅ​ក្នុង​ការ​ព្យាបាល​របួស​ ដែល​ប្រៀបបាន​ទៅ​នឹង​ខ្លាញ់​ចម្រាញ់​ពី​រោមចៀម​ (Lanolin) ដែល​ជា​ក្រែម​ផ្តល់សំណើម​ដល់​បបូរមាត់​ ឬ​ចុង​សុដន់​ដែល​ស្ងួត​ប្រះ។ ​ យ៉ាងណាមិញ​ តើទឹកដោះម្តាយ​ អាចព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ខ្លួន​របស់​ទារក​ដែល​ទើប​នឹង​កើត​ដែរ​ឬទេ?​ ​ដោយសារ​តែ​ម៉ាក់ៗ​ជាច្រើន​បាន​អះអាង​​ថា​ ទឹក​ដោះម្តាយពិត​ជា​មានប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​កន្ទួល អ្នកស្រាវជ្រាវ​បាន​ព្យាយាម​បញ្ជាក់​លើ​ការអះអាង​នេះ​ ដោយ​ធ្វើការ​សិក្សា​មួយ​ចំនួន។ ការស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការ​ព្យាបាល​ដោយ​ទឹកដោះ បាន​ពិនិត្យ​ឡើងវិញ​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទិននឹង​​ទឹក​ដោះម្តាយ និង​ស្ថានភាព​ស្បែកទារក។ […]


ដល់អាយុចូលរៀន

តិចនិកជួយកូន ឲ្យបង្កើតទំនាក់ទំនងល្អ និងចូលចំណោមក្នុងសង្គមជាមួយអ្នកដទៃ

យើង​ឃើញ​ថា ក្មេងៗ​សម័យ​ថ្មី និយម​ចុច​តែ​ទូរស័ព្ទ មិន​សូវ​ខ្វល់​ខ្វាយ​នឹង​រឿង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ​ទេ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កូន​ទេ ដោយ​សារ​ពេល​ដែល​យើង​នៅ​តែ​ឯង​យូរ ឬ​គ្មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ក្បែរ​ខ្លួន វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​ចូល​ចំណោម​គេ​ក្នុង​សង្គម ឬ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ឯកា​បាន​។ល។ ជំនាញ​សង្គម ជា​ជំនាញ​ដែល​យើង​ប្រើ​រាល់​ថ្ងៃ ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​រក្សា​​ទំនាក់​ទំនង​វិជ្ជមាន​ជាមួយ​អ្នក​ដទៃ​ផង​ដែរ។ ម៉ាក់​ប៉ា​អាច​ជួយ​ពង្រឹង​សមត្ថភាព​ទំនាក់​ទំនង​សង្គម​កូន​បាន​ដោយ៖ ១.យល់ពីចិត្តអ្នកដទៃ បើ​កូន​យើង​ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ កូនៗ​ងាយ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ។ ផ្នែក​មួយ​នៃ​ការ​បង្រៀន​ឲ្យ​កូន​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​ខ្លួន​ឯង អាច​ជួយ​កូន​ឲ្យ​ក្លាយ​ជា​អ្នក​ស្ដាប់​ហេតុ​ផល​អ្នក​ដទៃ និង​ជួយ​ឲ្យ​ចេះ​គិត​ពិចារណា​បាន​ជ្រៅ​។ ២.ក្លាយ​ជា​គំរូ​ល្អ កាយ​វិការ​ដែល​យើង​ធ្វើ​នៅ​មុខ​កូនៗ វា​សំខាន់​ណាស់ ព្រោះ​ក្មេងៗ​ចាំ​តែ​រៀន​ពី​ម៉ាក់​ប៉ា​ទេ។ បើ​យើង​ចង់​ឲ្យ​កូន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ យើង​ក៏​ត្រូវ​បង្ហាញ​កូន​ឲ្យ​ឃើញ​ពី​របៀប​នៃ​ការ​និយាយ​សមរម្យ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន មិន​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​ទៅ​និយាយ​ដើម​អ្នក​ដទៃ​មុខ​កូនៗ​ទេ។ ៣.ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​កូន ភាព​រីក​រាយ​ជាមួយ​អ្នក​ដទៃ នឹង​កើត​ឡើង​ដោយ​ធម្មជាតិ​នៅ​ពេល​ក្មេងៗ​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ពិត​ប្រាកដ​ដូច​ជា​ការ​លេង​កីឡា លេង​ឧបករណ៍​តន្ត្រី ជាដើម។ ក្នុង​ករណី​កូន​ស្គាល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​នឹង​ខ្លួន វា​កាន់​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​សង្គម​កាន់​តែ​ល្អ​សម្រាប់​កូន។ ៤.ដឹង​ពី​កម្រិត​របស់​កូន ក្មេងៗ​ទាំង​អស់​មិន​ដូច​គ្នា​ទេ ខ្លះ​រួស​រាយ​រាក់​ទាក់​ពី​ធម្មជាតិ ងាយ​បង្កើត​មិត្ត ឯ​ខ្លះ​អៀន​ច្រើន មិន​ហ៊ាន​នៅ​ក្បែរ​មនុស្ស​មិន​ស្គាល់​មុខ​។ល។ យើង​មិន​អាច​រំពឹង​ឲ្យ​ក្មេង​អៀន​ទៅ​សប្បាយ​រីករាយ ជាមួយ​ក្មេងៗ​រួស​រាយ​ពី​ធម្មជាតិ​បាន​ទេ។ បើ​កូន​យើង​មិន​ចេះ​និយាយ​ច្រើន មិន​ចូល​ចិត្ត​នៅ​កន្លែង​មនុស្ស​ច្រើន យើង​មិន​បាច់​បង្ខំ​កូន​ទេ ព្រោះ​នេះ​ជា​ចំណូល​ចិត្ត​របស់​កូន។ បន្ថែម​ពី​លើ​តិចនិក​ប៉ុន្មាន​នេះ យើង​គួរ​នាំ​កូន​លេង​ឲ្យ​បាន​ច្រើន បណ្ដោយ​កូន​ឲ្យ​លេង​ជាមួយ​ក្មេងៗ​ដទៃ ឬ​ឲ្យ​កូន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ជា​ក្រុម ឬ​សកម្មភាព​សង្គម​នានា​ឲ្យ​បាន​ច្រើន​ក៏​ល្អ។


ការបំបៅដោះ

ម៉ាក់ៗបំបៅដោះកូន គួរធ្វើរឿងមួយ ១ នេះ ដើម្បីបង្ការកូនកុំឲ្យខ្វះជាតិដែក

កង្វះ​ជាតិ​ដែក ជា​មូលហេតុ​ដ៏​ចម្បង​ធ្វើ​ឲ្យ​ក្មេង​កើត​ជំងឺ​ស្លេក​ស្លាំង។ ទារក ឬ​កុមារ​ដែល​មាន​ជំងឺ​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិ​ដែក​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន ពិសេស​ធ្វើ​ឲ្យ​ស្លេក​ស្លាំង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា តាម​ការ​សិក្សា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មាន​ក្មេង​ដែល​បៅ​ទឹកដោះ​ម្តាយ​ប្រមាណ​ជា ១២% ប្រឈម​នឹង​កង្វះ​ជាតិ​ដែក ពិសេស​ក្មេង​អាយុ​ចាប់​ពី ៤ ខែ​ឡើង​ទៅ (ក្មេង​កើត​គ្រប់​ខែ) ចំពោះ​ក្មេង​កើត​មិន​គ្រប់​ខែ​វិញ​រឹត​តែ​ប្រឈម​កង្វះ​ជាតិ​ដែក​ខ្លាំង។ "ចំពោះ​ក្មេង​មិន​គ្រប់​ខែ​វិញ ការ​ខ្វះ​ជាតិ​ដែក​បម្រុង​ដែល​ម្តាយ​ផ្តល់​ឲ្យ​កូន​ពេល​នៅ​ក្នុង​ផ្ទៃ​យក​មក​ប្រើ​ប្រាស់​ឆាប់​អស់​ណាស់ គឺ​អស់​មុន​រយៈពេល ៤ ខែ ក្រោយ​កូន​កើត​មក​ទៅ​ទៀត។ បែប​នេះ​ម្តាយ​ត្រូវ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​ជាប់ ទាំង​ថ្នាំ​ជាតិ​ដែក ទាំង​ចំណី​អាហារ​សម្បូរ​ជាតិ​ដែក ដើម្បី​ឲ្យ​កូន​មាន​លទ្ធភាព​ទទួល​យក​ជាតិ​ដែក​គ្រប់​គ្រាន់ នោះ​ការ​ប្រឈម​របស់​កូន​នឹង​ការ​ខ្វះ​ជាតិ​ដែក​មិន​មាន​នោះ​ទេ"។ តើ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ធ្វើ​ម៉េច​ដើម្បី​បង្ការ​កុំ​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក? តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ក្រោយ​សម្រាល​កូន​រួច ស្ត្រី​ត្រូវ​លេប​ថ្នាំ​ជាតិ​ដែក​ចំនួន ៤២ គ្រាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​អាហារ​ដែល​សម្បូរ​ជាតិ​ដែក មិន​ត្រឹម​បង្ការ​ភាព​សេ្លក​ស្លាំង​របស់​ម្តាយ​ប៉ុណ្ណោះ​ទេ ធ្វើ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​អាច​បំពេញ​ជាតិ​ដែក​គ្រប់​គ្រាន់​ទៅ​ឲ្យ​កូន។ ដ្បិត​ទឹក​ដោះ​ម្តាយ​មាន​បរិមាណ​ជាតិ​ដែក​តិច តែ​លោក​វេជ្ជបណ្ឌិត​ថា ​កូន​ដែល​ម៉ឹម​ទឹកដោះ​ម្តាយ​អាច​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ជាង​ការ​ស្រូប​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ។ ម្យ៉ាង​វិញ​ទៀត ទឹក​ដោះ​ម្តាយ​ងាយ​រលាយ​ទឹក​ដោះ​គោ កូន​ម៉ឹម​ទៅ​មិន​សូវ​ឈឺ។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ


ថ្នាំបង្ការ

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។ នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។ ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ? ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។ ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។ ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ? ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។ ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។ ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) […]


ទារកលូតលាស់ឆ្នាំដំបូង

ប្រញាប់ប្តូរទម្លាប់នេះភ្លាម បើមិនចង់មានបញ្ហាដល់ខួរក្បាលទារកទើបកើត

ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា កំបោរ ឬតំបែរលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ វេជ្ជបណ្ឌិត សូ សំណាង បានឲ្យដឹងថា ទម្លាប់អស់ទាំងនោះបើនៅតែអនុវត្តលើទារកតទៅទៀត ប្រៀបដូចបំផ្លាញកូនខ្លួនឯងទៅវិញទេ។ ការលាបប្រេងកូឡានៅពីលើនោះ អាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឲ្យខូចកោសិកាខួរក្បាល។ លោកបន្តទៀតថា ការលាបប្រេងកូឡាប្រេងខ្យល់មានជាតិក្លិន aromatic ក្រៅពីប៉ះពាល់ខួរក្បាល នៅប៉ះពាល់បេះដូង និងខ្យល់ក្នុងសួត ហើយប្រើយូរទៅៗ អាចខូចបេះដូង និងសួតតែម្ដង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកបន្ថែមទៀតថា ក្រៅពីប្រេងកូឡា ប្រេងខ្យល់ ចាស់ៗក៏តែងបង្គាប់បញ្ជាឲ្យយករបស់ដទៃទៀតដូចជាកំបោរ ពន្លៃត្រាំស្រាទៅលាបលើបង្ហើយកូន ដែលទង្វើនេះពិតជាគ្រោះថ្នាក់ខ្លាំង ព្រោះរបស់អស់ទាំងនោះមានជាតិកាត់ និងក្ដៅធ្វើឲ្យប៉ះពាល់ស្បែក រលាក ក្រហម ឡើងអាចម៍ក្របី បើក្មេងលេបចូលពោះវិញអាចបណ្ដាលឲ្យពុល។ [embed-health-tool-baby-poop-tool] វេជ្ជបណ្ឌិតឯកទេសទូទៅ បញ្ជាក់ទៀតថា ទារកទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ ដែលយើងហៅថា «បង្ហើយ» ហើយជាកន្លែង ដែលត្រូវថ្នមបំផុត មិនត្រូវប៉ះពាល់ ឬលើអ្វីផ្ដេសផ្ដាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសាររបស់អស់នោះ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ […]


សុខភាពផ្លូវចិត្ត

បញ្ឈប់កំហុសទាំងនេះភ្លាម បើមិនចង់ឲ្យកូនៗធុញទ្រាន់នឹងប៉ាម៉ាក់

វ័យជំទង់ គឺជាវ័យដែលត្រូវជួបនឹងការផ្លាស់ប្ដូរច្រើន ទាំងរូបរាងកាយ និងផ្នែកផ្លូវអារម្មណ៍។ នៅវ័យនេះ កូនៗក៏ចាប់ផ្ដើមទទួលសម្ពាធពីការសិក្សា និងការរំពឹងទុកនូវភាពជោគជ័យពីម៉ាក់ប៉ា ដែលជាហេតុធ្វើឲ្យកូនរងសម្ពាធ និងឆាប់ធុញទ្រាន់នឹងរឿងរ៉ាវនៅក្នុងផ្ទះ។ ក្នុងនាមជាឪពុកម្ដាយ យើងច្បាស់ជាចង់បានអ្វីល្អៗ កើតឡើងចំពោះកូន ប៉ុន្តែពេលខ្លះយើងអាចបង្កើតកំហុសមួយចំនួនធ្វើឲ្យកូនធុញ តែយើងមិនចាប់អារម្មណ៍។ ១. ប្រដៅកូនដោយមិនស្ដាប់ហេតុផលឲ្យចប់ ម៉ាក់ប៉ាមួយចំនួន មិនទាន់ស្ដាប់រឿងកូននិយាយចប់ដើម ចប់ចុងផង ចាប់ផ្ដើមទូន្មាន ប្រដៅកូនបាត់ហើយ។ ការធ្វើបែបនេះ បណ្ដាលឲ្យកូនមានអារម្មណ៍ថា ម៉ាក់ប៉ាមិនយល់ចិត្ត ហើយមិនស្ដាប់ហេតុផលច្បាស់លាស់ ជួនកាលពេលរកដំណោះស្រាយរឿងអ្វីមួយកូនសុខចិត្តសួរអ្នកដទៃ មិនព្រមរត់រកម៉ាក់ប៉ាទេ។ ២. ផ្ដល់ការវិនិច្ឆ័យកូនខុសពេល ចំពោះក្មេងៗវ័យជំទង់ ងាយទទួលផលប៉ះពាល់មិនល្អពីការរិះគន់ណាស់។ ភាគច្រើន រាល់មតិដែលយើងបញ្ចេញឲ្យកូនឮ គឺព្រោះតែយើងចង់ឲ្យកូនល្អប៉ុណ្ណោះ តែពេលខ្លះកូនៗអាចគិតខុសពីអ្វីដែលយើងសំដៅលើ ទោះពេលខ្លះ យើងគិតថារឿងតូចតាច តែកូនៗអាចយកវាដាក់ក្នុងចិត្ត ហើយចាំវារហូត។ ៣. មិនខ្វល់ពីសម្តីកូន ក្មេងៗវ័យនេះ ដឹងច្រើនជាងចាស់ៗផង។ ពួកគេចង់ឲ្យយើង យកចិត្តទុកដាក់ និងពិចារណានូវគំនិតដែលគេបញ្ចេញមក ។ ហេតុនេះ យើងមិនគួរបដិសេធ ឭធ្វើហីៗដាក់មតិរបស់កូនទេ។ យកល្អ យើងគួរសួរកូនថែមពីមតិរបស់កូន និងជំរុញពួកគេគិតឲ្យបានវែងឆ្ងាយ និងថ្លឹងថ្លែងពីផលល្អ ផលអាក្រក់របស់ពាក្យសម្តីកូនលើកឡើង។ ៤. ភ្លេចបង្ហាញកូនពីការគោរព កូនវ័យជំទង់ ស្ដាប់បង្គាប់ល្អជាងនៅពេលដែលយើងនិយាយស្រួលបួល និងបង្ហាញការគោរពដល់ពួកគេ។ យើងត្រូវរៀនសង្កេតថា ក្មេងវ័យនេះ យើងកាន់តែនិយាយពិបាកជាមួយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កត្តា​នេះ​ហើយ ទើប​ក្មេងៗ​ទីក្រុងងាយកើតអាលែកហ្ស៊ីជាងក្មេងនៅស្រែចំការ

​អាលែកហ្ស៊ី ជា​បញ្ហា​មួយ​បង្ក​ផល​ពិបាក​ច្រើន​គួរ​សម​សម្រាប់​យើង បើ​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ បញ្ហា​អាលែកហ្ស៊ី​មួយ​នេះ អាច​កើត​ឡើង​ចំពោះ​យើង​គ្រប់​វ័យ ជា​ពិសេស​ទៅ​លើ​ក្មេងៗ និង​អ្នក​ដែល​មាន​ជំងឺ​ហឺត។ ស្រប​គ្នានេះ ខាងក្រុមគ្រូពេទ្យសង្កេតឃើញថា ក្មេងៗរស់នៅក្នុងទីក្រុង ងាយប្រឈមនឹងកើតអាលែកហ្ស៊ីជាងក្មេងៗរស់នៅតាមជនបទ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង នៃ​គ្លីនិក​កុមារ មុនីឃីត បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជំងឺ​អាលែកហ្ស៊ី​នៅ​លើ​កូន​ក្មេង​មាន​ការ​កើន​ឡើង​បន្តិច​ម្ដងៗ។ កត្តា​ដែល​ធ្វើ​ឲ្យ​កូន​តូច​ៗ​ងាយ​កើត​ជំងឺ​អាលែកហ្ស៊ី​នោះ​គឺ​៖ ទី១.​កត្តា​ហ្សែន៖ អាច​កើត​មក​តាម​ម៉ាក់​ប៉ា តែ​មិន​មែន​មាន​ន័យ​ថា បើ​ម៉ាក់​ប៉ា​កើត​អាលែកហ្ស៊ី​សុទ្ធ​តែ​អាច​ចម្លង​ទៅ​កូន​ទាំង​អស់​ទេ។ ទី២.កត្តា​បរិយាកាស៖ ក្មេង​ៗ​ដែល​រស់​នៅ​ស្អាត​ពេក ក៏​ងាយ​កើត​អាលែកហ្ស៊ី​ដែរ។ ជួន​កាល ក្មេង​ៗ​ដែល​នៅ​តែ​ក្នុង​បន្ទប់ ឬ​មិន​សូវ​ប្រឈម​នឹង​បរិយាកាស​ខាង​ក្រៅ ក៏​ប្រឈម​កើត​ជំងឺ​អាលែកហ្ស៊ី​ដូច​គ្នា។ លើស​ពី​នេះ បញ្ហា​អាលែកហ្ស៊ី​អាច​កើត​ឡើង​បាន​ដោយ​កត្តា​ច្រើន​ទៀត​ដូច​ជា ធូលី រោម​សត្វ អាហារ សត្វ​ទិច ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន។ល។ លោកថា ចំពោះ​ការដែលថា ក្មេងៗទីក្រុងងាយកើតអាលែកហ្ស៊ីនោះដោយសារ អាអូនរស់នៅទីក្រុងមិនសូវប្រឈមនឹងបរិយាកាសខាងក្រៅ ត្រូវថ្ងៃ ត្រូវខ្យល់ច្រើនដូចក្មេងៗនៅតាមស្រែចំការទេ។ ជាទូទៅ ក្រៅពីចេញ/ចូល សាលរៀន និងផ្ទះ ក្មេងៗទីក្រុង​នៅតែក្នុងផ្ទះ ជាហេតុធ្វើឲ្យអាអូនមិនស៊ាំទៅនឹងបរិយាកាសខាងក្រៅ ទើបងាយប្រតិកម្មជាមួយបរិយាកាសប្លែកខាងក្រៅ។ វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​អាលែកហ្ស៊ី​នេះ មាន​ច្រើន​ប្រភេទ​ណាស់​រួម​មាន អាលែកហ្ស៊ី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ អាលែកហ្ស៊ី​ស្បែក អាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ