ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាប្រព័ន្ធរំលាយអាហារ

បើកូនឧស្សាហ៍រាក យើងធ្លាប់ចាប់អារម្មណ៍ចំណុចទាំងនេះកម្រិតណា?

ដឹង​ហើយ​ថា ក្មេង​ឧស្សាហ៍​រាក​រូស តែ​ម៉ាក់​ប៉ា​មាន​កត់​ចំណាំ​​អត់​លើ​ទម្លាប់​​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ឬ​របប​អាហារ​របស់​កូន​ទេ គេ​ញ៉ាំ​ចូល​ចិត្ត​ញ៉ាំ​អី​ខ្លះ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ចំណុច​ខាង​ក្រោម​ទាំង​ប៉ុន្មាន​ទេ​នេះ នោះ​កូន​ច្បាស់​ជា​កើត​រាក​រូស​ញឹក​ញាប់​មិន​ខាន។ ១.កូន​មិន​បាន​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ កូន​នៅ​តូច ក្រោម១ឆ្នាំ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ដោយ​សារ​តែ​យើង​ជា​អ្នក​បញ្ចុក​ចំណី​អាហារ​កូន តែ​បើ​កូន​ធំ​បន្តិច ចាប់​ពី​អាយុ​២​ឆ្នាំ​ឡើង​ទៅ គេ​អាច​ចាប់​កាន់​ចំណី​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​បាន ក៏​ជា​ពេល​ដែល​កូន​ប្រឈម​នឹង​បញ្ហា​រាក​ដែរ។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា អនាម័យ​ជា​រឿង​សំខាន់ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​ពេល​ឲ្យ​កូន​ចាប់​កាន់​ចំណី​អាហារ ឬ​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​បាន​ច្រើន។ សុខភាពកូនពិតជាសំខាន់ ចុចទីនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការថែទាំ និងព្យាបាលជំងឺរាកលើកុមារ! ២. កូន​ញ៉ាំ​ទឹក​មិន​ស្អាត ក្មេង​នៅ​ជនបទ​ដាច់​ស្រយាល មាន​ជីវភាព​ក្រីក្រ ងាយ​ប្រឈម​នឹង​ជំងឺ​រាករូស ដោយសារ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ ឬ​ម៉ាក់ប៉ា​មិន​បាន​ដាំ​ទឹក​ឲ្យ​កូន​ញ៉ាំ។ តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដាំ​ពុះ ដែល​ជា​ទឹក​បាន​សម្លាប់​មេរោគ។ ៣. កូន​ចូល​ចិត្ត​ញ៉ាំ​របស់​ផ្អែម ក្មេងៗ​ណា​ក៏​ដូច​ក្មេង​ណា​ដែរ ចូល​ចិត្ត​​ញ៉ាំ​របស់​​ផ្អែមៗ ដូចជា ការ៉េម ស្ករគ្រាប់ នំខេក ទឹកផ្លែឈើ ទឹកក្រូច​កំប៉ុង ពេល​ខ្លះ​បាន​ញ៉ាំ​របស់​ទាំង​ហ្នឹង លែង​ចង់​ញ៉ាំ​បាយ​ទឹក។ ម៉ាក់​ប៉ា​ត្រូវ​កត់​ចំណាំ របស់​ផ្អែមៗ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ក្មេង​ញ៉ាំ​ទៅ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ធ្មេញ ធ្វើ​ឲ្យ​ដង្កូវ​ស៊ី​ធ្មេញ ធាត់​លើស​ទម្ងន់​នោះ​ទេ ធ្វើ​ឲ្យ​រាករូស​ទៀត ដោយសារ​តែ​ពោះវៀន​ក្មេង​នៅ​ខ្ចី មិន​អាច​រំលាយ​ជាតិ​ស្ករ​ដ៏​ច្រើន​នោះ​បាន។


ការលូតលាស់អាយុ ៦ឆ្នាំ

កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

ប៉ា​ម៉ាក់​មិន​តិច​នាក់​ទេ ជឿថា​​ព្រួយ​បារម្ភ​រឿង​កូន​ៗ​លេង​ហ្គេម​លើ​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​ច្រើនមិន​ខាន ខ្លះ​អាច​គិត​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​របស់​កូន​ៗ​ក៏មាន​។ ប៉ុន្តែ​ប៉ាម៉ាក់​ដឹងទេ​​​ថ្មី​ៗ​នេះ មា​នការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា ក្មេង​ៗ​លេង​ហ្គេម អាច​ជួយ​ដល់​អក្ខរកម្ម​ ការ​ប្រាស្រ័យ​ទាក់​ទង​ និង​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ​​គំនិត​​បាន។ ក្នុង​ការ​សិក្សា​​លើ​ការ​លេង​ហ្គេម​របស់​ភ្នាក់​ងារ National Literacy Trust បាន​សម្ភាស​ក្មេង​ៗ​ចំនួន ៤ ៦២៦ នាក់​នៅ​ក្នុង​ចក្រភព​អង់​គ្លេស ដែល​ពួកគេ​គឺ​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ​ដល់ ១៦​ឆ្នាំ។ ​ការ​សម្ភាស​នោះ​គឺ​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​ វិច្ឆិកា​ដល់​ ខែ​ធ្នូ​ ឆ្នាំ ២០១៩។ ការ​សិក្សា​បាន​រក​ឃើញ​ថា មាន​ក្មេង​ ៣៥,៣ ភាគ​រយ យល់​ថា​ការ​លេង​ហ្គេ​ម​ជួយ​ឲ្យ​ពួក​គេ អាន​អក្សរ​កាន់​តែ​ល្អ។ ​ក្នុង​នោះ​គឺ​មាន​ក្មេង​ប្រហែល ៧៩ភាគ​រយ ​បាន​លើក​ឡើង​ថា ពួក​គេ​បាន​អាន​អក្សរ​ទាក់​ទង​ជាមួយ​ហ្គេម​របស់​ពួក​គេ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ខែ ដែល​អក្សរ​ទាំង​អស់​នោះ​មាន​ដូច​ជា ការ​សរសេរ​ឆ្លើយ​ឆ្លង​គ្នា​លើ​អ៊ីន​ធឺណិត​ទាក់​ទង​ជាមួយ​ហ្គេម ការ​សរសេរ​មតិ​យោបល់​ទាក់​ទង​ជាមួយ​ហ្គេម និង​សៀវ​ភៅ​​មួយ​ចំនួន។ ការ​ដែល​ក្មេងៗ​​អាន​អក្សរ​បែប​នេះ គឺ​ជួយ​ឲ្យ​ពួក​គេ​ឆាប់​ចេះ​សរសេរ​អក្សរ​បាន​ច្រើន។ មាន​ក្មេង​​ ៣នាក់​ក្នុង​ចំណោម ៥នាក់ (៦២,៥ភាគរយ) ដែល​លេង​ហ្គេម​ជា​ប្រចាំ គឺ​ពួក​គេ​តែង​តែ​សរសេរ​អ្វី​ទាក់​ទង​ជាមួយ​នឹង​ហ្គេម​របស់​គេ យ៉ាង​ហោច​ណាស់​ក៏​បាន​ម្ដង​ដែរ​ក្នុង​មួយ​ខែ។ ការ​សិក្សា​ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​ក្មេងៗ​លេង​ហ្គេម​ ៣នាក់​ក្នុង​ចំណោម ៤នាក់ (៧៦,៣ភាគរយ) ជជែក​គ្នា​អំពី​ហ្គេម​ជាមួយ​មិត្ដ​ក្ដិ​​របស់​គេ ក្រៅ​ពី​នេះ​មា​នក្មេង​ […]


ការបំបៅដោះ

បំបៅ​ដោះកូន​ជួយ​ម៉ាក់ៗ កាត់​បន្ថយ​ហានីភ័យ​ជំងឺរ៉ាំរៃមួយ​ប្រភេទនេះ​ នៅថ្ងៃខាងមុខ​

​​ស្រី​ៗ​យើង​ពេល​ពពោះ​មួយ​ចំនួន អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​គេ​ហៅថា​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។ គ្នា​យើង​ដឹង​ទេ​ថា ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​​កើត​ជំងឺ​ទឹក​នោម​ផ្អែ​ម​នៅ​ពេល​ក្រោយ​ទៀត។ ទោះ​យ៉ាងណា ការ​សិក្សា​មួយ​បាន​រក​ឃើញ​ស្រ្តី​ដែល​មាន​ជំងឺ​ទឹក​​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ អាច​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ទៅ​ថ្ងៃ​​មុខ​បាន​ ដោយ​ការ​បំបៅ​ដោះ​កូន​។ ​ការសិក្សា​មួយ​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​២០២០ បាន​សិក្សា​លើ​ស្រ្តី​មាន​ផ្ទៃពោះ​ជាង​៤ ០០០​នាក់ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ​អ្នក​ចូល​រូម​ក្នុង​ការ​សិក្សា​នេះ មាន​៨០០​នាក់​បាន​វិវត្ត​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ក្នុង​​រង្វង់​២៥​ឆ្នាំ​ ក្រោយ​។ ការសិក្សា​បញ្ជាក់​ថា​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​ពី​៦ ទៅ​១២ ខែ បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​ក្រោយ​ទៀត​ចំនួន៩​ភាគរយ បើ​ធៀប​អ្នក​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្រ្តី​ដែល​បំបៅ​ដោះកូន​ពី​១ឆ្នាំ ទៅ​២​ឆ្នាំ កាត់​បន្ថយ​ហានីភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​១៥​ភាគរយ បើ​ធៀប​នឹង​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន​។ ដោយ​ឡែក​ម៉ាក់ៗ​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​២ឆ្នាំ គឺ​បាន​កាត់​បន្ថយ​ហានីភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​២៧ ភាគ​រយ​ទាប​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន​។ ​តាម​រយៈ​ការ​សិក្សា​នេះ គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​លទ្ធ​ភាព​​​អាច​ធ្វើ​​បាន។​​​​


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ចង់ឲ្យអាអូនលូតលាស់ដោយភាពរីករាយ ម៉ាក់ប៉ាអាចសាកល្បងតិចនិកចិញ្ចឹមកូនបែបនេះបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ម៉ាក់​ប៉ា​ណា​ក៍​ដូច​គ្នា​ដែរ សុទ្ធ​តែ​ចង់​ឲ្យ​កូនៗ​លូត​លាស់​បាន​ល្អ និង​សម្រេច​ទៅ​តាម​បំណង​ដែល​កូន​ប្រាថ្នា ជា​ពិសេស​គឺ​កូន​លូត​លាស់​ពោរ​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ភាព​សប្បាយ​រីក​រាយ។ តែ​បើ​ចង់​ឲ្យ​កូន​ធំ​ដឹង​ក្ដី​ដោយ​ភាព​វិជ្ជមាន និង​សប្បាយ​រីក​រាយ យើង​ជា​ម៉ាក់​ប៉ា​គួរ​ចិញ្ចឹម​បី​បាច់​កូន​ដោយ​របៀប​ណា​ទើប​ល្អ? ទាក់​ទង​នឹង​ការ​ចិញ្ចឹម​កូន​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប មាន​និយម​ន័យ​នៃ​ពាក្យ​ភាព​វិជ្ជមាន​ខុស​ៗ​គ្នា ហើយ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​ក៏​មិន​ដូច​គ្នា​ទាំង​អស់​ដែរ។ ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​កូន​ធំ​ធាត់​ដោយ​ភាព​វិជ្ជមាន ឬ​ក្លាយ​ជា​ក្មេង​ក្លាហាន ម៉ាក់​ប៉ា​គួរ៖ ទី១. បណ្ដោយ​កូន​ខ្លះ (កុំ​ទម្រើស​កូន) ទី២. កុំ​ឲ្យ​កូន​លេង​គ្រឿង​អេ​ឡិច​ត្រូ​និច​ច្រើន ទី៣. លើក​ទឹក​ចិត្ត​កូន ទី៤. ឲ្យ​កូន​ដោះ​ស្រាយ​បញ្ហា​ដោយ​ផ្ទាល់។ល។ លោក​បន្ត​ថា ចំពោះ​ភាព​វិជ្ជមាន​នៃ​ការ​លូតលាស់​របស់​កូន​តូច​ៗ​ពាក់​ព័ន្ធ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​ឧស្សាហ៍​និយាយ​ជាមួយ​កូន​ក្នុង​ពោះ ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ល្អ​អំឡុង​ពេល​ពពោះ ឬ​ឲ្យ​ម៉ាក់​ៗ​ចៀស​វាង​មើល​រឿង ឬ​ជួប​ប្រទះ​ហេតុ​ការណ៍​ធ្វើ​ឲ្យ​ភ័យ ឬ​ពិបាក​ចិត្ត​ជាដើម។ បន្ថែម​ពី​លើ​អ្វី​ដែល​វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ​បាន​រៀប​រាប់​ខាង​លើ​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ធ្វើ​តាម​វិធី​ប៉ុន្មាន​នេះ ដើម្បី​ចិញ្ចឹម​កូន​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ និង​ក្លាហាន​បាន​ដូចជា៖ - ចេះ​សរសើរ ពេល​កូន​ធ្វើ​បាន​ល្អ (តែ​កុំ​ហួស​ហេតុ) - ទទួល​យក​ទាំង​ភាព​ជោគ​ជ័យ និង​បរាជ័យ​របស់​កូន - បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​ការ​ដឹង​គុណ - បង្រៀន​កូន​ពី​ទំនួល​ខុស​ត្រូវ។ល។​ មុន​នឹង​ចង់​ឲ្យ​កូន​លូត​លាស់​ដោយ​ក្ដី​រីករាយ ម៉ាក់​ប៉ា​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​ថា យើង​ផ្ដល់​ជា​គំរូ​ល្អ​ទៅ​ដល់​កូន បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​កូនៗ និង​បរិយាកាស​នៅ​ក្នុង​គ្រួសារ​មិន​អាប់​អួ។ល។ ប៉ា​ម៉ាក់​ដែល​មាន​ភាព​សប្បាយ​រីករាយ​ច្រើន កូន​ៗ​ក៏​ពោរ​ពេញ​ដោយ​ក្ដី​រីករាយ […]


ការថែទាំទារក

កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

សុខភាព​កូន​តូច​ពិតជា​រឿង​សំខាន់​ដែល​យើង​ជា​អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ចង់​ដឹង​ថា​កូន​លូតលាស់​ធំធាត់ និង​មាន​សុខភាព​ល្អ​ឬ​អត់​នោះ អាច​ពិនិត្យ​ទៅ​លើ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​មើល​កូន​ខ្លួនឯង​ជាមុន​សិន ទើប​ចាំ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​តាម​ក្រោយ។ ក្នុង​ការ​ពិនិត្យ​នោះ​មាន ២ ផ្នែក​លើ​ខ្លួន​ប្រាណ ១ ផ្នែក​ទាក់ទង​នឹង​របប​អាហារ និង​ ១ ​ផ្នែក​បញ្ញា​ស្មារតី៖ ១- វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់ មុន​ទៅ​ពេទ្យ​យើង​ជា​អ្នក​ថែទាំ​គួរ​ដឹង​ថា​កូន​មាន​ឡើង​សាច់ និង​សកម្មភាព​ខ្លាំងក្លា​អត់​រាល់ថ្ងៃ ហើយ​នៅ​ពេល​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេទ្យ​វាស់​កម្ពស់ ថ្លឹង​ទម្ងន់ ដោយ​គណនា​ផល​ធៀប ដើម្បី​ឲ្យ​ដឹង​ថា​កូន​គ្រប់​គីឡូ និង​កម្ពស់​តាម​ស្តង់ដារ ឬ​ទេ? នៅ​ពេល​លទ្ធផល​យ៉ាង​ណា​នោះ គ្រូពេទ្យ​នឹង​ប្រាប់​យើង ឧទាហរណ៍៖ កូន​ខ្វះ​គីឡូ​ត្រូវ​បន្ថែម​ទឹក​ដោះ ឬ​បើ​កូន​ដល់​វ័យ​ញ៉ាំ​អាហារ​គួរ​បង្កើន​អាហារ​បែប​ណា ដើម្បី​ឲ្យ​រាងកាយ​ធំធាត់ និង​រឹងមាំ​ថែម​ទៀត។ ២- ពិនិត្យ​រាង​កាយ អ្នក​ដែល​មើល​ថែទាំ​កូន​ត្រូវ​ចេះ​ពិនិត្យ​មើល​ថា តើ​លើ​រូបរាង​ខ្លួន​តាំងពី​ក្បាល​ដល់​ចុង​ជើង មាន​ស្លាកស្នាម ដុំ​ពក កន្ទួល ដំបៅ​ដែល​មិន​ប្រក្រតី​ណា​មួយ​ដែរ ឬ​ទេ។ ប្រសិនបើ​មាន​អ្វី​មួយ​ខុស​ធម្មតា ដែល​អាច​នាំឲ្យ​រាំងស្ទះ​ដល់​ការ​លូតលាស់​របស់​កូន ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា និង​រក​មូលហេតុ​នៃ​បញ្ហា ដោយ​ការ​ព្យាបាល​ផ្សេង។ ៣- តាមដានការលូតលាស់​ផ្នែក​បញ្ហា ការ​វិវត្តន៍​របស់​ទារក​ពិតជា​សំខាន់​ណាស់ ហើយ​ពេល​កូន​កាន់តែ​មាន​ចលនា​ច្រើន យើង​ក៏​កាន់តែ​ស្រលាញ់។ ក្នុង​នោះ​ចាប់ពី ៣ ខែ​ទៅ​ទារក​ចាប់ផ្ដើម​ងើប​ក្បាល​រួច ៥-៦ ខែ​ចេះ​ក្រឡាប់ ហើយ​ចាប់ពី ៨ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សញ្ញាបញ្ជាក់ថា ក្រពះពោះវៀនកូនមានបញ្ហា

មិនមែនតែមនុស្សចាស់ទេដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ក្មេងៗក៏ជួបបញ្ហានេះដូចគ្នា ហើយ បើសិនជាឪពុកម្តាយបណ្តោយទុកយូរ អាចប៉ះពាល់ដល់ការលូតលាស់ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីកូន។ នាមជាឪពុកម្តាយ យើងត្រូវរៀនសង្កេត បើឃើញកូនៗមានសញ្ញាទាំងប៉ុន្មាននេះ បញ្ជាក់ថា ក្រពះពោះវៀនពួកគេមានបញ្ហាហើយ ត្រូវប្រញាប់រកដំណោះស្រាយ ឬទៅជួបពេទ្យជំនាញ។ ១. ហើមពោះ អត់សូវផោម ក្មេងបញ្ចេញខ្យល់ ឬផោមជាញឹកញាប់ជារឿងធម្មតានោះទេ តែបើហើមពោះញឹកញាប់ មិនសូវផោមនោះទើបគួរឲ្យបារម្ភ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមារ គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center ថា ក្មេងហើមពោះអាចបណ្តាលមកពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន ឯករណីមួយទៀត អាចមកពីរបបអាហារមិនសូវមានជាតិសរសៃ (Fiber)។ ២. ពិបាកបត់ជើងធំ មិនពិបាកសម្គាល់ទេ កាលណាក្រពះពោះវៀនកូនដំណើរការមិនបានល្អ ធ្វើឲ្យពិបាកបង់ជើងធំ ពេលជុះម្តងៗ ក្មេងៗយំផងប្រឹងផងទម្រាំជុះចេញមក ជួនកាល ២-៣ថ្ងៃ ទើបកូនជុះម្តង។ ៣. ឧស្សាហ៍ទល់លាមកបន្ទោរបង់មិនទៀងទាត់ អាការៈទល់លាមក ហើយកូនជុះមិនទៀងទាត់ ១ថ្ងៃជួនជុះជួនអត់ ពេលខ្លះច្រើនថ្ងៃបានកូនជុះ មានន័យថា កូនយើងអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ ញ៉ាំទឹក និងបន្លែមិនគ្រប់គ្រាន់ ឬក៏មិនមានសកម្មភាពរាងកាយ។ ៤. រាកញឹកញាប់ អាការៈរាកញឹកញឹកក៏ជាបញ្ហាប្រព័ន្ធរំលាយអាហារដែរ ហើយបញ្ហានេះបណ្តាលមកពីការបង្ករោគ មិនមានការបង្ករោគ។ ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់ៗគួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត […]


ការថែទាំទារក

មិនចង់ឲ្យអាអូនបៅហើយក្អែ គួរសម្គាល់កត្តាបង្កសំខាន់ ៣ និងតិចនិកកាត់បន្ថយអាការៈលើកូន​

រឿង​ទារក​ក្អែ​ទឹក​ដោះ​ក្រោយ​បៅ​រួច​ជា​បញ្ហា​ធម្មតា​ដែល​ទារក​ភាគ​ច្រើន​ជួប​ប្រទះ​ញឹក​ញាប់។ ម៉ាក់ប៉ា​មិន​ចាំ​បាច់​បារម្ភ ព្រោះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ តែ​យើង​គួរ​ចៀសវាង​មូល​ហេតុ​បង្ក​ទាំង​ប៉ុន្មាន​នេះ បើ​ចង់​ឲ្យ​កូន​លែង​មាន​បញ្ហា​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ។ មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្អែ​ទឹក​ដោះ​ជា​បញ្ហា​ដែល​តែង​តែ​កើត​មាន​លើ​ទារក និង​កុមារ​តូចៗ ហើយ​ក៏​ជា​កង្វល់​របស់​ម៉ាក់ប៉ា​ភាគ​ច្រើន​ដែរ។ ជា​ទូទៅ យើង​ឃើញ​ថា​នៅ​សប្ដាហ៍២-៣ ក្រោយ​កើត កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​កូនៗ​មាន​អាយុ ៤-៥ ខែ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​រវាង ៩​-១២​ខែ។ កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​អា​អូន​ក្អែ​នោះ​គឺ៖ ទី១. ឲ្យ​កូន​បៅ​លើស​ចំនួន​ជ្រុល ទី២. បំបៅ​កូន​មិន​ត្រឹម​ត្រូវ ឬ​ធ្វើ​ឲ្យ​កូន​លេប​ខ្យល់​ចូល​ពោះ​ច្រើន ទី៣. កូន​យំ​ខ្លាំង ឬ​ពេល​កូន​ក្អក មាន​វិធី​ណា​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ទឹក​ដោះ​ចេញ​មក​វិញ​អត់? បញ្ហា​កូន​ក្អែ​នេះ យើង​អាច​កាត់​បន្ថយ ឬ​ជួយ​កូន​ឲ្យ​ក្អែ​ចេញ​មក​បាន​ដូច​ជា៖ - បំបៅ​ដោះ​កូន (បៅ​ដោះ​ម្ដាយ​កាត់​បន្ថយ​ក្អែ ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះគោ) - លើក​កូន​បញ្ឈរ​ ១០-១៥​នាទី ក្រោយ​ពេល​បៅ​ហើយ - បំបៅ​កូន​ញឹក​ញាប់ តែ​ក្នុង​បរិមាណ​តិចៗ - ចៀស​វាង​ស្លៀក​ខោ​ទឹក​នោម ឬ​សម្លៀក​បំពាក់​រឹប​តឹង​ពេក​ឲ្យ​កូន - ពន្យារ​ពេល​ម៉ោង​សម្រាប់​លេង​ឲ្យ​បាន​យូរ ក្រោយ​បៅ​រួច - ប្ដូរ​ក្បាល​ដោះ បើ​កូន​បៅ​ទឹក​ដោះ​គោ - ផ្លាស់​ប្ដូរ​របប​អាហារ​មួយ​ចំនួន​សម្រាប់​ម៉ាក់ៗ​បំ​បៅ​ដោះ​កូន (ចៀស​វាង​អាហារ​មាន​ជាតិ​ជូរ និង​ជាតិ​កាហ្វេអ៊ីន​ដូច​ជា ក្រូចឆ្មារ ក្រូច ប៉េងប៉ោះ កាហ្វេ តែ និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។) តិចនិក​ក្នុង​ការ​ជួយ​កូន​កុំ​ឲ្យ​ក្អែ​ខាង​លើ​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​បញ្ហា​ក្អែ​ទេ តែ​ក៏​អាច​ជួយ​ដល់​បញ្ហា​ទល់​ខ្យល់ និង​ចុក​ឆ្អល់​ពោះ​នៅ​លើ​កូន​ៗ​បាន​ផង​ដែរ។ បញ្ហា​ដែល​កូន​ក្អែ​ភាគ​ច្រើន​មិន​មាន​បង្ក​ឡើង​ពី​ជំងឺ​អ្វី​នោះ ហើយ​វា​ក៏​មិន​បង្ក​ផល​ពិបាក​ដល់​ការ​លូតលាស់​របស់​កូន​ដែរ។


បញ្ហាការលូតលាស់

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ

ក្មេង​ៗ​វ៉ាកង​មិន​ទាន់​ចូល​រៀន ធ្វើ​ឲ្យ​ប៉ាម៉ាក់​ជា​ច្រើន​គិត​រក​វិធី​ ធ្វើ​យ៉ាង​ម៉េច​រក​របស់​លេង​ឲ្យ​កូន​ៗ​បាន​លេង​។ ប៉ុន្តែ​មុន​ពេល​ទិញ​របស់​លេង​អ្វី​មួយ​ឲ្យ​កូន​ ប៉ាម៉ាក់​ត្រូវ​​គិត​ជាមុន​សិន​ថា កូនមាន​របស់​លេង​ច្រើន​ហើយ​ឬ​នៅ​​? ប៉ាម៉ាក់​ត្រូវ​ដឹង​ថា ពេល​ក្មេង​ៗ​មាន​របស់​លេង​ច្រើន​ គឺ​មិន​មាន​ជួយ​អ្វី​ដល់​ការ​វិវិត្ត​​របស់​កូន​​​ឡើយ។ ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាកប្បកិរិយា​របស់​ក្មេង បាន​អះ​អាង​ថា​​ ពេល​ក្មេង​មាន​របស់​លេង​ច្រើន​ពេក​នឹង​ធ្វើ​​ឲ្យ​រំខាន​ និង​ធ្វើ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​របស់​ក្មេង​​​ថយ​ចុះ។ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្មេង​មាន​​ប្រដាប់​ប្រដា​ក្មេង​លេង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​ការ​ផ្តោត​អារម្មណ៍ ការ​ច្នៃ​ប្រឌិត ជំនាញ​ក្នុង​ជីវិត ការ​ទំនាក់​ទំនង​សង្គម​ ភាព​ស្រមើលស្រមៃ សុខភាព​ផ្លូវ​ចិត្ត និង​ស្មារតី​ក្រុម​របស់​​ក្មេង។ ដូច​នេះ​ប៉ា​ម៉ាក់​​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា តើ​ចាំ​បាច់​ត្រូវ​ទិញ​របស់​លេង​ឲ្យ​កូន​ថែម​ទៀត​ឬ​អត់? ហើយ​បើចាំ​បាច់​ត្រូវ​ទិញ តើ​ត្រូវ​ទិញ​ប៉ុន្មាន? ១- តើប្រដាប់លេងក្មេងលេងប៉ុន្មានទើបហៅថា "ច្រើនពេក"? នៅ​​សម័យ​​នេះ​ ក្មេងៗ​​មិន​​មែន​​មាន​​ប្រដាប់​លេង​មួយ​ ឬ​​ពីរ​ទេ គឺ​មាន​ប្រដាប់​លេង​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ច្រើន​ពេក​ហ្នឹង​ហើយ ទើប​ក្លាយ​ជា​បញ្ហា។ ពេល​ខ្លះ​ប៉ាម៉ាក់​​​ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​បញ្ហា​កូនៗ​មាន​ប្រដាប់​លេង​ច្រើន​ពេក។ ពេល​យើង​​ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ គឺ​មិន​បាន​​ជួយ​អ្វី​ដល់​គាត់​ឡើយ មាន​តែ​ធ្វើ​ឲ្យ​កូន​​កាន់​តែ​ទារ​ទិញ​ថែម​ទៀត។ តាំង​ពី​ដើម​មក​ មិន​មានការណែ​នាំ​ឲ្យ​​ប៉ាម៉ាក់ ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ឡើយ។ ដោយសារ​តែ​មាន​ការ​គិត​បែប​នេះ​ហើយ បាន​ជា​តាម​កន្លែង​មើល​ថែ​ក្មេង​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ចេញ​ច្បាប់​មិន​ឲ្យ​មាន​ប្រដាប់​លេង នៅ​តាម​កន្លែង​របស់​ពួក​គេ ចាប់​ពី​ឆ្នាំ ១៩៩២​ មក។ មាន​ការ​សិក្សា​មួយ​ នៅ University of Toledo​ ក្នុង​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ពេល​ក្មេង​ៗ​​លេង​​ជា​មួយ​ប្រដាប់​ប្រដា​លេង​ច្រើន​ពេក ធ្វើ​ឲ្យ​គំនិត​ច្នៃ​ប្រឌិត​របស់​ក្មេង​​ថយ​ចុះ […]


រោគសញ្ញាទូទៅ

បារម្ភកូនក្អកស្លេស្ម! តិចនិកម៉្យាងនេះ ជួយកម្ចាត់ស្លេស្មកូនបានល្អបំផុត

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បើ​យើង​និយាយ​ពី​រឿង​ក្អក​វិញ ឃើញ​ថា​កូន​តូច​ៗ​តូច​របស់​យើង​កើត​អាការៈ​ក្អក​នេះ​ច្រើន ហើយ​ខ្លះ​មាន​ក្អក​ស្ងួត និង​ក្អក​មក​មាន​ស្លេស្ម។ បើ​កូន​យើង​ក្អក​ស្លេស្ម មាន​វិធី​ណា​ដែល​អាច​ឲ្យ​ម៉ាក់​ប៉ា​ជួយ​សម្រួល​ដល់​អាការៈ​កូន​ទេ? ហេតុ​អ្វី​បាន​កូន​ក្អក​មាន​ស្លេស្ម? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​រោគ​កុមារ នៃ​គ្លីនិក​កុមារ មុនីឃីត បក​ស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ក្អក​មាន​ច្រើន​ដូច​បញ្ហា​នៅ​ក្នុង​ច្រមុះ បំពង់​ក ឬប្រតិកម្ម​នឹង​អាកាស​ធាតុ​ជា​ដើម។ គ្នា​យើង​មួយ​ចំនួន​យល់​ខុស​ថា ក្អក​បណ្ដាល​ឲ្យ​មាន​ស្លេស្ម ប៉ុន្តែ​មិន​មែន​ទេ ស្លេស្ម​ឯណោះ​ទេ​ដែល​បណ្ដាល​ឲ្យ​យើង​ក្អក​មិន​ថា​លើ​មនុស្ស​ចាស់ ឬ​ក្មេង​ទេ។ “ឧទាហរណ៍​ថា អា​អូន​ផ្ដាសាយ​ហៀរ​សំបោរ អ៊ីចឹង​នៅ​ក្នុង​ច្រមុះ​កូន​មាន​សំបោរ ហើយ​វា​អាច​ហូរ​ទៅ​ដក់​នៅ​ក្នុង​បំពង់​ខ្យល់​បង្ក​ជា​ស្លេស្ម​បាន ចំពោះ​ក្មេង​តូចៗ ជា​ពិសេស​នៅ​ពេល​ដែល​គាត់​គេង"។ លោក​បន្ត​ថា នៅ​ពេល​ដែល​កូន​ក្អក​ម្ដងៗ ម៉ាក់​ប៉ា​ភាគ​ច្រើន​តែង​ទិញ​ថ្នាំ​បំបាត់​ក្អក​ឲ្យ​កូន​ញ៉ាំ ដែល​ជា​ហេតុ​អាច​បង្ក​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត។ កាល​ណា​បើ​កូន​ក្អក​មាន​ស្លេស្ម ហើយ​យើង​មិន​បំបាត់​ស្លេស្ម​បែរ​ជា​បំបាត់​ក្អក ដូច​យើង​ទុក​ឱកាស​ឲ្យ​ស្លេស្ម​ចូល​ទៅ​ក្នុង​សួត​កូន​អ៊ីចឹង​ដែរ។ វេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសរោគកុមារ ចុះ​យើង​អាច​ជួយ​បំបាត់​ស្លេស្ម​បាន​អត់? ដោយ​របៀប​ណា? វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា បើ​យើង​ចង់​បំបាត់​ស្លេស្ម​អា​អូន យើង​ត្រូវ​រក​មូល​ហេតុ​បង្ក​ឲ្យ​ច្បាស់​ជាមុន​សិន​ថា​តើ វា​បង្ក​ឡើង​ដោយ​ការ​រលាក អាលែកហ្សី ឬ​មក​ពី​អ្វី​មួយ​ផ្សេង។ បន្ទាប់​មក គ្រូពេទ្យ​នឹង​ព្យាបាល​ទៅ​តាម​មូល​ហេតុ​នីមួយ​ៗ។ ចំណែក​ឯ​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ស្លេស្ម ឬ​សម្បោរ គឺ​ការ​លាង​ច្រមុះ។ ម៉ាក់​ប៉ា​​ទាំង​​អស់​​គួរ​​តែ​​ចេះ​​វិធី​​លាង​​សម្អាត​​ច្រមុះ​​កូន​ដោយ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​​ជួយ​​កម្ចាត់​​សម្បោរ​ដែល​​មាន​​ក្នុង​​ច្រមុះ​​កូន​ […]


បញ្ហាការលូតលាស់

ដាក់សម្ពាធលើកូនឱ្យខំំរៀនពេក​ប្រយ័ត្នបានផលអវិជ្ជមាន​

ប៉ាម៉ាក់​មាន​ដែល​សម្គាល់​ខ្លួន​ឯង​ទេ ថា​មាន​ធ្លាប់​ដាក់​សម្ពាធ​លើកូន ថា​ត្រូវ​តែ​រៀន​ឲ្យ​ពូកែ យក​ឈ្នះមិត្ត​រួម​ថ្នាក់ ឬត្រូវ​បាន​លេខ​១ ជានិច្ច​រាល់​ពេល​ប្រ​ឡង​ម្ដងៗ?​ បើ​ប៉ា​ម៉ាក់​យើង​ធ្លាប់​មាន ឬ​ក៏​មាន​គំនិត​​បែប​នេះ​គួរ​តែ​កែតម្រូវ​ឡើង​វិញ​ខ្លះ​ៗ​ហើយ។ ហេតុ​អ្វី? ប៉ា​ម៉ាក់​ដឹង​ទេ ការ​ដាក់​សម្ពាធ​ឲ្យ​អូនៗ​រៀន​បាន​លេខ​ល្អ​ជា​និច្ច ឬ​ធ្វើ​អ្វីៗ​ត្រូវ​តែ​ល្អ​លើ​ស​គេ គឺមិន​បាន​ជួយ​កូន​ឲ្យ​ជោគ​ជ័យ​ប៉ុន្មាន​​នោះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្ពាធ​ផ្លូវចិត្ត​​ទៅ​វិញ​។ ក្មេងៗ​​ដែល​​​​រង​សម្ពាធ​បែប​នេះ​ពី​ប៉ា​ម៉ាក់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ស្រ្តេស ឬ​ក៏​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​ចិត្តរង​ផល​អវិជ្ជ​មាន​ណាមួយ​មិន​ខាន​។ រឿង​នេះ​គឺ​ពិត​ជា​អាច​កើត​មាន​ចំពោះ​កូន​យើង​មែន បើ​ប៉ា​​ម៉ាក់​ឲ្យ​តម្លៃខ្លាំង​លើ​ពិន្ទុ​ក្នុង​ថ្នាក់ ជា​ជាងអ្វី​ដែល​កូន​ចង់​បាន ក្ដី​សន្ដោស​ឲ្យ​គ្នា និង​ទំនាក់​ទំនង​ក្នុង​សង្គម​ ជាដើម។​ ការសិក្សា​បាន​រក​ឃើញ​ថា​កូនៗ​ដែល​មាន​ប៉ា​ម៉ាក់​ដាក់​សម្ពាធ​ដាច់​ខាត​ឲ្យ​រៀន​បាន​លេខ​ល្អ ពិន្ទុ​ល្អ ជា​ជាង​ការ​ចេះ​យោគយល់​ គោរព​រាប់​អាន​អ្នក​ដទៃ គឺច្រើន​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ដូច​ជា​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​ពេល​ខ្លះ​ធ្វើ​ឲ្យ​កូន​ៗ​ទាំង​នោះ​មាន​បញ្ហា​អាកប្បកិរិយា​ទៀត​ផង និង​នាំ​ឲ្យ​ពួក​គេ​រៀន​ខ្សោយ​ទៅ​វិញ​ក៏​មាន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បើ​អ៊ីចឹង​តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែប​ណា?​ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា ការ​ធ្វើ​ឲ្យ​កូន​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ចង់​បាន​ពី​កូន​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ពេល​ធំឡើង​។ ពេល​កូន​យើង​ចាប់​ចូល​រៀន​ថ្នាក់​មធ្យមសិក្សា ពួកគេ​នឹង​មាន​ការ​ប្រែ​ប្រួល​ច្រើន ដែល​ការ​ប្រែ​ប្រួល​នេះ​នឹង​កំណត់​ពី​អ្វី​គេ​ចង់​បាន និង​អ្វី​ពួក​គេ​គិត​ចំពោះ​ពិភព​ជុំ​វិញ​ខ្លួន​។​ ក្នុង​ដំណាក់​កាល​នេះ បើ​ប៉ាក់​ម៉ាក់​ដាក់​សម្ពាធ​ខ្លាំង ឬ​ជួយ​លើក​ទឹក​ចិត្ត​កូន​តាម​គម្រូ​ណាមួយ​នោះ គឺ​មាន​ឥ​ទ្ធិ​ពល​ខ្លាំង​ណាស់​ដល់​កូន។ ​វា​មិន​មែន​ជា​រឿង​ខុស​ទេ​ដែល​ប៉ាម៉ាក់​គ្រប់​រូប​តែង​ចង់​ឃើញ​កូន​រៀន​ពូកែ និង​ខំធ្វើ​អ្វី​មួយ​បាន​ល្អ​អស់ពី​សមត្ថ​ភាព​នោះ។ អ្វី​ដែល​ជា​បញ្ហា​គឺ​ថា​ប៉ាម៉ាក់​ជំរុញ​កូន​ពេក ចង់​ឲ្យ​កូន​ឈ្នះ​ពេក ឬ​ចង់​ឲ្យ​កូន​ធ្វើ​អ្វីៗ​គឺ​ត្រូវ​តែ​ល្អ​ទាំងអស់។ ជំនួស​ឲ្យការ​ធ្វើ​បែប​នេះ ប៉ាម៉ាក់​គួរលើក​ទឹក​ចិត្ត​កូន គាំទ្រ​កូន​នូវ​អ្វី​ដែល​គេ​ពេញ​ចិត្ត​ធ្វើ​ទៅតាម​ទេពកោសល្យ និង​លទ្ធ​ភាព​អាច​ទៅ​រួច។ ដូច​នេះ​ហើយ ការ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​​​បញ្ចេញ​សមត្ថភាព​គឺ​ជា​រឿង​ល្អ​ ហើយ​ប៉ាម៉ាក់​ចាំ​ជួយ​ផ្ដល់​ជា​យោបល់ និង​ណែនាំ​ខ្លះៗ​។ [embed-health-tool-vaccination-tool] ប៉ាម៉ាក់​ត្រូវចាំ​ថា ទោះបីជា​ប៉ាម៉ាក់ជាមនុស្ស​ពូកែ​រកស៊ី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ