ធ្លាប់ឆ្ងល់អត់ នៅសុខៗម៉េចបានអាអូនតូចឡើងរឹង​ដោយគ្មានមូលហេតុ​​

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

លិង្គ​ឡើង​រឹង​គឺ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​រាង​កាយ​បុរសយើងទៅ​ហើយ នៅ​ពេល​ដែល​ដំណើរ​វិវត្ត​ឈាន​ដល់​ពេល​ពេញ​វ័យ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​មនុស្ស​ប្រុស​យើង​ជា​ច្រើន​តែង​តែ​ឆ្ងល់​ថា​ពេល​ខ្លះ ហេតុ​អ្វី​បាន​ជា​លិង្គ​របស់​ខ្លួនេង​​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ?

១- តើ​អ្វី​ទៅ​ជា​ការ​ឡើង​រឹង​របស់​លិង្គ?

មាន​ពាក្យ​គ្រាម​ភាសា​ជា​ច្រើន​ដែល​គេ​តែង​តែ​និយាយ​នៅ​ពេល​ដែល​លិង្គ​ឡើង​រឹង​ ហើយ​ការ​ឡើង​រឹង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​លិង្គ​របស់​យើង​ពោរ​ពេញ​ទៅ​ដោយ​ឈាម​នៅ​ក្នុង​សរសៃ រីក​ធំ និង​វែង​ជាង​ធម្មតា។ ការ​ឡើង​រឹង​នេះ អាច​បាន​រយៈពេល ពីរ​ទៅ​បី​នាទី ឬ​អាច​យូរ​ជាង​នេះ​អាស្រ័យ​លើ​មូល​ហេតុ​ដែល​ភ្ញោច​វា។

អត្ថបទពាក់ព័ន្ធ៖ ស្គាល់ច្បាស់ពីលិង្គប្រុសៗនៅ? បើមិនទាន់ស្គាល់ តោះស្វែងយល់ទាំងអស់គ្នា

២- ហេតុ​អ្វី​បាន​ជា​លិង្គ​បុរស​ឡើង​រឹង?

ពេញ​មួយ​ថ្ងៃ លិង្គ​មនុស្ស​ប្រុស​គឺ​ទន់​ធម្មតា ហើយ​ការ​ឡើង​រឹង​អាច​កើត​មាន​ដោយ​សារ​តែ​មូល​ហេតុ​មួយ​ចំនួន ប៉ុន្តែ​ជាទូទៅ​គឺ ច្រើន​តែ​មក​ពី​សកម្មភាព​ភ្ញោច ឬ​ការ​គិត​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ។ បុរស​វ័យ​ក្មេង ជា​ធម្មតា​ចាប់​ផ្ដើម​ការ​ឡើង​រឹង​របស់​លិង្គ អំឡុង​ពេល​ពេញ​វ័យ ដោយ​នេះ​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​ធម្មតា​នៃ​ការ​វិវត្ត​ផ្នែក​ផ្លូវ​ភេទ​របស់​ប្រុសៗ។ ប្រុសៗ​អាច​នឹងមានលិង្គ​ឡើង​រឹង​នៅ​ពេល​ដែល​គេង​លក់ ដែល​អាច​ពេល​ខ្លះ​បណ្ដាល​មក​ពី​ការ​ចាញ់​បោក​យល់​សប្ដិ ហើយ​​និង​បញ្ចេញ​ទឹក​កាម​នៅ​ពេល​ដែល​គេង​លក់​នោះ​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ

៣- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​លិង្គ​ឡើង​រឹង?

ពេល​ខ្លះ​លិង្គ​ប្រុសយើង​អាច​ឡើង​រឹង​ដោយ​គ្មាន​មូល​ហេតុ ដោយ​មិន​ដឹង​ខ្លួន ឬ​នៅ​ពេល​ដែលយើង​​មិន​ចង់​ឲ្យ​ឡើង​រឹង​បែ​រ​ជា​ឡើង​រឹង។ បើ​មាន​បញ្ហា​ដូច​នេះ​មែន សូម​កុំ​បារម្ភ ព្រោះ​វា​ជា​ការ​វិវត្ត​សុខភាព​ធម្មតា​ប៉ុណ្ណោះ។ លិង្គ​មនុស្ស​ប្រុស​អាច​នឹង​ឡើង​រឹង ទោះ​បី​ជា​ពួកគាត់​មិន​បាន​គិត​ពី​រឿង​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​បើ​វា​កើត​មាន​ឡើង សូម​ព្យាយាម​គិត​រឿង​អ្វី​មួយ​ផ្សេង​ជាជាង​ផ្ដោត​លើ​រឿង​កំពុង​កើត​មាន​នៅ​ក្នុង​ខោ​របស់​អ្នក​នោះ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​ពេល​ដែលប្រុសៗយើង​​នៅ​ទី​សារធារណៈ ជាមួយ​នឹង​ហ្វូង​មនុស្ស​ច្រើន សូម​ព្យាយាម​កែ​សម្រួល​ខោ​របស់យើង​ ឬ​យក​អ្វី​មក​គ្រប​វា​។ បើ​សិន​គ្មាន​អ្វី​ដែល​អាច​ជួយ​បាន សូម​ប្រញាប់​ទៅ​បន្ទប់​ទឹក​ភ្លាម។

អត្ថបទពាក់ព័ន្ធ៖ ស្រាយ​ចម្ងល់មហាអាថ៌កំបាំង​ពាក់​ព័ន្ធ​ទំហំ​ស្ដង់ដារអាអូន​តូច​ប្រុសៗ

៤- តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​បើ​យើង​​មាន​បញ្ហា​រក្សា​ការ​ឡើង​រឹង​របស់​លិង្គ?

​មាន​មូលហេតុ​ជា​ច្រើន​ដែល​​នាំ​ឲ្យ​អាអូនតូចឡើង​រឹង ប៉ុន្តែ​ក៏​មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​បាត់​បង់​ការ​ឡើង​រឹង​របស់​លិង្គ​ដែរ។ បញ្ហា​នេះ​អាច​ក្លាយ​ជា​រឿង​អាក្រក់​ចំពោះ​បុរសយើង​ បើ​សិន​ជា​វា​កើត​ឡើង​នៅ​ពេល​ដែល​កំពុង​រួម​ភេទ​ជាមួយ​ដៃ​គូ។ ការ​ដែល​អារម្មណ៍​មិន​នៅ​ក្នុង​ខ្លួន មាន​អារម្មណ៍​តាន​តឹង រំខាន​ឬ​នឿយ​ហត់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​អាអូនមិន​ឡើង​រឹង​រយៈពេល​ខ្លី។ បើ​សិន​បញ្ហា​នេះ​កើត​មាន​ឡើង សូម​កុំ​ព្យាយាម​បង្ខំ​វា​ខ្លាំង​ពេក​ ព្រោះ​វា​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ទេ។

បើ​សិន​លិង្គ​​អាច​ឡើង​ពេល​កំពុង​ជួយ​ខ្លួន​ឯង តែយើង​​ពិបាក​ធ្វើ​ឲ្យ​ការ​ឡើង​រឹង​នេះ​បាន​យូរ​ពេល​នៅ​ជាមួយ​ដៃ​គូនោះ បញ្ហា​របស់​អ្នក​នេះ អាច​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន​ជាង។ សូម​ព្យាយាម​ចែក​រំលែក​រឿង​នេះ ជាមួយ​ដៃ​គូ ដើម្បី​អាច​ឲ្យ​យើង​ធ្វើ​វា​កាន់​តែ​ប្រសើរ​នៅ​ពេល​ក្រោយ​មក​ទៀត។ បើសិន​យើង​​មិន​មាន​អារម្មណ៍​ល្អ​និយាយ​ជាមួយ​ដៃគូ​ទេ នេះ​មាន​ន័យ​ថា​ប្រុសៗយើង​​មិន​ទាន់​ត្រៀម​ខ្លួន​នឹង​រួម​ភេទ​ជាមួយ​ដៃ​គូរ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ

៥- តើ​វា​មាន​សុវត្ថិភាព​ទេ​ដែល​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង?

បញ្ហា​លិង្គ​មិន​ឡើង​រឹង គឺ​ជា​បញ្ហា​ដែល​ច្រើន​កើត​មាន​ឡើង​ចំពោះ​មនុស្ស​ចាស់ ដែល​មិន​អាច​រក្សា​លិង្គ​ឲ្យ​ឡើង​រឹង​បាន​យូរ​។ គ្រូពេទ្យ​អាច​នឹង​ព្យាបាល​បញ្ហា​នេះ​ដោយ​ឲ្យ​អ្នក​ជំងឹ​ប្រើ​ថ្នាំ វិយ៉ាក្រា (Viagra) ប៉ុន្តែ​ថ្នាំ​នេះ​កម្រ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ចំពោះ​មនុស្ស​វ័យ​ក្មេង​ណាស់។ ការ​ប្រើ​ថ្នាំ​ប្រភេទ​នេះ នៅ​ពេល​ដែល​មិន​មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន។ អ្នក​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា ការ​ប្រើ​ថ្នាំ​ទាំង​នោះ ជាពិសេស​ពេល​ដែល​លាយ​ជាមួយ​នឹង​សារធាតុ​អាល់កុល ឬ​ថ្នាំ​ផ្សេង​ទៀត អាច​បង្ក​ឲ្យ​បុរស​មាន​បញ្ហា​រាងកាយ ឬ​បញ្ហា​ផ្លូវ​ចិត្ត ដែល​នាំ​ឲ្យ​ធ្វើ​សកម្មភាព​ផ្លូវភេទ​គ្រោះ​ថ្នាក់ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក ឬ​ឆ្លង​ជំងឺ​កាមរោគ​ទៀត​ផង។

ដូច​នេះ សូម​កុំ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​វត្ថុ​នៅ​ក្នុង​ខោប្រុសៗយើង​​រីក​ធំ​ដោយ​មិន​មាន​មូល​​ហេតុ​អី ព្រោះ​វា​គឺ​ជា​រឿង​ធម្មតា​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

អ្នកអាចចូលចិត្ត