ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)? គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។ ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ឆ្លងបាក់តេរីផ្សេងៗ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​​បាត់បង់​​​ដៃ និង​ជើង​ទាំងសងខាង ក្រោយ​ឆ្លង​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ។ យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ បាន​ឆ្លង​មេរោគ​ ក្រោយ​ពី​ញ៉ាំ​ត្រី​ទីឡាយ៉ា​ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ។ ត្រី​នេះ​មាន​ផ្ទុក​នូវ​បាក់តេរី​ដ៏​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​ឈ្មោះ​ថា “Vibro Vulnificus” ហើយ​​ភាគ​ច្រើន​មាន​នៅ​ក្នុង​ទឹក​សមុទ្រ និង​គ្រឿងសមុទ្រ​ឆៅ។ តើ​ស្ត្រី​រងគ្រោះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច? ក្រោយ​ញ៉ាំ​ត្រី​ទីឡាយ៉ា​រួច​ លោកស្រី Laura Barajas បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ​ដោយ​តម្រូវ​ឲ្យ​ដាក់​ម៉ាសុីនសប់ដង្ហើម។ ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ដោយ​ម្រាម​ដៃ​ ប្រអប់​ជើង និង​បបូរ​មាត់​ខាង​ក្រោម​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ការ​បង្ក​រោគ​ក្នុង​ឈាម​ ហើយ​តម្រង​នោម​ទាំង​ពីរ​ក៏​មិន​អាច​ដំណើរការ​ប្រក្រតី​បាន​​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​​តើ​គ្នា​យើង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា? ការ​ឆ្លង​មេរោគ​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ​នោះ ហើយ​បាក់តេរី​ប្រភេទ​នេះ ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ទឹក​សមុទ្រ និងគ្រឿងសមុទ្រ។ ​ [embed-health-tool-bmi] យោង​ទៅ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​ថា មាន​ករណី​ដូច​គ្នា​នេះ​ប្រមាណ​ជា​១៥០ ទៅ​២០០​ករណី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។ ហេតុដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជា​និច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ស្លាប់មួយករណីនៅប្រទេសចិនដោយផ្ដាសាយបក្សី

ស្ដ្រីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H3N8 ប្រភេទ Avian influenza នៅក្នុងប្រទេសចិន នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអង្គកាសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១១ មេសា កន្លងទៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ស្ដ្រីជនជាតិចិនរូប​នោះ ដែល​មាន​វ័យ ៥៦ឆ្នាំ និង​ស្ថិតក្នុងខេត្ដ Guangdong ក្នុងប្រទេសចិន បានស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H3N8 ដែលជាករណីស្លាប់ទី១ និង ជាករណីទី៣ដែលបានឆ្លងជំងឺផ្ដា​សាយបក្សីពីសត្វមកមនុស្ស។ របាយការណ៍របស់ WHO បានបញ្ជាក់បន្ថែមទៀតថា ស្ដ្រីម្នាក់ដែលបានឆ្លង និង ស្លាប់ដោយ​សារជំងឺផ្ដាសាយបក្សីនេះគឺមានសុខភាពមិនសូវរឹងមាំនោះទេ មិនតែប៉ុណ្ណោះក៏មានជំងឺមហា​រីកកោសិកាគ្រាប់ឈាមសផងដែរ។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ២២ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃទី៣ ខែមិនា ក៏បាន​ទៅ​សម្រាកព្យាបាលជំងឺរលាកផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និង​បាន​ស្លាប់នៅថ្ងៃទី១៦ ខែមិនា កន្លងទៅ។ គួររំឭកផងដែរថា កាលពីឆ្នាំ២០២២ ក្នុងប្រទេសចិន ក៏មានករណីឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វមកមនុស្សចំនួន២ករណី ផង​ដែរ ប៉ុន្ដែមិនមានការស្លាប់ ឬបង្ហាញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ ទោះ​បី​ជា​យ៉ាង​ណា អង្គកា WHO នៅតែទទូចឲ្យមានការប្រុងប្រយ័ត្ន និង យកចិត្ដទុកដាក់ឲ្យមែនទែន ចំពោះរោគសញ្ញាផ្តាសាយ និង​ត្រូវ​ពិនិត្យ​សុខភាព […]


ឆ្លងបាក់តេរីផ្សេងៗ

មេរោគផ្សិត Candida Auris កំពុងឆ្លងរាលដាលក្នុងកម្រិតគួរឲ្យបារម្ភនៅអាមេរិក

មេរោគផ្សិតម្យ៉ាងមានឈ្មោះថា Candida Auris ដែលពិបាកក្នុងការព្យាបាល កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស «ក្នុងកម្រិតដ៏គួរឲ្យបារម្ភ»។ នេះបើយោងទៅតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ ករណីនៃឆ្លងមេរោគផ្សិតនេះ នៅអាមេរិក បានកើនឡើងជិត២ដង បើធៀបទៅនឹងឆ្នាំ២០២១ ពោលគឺចាប់ពី ៧៥៦ករណី រហូតដល់ទៅ ១ ៤៧១ ករណី។ នេះបើយោងទៅតាមប្រភពដដែល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! អ្នកដែលមានសុខភាពល្អ មិនស្ថិតក្នុងកម្រិតហានិភ័យនៃការប្រឈមមុខនឹងការឆ្លងមេរោគផ្សិត Candida auris ឡើយ ប៉ុន្តែអ្នកដែលមានប្រព័ន្ធភាពស៊ាំទុនខ្សោយ ឬកំពុងតែប្រើប្រាស់បរិក្ខាពេទ្យ ដូចជា ម៉ាស៊ីនជំនួយឧកស៊ីសែន ឬទុយោសុងទឹកនោម អាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬស្លាប់តែម្តង។ ករណីភាគច្រើន ដែលត្រូវបានពិនិត្យឃើញ គឺបានកើតឡើងដោយសារតែការស៊ាំទៅនឹងការព្យាបាលដោយការប្រើថ្នាំប្រឆាំងមេរោគផ្សិត។ មជ្ឈមណ្ឌលបង្កាជំងឺ CDC បានចាត់ទុកថា «មេរោគផ្សិតនេះ មានភាពធន់ទៅនឹងថ្នាំប្រឆាំងមេរោគ (antimicrob)»។ មេរោគនេះ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺដែលមានមេរោគផ្សិត និងតាមរយៈការប៉ះពាល់នឹងផ្ទៃ និងសម្ភារៈនានា ដែលមានផ្ទុកមេរោគផ្សិតនេះ។ រោគសញ្ញាទូទៅបំផុតក្រោយពេលឆ្លងមេរោគផ្សិត Candida Auris គឺគ្រុនក្តៅ និង ស្រៀវស្រាញ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​ប្រកាស​ពី​ករណី​ស្លាប់​កុមារី អាយុ​១១ឆ្នាំ​ម្នាក់​ ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ កុមារី​រូប​​នេះ​មាន​ទី​លំនៅ​ក្នុង​ ភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង និង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២២។ លទ្ធផល​តេស្ត​សំណាក​របស់​កុមារី​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា​នាង​វិជ្ជមាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ តើ​មេរោគ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ដោយ​របៀប​ណា? ​បើ​តាម​ CDC អាមេរិក​វី​រុស​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​​​​ការ​ប៉ះ​ពាល់​សត្វ​ដែល​មាន​ជាប់​វីរុស និង​ក៏​អាច​ពី​បរិយាកាស​​ដែល​មាន​វីរុស​នេះផង​ដែរ​។ វី​រុស​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ភ្នែក ច្រមុះ ឬ​មាត់​ ពេល​ដក​ដង្ហើម​ចូល​។ ពេល​យើង​ប៉ះពាល់​បក្សី​ រស់ ឬ​ងាប់​មាន​វីរុស​នេះ ហើយ​យើង​យក​ដៃ​មក​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ​នោះ​វីរុស​នឹង​ឆ្លង​មក​យើង​បាន​​​។ រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា ឈឺ​ក ឈឺ​សាច់ដុំ និង​ក្អក​។​ [embed-health-tool-heart-rate] ​តើ​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទេ? ​ ​អង្គការ​សុខ​ភាព​ពិភព​លោក​លើក​ឡើង​ថា​​ករណី​​វីរុស​នេះ​ឆ្លង​ពី​​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត គឺ​ជា​រឿង​កម្រ​កើត​មាន​។ CDC អាមេរិក​បញ្ជាក់​ដែរ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​កម្រង​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ណាស់ ហើយ​បើទោះ​បី​ជា​មាន​ករណី​បែប​នេះ ក៏​មិន​ងាយ​នឹង​ឆ្លង​បន្ត​ទៅ​មនុស្ស​ផ្សេង​ទៀត​ដែរ​។ ទាក​ទង​នឹង​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​បាន​ប៉ះ​ពាល់​បក្សី​ឈឺ ឬ​ងាប់​មិន​ថា​បក្សី​ស្រុក ព្រៃ ហើយ​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ទាក់ទង​មក​មន្ត្រី​ក្រ​សួង​សុខា​ភិបាល​តាម​លេខ​១១៥។


ជំងឺឆ្លងពីវីរុសផ្សេងៗ

វីរុសផ្ទុះថ្មីនៅចិន "Langya” មានរោគសញ្ញាអ្វីខ្លះ? ឆ្លងតាមរបៀបណា?

​​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​ ឬ​Zoonotic កើត​ឡើង​នៅ​ពេល​ដែល​​មេរោគ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។ យោង​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក (CDC) ​ថា ជំងឺ​ប្រភេទ​នេះ​ បង្ក​ឡើង​ពី​មេរោគ​ដ៏​គ្រោះថ្នាក់​ ដូចជា​វីរុស​ បាក់តេរី ប៉ារ៉ាស៊ីត និង​ផ្សិត ហើយ​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​​ថ្មី​មួយ​​នៅ​ប្រទេស​ចិន​ ដែល​ឈ្មោះ​ថា​វីរុស​ Langya។ រោគសញ្ញា​នៃ​វីរុស​Langya រោគសញ្ញា​មួយ​ចំនួន​បង្ក​ដោយ​​វីរុស​នេះ រួម​មាន​៖ គ្រុន​ក្ដៅ អស់​កម្លាំង ក្អក ​ឈឺ​សាច់ដុំ ឈឺ​ក្បាល ក្អួត ក្នុង​ចំណោម​រោគសញ្ញា​ទាំង​នេះ អ្នក​ជំងឺ​Langya​ទាំងអស់​ សុទ្ធ​តែ​កើត​មាន​​អាការៈ​គ្រុន​ក្ដៅ​។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ជំងឺ​ជាង​ពាក់​កណ្ដាល​បាន​ប្រឈម​នឹង​អាការៈ​អស់​កម្លាំង​ ក្អក​ ក៏​ដូចជា​មិន​ឃ្លាន​អាហារ ហើយ​ប្រហែល​ជា​មួយ​ភាគ​បី​នៃ​អ្នក​ជំងឺ​ មាន​មុខងារ​ថ្លើម​ចុះ​ខ្សោយ​ និង​៨%​ ជួប​ប្រទះ​នឹង​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ [embed-health-tool-bmi] ​​​​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ឬ​អត់? ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​​រក​ឃើញ​ភស្តុតាង​នៃ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ​ទេ​នៅ​បច្ចុប្បន្ន​នេះ​។ បន្ថែម​ពី​នេះ ពុំ​មាន​អ្នក​ជំងឺ​Langya​ណា​ម្នាក់​ចម្លង​វីរុស​ទៅ​សមាជិក​គ្រួសារ​របស់​ខ្លួន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រការ​នេះ​មិន​មែន​មាន​ន័យ​ថា​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មិន​កើត​ឡើង​នោះ​ទេ។ ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ ដោយ​សារ​តែ​សំណាក​មាន​ចំនួន​តិច​ពេក​ គេ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ច្បាស់លាស់​នៅ​ពេល​នេះ​ឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​​យើង​គួរ​បារម្ភ​អត់​ទាក់ទង​នឹង​ជំងឺ​នេះ​? លោក​វេជ្ជបណ្ឌិត​Gandhi ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ជា​ប្រធាន​ផ្នែក​រង​នៃ​ផ្នែក​មេរោគ​អេដស៍ ជំងឺ​ឆ្លង និង​វេជ្ជសាស្ត្រ​សកល​នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ សាន់ហ្វ្រាន់ស៊ីស្កូ​មាន​ប្រសាសន៍​ថា វីរុស​Langya​​ជា​វីរុស​ថ្មី​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​ពុំ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ ដូច្នេះ​ វីរុស​នេះ​មិន​បង្ក​ជា​​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​​ដល់​មនុស្ស​ឡើយ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នក​ជំងឺ​អុតស្វា​​​គ្មាន​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​បាន​អត់?

​ជំងឺ​អុតស្វា​កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ រហូត​មក​​​ដល់​បច្ចុប្បន្ន​ ករណី​ឆ្លង​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់​២០ ០០០ករណី គិត​ត្រឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ និង​​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ដែល​ពុំ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ទៀត​ផង។ តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ? ហើយ​អ្នក​ជំងឺ​អាច​មិន​​មាន​រោគសញ្ញា​ដែរ​ទេ? [embed-health-tool-bmi] អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​អត់?​​ ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​អុតស្វា​ មាន​ចេញ​រោគសញ្ញា​ យើង​អាច​នឹង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​នៅ​ឲ្យ​ឆ្ងាយ និង​ជៀសវាង​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ​។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ក៏​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​អុតស្វា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​អុតស្វា​ខ្លះ​គ្មាន​រោគសញ្ញា? ​​​​អ្នក​ជំងឺ​មួយ​ចំនួន​អាច​គ្មាន​រោគសញ្ញា​នៅ​អំឡុង​ពេល​បង្ក​រោគ​ដែល​​​រយៈពេល​ពី​៥ ទៅ​២១​ថ្ងៃ​។ ក្នុង​ករណី​កម្រ​ខ្លះ យើង​អាច​នឹង​ឃើញ​មាន​រោគសញ្ញា​តិចតួច ដែល​ពិបាក​កត់​សម្គាល់។ ប្រសិនបើ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ហើយ​មេរោគ​ដែល​ចូល​ក្នុង​រាងកាយ​​តិច​តួច នោះ​យើង​អាច​នឹង​គ្មាន​រោគសញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ ​​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ចំនួន​បី​នាក់​ដែល​ឆ្លង​វីរុស​អុតស្វា​នេះ​ មិន​មាន​លេច​ចេញ​រោគសញ្ញា​អ្វី​ឡើយ។ អ្នក​ទាំង​បី​សុទ្ធ​តែ​​បញ្ជាក់​​ថា​ ខ្លួន​មិន​មាន​រោគសញ្ញា​នៅ​​មុន​ និង​ក្រោយ​យក​សំណាក​​នោះ​ទេ​។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល គន្លឹះ​បញ្ចៀស​ការ​ចម្លង​រោគ​ទៅ​អ្នក​ផ្សេង​ទៀត ពិត​ណាស់​ យើង​មិន​គួរ​រង់ចាំ​រហូត​ដល់​ចេញ​រោគសញ្ញា​ដូចជា​កន្ទួល ឬ​​ពងបែក​នៅ​លើ​ស្បែក ដើម្បី​បញ្ជាក់​ថា​ខ្លួន​កើត​ជំងឺ​អុតស្វា​ឡើយ។ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកជំងឺអុតស្វានៅ​បរទេស​ម្នាក់ចែករំលែកបទពិសោធន៍ក្រោយ​ជាសះស្បើយ

លោក​ Matt Ford ​ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​អុតស្វា បាន​រៀបរាប់​ពី​បទពិសោធន៍​ដ៏​ឈឺចាប់​ ដោយ​សារ​តែ​លោក​ត្រូវ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​ជួយ​ឲ្យ​ងងុយ​គេង នៅ​ពេល​យប់​ ពីព្រោះ​តែ​​ដំបៅ​មាន​ការ​​កើន​ឡើង​​យ៉ាង​​ខ្លាំង​។ លោក​បាន​រៀបរាប់​ប្រាប់​CBS Newsថា "ដំបៅ​ដំបូង​ដែល​លេច​ឡើង​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​កាន់​តែ​​ខ្លាំង ជា​ពិសេស​នៅ​តំបន់​សរសៃប្រសាទ​ តែ​ម្ដង។ ចំណែក​ឯ​ដំបៅ​ខ្លះ​ទៀត​ នៅ​​តែ​បន្ត​​លេច​ឡើង​ ទោះ​ជា​​ឆ្លង​ជំងឺ​នេះ​បាន​១០​ថ្ងៃ​ហើយ​ក៏​ដោយ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោក​បាន​បន្ត​ថា រោគសញ្ញា​ដំបូង​ដូចជា​ជំងឺ​​ផ្ដាសាយ​ដែរ មុន​ពេល​ដែល​ដំបៅ​ចាប់ផ្ដើម​លេច​ឡើង។ យ៉ាង​ណា​មិញ លោក​ថា ការ​ឈឺ​ចាប់​ និង​អាការៈ​មិន​ស្រួល​ខ្លួន​ មិន​មែន​ជា​រឿង​អាក្រក់​បំផុត​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​សម្រាប់​លោក​នោះ គឺ​​ការ​​​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ច្រើន​ជាង​៣​សប្ដាហ៍ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​រង​ការ​ប៉ះពាល់ ហើយ​លោក​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​​សា​ជា​ថ្មី​ម្ដង​ទៀត​។​ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ​យោង​តាម​មជ្ឈ​មណ្ឌលគ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក ករណី​ឆ្លង​ជំងឺ​អុតស្វា​កើន​ឡើង​​ជិត​ ២៩០០​ករណី​​​ នៅ​រដ្ឋ​ចំនួន​៤៤​ គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ កន្លង​ទៅ​។ ​ពិត​ណាស់​ យើង​គ្រប់​គ្នា​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង

សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ករណី​ដំបូង​បង្អស់​នៃ​ជំងឺ​អុតស្វា​ លើ​ស្ត្រី​មាន​ផ្ទៃពោះ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​មន្ត្រី​នៃ​​មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC)។​ ទោះ​ជា​ប្រឈម​នឹង​ជំងឺ​ឆ្លង​​យ៉ាង​នេះ​​ក្ដី ប៉ុន្តែ​ការ​សម្រាល​ដំណើរការ​​ទៅ​យ៉ាង​រលូន ហើយ​​ទាំង​ម្ដាយ​ និង​កូន​មាន​សុខភាព​ល្អ​ធម្មតា។ ម្យ៉ាង​វិញ​ទៀត ទារក​ក៏​មិន​ឆ្លង​ជំងឺ​កម្រ​នេះ​ពី​ម្ដាយ​អំឡុង​ពេល​ពពោះ​ផង​ដែរ។ ពិត​ណាស់​ ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ ករណី​ជំងឺ​អុតស្វា​​ភាគ​ច្រើន​កើត​លើ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ចំពោះ​ស្ត្រី​វិញ​ មាន​តែ​៨​ករណី​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​សិក្សា​កន្លង​មក​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាម​ការ​សិក្សា​ឆ្នាំ​២០១៧​ លើ​ស្ត្រី​ពពោះ​ចំនួន​៤​នាក់​​ដែល​មាន​ជំងឺ​អុតស្វា​ក្នុង​ប្រទេស​កុងហ្គោ បាន​បង្ហាញ​ថា​មាន​ករណី​រលូត​កូន​ចំនួន​១ករណី និង​កូន​ស្លាប់​ក្រោយ​សម្រាល​ចំនួន​១ករណី។ ​ដូច្នេះ​ហើយ​ ទើបCDC​ បាន​ជំរុញ​ឲ្យ​ស្ត្រី​ពពោះ និង​ម៉ាក់​កំពុង​តែ​បំបៅ​ដោះ​កូន​​ទទួល​បាន​អាទិភាព​ចម្បង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ករណី​ចាំបាច់។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ថ្វី​ត្បិត​តែ​មាន​​ការ​រីក​រាលដាល​វីរុស​អុតស្វា​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​​ពុំ​ទាន់​​មាន​ករណី​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​​នៅ​ឡើយ​​ទេ។ ចំណែក​ឯ​រោគសញ្ញា​កន្ទួល និង​ដំបៅ​វិញ ត្រូវ​បាន​រាយការណ៍​ថា​ អាច​បន្ត​កើត​មាន​ជា​ច្រើន​សប្ដាហ៍។​​​


ជំងឺឆ្លងពីវីរុសផ្សេងៗ

ការសិក្សាមួយបង្ហាញថា ករណីជំងឺអុតស្វា៩៥% ឆ្លងតាមការរួមភេទ

បច្ចុប្បន្ន​នេះ ​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ជា១៤ ០០០​ករណី​ហើយ​​នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​មាន​ករណី​​ស្លាប់​ចំនួន​៥​នាក់​​ផង​ដែរ។ ការ​រីក​រាលដាល​ដ៏​ឆាប់​រហ័ស​បែប​​នេះ​ បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី​​មាន​ផ្ទៃពោះ​ និង​កុមារ។ ​យ៉ាង​ណា​មិញ ​​​​ករណី​ឆ្លង​​តាម​​ការ​រួម​ភេទ​​អាច​​មាន​ចំនួន​យ៉ាង​ហោច​ណាស់​៩៥%​ក្នុង​ចំណោម​​អ្នក​ជំងឺ​​អុតស្វា​សរុប។ ផ្អែក​លើ​ការ​​សិក្សា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ The New England Journal of Medicine ​ដោយ​សិក្សា​​លើ​ទិន្នន័យ​​ឆ្លង​ចំនួន​៥២៨ នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ខែមេសា​ ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២​ ក្នុង​ប្រទេស​ចំនួន​១៦ បាន​បង្ហាញ​ថា អ្នក​ឆ្លង​ជំងឺ​អុតស្វា​ចំនួន​៩៨​%​ ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា ​៧៥​%​ជា​ជនជាតិ​ស្បែក​ស និង​៤១​%​ជា​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​​ដោយ​ការ​បង្ក​រោគ។ ​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តើ​ជំងឺ​អុតស្វា​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ​ទេ? ថ្វី​ត្បិត​តែ​ជំងឺ​អុតស្វា​ជា​ជំងឺ​​កម្រ​មួយ​ ដែល​មិន​មែន​​ជា​ជំងឺ​កាមរោគ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ឆ្លង​តាមរយៈ​ការ​ប៉ះពាល់​ស្បែក​ដែល​មាន​កន្ទួល ក្រមរ សារធាតុ​រាវ​ ឬ​ដំណក់​ទឹក​​មាត់តូចៗចេញពី​ផ្លូវ​ដង្ហើម របស់​​អ្នក​ជំងឺ​ នេះ​បើ​យោង​តាម​ការ​ណែនាំ​​ពី​មជ្ឈមណ្ឌល​​គ្រប់​គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក ហៅ​កាត់​ថា​CDC ។ គន្លឹះ​បញ្ចៀស​ការ​ឆ្លង​ជំងឺ​អុតស្វា​តាម​​រយៈ​ការ​រួម​ភេទ​ ការ​រក្សា​គម្លាត​ និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​អ្នក​ជំងឺ​ គឺ​ជា​រឿង​ចាំបាច់​​មួយ​។ មជ្ឈមណ្ឌល​​គ្រប់​គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក ​​​ក៏​បាន​ណែនាំ​ឲ្យ​​អ្នក​ជំងឺ​រង់ចាំ​រហូត​ដល់​​កន្ទួល​ជា​សះស្បើយ​ជាមុន​ (នៅ​ពេល​មាន​ស្រទាប់​ស្បែក​ថ្មី​លេច​ឡើង​ ក្រោយ​ជ្រុះ​ក្រមរ) ទើប​អាច​​រួម​ភេទ​វិញ​បាន​។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ