សញ្ញាទាំង៦ បង្ហាញពីការបង្ករោគផ្លូវដង្ហើមផ្នែកខាងលើ
ពិតណាស់ ជំងឺផ្ដាសាយធម្មតាអាចបណ្ដាលឲ្យមានការបង្ករោគផ្លូវដង្ហើមខាងលើ ជាច្រើន។ ប៉ុន្តែ ប្រភេទនៃការឆ្លងមេរោគដទៃទៀតក៏អាចបង្កឲ្យមានការបង្ករោគផ្លូវដង្ហើមខាងលើនេះដូចគ្នា តួយ៉ាងដូចជាគ្រុនផ្ដាសាយធំ ការឆ្លងមេរោគប្រហោងឆ្អឹង ការរលាកបំពង់ក សុទ្ធតែជាប្រភេទផ្សេងទៀតនៃការបង្ករោគផ្លូវដង្ហើមខាងលើ។ យ៉ាងណាមិញ គ្នាយើងអាចស្វែងយល់ពីការបង្ករោគមួយនេះ តាមរយៈរោគសញ្ញាមួយចំនួនដូចខាងក្រោម។ ១. តឹងច្រមុះ គ្នាយើងភាគច្រើនដែលមានរោគសញ្ញានៃការបង្ករោគផ្លូវដង្ហើមខាងលើ អាចមានអាការៈតឹងច្រមុះ ប៉ុន្តែអាការៈនេះក៏អាចបណ្ដាលមកពីអាលែកហ្ស៊ី និងគ្រុនផ្ដាសាយ ក៏ដូចជាការបង្ករោគប្រហោងឆ្អឹង ដូចគ្នា ហើយដោយសារបញ្ហាសុខភាពទាំងនេះសុទ្ធតែមានរោគសញ្ញាតែមួយ យើងមិនអាចធ្វើរោគវិនិច្ឆ័យដោយផ្អែកលើអាការៈតឹងច្រមុះតែមួយមុខឡើយ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ហៀរសំបោរ ប្រសិនបើយើងតឹងច្រមុះ យើងអាចប្រឈមនឹងអាការៈមួយទៀតគឺហៀរសំបោរ ដែលជារោគសញ្ញានៃការបង្ករោគផ្លូវដង្ហើមខាងលើ។ អាលែកហ្ស៊ី និងវីរុសគ្រុនផ្ដាសាយធំ ក៏អាចបង្កជាអាការៈហៀរសំបោរដែរ។ ដូចនេះ យើងគប្បីកំណត់រោគសញ្ញានេះថាជាការបង្ករោគផ្លូវដង្ហើមខាងលើ ក្នុងករណីដែលយើងមានរោគសញ្ញាដទៃទៀតអមជាមួយ។ នៅពេលដែលយើងមានអាការៈរមាស់ភ្នែក និងហៀរសំបោរ វាអាចជាអាលែកហ្ស៊ីប៉ុណ្ណោះ។ ៣. ឈឺបំពង់ក ការឈឺបំពង់កដែលកើតឡើងជារឿយៗនៅពេលដែលយើងមានជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំបណ្ដាលមកពីទឹកសំបោរធ្លាក់នៅពីក្រោយច្រមុះរបស់យើង ។ ជាមួយគ្នានេះដែរ អាការៈឈឺបំពង់កអាចបណ្ដាលមកពីការបង្ករោគនៅបំពង់ក ដែលជាប្រភេទនៃការបង្ករោគផ្លូវដង្ហើមខាងលើផ្សេងទៀត។ ៤. គ្រុនក្ដៅ ភាពខុសគ្នារវាងជំងឺផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំ គឺជំងឺគ្រុនផ្ដាសាយធំអាចបង្កឲ្យមានអាការៈគ្រុនក្ដៅ។ ដូច្នេះ ប្រសិនបើយើងមានអាការៈដូចជាតឹងច្រមុះ ហៀរសំបោរ ឈឺបំពង់ករ និងគ្រុនក្ដៅ វាអាចបញ្ជាក់ថាយើងកំពុងតែមានជំងឺគ្រុនផ្ដាសាយធំ។ ៥. ក្អកគ្មានស្លេស្ម ទឹកសំបោរធ្លាក់នៅពីក្រោយច្រមុះនៅពេលដែលយើងមានជំងឺផ្ដាសាយធម្មតា អាចបណ្ដាលឲ្យមានការក្អកតិចតួច ហើយវាជាសញ្ញានៃការបង្ករោគផ្លូវដង្ហើមខាងលើ។ […]