២. អាហារហឹរ
ជាមួយគ្នានេះដែរ អាហារហឹរអាចជួយកម្ចាត់សំបោរនៅក្នុងប្រហោងច្រមុះ ដែលធ្វើឲ្យយើងដកដង្ហើមបានស្រួល។ មួយវិញទៀត អាហារហឹរដែលមានដូចជាម្ទេស ផ្ទុកសមាសធាតុ Capsaicin ដែលមានគុណប្រយោជន៍ជួយកម្ចាត់អាការៈក្អក។ ប៉ុន្តែ ប្រសិនបើគ្នាយើងមានបញ្ហាក្រពះ គួរជៀសវាងញ៉ាំអាហារប្រភេទនេះច្រើនជ្រុល។
៣. ទឹកឃ្មុំ
ពិតណាស់ ទឹកឃ្មុំមានលក្ខណៈពិសេសប្រឆាំងនឹងបាក់តេរី មេរោគ ផ្សិត ក៏ដូចជាប្រឆាំងនឹងការរលាកដែលអាចជួយកាត់បន្ថយអានុភាព និងរយៈពេលនៃការក្អក។ គ្នាយើងអាចសាកល្បងញ៉ាំទឹកឃ្មុំ ជាមួយនឹងក្រូចឆ្មារ ដោយលាយទឹកឃ្មុំចំនួន២ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ចំនួន២ស្លាបព្រាបាយ ជាមួយនឹងទឹកក្ដៅឧណ្ហៗចំនួន២៥០មីលីលីត្រ។ ភេសជ្ជៈមួយប្រភេទនេះមិនត្រឹមតែអាចជួយរំលាយស្លេស និងបំបាត់ការឈឺបំពង់កប៉ុណ្ណោះទេ វាថែមទាំងផ្ដល់វីតាមីនCដល់រាងកាយ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។
៤. ម្នាស់
ចំណែកម្នាស់វិញក៏មានគុណប្រយោជន៍ជួយបំបាត់បញ្ហាក្អកនេះដែរ។ សារធាតុBromelain ជាអង់ស៊ីមដែលមាននៅក្នុងផ្លែម្នាស់ មានសមាសធាតុប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ម្នាស់ក៏អាចរំលាយស្លេស និងកម្ចាត់វាចេញពីបំពង់កទាំងស្រុងផងដែរ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
អាហារទាំងនេះ ដោះស្រាយបញ្ហាក្អកយ៉ាងមានប្រសិទ្ធភាព
- អាហារសម្បូរវីតាមីន C
- អាហារហឹរ
- ទឹកឃ្មុំ
- ម្នាស់