home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីសាស្ត្រ​ប្រើ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម

វិធីសាស្ត្រ​ប្រើ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម

ជំងឺ​គ្រុន​ឈាម គឺ​បង្ករ​ឡើង​ដោយ​ប្រភេទ​មូស​ម្យ៉ាង​នៅ​តំបន់​ត្រូពិច​ ធ្លាប់​បាន​បង្ក​មហន្តរាយ​ដល់​ពិភព​លោក​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២ ​ដល់​ទៅជាង ១១០ ប្រទេស។ ដោយសារ​អាកាស​ធាតុ​នៅ​អាស៊ីអំណោម​ផល​ ដល់​សត្វ​មូស ដែលជា​ភ្នាក់​ងារ​ចម្លង​មេរោគ​ ទើប​ជំងឺ​នេះ​ជា​រឿង​គួរឲ្យ​បារម្ភ​ជាង​គេ នាំ​ឲ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី បានបន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​ជំងឺ​គ្រុន​ឈាម តាម​រយៈសម្លាប់​ដង្កូវ​ទឹក បាញ់​ថ្នាំ​សម្លាប់មូស ពង្រឹង​ការអប់រំ ហើយ​វិធី​សាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជាមូស​ខ្លា ក្រុម​អ្នក​វិទ្យាសាស្ត្រ អនុវត្ត និងកំពុង​បន្ត​ស្រាវ​ជ្រាវ​មាន​ដូចជា៖

១- វិធី​សាស្ត្រ​ថ្មីប្រើ​ក្នុង​សង្គ្រាម​ប្រឆាំង​ជំងឺគ្រុន​ឈាម

– ការ​កែ​សម្រួលហ្សែន​មូស​ដើម្បី​កុំ​ឲ្យ​មាន​កូន៖ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្ រ​ហៅ​កាត់​ថា (IMR) របស់​ប្រភេទ​ម៉ាឡេស៊ី បាន​បង្កើត​មូស​ខ្លា Aedes Aegypti (OX513A) ឈ្មោល ​ទៅ​ក្នុង​ហ្វូង​មូស​ឈ្មោល​ធម្មតា ដោយ​វិធី​នេះ ក្នុង​ចេតនា​នៅ​ពេល​​មូស​ខ្លាញី ជួប​ជាមួយ​មូស​ឈ្មោល OX513A ​ពេល​វា​បង្ក​កំណើត កូន​មូស​​នឹង​កើត​មក​ងាប់ ដូច​នេះ​ការ​បន្តមូស​ប្រភេទ​នេះ មិនអាច​រីកធំបាន​នោះ​ដែរ។ មូសដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បង្កើតនោះ​ ក៏នឹង​ងាប់​ពេល​វា​ដល់​អាយុដូចគ្នា។ នៅ​តំបន់ Bentong រដ្ឋ​ប៉ាហាំង (ប្រទេស​ម៉ាឡេស៊ី) ក្នុង​ឆ្នាំ ២០១០ ធ្លាប់បាន​សាក​ល្បង​វិធី​នេះ​ដំបូង​គេ ប៉ុន្តែ​វិធី​នេះ​មិន​ទាន់​ប្រើ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឡើយ ដោយ​សារ​ការ​ចំណាយ​ប្រាក់ គឺខ្ពស់​ខ្លាំង។

– ថ្នាំ​លាប​បណ្ដេញ​មូស៖ ក្នុង​ឆ្នាំ ២០១៤ ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​សមាជិក​អាស៊ាន​មុន​គេ ​បង្កើត​ថ្នាំ​ទឹក​លាប​ផ្ទះកម្ចាត់​មូស។ តាម​រយៈកិច្ចការ​នេះ​ គេ​អាច​បង្កើត​បាន​ជញ្ជាំង​​មាន​សមត្ថភាព​ការពារ​មូសខាំ។ ថ្នាំ​លាប​ផ្ទះ​នេះ ​នឹង​ត្រូវ​សម្លាប់​មូសពេល​​ចូល​មក​ក្នុង​បរិវេណបាន​លាប​ថ្នាំ​ ខណៈ​ក្រុម​ការ​ងារ​បង្កើត​គំនិត​នេះ បាន​ស្វែង​រក​រោងចក្រ​សហគ្រាសគួរ​ចាប់​អារម្មណ៍​វិនិយោគ​ពី​វិធី​សាស្ត្រ​មួយ​នេះ។

– កម្ម​វិធី​ទូរសព្ទ​​អាច​ការពារ​មូស​បាន៖ ក្រុមហ៊ុន New Wave Communication Sdn Bhd បាន​ណែនាំ​កម្មវិធី​ទូរសព្ទ​ហៅ​ថា Kil-DENGUE ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជំងឺ​គ្រុន​ឈាម។ កម្មវិធី​នេះ ប្រើ​រលក​សម្លេង​ពិសេស ដើម្បី​បណ្ដេញ​មូស​ខ្លា ហើយ​ការ​សាក​ល្បង​ បង្ហាញ​ថា មាន​ប្រសិទ្ធភាព​ ៧៥ ភាគរយ ។ បច្ចេកវិទ្យា​នេះ គឺ​មាន​យូរ​យារ​ណាស់​មក​ហើយ​ ប៉ុន្តែ​សកម្មភាពកម្មវិធី​នៅ​មិន​ទាន់​យល់​ច្បាស់​នៅ​ឡើយ​ទេ។ ​យ៉ាង​ណា នៅ​ទូ​ទាំង​ពិភពលោកបាន​ផ្ដល់គំនិត​ជា​​វិជ្ជមានទៅ​លើ​កម្ម​វិធីការពារ​មូស​នេះ ខណៈ​កម្មវិធី​ទូរសព្ទ នេះ​អាច​រក​ឃើញ​នៅ​ក្នុង Google Play និង Apple app store (សម្រាប់​តែ​ប្រទេសម៉ាឡេស៊ី)។

– ដាក់​អន្ទាក់​មូស៖ ឧបករណ៍​ទាំង​នេះ​អាច​ជា នុយ អន្ទាក់ និងសម្លាប់មូស​ ដោយ​ធ្វើ​​ទាក់​ទាញ​មូស តាមរយៈក្លិន សម្លេង ខ្យល់ និងភ្លើង​ជា​ដើម។ បច្ចេក​ទេស​នេះ​បាន​បង្ហាញ​ឃើញ​ពី​ប្រសិទ្ធភាព​ផ្សេង​ៗ​គ្នា​ ទៅ​តាម​តំបន់នីមូយៗ។

– ​ចាក់​ថ្នាំ​បង្ការ៖ អ្វី​​អាច​កម្ចាស់​គ្រុន​ឈាម​បាន​ ត្រូវ​តែ​ចាក់​វាក់​សាំងការពារ ខណៈថ្នាំ​វ៉ាក់សាំង ​ជំងឺ​គ្រុន​ឈាម មានសរុប ៦​មុខ​ ត្រូវ​បាន​បង្កើត ប៉ុន្តែ​មិន​ទាន់​ចេញ​ប្រើ​នៅ​ឡើយ​ទេ។ វ៉ាក់​សាំង​ បាន​បង្កើត​​មាន​វវត្ត​ខ្លាំង​បំផុត គឺ​វ៉ាក់សាំងចាក់​បីដង (Three dose vaccine) ​ចំពោះ​ក្មេងៗ។ លទ្ធផលស្រាវជ្រាវ ​បង្ហាញ​ថា ៩៥% មាន​ប្រសិទ្ធភាព ប្រឆាំង​ជំងឺ​គ្រុនឈាម​ ប្រភេទ Hemorrhagic (Dengue Hemorrhagic Fever) បន្ថយ​ហានិភ័យសម្រាក​ពេទ្ ៨០,៣% យ និងបន្ថយ​ករណី​ជំងឺ​គ្រុនឈាមលើ​ក្មេង និង​មនុស្ស​ធំ ដែលទទួល​វ៉ាក់សាំង​ចាក់​បីដងនេះ (គម្លាត ៦ ​ខែ​ពី​គ្នា) ប្រមាណ ៦០,៨ ភាគរយ ។

អត្ថបទ​ពាក់ព័ន្ធ៖

២- ការងារ​ចាំបាច់​ដើម្បីការពារ​ខ្លួនពី​សត្វមូស

យើង​មិន​ត្រូវ​ភ្លេចទេ ដើម្បី​​បន្ត​ប្រយុទ្ធ​ប្រឆាំងជំងឺ​គ្រុន​ឈាម តាមរយៈ​កិច្ចសំខាន់បំផុតទាំង ២ ខាងក្រោម ទោះ​ជាមាន​វិធីសាស្ត្រ​ថ្មីៗ​ទើប​បង្កើត​ដើម្បី​ប្រឆាំង​ជំងឺ​គ្រុនឈាម​ក៏ដោយ ខណៈ​វិធីសាស្ត្រ​សំខាន់​ទាំង​ពីរ​នេះមាន​ដូច​ជា៖

– បំផ្លាញ​កន្លែង​ផ្តល់​កំណើត​មូស៖ ការ​កាត់​បន្ថយ​មូស​បាន​ គឺ​ត្រូវ​បំផ្លាញ​កន្លែង​បង្កើត​វា​ជា​មុន​សិន។ បំផ្លាញ​ចោល​នៅ​អ្វី​ ដែល​អាច​​ធ្វើ​ឲ្យ​​ដក់​ទឹក និង​គ្រប់​ពាង​ឲ្យ​ជិត។

– ការពារ​ខ្លូនកុំ​ឲ្យ​មូស​ខាំ៖ មូស​នេះ ​គឺ​សកម្ម​តាំង​ព្រលឹមដល់ព្រលប់ ហើយ​ដើម្បី​បញ្ជៀស​ការ​ខាំ​ពី​មូស សូម​នៅ​តែ​ក្នុង​កន្លែង​មាស៊ីន​ត្រជាក់ ឬកន្លែង​បិទ​សំណាញ់​ការពារ​មូស កន្លែង​មាន​ខ្យល់ចេញ​ចូល និង​ពន្លឺ​គ្រប់​គ្រាន់ ស្លៀក​សំលៀក​បំពាក់​អាច​ការពារ​​មូស​បាន ​ដូច​ជា​ខោ​ជើង​វែង អាវ​ដៃ​វែង ស្រោម​ជើង និង​ស្បែក​ជើង​ជា​ដើម។

ក្នុង​ករណី​មាន​សំណួរ ឫ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឫ​​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ Khlaut Rithy
កែ 15/07/2019
x