ដោយសារតែវីរុសអុតស្វាបានរាលដាលដល់យ៉ាងហោចណាស់ ១២ប្រទេសហើយនោះ អ្នកជំនាញជុំវិញពិភពលោកបានជំរុញឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឲ្យបានដិតដល់អំពីការឆ្លងជំងឺនេះ។ ពិតណាស់ វីរុសឆ្លងមួយប្រភេទនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈសារធាតុរាវនៅក្នុងរាងកាយ តំណក់ទឹកតូចៗពីការក្អក និងកណ្ដាស់ ព្រមទាំងសម្ភារៈដែលមានមេរោគដូចជាពូកខ្នើយ ហើយអ្នកជំនាញបានឲ្យដឹងថា អ្នកជំងឺអាចចម្លងមេរោគរហូតដល់រយៈពេល៤សប្ដាហ៍ ក្រោយចេញរោគសញ្ញាដំបូង។
ព័ត៌មានសំខាន់ៗអំពីវីរុសអុតស្វា
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកAmesh Adalja អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យJohn Hopkinsបានឲ្យដឹងថា អ្នកដែលឆ្លងវីរុសអុតស្វា ដំបូងមានអាការៈគ្រុនក្ដៅមុននឹងចេញកន្ទួលរមាស់លើស្បែក និងមុខ។ លោកបានបន្ថែមថា ដំបៅនៃស្បែកនឹងបាត់ទៅវិញក្នុងរយៈពេលពីរ ទៅបីសប្ដាហ៍ ហើយអ្នកជំងឺអាចចម្លងវីរុសនេះទៅអ្នកផ្សេងបាន ដរាបណាដំបៅស្បែកនៅមិនទាន់ជាសះស្បើយ។
យ៉ាងណាមិញ ផ្អែកទៅលើការផ្ទុះជំងឺអុតស្វាកាលពីអតីតកាល និងការណែនាំពីអង្គការសុខភាពពិភពលោកថា រយៈពេលនៃការចម្លងរោគគឺនៅពេលដែលអ្នកជំងឺចេញកន្ទួល និងពងបែក នេះបើយោងតាមប្រសាសន៍របស់លោក Michael Head អ្នកជំនាញសុខភាពសាកលនៅសាកលវិទ្យាល័យ Southampton ក្នុងប្រទេសអង់គ្លេស។ លោកបានបន្តថា ការចម្លងរោគអាចមានរយៈពេល២សប្ដាហ៍ ឬយូរជាងនេះ។
![](https://cdn.hellokrupet.com/wp-content/uploads/2022/05/វីរុសអុតស្វា១-scaled.jpg)
អត្ថបទគួរអាន៖
ជាក់ស្ដែង ជំងឺអុតស្វាអាចបណ្ដាលឲ្យអ្នកជំងឺក្ដៅខ្លួន ចេញកន្ទួលលើស្បែក និងដំបៅលើមុខ ឬប្រដាប់ភេទ ហើយជំងឺមួយនេះក៏អាចសម្លាប់ជីវិតមនុស្សរហូតដល់១០%ក្នុងចំណោមអ្នកឆ្លងផងដែរ។
ចំណុចសំខាន់
ដោយសារតែវីរុសអុតស្វាបានរាលដាលយ៉ាងតិច ១២ប្រទេស អ្នកជំនាញជុំវិញពិភពលោកបានជំរុញឲ្យគ្រប់គ្នាប្រុងប្រយ័ត្នឲ្យបានដិតដល់អំពីការឆ្លងជំងឺនេះ។ ពិតណាស់ វីរុសឆ្លងមួយប្រភេទនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈសារធាតុរាវនៅក្នុងរាងកាយ តំណក់ទឹកតូចៗពីការក្អក និងកណ្ដាស់ ព្រមទាំងសម្ភារៈដែលមានមេរោគដូចជាពូកខ្នើយ ហើយអ្នកជំនាញបានឲ្យដឹងថា អ្នកជំងឺអាចចម្លងមេរោគរហូតដល់រយៈពេល៤សប្ដាហ៍ ក្រោយចេញរោគសញ្ញាដំបូងនៃវីរុសនេះ។