វីរុសអុតស្វាកំពុងតែរាលដាលនៅបណ្ដាប្រទេសចំនួន៧៥ និងមានករណីឆ្លងយ៉ាងហោចណាស់១៦ ០០០ករណី នេះបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)។ តើជំងឺអុតស្វាបង្កផលវិបាកអ្វីខ្លះនៅពេលឆ្លង? តើវីរុសនេះ ពិតជាបំផ្លាញសួតមែនដែរឬទេ?
តើជំងឺអុតស្វាអាចធ្វើឲ្យខូចសួតទេ?
ពិតណាស់ វីរុសអុតស្វា មិនឆ្លងតាមខ្យល់អាកាសដូចទៅនឹងវីរុសកូវីដ-១៩ ឡើយ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីៗបានបង្ហាញពីរបៀបដែលមេរោគនេះចូលទៅបំផ្លាញសួត ក្នុងអំឡុងពេលឆ្លង។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា វីរុសអុតស្វាមិនត្រឹមតែបង្កើនការផលិតប្រូតេអ៊ីនដែលពាក់ព័ន្ធនឹងការបង្កការរលាកធ្ងន់ធ្ងរនៅក្នុងសួតប៉ុណ្ណោះទេ វាក៏កាត់បន្ថយការផលិតប្រូតេអ៊ីនដែលរក្សាជាលិកាសួតដែលល្អ និងមានជាតិរម្អិលផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ទន្ទឹមនឹងនេះដែរ ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីMolecular & Cellular Proteomics ក៏បានឲ្យដឹងថា វីរុសអុតស្វាអាចបណ្ដាលឲ្យរលាកសួតធ្ងន់ធ្ងរ និងនាំឲ្យកើតជំងឺរលាកសួតថែមទៀតផង។
![បញ្ហាសួត១](https://cdn.hellokrupet.com/wp-content/uploads/2021/07/f850d012-.jpg)
រោគសញ្ញាធ្ងន់ធ្ងរនៃការឆ្លងវីរុសអុតស្វា
រោគសញ្ញាមិនប្រក្រតី និងធ្ងន់ធ្ងរមួយចំនួន ដែលអ្នកជំងឺអាចជួបប្រទះ រួមមាន៖
- ការបង្ករោគក្នុងឈាម
- ជំងឺរលាកខួរក្បាល
- រលាកទងសួត និងសាច់សួត
- ការបង្ករោគលើកញ្ចក់ភ្នែកដែលអាចធ្វើឲ្យពិការភ្នែក។