យ៉ាងណាមិញ ករណីឆ្លងតាមការរួមភេទអាចមានចំនួនយ៉ាងហោចណាស់៩៥%ក្នុងចំណោមអ្នកជំងឺអុតស្វាសរុប។ ផ្អែកលើការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី The New England Journal of Medicine ដោយសិក្សាលើទិន្នន័យឆ្លងចំនួន៥២៨ នៅចន្លោះថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងប្រទេសចំនួន១៦ បានបង្ហាញថា អ្នកឆ្លងជំងឺអុតស្វាចំនួន៩៨% ជាបុរសស្រលាញ់ភេទដូចគ្នា ៧៥%ជាជនជាតិស្បែកស និង៤១%ជាអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយដោយការបង្ករោគ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តើជំងឺអុតស្វាឆ្លងតាមការរួមភេទដែរទេ?
ថ្វីត្បិតតែជំងឺអុតស្វាជាជំងឺកម្រមួយ ដែលមិនមែនជាជំងឺកាមរោគក៏ពិតមែន ប៉ុន្តែវាអាចឆ្លងតាមរយៈការប៉ះពាល់ស្បែកដែលមានកន្ទួល ក្រមរ សារធាតុរាវ ឬដំណក់ទឹកមាត់តូចៗចេញពីផ្លូវដង្ហើម របស់អ្នកជំងឺ នេះបើយោងតាមការណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ហៅកាត់ថាCDC ។