ចំពោះបញ្ហាសត្វល្អិតខាំភាគច្រើនតែងកើតលើក្មេងៗ ច្រើនជាងមនុស្សធំ។ ការឆ្លងបាក់តេរីបង្កឲ្យការរលាក Cellulitis នេះអាចនិងងាយឆ្លងដល់ក្មេងៗ ដោយសារតែក្មេងភាគច្រើនមានមេរោគនៅក្រចកដៃ។ កត្តាទាំងនេះហើយដែលបង្កើនឲ្យមានហានិភ័យលើកុមារចំពោះជំងឺ Cellulitis។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយដោយសារ ជំងឺប្រព័ន្ធរាងកាយ ជំងឺមហារីក ឬជំងឺផ្សេងទៀតនោះងាយនឹងកើតជំងឺ Cellulitis។ ប្រព័ន្ធការពាររាងកាយជួយយើងប្រឆាំងនឹងការឆ្លងមេរោគ។ កត្តាហានិភ័យនៃជំងឺ Cellulitis រួមមាន៖
- ការឡើងហើមរ៉ាំរ៉ៃ
- ជំងឺទឹកនោមផ្អែម
- ទម្ងន់លើស
- បញ្ហាជាមួយប្រព័ន្ធ ឡាំហ្វាទិច ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ
៥.ប្រភេទសត្វល្អិតអាចបង្កឲ្យមានការឆ្លងជំងឺ Cellulitis
- សត្វសង្កើច
- ចៃឆ្កែ
- មូស
- សត្វពីងពាង
- តុកកែឆ្កែ
៦.រោគសញ្ញាការឆ្លងជំងឺ Cellulitis ពីសត្វល្អិត
រោគសញ្ញានៃជំងឺនេះអាច ក្ដៅខ្លួន និងអស់កម្លាំង មានអារម្មណ៍ចង់ក្អួត មុនពេលស្បែកមានការផ្លាស់ប្ដូរ។ រោគសញ្ញាផ្សេងទៀតមាន ៖
- ឡើងក្រហម ហើម ក្ដៅនៅជុំវិញកន្លែងសត្វល្អិតខាំ
- មានចេញស្នាមក្រហមកន្លែងសត្វល្អិតខាំ
- មានចេញពងបែក
- ហើមកូនកណ្ដុរ
- មានខ្ទុះហូរចេញពីស្នាមសត្វខាំ
គ្នាយើងអាចធ្វើការជូតសម្អាតនៅជុំវិញមុខរបួស។ ប្រសិនបើមានការសង្ស័យថាមុខរបួសមានការរលាកដោយបាក់តេរី និងបង្កជាជំងឺ Cellulitis សូមធ្វើការពិគ្រោះជាមួយនិងគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលទាន់ពេល។