home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងរួច ច្រើនមានរោគសញ្ញា ៤ នេះ

ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងរួច ច្រើនមានរោគសញ្ញា ៤ នេះ

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ គ្រប់​២ដូស ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​ជា​ការ​ស្រេច។ ទោះ​យ៉ាង​នេះ​ក្ដី ក្រោយ​ចាក់​វ៉ាក់សាំង​រួច បើ​មិន​ប្រយ័ត្ន យើង​នៅ​តែ​អាច​ឆ្លង​កូវីដ-១៩​ ដដែល តែ​មិន​សូវ​ធ្ងន់ធ្ងរ។

ខណៈ​ពេល​ដែល​វ៉ាក់សាំង​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​យើងឆ្លង​ជំងឺ​កូវីដ-១៩​ ដ៏​កាច​សាហាវ​នេះ។ ប៉ុន្តែ​នៅ​តែ​មាន​របាយការណ៍​ថា មនុស្ស​នៅ​តែ​ធ្វើ​តេស្តវិជ្ជមាន​ជំងឺកូវីដ-១៩ ​ដដែល ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច ដោយសារវ៉ាក់សាំងត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​សម្រាប់​រាងកាយ ដើម្បី​បង្កើត​អង់ទីករ​ការពារ​ជំងឺ

អ្នក​​វិទ្យាសាស្ត្រ​​នៅ King’s College ទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស បាន​សិក្សា​​លើ​​ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ក្រោយ​ចាក់​វ៉ាក់សាំង លើ​មនុស្ស​ប្រមាណ​ ១,១លាននាក់ បង្ហាញ​ថា ​អ្នក​ជំងឺ​​កូវីដ-១៩ ​ក្រោយ​​បាន​​ចាក់​​វ៉ាក់សាំង​​រួច​​តែង​​លេច​​រោគ​សញ្ញា​ ៤ ​នេះ​​ជាង​គេ​។

១. កណ្ដាស់

ទោះបី​ជា ការ​កណ្ដាស់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​រោគ​សញ្ញា​មួយ ក្នុង​ចំណោម​រោគសញ្ញា​សំខាន់​ៗ​នៃ​ជំងឺ​កូវីដ-១៩ ​ក៏​ដោយ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​កណ្ដាស់​គួរ​តែ​ត្រូវ​តាមដាន។ ការ​កណ្ដាស់​ជា​រោគ​សញ្ញា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​រាយការណ៍​ញឹកញាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩ ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។

២. ដក​ដង្ហើម​ខ្លី

ត្បិត​តែ​ការ​ដក​ដង្ហើម​ខ្លីៗ អាច​បង្ក​ឡើង​ដោយ​សារ​ស្ថានភាព​សុខភាព​ផ្សេង​ទៀត​ក៏​ដោយ ប៉ុន្តែ​ជំងឺកូវីដ-១៩ អាច​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​នោះ។ អ្នក​ជំងឺ​កូវីដ-១៩​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​លេច​រោគ​សញ្ញា​នេះ​ឡើង​មក​ដែរ។

៣. ឈឺ​ត្រចៀក

អាការៈ​ឈឺ​ត្រចៀក ក៏​ជា​រោគ​សញ្ញា​សំខាន់​មួយ​ទៀត ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ហើយ​គួរ​តែ​ដឹង។ ប្រសិន​បើ​យើង ឈឺ​ត្រចៀក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា យើង​ឆ្លង​កូវីដ-១៩ ​ហើយ។

៤. ហើម​កូន​កណ្តុរ

ផល​រំខាន​ដែល​មិន​សូវ​កើត​មាន​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង គឺ​ហើម​កូន​កណ្ដុរ​នៅ​ត្រង់​ក្លៀក​ ឬ ក។ រោគ​សញ្ញា​នេះ អាច​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​រយៈ​ពេល​២៤​ម៉ោង និង​អាច​ដុំ​ពក​រយៈ​ពេល​ ១-២​ថ្ងៃ។ ហេតុ​នេះ បើ​គ្នា​យើង​មាន​រោគ​សញ្ញា​ណាមួយ​គួរ​ឲ្យ​សង្ស័យ គួរ​ទៅ​ធ្វើ​តេស្ដ ឬ​ប្រាប់​មន្ទីរពេទ្យ​ជា​បន្ទាន់។

វីរុសកូវីដ-១៩

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.mirror.co.uk/news/uk-news/four-covid-symptoms-watch-out-24205039#ICID=Android_TMNewsApp_AppShare

https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/coronavirus-disease-covid-19#:~:text=symptoms

https://www.nhs.uk/conditions/coronavirus-covid-19/symptoms/

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ នាង សុខុមដាលីញ៉ា នៅ 2 weeks ago
x