ដូចគ្នាដែរ អ្នកជំនាញផ្នែកសម្ភពរបស់សាកលវិទ្យាល័យMissouri (University of Missouri Health Care) លោកស្រី វេជ្ជបណ្ឌិត Laura Morris បានលើកឡើងដែរថាគ្មានហេតុផល ឬភស្តុតាងបែបវិទ្យាសាស្រ្តណាមួយបង្ហាញថាវ៉ាក់សាំងបង្ការកូវីដ១៩ មានអន្តរកម្មលើសរីរាង្គបន្តពូជរបស់ស្រ្តី ឬមានអន្តរកម្មលើស៊ុតញីដែលទុំធ្លាក់សម្រាប់បង្កកំណើតនោះទេ។
ដូចគ្នាដែរលោក Albert Hsu វេជ្ជបណ្ឌិតឯកទេសសុខភាពបន្តពូជរបស់សាកលវិទ្យាល័យខាងលើដែរ បញ្ជាក់ថា ថ្វីបើការសិក្សាលើវ៉ាក់សាំងបង្ការកូវីដ១៩ កំពុងតែបន្តធ្វើ តែមិនទាន់ឃើញមានភស្តុតាងណាមួយបញ្ជាក់ថាវ៉ាក់សាំងនេះបង្កឲ្យមានបញ្ហាលើការបង្កកំណើតនោះទេ ហើយក៏គ្មានទ្រឹស្ដីបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាវ៉ាក់សាំងប៉ះពាល់ដល់ការបង្កកំណើតដែរ។
លោកវេជ្ជបណ្ឌិតរូបនេះ បានណែនាំដល់ប្រុសៗដែរថា គួរចាក់វ៉ាក់សាំងបើកំពុងចង់បានកូន ដោយថាបើប្រុសៗកើតជំងឺកូវីដ១៩ អាចមានលទ្ធភាពធ្វើឲ្យមានបញ្ហាបង្កកំណើតទៅវិញ ព្រោះថាវីរុសកូវីដ១៩ អាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជប្រុសៗ។