backup og meta

ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីករ ក្រោយចាក់វ៉ាក់សាំងកូវីដ ១៩?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2021

ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីករ ក្រោយចាក់វ៉ាក់សាំងកូវីដ ១៩?

ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ប្រកាស​ដាក់​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីករ​ការពារ​ជំងឺ​កូវីដ ១៩ ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ តើ​ចាំបាច់​ទេ​ក្នុង​ការ​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីករ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ ១៩?

សំណួរ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​ថា គ្មាន​ការ​ចាំបាច់​ទេ​​ចំពោះ​​ការ​ធ្វើ​​តេស្ត​រហ័ស​រក​អង់ទីករ​លើ​បុគ្គល​ដែល​បាន​ចាក់​​វ៉ាក់សាំង​កូវីដ ១៩ រួច​នោះ ដោយ​ហេតុផល​ថា វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចាក់​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​ក្នុង​គ្រា​អាសន្ន​រួច​ហើយ។ លោកស្រី​បន្ត​ថា វ៉ាក់សាំង​ទាំង​អស់​នោះ សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង។

លោកស្រី​សង្កត់​ធ្ងន់ថា អង្គការ​សុខភាព​ពិភព​លោក​មិន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទៅ​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រក​អង់ទីករ​នោះ​ទេ ព្រោះ​ថា​ឧបករណ៍​នេះ​មិន​ទាន់​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយទេ។

ក្នុង​កាលៈទេសៈ​នេះ លោក​ស្រី​ថា ពលរដ្ឋ​គួរ​ណា​កុំ​ចំណាយ​ថវិកា​ដើម្បីទិញ​ឧបករណ៍​នេះ អ្វី​ដែល​ចាំបាច់​គឺ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ត្រឹម​ត្រូវឲ្យបានគ្រប់គ្នា ដើម្បី​ការពារ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង​ពី​ជំងឺ​កូវីដ ១៩។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 23, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម