home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វីរុសកូវីដ-១៩ បំប្លែងថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង

វីរុសកូវីដ-១៩ បំប្លែងថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង

វីរុស​កូវីដ-១៩ បំប្លែង​ថ្មី ​Delta បាន​ធ្វើ​ឲ្យ​គ្នា​យើង​បារម្ភ​មិន​តិច​ទេ ដោយសារ​វា​អាច​ចម្លង​បាន​លឿន ហើយ​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប៉ុន្តែ ក្រៅ​ពី​វីរុស​បំប្លែង​ថ្មី Delta យើង​ដឹង​អត់​ថា នៅ​មាន​វីរុស​បំប្លែង ៣​ប្រភេទ​ទៀត ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) បារម្ភ​ខ្លាច​រាលដាល​ខ្លាំង​ម្ដង​ទៀត។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រក​ឃើញ​វីរុស​កូវីដ ១៩​បំប្លែង​ថ្មី​សរុប​ចំនួន ១១ ប្រភេទ តែ​ក្នុង​នោះ​មាន ៤​ប្រភេទ ដែល​គួរ​ឲ្យ​បារម្ភ​ដូច​ជា៖

១. B.1.1.7 (Alpha): វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​នេះ​​រក​ឃើញ​ជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ហើយ​វា​ក៏​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ដែរ។

២. B.1.351 (Beta): វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​នេះ ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ។

៣. P.1 (Gamma): ចំណែក វីរុសបំប្លែងថ្មី​ប្រភេទ​នេះ​​រក​ឃើញ​ជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ខែ​មករា ឆ្នាំ​២០២១ ហើយ​វា​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​លើ​អ្នក​ដំណើរ​ពី​ប្រទេស​ប្រេស៊ីល។

៤. B.1.617.2 (Delta): វីរុសបំប្លែងថ្មី​នេះ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​វា​ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០ ។

វីរុស​កូវីដ-១៩​បំប្លែង​ថ្មី ​៤​ប្រភេទ ខាង​លើ​នេះ ហាក់​ដូច​ជា​រីក​រាលដាល​យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស​ជាង​វីរុស​បំប្លែង​ថ្មី​ផ្សេង​ទៀត​ដែល​អាច​នាំ​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មាន​ករណី​ស្លាប់​កាន់​តែ​ច្រើន​ដូច​គ្នា។

ក្រៅ​ពី​វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​ខាង​លើ​នេះ នៅ​មាន​វីរុស​​កូវីដ-១៩​បំប្លែង​ថ្មី ៧​ប្រភេទ​ទៀត ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​តាមដាន​រួមមាន៖

១. Zeta
២. Eta
៣. Theta
៤. Iota
៥. Kappa
៦. Lambda

វីរុស​កូវីដ ១៩បំប្លែង​ថ្មី​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.who.int/en/activities/tracking-SARS-CoV-2-variants/

https://www.abc.net.au/news/health/2021-07-06/what-we-know-about-the-lambda-variant/100267978

https://www.cdc.gov/coronavirus/2019-ncov/variants/variant.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 3 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x