ក្រុមអ្នកស្រាវជ្រាវលើកជាយោបល់ថា អ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ក្នុងដំណាក់កាលនេះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃភ្លាមៗដែរ។ មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្តជំរុញឲ្យគ្រប់គ្នាទៅទទួលការចាក់វ៉ាក់សាំងឲ្យបានពេញលេញ។ តាមរយៈតួលេខនៅសហរដ្ឋអាមេរិក អ្នកដែលស្លាប់ដោយសារកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ៩៩,៥% ជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង។
អ្នកជំនាញរបស់CDC អាមេរិក អះអាងថា៖ «យើងក៏បានរកឃើញថាវ៉ាក់សាំងបានបង្ការកុំឲ្យអ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ ឬត្រូវសង្គ្រោះនៅមន្ទីរពេទ្យ ឬក៏ស្លាប់ដោយសារវ៉ារ្យ៉ង់Delta»។
ប្រហាក់ប្រហែលគ្នានេះដែរ ទីភ្នាក់ងារសុខភាពសាធារណៈរបស់អង់គ្លេសបានរកឃើញដែរថាវ៉ារ្យ៉ង់Delta អាចធ្វើឲ្យអ្នកឆ្លងមានហានិភ័យខ្ពស់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យពីរដងខ្ពស់ជាងវ៉ារ្យ៉ង់ប្រភេទAlpha ហើយអ្នកមិនទាន់បានទទួលវ៉ាក់សាំងមានហានិភ័យខ្ពស់បំផុត។