home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

សំណួរម៉ាក់ៗឆ្ងល់ច្រើន បំបៅដោះកូនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

សំណួរម៉ាក់ៗឆ្ងល់ច្រើន បំបៅដោះកូនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ទៅ​លើ​របប​ចំណី​អាហារ ការ​ប្រើ​ថ្នាំ ឬ​ក៏​ចាក់​ថ្នាំ​ជាដើម មិនអ៊ីចឹង​ទេ​កូន​នឹង​ស្រូប​យក​សារធាតុ​ទាំង​នោះ​តាម​រយៈ​ទឹកដោះ។ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់ៗ​ឆ្ងល់​ច្រើន អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តើ​ម្តាយ​ដែល​បំបៅ​ដោះកូន​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​អត់? ក្រោយ​ចាក់​រួច តើ​គួរ​បំបៅ​ដោះ​កូន​ទេ? បើ​បំបៅ​ដោះ​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​កូន​ទេ?​

ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ទោះ​មិន​បាន ១០០% ក៏​ការ​ឆ្លង​នោះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​ដែរ។ ពាក់ព័ន្ធ​នឹង​ចម្ងល់​ខាង​លើ អង្គការ​សុខភាព​ពិភព​លោក​ (WHO) ផ្ដល់​ជា​អនុសាសន៍​ថា ប្រសិនបើ​ស្ត្រី​ដែល​កំពុង​បំបៅ​កូន គឺជា​បុគ្គលិក​សុខាភិបាល ឬ​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩ នោះ​គួរ​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ-១៩។

ការ​បំបៅ​កូន​ផ្ដល់​ប្រយោជន៍​ផ្នែក​សុខភាព​ច្រើន​ដល់​ស្ត្រី និង​កូន​ដែល​កំពុង​ទទួល​បាន​ការ​បំបៅ​ដោះ។ អង្គការ​សុខភាព​ពិភព​លោក​មិន​ណែនាំឱ្យ​ផ្ដាច់ការ​បំបៅ​ដោះ​កូន​ក្រោយ​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ​នោះ​ឡើយ ពោល​គឺ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា។

ក្នុង​បទសម្ភាស​នា​ពេល​កន្លង​មក លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វា៉ក់សាំង​កូវីដ-១៩ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​អំឡុង​ពេល​មាន​ផ្ទៃពោះ​មិន​ទាន់​មាន​ការ​ណែនាំ​ណាមួយ​ឲ្យ​ចាក់​នោះ​ទេ ដោយ​ឡែក​ស្ត្រី​ដែល​បំបៅ​កូន​អាច​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន និង​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cdc.gov/coronavirus/2019-ncov/vaccines/recommendations/pregnancy.html

https://www.rcog.org.uk/en/guidelines-research-services/coronavirus-covid-19-pregnancy-and-womens-health/covid-19-vaccines-and-pregnancy/covid-19-vaccines-pregnancy-and-breastfeeding/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត