ពិតណាស់ ទារកទើបកើត និងក្មេងតូចៗ មានប្រព័ន្ធភាពស៊ាំនៅខ្សោយនៅឡើយ។ ហេតុនេះហើយ ទើបប៉ាម៉ាក់ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពកូនឲ្យបានដិតដល់ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺវីរុសកូវីដ-១៩ តែម្ដង។ យ៉ាងណាមិញ តើអូមីក្រុងបង្កផលប៉ះពាល់អ្វីខ្លះដល់ទារកទើបកើត ហើយវីរុសបំប្លែងថ្មីនេះមានរោគសញ្ញាយ៉ាងម៉េចខ្លះចំពោះអាអូនតូចៗ?
ឥទ្ធិពលនៃអូមីក្រុងចំពោះទារកទើបកើត
ទារកក្រោមអាយុ ១ឆ្នាំ ងាយនឹងឆ្លងវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ព្រមទាំងអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងកុមារធំៗ។ ប៉ុន្តែ ប៉ាម៉ាក់អាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីការពារកូនពីវីរុសនេះ ដោយ៖
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
រោគសញ្ញានៃវីរុសបំប្លែងថ្មីអូមីក្រុងចំពោះទារកទើបកើត
- គ្រុនក្ដៅ
- ក្អក
- ហៀរសំបោរ
- តឹងច្រមុះ
- រាករូស
- អស់កម្លាំង
- ដកដង្ហើមខ្លីៗ
- ក្អួត
- មិនឃ្លានអាហារឬបៅ
ក្នុងករណីដែលប៉ាម៉ាក់ឃើញកូនមានរោគសញ្ញាខាងលើ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យកុមារជាបន្ទាន់ និងមិនត្រូវប្រើប្រាស់ថ្នាំផ្ដេសផ្ដាសឡើយ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាអូនបាន។