ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ជំងឺអាថ៌កំបាំងមួយ បានសម្លាប់កុមារជាង៥០នៅប្រទេសកុងហ្គោ

ជំងឺអាថ៌កំបាំងមួយ ដែលដំបូងត្រូវបានគេរកឃើញថា បានកើតលើកុមារ៣នាក់ ក្រោយពីបានបរិភោគសត្វប្រចៀវ បានសម្លាប់កុមារច្រើនជាង៥០នាក់ នៅភាគពាយ័ព្យនៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ South China Morning Post។ លោក Serge Ngalebato នាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Bikoro ដែលជាមជ្ឈមណ្ឌលតាមដានប្រចាំតំបន់នោះ បានបញ្ជាក់ថា ចន្លោះពេលនៃការចាប់ផ្តើមនៃចេញរោគសញ្ញា ដែលរួមមានគ្រុនក្តៅ ក្អួត និងហូរឈាមខាងក្នុងខ្លួន និងការស្លាប់ គឺមានតែរយៈពេល 48 ម៉ោងប៉ុណ្ណោះ ក្នុងករណីស្លាប់ភាគច្រើនរបស់កុមារទាំងនោះ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ហើយលោកបានបញ្ជាក់ថា ការវិវឌ្ឍដ៏រហ័សបែបនេះ ជារឿងដ៏គួរឱ្យព្រួយបារម្ភ។ រោគសញ្ញាដែលនាំឱ្យមានការហូរឈាមទាំងនេះ ហាក់មានទំនាក់ទំនងជាទូទៅទៅនឹងមេរោគដ៏សាហាវដែលគេស្គាល់ដូចជា អេបូឡា គ្រុនឈាម Marburg និងគ្រុនលឿង ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មិនមានការទងទងនឹងជំងឺទាំងនោះឡើយ បើផ្អែកលើការធ្វើតេស្តគំរូជាច្រើន ដែលប្រមូលបានរហូតមកដល់ពេលនេះ។ ការផ្ទុះឡើងនៃជំងឺឆ្លងក្នុងប្រទេសកុងហ្គោនាពេលថ្មីៗនេះ បានចាប់ផ្តើមកាលថ្ងៃទី 21 ខែមករា ដោយមានករណីឆ្លងចំនួន 419 ករណី ហើយ 53 នាក់បានស្លាប់។ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ប្រចាំនៅទ្វីបអាហ្វ្រិក […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

WHO បញ្ជាក់​មូលហេតុ​វីរុស​បំប្លែង​ថ្មី​Delta ​ឆ្លង​លឿនលើ​ពិភពលោក

វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta) គឺ​ជា​វីរុស​បំប្លែង​ថ្មី​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង​ថ្មី​ដែល​​អង្គការ​សុខភាព​ពិភព​លោក (WHO) កំពុង​ព្រួយ​បារម្ភ និង​តាមដាន   ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ឥត​ឈប់ឈរ។ វីរុស​បំប្លែង​ថ្មី​ដែលតា​ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ខែ​តុលា ឆ្នាំ២០២០  បាន​រាតត្បាតជាង ១៣០ ប្រទេសហើយ គិត​មក​ដល់​ពេលនេះ​។ ​ហេតុអ្វី​បាន​ជា​ដែលតា(Delta) ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​យ៉ាង​នេះ? លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធាន​ផ្នែក​បច្ចេកទេស​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​រាតត្បាត​នៅ​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា​មាន​កត្តា ៤ ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​រាលដាល​របស់​ដែលតានៅ​ជុំវិញ​ពិភព៖ ១. ភាពគ្រោះថ្នាក់របស់ឌែលតា(Delta)៖ ងាយឆ្លង   ចម្លងលឿន    បន្ថយ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ និង​ការ​ព្យាបាល    បន្ថយ​អង្គ​បដិប្រាណ​ដែល​បង្កើត​​កំឡុង​ពេល​ឆ្លង​កូវីដ១៩ ពីមុន។ ២. មនុស្ស​ចល័ត​ចុះឡើង​ច្រើន​៖ ធ្វើ​ឱ្យ​កើន​ឡើង​នៃ​ការ​ប៉ះពាល់​រវាង​បុគ្គលម្នាក់​​ និង​បុគ្គល​ទៀត​កាន់​តែ​ច្រើន​។​ ៣. ការ​ប្រើប្រាស់​សុខភាព​សាធារណៈ​និង​វិធាន​ការ​សង្គម​មិន​ត្រឹមត្រូវ៖ បុគ្គល​មិន​បាន​អនុវត្ត​វិធាន​ការណ៍​ការពារ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដូចជា   មិន​​ពាក់​ម៉ាស   មិន​​រក្សា​គម្លាត​សុវត្ថិភាព   និង​មិន​ឧស្សាហ៍​លាង​ដៃ ជាដើម​។ ៤. ការ​បែង​ចែក​វ៉ាក់សាំង​មិន​ស្មើ​គ្នា៖ ដោយសារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​អ្នក​មាន​និង​ប្រទេស​អ្នកក្រ ទើប​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ក្នុង​បណ្ដាល​ប្រទេស​ដែល​ប្រជាជន​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ក៏​ដូច​ជា​រាលដាល​ទូ​ទាំង​ពិភពលោក។ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការពារ​ខ្លួន​ក្នុង​បរិបទ​វីរុស​បំប្លែង​ថ្មី​នេះ? លោកស្រី​វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា   ដោយសារ​មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង    ឬ​ចាក់​​វ៉ាក់សាំង​មិន​ទាន់​គ្រប់​ចំនួន​ដូស   ហើយដើម្បី​ការពារ​ខ្លួន​យើង​​និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ពី​ការ​ឆ្លង   យើង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​ការពារ​ដូចជា  ឧស្សាហ៍​លាង​ដៃ​ជាមួយ​​សាប៊ូ​នឹង​ទឹក   អាល់កុល    ឬ​ជែល    ពាក់​ម៉ាស​ឱ្យ​បាន​ត្រឹមត្រូវ   ចៀសវាង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន   និង​កន្លែង​បិទ​ជិត   រក្សា​គម្លាត​សុវត្ថិភាព   នៅ​ក្នុង​ផ្ទះ។ […]


វីរុសកូរ៉ូណា

សម្រេចចាក់វ៉ាក់សាំងដូសទី៣ ដល់ក្រុមប្រឈមជួរមុខនៅតាមព្រំដែន សប្តាហ៍ក្រោយ

សម្រេច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ដល់​ក្រុមប្រឈមជួរមុខ​នៅ​តាម​បណ្តាខេត្តជាប់​ព្រំដែនកម្ពុជា-ថៃ នៅ​សប្តាហ៍ទី២ នៃ​ខែសីហានេះ ដោយ​មិន​រង់ចាំ​ដល់​ខែ​កញ្ញា​នោះ​ទេ។ នេះ​បើ​តាម​សារ​សំឡេង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​ថ្នាក់​ដឹកនាំ​អភិបាល​ខេត្ត រាជធានី និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រសៀលនេះ។ "យក​សប្តាហ៍ទី ២ អាចថា ខានស្អែក ឬខានស្អែក ១ ហើយ​ចាប់​អនុវត្ត​ចាក់​ដូសទី៣ ឲ្យ​ផ្នែក​ជួរ​មុខ​តាម​ព្រំដែន​កម្ពុជា-ថៃ ទាំងអស់ ដែល​នៅ​តំបន់​ទទួល​សេវា ព្រោះ​បងប្អូន​ទាំងនេះ នឹង​ទទួល​ហានិភ័យ បន្ទាប់​ពី​បងប្អូន​រាប់​ពាន់​នាក់ វិល​ត្រឡប់​មក​ពី​ប្រទេសថៃ ឬ​អាច​ឡើង​លើស​ពី​ហ្នឹង​ទៅ​ទៀត ហើយ​បងប្អូន​នៅ​ព្រំដែន នឹង​ទទួល​ការ​លំបាក"។ ការ​ចាក់​វ៉ាក់សាំង​ដូសទី៣ ដែល​ជា​ដូស​ជំរុញ​នេះ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដល់​គ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និង​មន្ត្រី​រាជការ​នានា នៅតា​មខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។


វីរុសកូរ៉ូណា

រកឃើញវីរុសបំប្លែង Delta ចំនួន ៦៧ ករណីទៀត សរុបឡើងដល់ ៣២៧ ករណី

នៅ​ថ្ងៃ​ទី ០៤ និង​០៥ ខែ​សីហា ២០២១ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ករណី​វីរុស​បំប្លែង Delta ចំនួន ៦៧ ករណី​បន្ថែម​ទៀត បណ្ដាល​ឲ្យ​ករណីសរុប​ចំនួន​ឆ្លង​នៃ​វីរុស​បំប្លែង Delta ឡើង​ដល់ ៣២៧ ករណី។ តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ០៦ ខែ​សីហា ២០២១​នេះ ឲ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស Delta​ថ្ងៃ​ទី០២ សីហា នៅ​កម្ពុជា​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ៣១​នាក់ (ស្រី ១៦នាក់) និង​លើ​អាជីវករ​លក់​នំ​បញ្ចុក​ស្រុះ​នៅ​ក្នុង​ផ្សារ​តូច​ទួល​សង្កែ រាជធានី​ភ្នំពេញ ១នាក់ (ប្រុស)។ ចំណែក​នៅ​ថ្ងៃ​ទី ០៥ ខែ​សីហា ប្រទេស​កម្ពុជា បាន​រក​ឃើញ​វីរុស​បំប្លែង Deltaលើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះ​ហើរ​ចំនួន ២​នាក់ និង​លើ​ប្រជាជន​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​ចំនួន ២៤​នាក់ (ស្រី ១០នាក់) និង​ពលករ​មក​ពី​ប្រទេស​ថៃ​ចំនួន ៩​នាក់ (ស្រី ៦​នាក់)។


វីរុសកូរ៉ូណា

WHO៖ Lambda ជាវីរុសកូវីដ-១៩ បំប្លែងថ្មី មានសមត្ថភាពឆ្លងរាលដាលលឿន

ក្រៅ​ពី​វីរុស​បំប្លែង Delta អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​វីរុស​កូវីដ-១៩​បំប្លែង​ដទៃ​ទៀត​ដែល​អាច​មាន​សមត្ថភាព​រាលដាល​បាន​លឿន និង​បង្ក​ករណី​ឆ្លង​កាន់​តែ​ច្រើន ពិសេស​នោះ​គឺ​វីរុស​បំប្លែង Lambda។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់​វីរុស​បំប្លែង Lambda ជា​វីរុស​បំប្លែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រួម​ជាមួយ​នឹង​វីរុស​បំប្លែង​ចំនួន ៣​ទៀត​ដូច​ជា Eta Iota និង​Kappa។ វីរុស​បំប្លែង Lambda ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​ប្រទេស​ប៉េរូ នៅ​ខែ​សីហា ឆ្នាំ​២០២០។ ឥឡូវ​នេះ ករណី​ឆ្លង​វីរុស​បំប្លែង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង ២៩​ប្រទេស​ទូទាំង​ពិភពលោក ប៉ុន្តែ​វា​មិន​ទាន់​រាលដាល​ខ្លាំង​គួរ​ឲ្យ​បារម្ភ​ដូច​វីរុស​បំប្លែង Delta នៅ​ឡើយ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បន្ត​ឲ្យ​ដឹង វីរុស​បំប្លែង Lambda មាន​ភាព​បម្រែបម្រួល​គួរ​ឲ្យ​តាម​ដាន​ខ្ពស់​ដូច​ជា សមត្ថភាព​នៃ​ការ​ឆ្លង​លឿន និង​អាច​ប្រឆាំង​អង្គ​បដិ​ប្រាណ​ក្នុង​រាងកាយ​យើង។ វីរុស​បំប្លែង​នេះ ក៏​ត្រូវ​បាន​សម្គាល់​ថា បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​ចូល​ក្នុង​សហគមន៍​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ទោះ​យ៉ាង​ណា​មិញ វិសាលភាព​នៃ​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​អ្នក​ឆ្លង​វីរុស​បំប្លែង Lambda នេះ​ធ្ងន់ធ្ងរ​ជាង​អ្នក​ឆ្លង​កូវីដ-១៩ យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ និង​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត។ ចុះ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​ពី​វីរុស​បំប្លែង Lambda បាន​កម្រិត​ណា? យើង​ដឹង​ហើយ​ថា រាល់​វ៉ាក់សាំង​កូវីដ-១៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ការពារ​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ការ​សិក្សា​ដឹក​នាំ​ដោយ​វេជ្ជបណ្ឌិត Soto Rifo […]


វីរុសកូរ៉ូណា

មន្រ្តី WHO លើកឡើងថា ក្រោយ​ពេល​ជា​ពី​​កូវីដ-១៩ អាច​មាន​ផលវិបាក​សុខភាព​ ៣-៩ខែ

ថ្វីត្បិត​តែ​អ្នក​ជំងឺ​កូវីដ-១៩ អាចនឹងធូរស្រាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីជាសះស្បើយ ប៉ុន្តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន ក្រោយព្យាបាលជា អាចមាន​ផល​វិបាក​សុខភាព​ (post-COVID condition) ឬហៅថាជំងឺ​កូវីដ​រយៈពេល​យូរ​ (long COVID) ។ បន្ទាប់ពីជាសះស្បើយ តើអ្នកជំងឺអាចនឹងផលវិបាកសុខភាពអីខ្លះ? មាន​រយៈ​ពេល​យូរ​ប៉ុនណា? វេជ្ជបណ្ឌិត Janet Diaz ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) និយាយ​ថា​ផលវិបាក​សុខភាព​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​តែង​តែ​ជួប​ប្រទះមាន ៣ធំៗ ​និងអាចមាន​រយៈ​ពេល​ ៣-៦ ខែ ឬ៩ ខែ ដោយអ្នក​វិទ្យាសាស្រ្ត​មិនទាន់​ដឹង​ច្បាស់​ពី​រយៈពេល​ជាក់លាក់​របស់​ផល​វិបាក​សុខភាព​បន្ទាប់​ពីជាសះស្បើយពី​ជំងឺ​កូវីដ-១៩ នៅឡើយ ។ ផលវិបាកសុខភាពធំៗទាំង៣៖ ពិបាក​ដក​ដង្ហើម/ថប់​ដង្ហើម អស់​កម្លាំង/ល្ហិតល្ហៃ មាន​បញ្ហា​ក្នុង​គិត/ពិបាក​ផ្ចង់​អារម្មណ៍ ផល​វិបាក​បន្ទាប់​សន្សំ​៖ ឈឺ​ទ្រូង ពិបាក​និយាយ​ស្តី ថប់​បារម្ភ/ធ្លាក់​ទឹកចិត្ត ឈឺ​សាច់​ដុំ គ្រុន បាត់បង់​រសជាតិ/ក្លិន ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ព្យាបាល​ច្បាស់លាស់​សម្រាប់​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ ទេ ព្រោះ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ពួកវា។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ទៅ​រក​គ្រូពេទ្យ​តាម​អាការ​ៈជំងឺ។ ឧទាហរណ៍៖ បើ​មាន​អាការ​ពិបាក​ដក​ដង្ហើម យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​សួត។ ជាទូទៅ ដើម្បីចៀសវាង​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ ៣ កុំ និង ៣ […]


វីរុសកូរ៉ូណា

សម្រេច​​បិទខ្ទប់ទីតាំងផ្សារទួលសង្កែ និងកំណាត់ផ្លូវ ១៣៣ នៅសង្កាត់បឹងព្រលឹត ១៤ថ្ងៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹកនេះ បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ទួលសង្កែ ស្ថិត​នៅ​ភូមិ​ចុងខ្សាច់ សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងកំណាត់​ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិត​នៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការ​សម្រេច​បិទខ្ទប់ទីតាំងទាំង២ខាងលើនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។


វីរុសកូរ៉ូណា

WHO ប្រកាសឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ សិន ដោយសារហេតុផលនេះ

អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ -១៩ ដូស​ទី​៣​សិន យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ខែ​កញ្ញា។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី​០៤ សីហា ថា ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ គឺ​ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ។ ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​បាន​ចាត់​ចែង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ប្រហែល ៥០​ដូស​សម្រាប់​រាល់​មនុស្ស ១០០​នាក់​នៅ​ក្នុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ចំណែកប្រទេស​មាន​ប្រាក់​ចំណូល​ទាប​អាច​ផ្ដល់​វ៉ាក់សាំង​ប្រហែល ១,៥​ដូស​ប៉ុណ្ណោះ​សម្រាប់​រាល់​មនុស្ស ១០០​នាក់​ដោយ​សារ​តែ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បន្ត​ឲ្យ​ដឹង​ថា យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់​ពី​ការ​ផ្ដល់​វ៉ាក់សាំង​ភាគ​ច្រើន​ទៅ​បណ្ដា​ប្រទេស​អ្នក​មាន ទៅ​ផ្ដល់​ឲ្យ​បណ្ដា​ប្រទេស​មាន​ចំណូល​ទាប​វិញ។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត Elin Hoffmann Dahl ទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជំងឺ​ឆ្លង​នៃ Medecins Sans Frontieres បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​ដែល​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បន្ថែម​ទៅ​លើ​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ គឺ​ជា​ការ​គិត​ខ្លី​មួយ។ “ជាមួយ​នឹង​ការ​លេច​ឡើង​នូវ​វីរុស​បំប្លែង Delta ឬ​វីរុស​បំប្លែង​ថ្មី​ៗ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ទុក​ប្រជាជន​មួយ​ចំនួន​ធំ​លើ​ពិភព​លោក​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ-១៩​បាន​ចោល យើង​ប្រាកដ​ជា​ត្រូវ​ការ​វ៉ាក់សាំង​កែ​តម្រូវ​នៅ​ថ្ងៃ​មុខ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Elin Hoffmann Dahl។​​ ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង Delta ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់ ឬ​ថ្លឹង​ថ្លែង​ពី​តម្រូវ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ទោះ​បី​ជា​អ្នក​វិទ្យាសាស្ត្រ​កំពុង​ជជែក​វែក​ញែក​ថា​តើ​ត្រូវ​ការ​ចាក់​បន្ថែម ឬ​ក៏​អត់។


វីរុសកូរ៉ូណា

អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​ហើយ អ្នក​ឆ្លង​កូវីដ-១៩​កម្រិត​ស្រាល អាច​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ អ្នក​ឆ្លង​កូវីដ-១៩ ទាល់​តែ​មាន​លក្ខណៈ​តាម​ការ​កំណត់​ខាង​ក្រោម​ទើប​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។ តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ​ប៉ុន្មាន​ចំណុច​ដូច​ជា៖ ១. មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក ២. អ្នក​ជំងឺ​មាន​អាយុ​ក្រោម ៦០​ឆ្នាំ ៣. អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល ៣២​ថ្ងៃ មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។ អ្នក​ជំងឺ​កូវីដ-១៩ ដែល​មិន​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ ១. ស្នាក់​នៅ​បន្ទប់​ជួល ២. អ្នក​ជំងឺ​មាន​អាយុ ៦០​ឡើង ៣. មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. មិន​បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ស្ត្រី​ពពោះ និង​កុមារ​អាយុ​តិច​ជាង ២​ឆ្នាំ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ផ្សេងៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ពិសេស​នោះ គឺ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន […]


វីរុសកូរ៉ូណា

វីរុស​បំប្លែង Delta បង្កឲ្យមាន​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ស្ត្រី​ពពោះ

ស្ត្រីពពោះ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ក្រោយឆ្លងវីរុសបំប្លែង Delta ដែល​ទាមទារ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​តំបន់​ក្នុង​ទីក្រុង Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក។ វេជ្ជបណ្ឌិត Jessica Ehrig ប្រធាន​ផ្នែក​សម្ភព​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Baylor Scott បាន​ឲ្យ​ដឹង​ទៀត​ថា វីរុស​បំប្លែង Delta​ នេះ​កំពុង​ជះ​ឥទ្ធិពល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ។ ម៉ាក់​ៗ​ពពោះ​ដែល​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​អំឡុង​ពេល​រាតត្បាត​វីរុស​បំប្លែង Delta ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយ​អាការៈ​ធ្ងន់ធ្ងរ ក្នុង​ករណី​ខ្លះ​អាច​ត្រូវ​បញ្ជូន​ចូល​បន្ទប់ ICU ដើម្បី​ព្យាបាល។ ក្រុម​គ្រូពេទ្យ​ក៏​សង្កេត​ឃើញ​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​បំប្លែង Delta ជួប​ផល​ពិបាក​មួយ​ចំនួន​ដូច​ជា៖ សម្រាល​កូន​មិន​គ្រប់​ខែ បង្កើន​ហានិភ័យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជា​ហេតុ​កូន​កើត​មិន​គ្រប់​ខែ ​អាច​បណ្ដាល​ឲ្យ​គភ៌​ស្លាប់​ក្នុង​ផ្ទៃ​។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត Kimberly DeStefano នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ North Austin St. ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​វីរុស​បំប្លែង Delta គឺ​ជា​ក្រុម​មនុស្ស​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩។ ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​រូប​នេះ ជំរុញ​ឲ្យ​វ៉ាក់សាំង​កូវីដ-១៩ ​អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ពពោះ និង​ឲ្យ​ម៉ាក់​ៗ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​ដៃ​ឲ្យ​ស្អាត​ជានិច្ច​ជាមួយ​ជែល និង​អាល់កុល​លាង​ដៃ ឬ​សាប៊ូ និង​ទឹក​ស្អាត។


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីភាពសាហាវនៃវីរុស Delta ពេលឆ្លងចូលក្នុងខ្លួនមនុស្ស

Delta ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង ៤ ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) បារម្ភ​ជាង​គេ ហើយមក​ដល់​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ជាង​២០០ករណី​។ ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta កំពុង​វាយ​លុក​ដល់​សហគមន៍​ជា​បណ្តើរ​ហើយ​នោះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ពន្យល់ពី​ភាព​សាហាវ​របស់​វីរុស​បំប្លែង​ថ្មី Delta ថា អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន កំហាប់​វីរុស Delta ខាប់​ជាង​ប្រភេទ​វីរុស​ផ្សេង​ទៀត។ "ពេល​ឆ្លង​ចូល​ទៅ​កំហាប់​នៅ​ក នៅ​គល់​ច្រមុះ អ៊ីចឹង​បាន​គេ​លូក​ចូល​ទៅ ក្នុង​ពេល​គេ​ធ្វើ​តេស្ត​គេ យក​សម្លី​លូក​ចូល​ទៅ​ក្នុង មិន​មែន​លូក​នៅ​ខាង​ក្រៅ​ទេ ដោយសារ​វា​ចូល​ទៅ វា​ទៅ​នៅ​ក្នុង​នោះ​ឯង"។ លោក​ជំទាវ​បាន​បន្តថា ​ធម្មតា​សួត​មនុស្ស​យើង​មាន​ថង់​តូចៗ​ជា​ច្រើន​សម្រាប់​ទទួល​យក​អុកស៊ីសែន ហើយ​បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​កាបូនិច ប៉ុន្តែនៅ​ពេល​វីរុស​បំប្លែង Delta ធ្វើ​សកម្មភាព វីរុស​នេះ​វាយ​លុក​ទៅ​ក្នុង​សួត​លឿន ធ្វើ​ឲ្យ​កំហាប់​ទឹក​រម្អិល​ក្នុង​សួត​ទៅ​ជា​ក្រាស់ ស្អិត​ដូច​ជ័រកាវ បិទ​រន្ធ​ផ្លូវ​ដង្ហើម។ នេះ​មាន​ន័យ​ថា នៅ​ពេល​វីរុស​បំប្លែង​ថ្មី Delta ធ្វើ​ប្រតិកម្ម ឬ​បញ្ចេញ​ឥទ្ធិពល ធ្វើ​ឲ្យ​ទឹក​រម្អិល​ដែល​មាន​ក្នុង​សរីរាង្គ ទៅ​ជា​ស្អិត បិទ​លើ​រន្ធ​ថង់​សួត ធ្វើ​ឲ្យ​យើង​ពិបាក​ដង្ហើម ស្ទះ​ដង្ហើម ទៅ​ជា​ត្រដរ​ខ្យល់ ដែលជា​មូលហេតុ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​លឿន​បំផុត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ