ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំ PrEP ជាប្រភេទថ្នាំសម្រាប់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ ឬការប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នាជាមួយនឹងអ្នកជំងឺអេដស៍។ ថ្នាំបង្ការមេរោគអេដស៍នេះ អាចបញ្ឈប់កុំឱ្យមេរោគអេដស៍ឆ្លងចូលទៅក្នុងកោសិការបស់យើងបាន ប៉ុន្តែគ្នាយើងត្រូវចាក់វាជារៀងរាល់២ខែម្តង ដើម្បីធានាថាថ្នាំ PrEPនៅមានកម្រិតខ្ពស់នៅក្នុងចរន្តឈាមរបស់យើង។ ប្រសិទ្ធភាព តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំ PrEP ប្រភេទចាក់មានប្រសិទ្ធភាពខ្ពស់ជាងប្រភេទលេប ដែលមានផ្ទុកសារធាតុ Tenofovir disoproxil និងemtricitabine ពីព្រោះយើងបានទទួលបរិមាណថ្នាំគ្រប់ដូស ហើយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកវះកាត់កែភេទ ដែលបានចាក់ថ្នាំ PrEPនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍បានចំនួន៦៦% បើធៀបទៅនឹងថ្នាំលេប។ ពិតណាស់ ការកាត់បន្ថយហានិភ័យនឹងកាន់តែខ្ពស់ចំពោះស្រ្តី ពីព្រោះថានៅពេលដែលយើងភ្លេចលេបថ្នាំPrEPប្រភេទគ្រាប់ វាអាចនឹងប៉ះពាល់ចំពោះប្រសិទ្ធភាពថ្នាំទៅលើស្ត្រីច្រើនជាងបុរស។ [embed-health-tool-vaccination-tool] ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP? សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផលវិបាក ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖ • ឈឺចាប់ មានដុំពកនៅបរិវេណចាក់ • រាក • ឈឺក្បាល • មានអារម្មណ៍ក្តៅក្នុងខ្លួន។ គ្នាយើងជាច្រើននឹងស៊ាំជាមួយប្រតិកម្មនៅបរិវេណចាក់ ក្រោយចាក់ថ្នាំ PrEPបានចំនួនពីរបីដង។ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីសត្វល្អិត

រដូវមូសចូលមកដល់ ត្រូវចេះតិចនិក​សាមញ្ញ​ទាំងនេះដើម្បី​ការពារ​ខ្លួន

យើង​ធ្លាប់​ដឹង​ហើយ​ថា គ្រុន​ឈាម​មិន​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​ផ្ទាល់​​បាន​ឡើយ។ ជំងឺ​នេះ ឆ្លង​មក​យើង​តាម​រយៈ​មូសខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ឈាម​ខាំ។ ក្រៅ​ពី ​ជំងឺ​គ្រុន​ឈាម នៅ​មាន​ជំងឺ​មួយ​ចំនួន​ទៀត អាច​ឆ្លង​មក​យើង​តាម​រយៈ​សត្វ​មូស ដូច​ជា ជំងឺ​ហ្ស៊ីកា ជំងឺ​គ្រុន​ចាញ់ និង​​គ្រុន​ឈិ​គុន​ហ្គុនយ៉ា (Chikungunya) បង្ក​ដោយ​វីរុស​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុនឈាម)។ ហេតុនេះ​ គ្នា​យើង​គួរ​ចេះ​ការ​ពារ​ខ្លួន និង​អូនៗ​តូច​ៗកុំ​ឲ្យ​មូស​ខាំ តាម​រយៈ​វិធី​សាស្ត្រ​ងាយៗ​ដូច​ខាង​ក្រោម។ ១- កុំ​ទៅ​តំបន់​មាន​មូស​ច្រើន មូស​ពិបាក​ហើរ​នៅ​កន្លែង​មាន​ខ្យល់។ ហេតុ​នេះ​ពេល​យើង​ចេញ​ទៅ​ក្រៅ គួរ​រក​កន្លែង​ណា​មាន​ខ្យល់​បក់ ពេល​នៅ​ផ្ទះ​គួរ​តែ​បើក​កង្ហារ ដើម្បី​ឲ្យ​មាន​ខ្យល់​បក់មូស​ចេញ។ ប៉ុន្តែ​មូស​ខ្លះ​ចូល​ចិត្ត​ហើរ​ទាបៗ ដើម្បី​គេច​ពី​កម្លាំង​ខ្យល់​បក់ ហេតុ​នេះ​គួរ​តែ​បាញ់​កង្ហារ​ឲ្យ​ត្រូវ​ផ្នែក​ខាង​ក្រោម​រាង​កាយ​យើង​ផង។ មូស​ច្រើន​ចេញ​មក​ខាំ​មនុស្ស​ចាប់​ពី​ពេល​ថ្ងៃ​លិច រហូត​ដល់​ពេល​ថ្ងៃ​រះ ហេតុ​នេះ​បើ​មិន​ចាំ​បាច់ មិន​គួរ​ចេញ​ក្រៅ​នៅ​ម៉ោង​នេះ​ទេ។ ត្រូវ​ជួស​ជុល​ទ្វារ​បង្អួច​បែក​បាក់ ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ហើរ​ចូល​បើ​គេង​ក្រៅ​ផ្ទះ គួរ​តែ​មាន​មុង​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- កាបូនឌីអុកស៊ីត (CO2) មូស​អាច​ដឹង​អំពី​ប្រភព​អាហារ​បាន នៅ​ពេល​មាន​វត្តមាន​កាបូនឌី​អុកស៊ីត។ កាបូនឌីអុកស៊ីត កើន​ឡើង​ខ្លាំង នៅ​ពេល​ចង្វាក់​បេះ​ដូង​លោត​ញាប់ ដូច​ជា ពេល​ហាត់​ប្រាណ ផឹក​ស្រា ឬ​ញ៉ាំ​​អាហារ​ហឹរ រាងកាយ​និង​បញ្ចេញ​ជាតិ​កាបូនឌីអុកស៊ីត​ច្រើន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​មូស​ចង់​ខាំ​កាន់​តែ​ខ្លាំង។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ធាត់ ឬស្រីៗ​មាន​ផ្ទៃ​ពោះ មាន​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ​ច្រើន​ជាង​មនុស្ស​ធម្មតា។ ៣- ថ្នាំ​ដេញ​មូស ថ្នាំ​បណ្ដេញ​មូស មាន​ប្រសិទ្ធ​ភាព​ខ្លាំង […]


ជំងឺគ្រុនឈាម

ជំងឺគ្រុនឈាម (Dengue Fever)

និយមន័យ ១- ជំងឺ​គ្រុន​ឈាម​ជា​អ្វី? គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ ប្រភេទ។ ជំងឺ​នេះ​ ជា​ភាសា​បច្ចេក​ទេស ហៅ​ថា “Break-bone” ករណី​ខ្លះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឈឺ​សាច់​ដុំ និង​មាន​អារម្មណ៍​ដូច​ឆ្អឹង​កំពុង​បាក់។ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្តាល​ឲ្យ​យើង​គ្រុន​ក្តៅ​ខ្លាំង កន្ទួល ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ត្រូវ​គេ​ហៅ​ថា​ជំងឺ​គ្រុន​ឈាម Hemorrhagic អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។ ២- ​គ្រុន​ឈាម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? គ្រុន​ឈាម ជារៀង​រាល់​ឆ្នាំ បាន​កើត​មាន​រាប់​លាន​ករណី​ជុំវិញ​ពិភព​លោក អាច​ប៉ះ​ពាល់​ដល់​មនុស្ស​គ្រប់​វ័យ។ ជំងឺ​គ្រុនឈាម ត្រូវ​បាន​គេ​ឃើញ​កើត​ភាគ​ច្រើន​នៅ​អំឡុង​រដូវ​ភ្លៀង និង​ក្រោយ​រដូវ​ភ្លៀង​ក្នុង​តំបន់​ត្រូពិច ដូចជា៖ – អាហ្វ្រិច – អាស៊ី​ខាង​ត្រូង និង​ ចិន – ប្រទេស​ឥណ្ឌា – មជ្ឈិម​បូព៌ា – តំបន់ខារ៉ាបៀន អាមេរិក​កណ្តាល និង​អាមេរិក​ខាង​ត្បូង – អូស្ត្រាលី ប៉ាស៊ីហ្វិក​ខាង​ត្បូង និង​ប៉ាស៊ីហ្វិក​កណ្តាល។ យើង​អាច​ត្រូវ​បាន​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អ្នក​សម្រាប់​ព័ត៌​មាន​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញា​គ្រុនឈាម​មាន​អ្វី​ខ្លះ? ជំងឺ​គ្រុន​ឈាម​មាន ៣ប្រភេទ រួមមាន គ្រុន​ឈាម​ធម្មតា គ្រុន​ឈាម Hemorrhagic និង​គ្រុន​ឈាម Shock syndrome។ ជំងឺ​គ្រុន​ឈាម​ធម្មតា […]


ជំងឺគ្រុនឈាម

ខ្លាច​អូនៗ​គ្រុន​ឈាម! នេះ​ជា​វិធី​ជ្រើស​ថ្នាំ​ការពារ​មូស​ខាំ

ដឹង​ស្រាប់​ហើយ មូស​ជា​ចង្រៃ រំខាន​គ្រប់​ពេល​វេលា។ សត្វ​ល្អិត​ប្រភេទ ត្រូវ​ការ​ឈាម​ជា​អាហារ ឲ្យ​តែ​ប្រហែស​តែ​បន្តិច វា​នឹង​ខាំជញ្ជក់​ឈាម​យើង​ភ្លាម មិន​ត្រឹម​តែបង្ក​ឲ្យ​ស្បែក​ឡើង​កន្ទួល​ក្រហម និង​រមាស់​ទេ ថែម​ទាំង​អាច​បង្ក​ជាជំងឺ​គ្រុន​ឈាម និង​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៀត។ គួរ​ឲ្យ​បារម្ភ​នោះ គឺ​អូនៗ ព្រោះ​ជំងឺគ្រុន​ឈាម សម្លាប់​ក្មេងៗ​ជាច្រើន​ជុំវិញ​ពិភពលោក ហេតុ​នេះ​ប៉ាម៉ាក់ ត្រូវ​ចេះ​ការពារ​អូនៗ​ផង។ អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ នឹង​ប្រាប់ហេតុ​ផល ក៏​ដូច​ជា​វិធី​ជ្រើស​រើស​ថ្នាំ​ការពារ​មូស​ខាំ ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ១- មូលហេតុ​ទាក់​ទាញ​មូស មាន​ធ្លាប់​សង្កេត​អត់ ភាគ​ច្រើន​សត្វ​មូស​ក្រវែល​ជិត​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ ព្រោះ​មូស​ទទួល​អារម្មណ៍​ដឹង​យើង​កំពុង​នៅ​កន្លែង​ណា តាម​រយៈ​ក្លិន កាបូនឌីអុកស៊ីត ដែល​បញ្ចេញ​តាម​ដង្ហើម​របស់​យើង​មក​ក្រៅ។ ក្រៅ​ពី​ដង្ហើម រាងកាយ​យើង​ក៏​មាន​បញ្ចេញ​កាបូនឌីអុកស៊ីត​យ៉ាងច្រើន​តាមរយៈ​ស្បែក គួប​ផ្សំ​នឹង​សំណើម​លើ​ស្បែក​ផង​នោះ ធ្វើ​ឲ្យ​កាន់​តែ​ទាក់​ទាញ​មូស​មួយ​កម្រិត​ទៀត។ លើសពីនេះ សូម្បី​តែ​សារ​ជាតិ​គីមី​បញ្ចេញ​មក​ជា​មួយ​ញើស ក៏​ធ្វើ​ឲ្យ​មូស​ចាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា។ មាន​ថ្នាំ​ការពារ​មូស​ខាំ​ច្រើន​ប្រភេទ ដែលជា​ទូទៅ​ក្នុង​ចេតនា រារាំង​មិន​ឲ្យ​ជាតិ​គីមី​ទាំង​នោះ ភាយ​ចេញ​ពី​រាងកាយ​ទៅ​ទាក់​ទាញ​មូស។ មាន​រូបមន្ត​សកម្ម​មួយចំនួន គេ​តែង​ប្រើ​ក្នុង​ថ្នាំ​ការពារ​មូសខាំ​។ ហេតុនេះ បើ​យើង ចង់​ទិញ​ថ្នាំ​ការ​ពារ​មូស ត្រូវ​ពិចារណា ថា​តើ​យើង​ត្រូវ​ការ​ថ្នាំ​ការពារ​យូរ​កម្រិត​ណា មាន​ឥទ្ធិពល​អាច​កម្ចាត់​បាន​មូស​តែ​មួយ​ប្រភេទ ឬ​ច្រើន​ប្រភេទ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ? ២- […]


ជំងឺគ្រុនឈាម

ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​ក្នុង​ឆ្នាំ ២០១៩ នេះ តើ​ត្រូវ​បង្ការ​ម៉េច​ខ្លះ?

ថ្មីៗ​នេះ​ក្រសួង​សុខាភិបាល​បាន​ក្រើន​រម្លឹក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ទុះករណី​គ្រុនឈាម​នៅ​ដើម​ឆ្នាំ ២០១៩ នេះ។ តាម​តួលេខ​ករណី​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ក្នុង​ដើម​ឆ្នាំ២០១៩នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ​បើ​ប្រៀបធៀប​នឹង​ពេល​វេលា​ដូច​គ្នា។ ជំងឺគ្រុនឈាមមាន​អ្វីសម្គាល់? តើត្រូវបង្ការខ្លួនយើង និងកូនចៅពីជំងឺនេះដោយរបៀបណា? ១- មូលហេតុ ជំងឺ​គ្រុន​ឈាមបណ្តាល​មក​ពី​មូសខ្លាញី​ខាំ ហើយ​មិនមែន​កើត​តែ​លើ​ក្មេងៗ​នោះ​ទេ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ។ វីរុស​ជំងឺ​គ្រុន​ឈាម​ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតតាមរយៈមូសខ្លា។ ជំងឺនេះអាច​បង្ក​ឡើង​ដោយ​វីរុស​មួយ ក្នុង​ចំណោម​វីរុស​គ្រុន​ឈាម​ទាំង​៤ ប្រភេទ។ ហេតុ​នេះមនុស្ស​ម្នាក់​អាចកើត​ជំងឺ​គ្រុន​ឈាម​​រហូត​ដល់ ៤ ដង ក្នុង១ជីវិត។ ២- វិធីបង្ការ – បំបាត់​ជម្រក​មូសខ្លា នៅតាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ – កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត – គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត – ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌ – គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា – គេងក្នុងមុង។ ៣- រោគសញ្ញា ក្រោយ​មូសខ្លា​ញី​ខាំ​រយៈពេល ២-៣ ថ្ងៃ អ្នក​ជំងឺ​អាច​មាន​អាការៈដូចជា៖ - ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ - មុខក្រហម - ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ - ឈឺក្បាល - ចង់ក្អួត ឬក្អួត - ឈឺពោះ - ឈឺសាច់ដុំ - […]


ជំងឺឆ្លងពីសត្វល្អិត

គ្រោះថ្នាក់! "មូស" តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន

ប្រុង​ប្រយ័ត្ន​ផង​គ្នា​យើង! មូសខាំ មិន​ត្រឹម​តែ​រមាស់ គួរ​ឲ្យ​រំខាន​ប៉ុណ្ណោះ​ទេ ជំងឺ​កាច​សាហាវ​ជា​ច្រើន​ សុទ្ធ​ចម្លង​ដោយ​សារ​អា​សត្វ​ចង្រៃ​នេះ​តែ​ម្តង អាច​គម្រាម​កំហែង​អាយុ​ជីវិត​ទៀត​ផង។ ចង់​ដឹង​ថា មូស អាច​ចម្លង​ជំងឺ​អ្វី​ខ្លះ? គួរ​ការពារ​ដោយ​វិធី​ណា? កុំ​រំលង​អត្ថបទ​នេះ​ឲ្យ​សោះ។ ១- ជំងឺហ្ស៊ីកា វីរុស​ហ្ស៊ីកា បាន​រក​ឃើញ​លើក​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០។ តាំង​ពី​ពេល​នោះ​មក វា​បាន​រាល​ដាល​ទៅ​កាន់ទ្វីប​អាមេរិក​ខាង​ត្បូង អាមេរិក​កណ្តាល ប្រទេស​ម៉ិចស៊ិចកូ តំបន់​ការីបប៊ីន អាស៊ីអាគ្នេយ៍ និង​ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ យើងពិបាក​នឹង​ដឹង​ថា តើ​យើង​មាន​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា ឬ​អត់​ណាស់ ខណៈ​រោគ​សញ្ញា​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា គឺ​មាន​សភាព​ស្រាល​ តាម​ធម្មតា នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង អំឡុង​ពេល​មួយ​សប្តាហ៍។ រោគ​សញ្ញា​ឃើញ​មាន​ជា​ញឹកញាប់ ដូចជា ឈឺចាប់​នៅ​សន្លាក់ និង​សាច់​ដុំ គ្រុន​ក្តៅ ឈឺ​ភ្នែក​ក្រហម ពេល​ខ្លះ​កន្ទួល​រោល​ស្បែក។ ទោះ​យ៉ាង​ណា វិរុស ហ្ស៊ីកា មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ ដូចជា ប្រជុំ​រោគ​សញ្ញា Guillain-Barre និងអូនៗកើតមកមានលលាដ៍ក្បាលតូច។ - Guillain-Barre៖ ជា​វិបត្តិ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​ប្រសាទ បណ្តាល​ឲ្យ​មាន​ភាព​ទន់​ខ្សោយ និង​ខ្វិន​ពិការ ប៉ុន្តែ ស្ថានភាព​នេះ​គ្រាន់​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដោយ​អ្នក​មាន​រោគ​សញ្ញា​សឹង​គ្រប់គ្នា​បាន​ជា​ងើប​ចេញ​ពី​ជំងឺ​នេះ​បាន។ - […]


ជំងឺគ្រុនឈាម

៥ ចំណុចខ្លឹមៗ​ទាក់​ទងនឹងជំងឺ​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង!

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ហើយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កាន់​តែ​ខ្លាំង បើ​រត់​ទៅ​ពេទ្យ​ព្យាបាល​អត់​ទាន់។ ភាគ​ច្រើន អត់សូវ​ចាប់​អារម្មណ៍ ដោយ​សារ​ឮ​ពាក្យ​នេះ​ថ្នឹក​តាំង​ពី​ក្មេងៗ មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា។ តែ​កុំ​ភ្លេច​ថា ឥឡូវ​នេះ ព្យាបាល​អត់​ទាន់​ទេ ជីវិត​ពិបាក​ស្រោចស្រង់​ហើយ។ នេះ​ជា ៥ សំណួរ​ខ្លឹមៗ​ជុំវិញ​រឿង​គ្រុន​ឈាម​ដែល​គេ​ឧស្សាហ៍​សួរ ហើយ "Hello គ្រូពេទ្យ" ថ្ងៃ​នេះ សូម​បក​ស្រាយ៖ ១- គ្រុនឈាមហ្នឹងម៉េច? វា​ជា​ជំងឺ​ចម្លង​ដោយ​សារ​មូស​ខ្លាញី​មាន​ផ្ទុក​វីរុស​គ្រុន​ឈាម​ដែល​មាន ៤ ប្រភេទ DEN1, DEN2, DEN3, និង​ DEN4 ហើយ​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ជាង​គេ គឺ​តំបន់​ត្រូពិក ដូចជា ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​លិច អាព្រិក និង​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ការីប៊ីន។ ២- ចេញរោគសញ្ញាអីខ្លះ? ក្នុង​រយៈ​ពេល ៤ ទៅ ១០ ថ្ងៃ​បន្ទាប់​ពី​មូស​ខ្លា​ខាំ គ្នា​យើង​អាច​លេច​រោគសញ្ញា៖ - គ្រុនក្ដៅ​ដល់ ៤០ ​អង្សារសេ - ឈឺ​ក្បាល​ខ្លាំង - ឈឺ​សន្លាក់ - ចុក​ខាង​ក្រោយ​គ្រាប់​ភ្នែក - ឈឺ​ចាប់​សាច់ដុំ - រោយ​ឆ្អឹង​ឆ្អែង - ចេញ​អុជក្រហម​ៗ​លើ​ស្បែក - ក្អួត ឬ​ចង្អោរ - អស់​កម្លាំង - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ