ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

អូស្រ្តាលីនឹងតេស្តវ៉ាក់សាំងការពារជំងឺរបេង​លើគ្រូពេទ្យ សង្ឃឹមអាចការពារវីរុស COVID-19

អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលីឲ្យដឹងនៅថ្ងៃនេះថា ខ្លួន​​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​ដើម្បី​មើល​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្រុម​គ្រូពេទ្យ​ពី​វីរុស COVID-19 បានឬទេ។ ការ​តេស្ដ​ទៅលើ​វ៉ាក់សាំង BCG (វ៉ាក់សាំង​ការពារ​ជំងឺ​របេង​) នឹង​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​គ្រូពេទ្យ​៤ ០០០នាក់​នៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី​។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ទោះ​បី​ជា​វ៉ាក់សាំង​នេះ​គឺ​សម្រាប់​ជំងឺ​របេង​ ប៉ុន្តែ​វ៉ាក់សាំង​នេះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​ឆ្លើយតប​ខ្លាំង​ទៅនឹង​មេរោគ។ ក្រុមអ្នកវិទ្យាសាស្រ្ត​ក៏​សង្ឃឹម​ថា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការរាតត្បាត​នៃ​វីរុស COVID-19​ ទៅលើ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះរួច។ លោកស្រី​សាស្ត្រាចារ្យ Kathryn North ប្រធាន​វិទ្យាស្ថាន​ Murdoch ក៏​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​តេស្ដ​​វ៉ាក់សាំង​នេះ​អាច​នឹង​ជួយ​ឲ្យ​ដឹង​ថា​តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស COVID-19 ដែរឬ​អត់។ លោកស្រី​ក៏​សង្ឃឹម​ថា​វ៉ាក់សាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ប្រឆាំង​នឹង​វីរុស COVID-19 ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មុន​នឹង​មាន​វ៉ាក់សាំង​ដែល​អាច​ប្រឆាំង​នឹង​វីរុស​នេះ។ គ្រូពេទ្យ​ចំនួន ៤ ០០០​នាក់​នឹង​ចាប់ផ្ដើម​ចូលរួម​ក្នុង​ការ​តេស្ដ​នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍នេះ​ក្រោយ​ពី​មាន​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិ។ ការ​ធ្វើ​តេស្ដ​ស្រដៀង​នេះ​ដែរ​ក៏​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ហូឡង់ អាល្លឺម៉ង់ និង​ប្រទេស​អង់គ្លេស។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន សម័យ COVID-19 កំពុងរាតត្បាត ការជួបជុំធំៗនៅប្រទេសខ្លះក៏នៅតែមាន អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ថ្នាំ​ប្រឆាំង​វីរុសផ្ដាសាយ​ Avigan មានប្រសិទ្ធភាព​ព្យាបាលរោគសញ្ញាបង្កដោយ​វីរុស COVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

រកឃើញ COVID-19 ២ ករណីទៀត ជាជនជាតិឥណ្ឌូណេស៊ី

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ២ ករណីបន្ថែម​ទៀត តួលេខសរុបឡើងដល់ ៩៨នាក់ ហើយ​ទាំង ២ ករណី​ថ្មី​នេះ​គឺជា​ជនជាតិឥណ្ឌូណេស៊ីក្នុង​ចំណោម​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ផង។ តាម​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​ឆ្លង COVID-19 ករណីថ្មីនេះ រកឃើញ​នៅសៀមរាប ជា​បុរសដែលមានអាយុ ៤៤ និង ៤១ ឆ្នាំ។ ក្នុង​នោះ មាន​មួយ​ករណី​ជា​ជនជាតិ​ស៊ុយអែត បាន​ធ្វើ​តេស្ត​រួច​ហើយ តែ​មិន​បាន​រង់ចាំ​លទ្ធផល​ឡើយ ដោយ​ឡើង​យន្តហោះ​ទៅ​ស្រុក​កំណើត​វិញ តែ​ក្រសួង​មិន​បាន​រាប់​ចូល​ក្នុង​បញ្ជី ថា​នៅ​កម្ពុជា។ ករណី​ធ្វើ​តេស្ត តែ​មិន​ទាន់​ចេញ​លទ្ធផល​នោះ គឺជា​បុរស អាយុ ៣៨ ឆ្នាំ និង​ទៅ​សុំ​ធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ចំពោះ​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ នាក់​វិញ មុន​តេស្ត​វិជ្ជមាន​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ប៉ាតាយ៉ា ទីក្រុង​បាងកក វិជ្ជមាន COVID-19 តែ​ដោយសារ​សាមី​ខ្លួន​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ពេទ្យ​នៅ​ទី​នោះ ទើប​ពួកគេ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ក្រសួង​ក៏​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ដោយប្រយោលមួយ​ជនជាតិ​បារាំង នៅ​សៀមរាប ៣៤០ នាក់ និង​យក​ពួកគេ​ទៅ​ដាក់​ដោយ​ឡែក ១៤ ថ្ងៃ ក្រោម​ការ​តាមដាន​របស់​ក្រសួង។ តាម​ការ​ប្រកាស​របស់​ក្រសួង​នេះ​ដែរ ក៏​មាន​បុរស​អាយុ ៥៨ ឆ្នាំ ម្នាក់​នៅ​ខេត្ត​កោះកុង​តេស្ត​អវិជ្ជមាន COVID-19។ អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន ៩៨ […]


វីរុសកូរ៉ូណា

អូស្រ្តាលីនឹង​មានប្រើឧបករណ៍តេស្តរក COVID-19 ស៊ីពេលតែ១៥នាទី នៅ​សប្ដាហ៍ក្រោយ

ឧបរករណ៍តេស្តឈាម​រកវីរុស COVID-19 ដោយប្រើពេលតែ​១៥នាទី និងតម្លៃធូរថ្លៃ​ផងនោះ​នឹង​ទៅ​ដល់ប្រទេស​អូស្រ្តាលីនៅ​សប្ដាហ៍ក្រោយ។ នេះ​បើតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ 7News នៅថ្ងៃនេះ។ ឧបករណ៍នេះ​ធ្វើតេស្ត​ដោយ​ប្រើដំណត់ឈាម និង​ចេញ​លទ្ធផល​ត្រឹម​១៥នាទី ខណៈឧបករណ៍មុន​ស៊ីពេលជាង​មួយថ្ងៃ​ ហើយថាឧបករណ៍តេស្តនេះ​មានភាពជាក់លាក់​រហូត​ដល់​៩៥ភាគរយ។ ឧបករណ៍ខាងលើនឹង​ប្រើ​នៅតាម​មន្ទីរពេទ្យ  និង​កន្លែងសិក្សាពីជំងឺ សម្រាប់​វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាតពី​រដ្ឋបាលគ្រប់គ្រង់បរិក្ខាព្យា​បាលរួចមក​។ ការ​ធ្វើតេស្តចេញពីឧបករណ៍នេះ​ក៏​នឹង​បង្ហាញថា​ក្នុង​ខ្លួន​អ្នកជំងឺមាន​អង់ទីករ​ក្នុង​ឈាម និងមាន​ប្រព័ន្ធភាពស៊ាំប្រឆាំង​វីរុស COVID-19 ដែរឬយ៉ាងណាទៀត​ផង។​ អត្ថបទពាក់ព័ន្ធ៖ អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង COVID-19 កំពុងរាតត្បាត! គ្រឿងផ្សំក្នុងអាហារទាំង៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​លើក​ឡើង​ថា​វីរុស COVID-19 នេះ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​មាន​តាម​រដូវ​ និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ស្វែងរក​វ៉ាក់សាំង និង​ការព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​ឆាប់​ដើម្បី​ត្រៀម​សម្រាប់​ការ​ផ្ទុះ​ឡើងម្ដងទៀត។​ លោក Anthony Fauci អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ពី​ជំងឺ​ឆ្លង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​វីរុស​នេះ​បាន​ចាប់​ផ្តើម​កើត​មាន​នៅ​តំបន់​​ខាងត្បូងខ្សែអេក្វាទ័រហើយ ​ដែល​កំពុង​ឈាន​ចូល​រដូវរងា។ នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ក្នុងតំបន់​ខាង​ត្បូង​អេក្វាទ័រចាប់​មាន​ករណី​ឆ្លង​ហើយ​ ខណៈប្រទេសទាំងនេះ​កំពុងឈាន​​ចូល​រដូវ​រងា។ លោក​ក៏​បាន​បន្ត​ថា​ប្រសិន​នេះ​ជា​ការពិត នោះ​គេច​មិន​ផុត​ពី​ការ​ផ្ទុះ​វីរុស​នេះ​ជា​លើក​ទី​២​ទេ។ ដូចនេះ​អ្វី​ដែល​សំខាន់​គឺ​ការ​ស្វះស្វែង​រក​វ៉ាក់សាំង និងធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​ឲ្យ​បាន​លឿន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​លើក​ក្រោយ។ លោក​ក៏​​បាន​ផ្តល់មតិ​ថា​វីរុស​នេះនៅក្នុង​អាកាសធាតុ​ត្រជាក់ល្អ​ជាង​អាកាសធាតុ​ក្ដៅ​ហើយ​សើម​។​ ការ​សន្និដ្ឋាន​នេះ​ដូច​គ្នា​ទៅ​នឹង​ការ​ស្រាវជ្រាវ​លើក​ដំបូង​របស់​ប្រទេស​ចិន។ នោះ​មក​ពី​ដំណក់​ទឹក​ចេញ​ផ្លូវ​ដង្ហើម​នៅ​ក្នុង​ខ្យល់​អាចនៅបាន​យូរ​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ និង​អាកាសធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ មូល​ហេតុ​ចំបង​មួយទៀតគឺ​វីរុស​ហ្នឹង​ចុះ​ខ្សោយ​លឿន​នៅ​លើ​ផ្ទៃ​ដែល​ក្ដៅ នេះ​អាច​មក​ពី​ស្រទាប់​ខ្លាញ់​ព័ន្ធ​ជុំវិញ​វីរុស​នឹង​ស្ងួត​លឿន​ជាង​ធម្មតា។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​វីរុស​នេះ​នឹង​មិន​ឆ្លង​ទៅ​មនុស្ស​ទេ​គ្រាន់​តែ​អត្រាឆ្លង​ថយចុះ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ពីរ​កំពុង​តែ​ធ្វើ​តេស្ដ​លើ​មនុស្ស។ មួយ​នៅ​សហរដ្ឋ​អាមេរិក និង​មួយ​ទៀត​នៅ​ប្រទេស​ចិន។ វ៉ាក់សាំង​នេះ​ត្រូវ​ការ​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កន្លះ​មុន​នឹង​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ក្រៅ​ពី​វ៉ាក់សាំង​ គេ​ក៏​កំពុង​តេស្ដ​លើ​ថ្នាំ​ព្យាបាល​ដែល​ក្នុង​នោះ​មាន​ដូចជា ថ្នាំ​ប្រឆាំង​គ្រុនចាញ់ chloroquine និងhydroxychloroquineជាដើម។ អត្ថបទពាក់ព័ន្ធ៖ អាមេរិកនឹង​ប្រើវិធីសាស្រ្តជាង១០០​ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19 ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង COVID-19 កំពុងរាតត្បាត! គ្រឿងផ្សំក្នុងអាហារទាំង៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19 អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

ក្រុមមនុស្សទាំងនេះងាយនឹង​ស្ត្រេសខ្លាំងដោយសារព័ត៌មាន COVID-19 នេះជាវិធីដោះស្រាយ

តាំងពីមាន​ការ​ផ្ទុះ​វីរុស COVID-19 កាល​ពី​ខែ​ធ្នូ​មក និង​មាន​ការ​ឆ្លង​រាតត្បាត​កាន់​តែ​ច្រើន​ឡើង​តាម​បណ្ដាប្រទេសនានាធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំងឡើង។ ជាពិសេស​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ឆ្លង​វីរុស​នេះ។ ​ការ​គ្រប់គ្រង​ភាព​ភ័យ​ខ្លាច​​អាច​ជួយ​ដល់​ខ្លួន​យើង​ ​ក៏​ដូចជា​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង។ ១. មនុស្សដែល​អាច​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ស្ត្រេស​អំឡុងពេល​វីរុស​ COVID-19 រាតត្បាត អ្នក​មាន​វ័យ​ចំណាស់ ឬ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុងការឆ្លង​ជំងឺ​វីរុស COVID-19 កុមារ និង​ក្មេង​វ័យ​ជំទង់ ក្រុម​គ្រូពេទ្យ និង​អ្នក​ផ្តល់​សេវាកម្ម​សុខភាព អ្នកដែល​មាន​បញ្ហា​ផ្លូវចិត្ត។ ២. ស្ត្រេស​ដែល​អាច​កើត​មាន​អំឡុងពេល​វីរុស​នេះ​រាតត្បាតមាន ភាព​ភ័យខ្លាច​ និង​បារម្ភ​ពីសុខភាព​ផ្ទាល់ខ្លួន រួមទាំង​គ្រួសារផងដែរ ការ​ផ្លាស់ប្តូរ​ទម្លាប់​ការញ៉ាំ និង​ការ​គេង ពិបាក​ក្នុង​ការ​គេង ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ​កាន់តែ​ធ្ងន់ធ្ងរ បង្កើន​ការ​ផឹក​គ្រឿងស្រវឹង ជក់​បារី និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន។ ៣. វិធី​ជួយ​ខ្លួនឯង​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង បន្ថយ​ការ​មើល ការ​អាន និងការ​ស្តាប់ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​នេះ ជាពិសេស​បន្ថយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម គួរ​អាន​ព័ត៌មាន និង​វិធី​ការពារ​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ដាក់ ថែរក្សា​សុខភាព​ដោយ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ​ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចៀស​វាង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ​ធ្វើ​នូវ​សកម្មភាព​ដែល​អាច​ជួយ​ដល់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​យើង និយាយ​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត​អំពី​ការ​ព្រួយ​បារម្ភ​របស់​យើង។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ពីមុន​មក​គួរ​បន្ត​ការ​ព្យាបាល​ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​រោគសញ្ញា​ថ្មីៗដែល​កើតមាន។  អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន វីរុស COVID-19 ស្ថិតនៅលើបរិយាកាស និងវត្ថុផ្សេងៗបានយូរប៉ុនណា? ការពារ COVID-19 ត្រូវឧស្សាហ៍លាងដៃ លាង​ម្ដងគួរប្រើពេល​២០វិនាទី ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ បាន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


វីរុសកូរ៉ូណា

​ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា

អំឡុង​ពេល​ការពារ​ខ្លួន​ពី​វីរុស Covid-19 គ្នាយើងជាច្រើនបានពាក់​ម៉ាសការពារ និងដើម្បីពាក់​​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ទូទៅ គឺ​ប្រើម៉ាសប្រភេទ 3M និង M95។ យើងក៏ត្រូវចាំ​ថា ការពាក់​ម៉ាស់​ទំនងជាអាច​ការពារ​យើង​ពី Covid-19 មែន ប៉ុន្តែ​ក៏អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ ពិសេស​ធ្វើឲ្យ​រាង​កាយ​ខ្វះ​អុកស៊ី​សែន ហេតុ​នេះ​ត្រូវ​ដឹង​វិធី​ការពារ​កង្វះ​អុក​ស៊ីសែន​ក្នុងឈាម​ផង។ ១- អ្វី​ជា​កម្រិត​អុក​ស៊ីសែន​ក្នុង​ឈាម? កម្រិត​អុកស៊ីសែន​ក្នុង​ឈាម សម្ដៅ​លើ​ចំនួន​អុកស៊ីសែន​មាន​សរុប​ក្នុង​ឈាម​យើង ហើយ​ភាគ​ច្រើន​នៃ​អុក​ស៊ីសែន​ទាំង​នោះ ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​គ្រប់​ឈាម​ក្រហម ចេញ​ពី​សួត និង​នាំ​ទៅ​ចែក​ចាយ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ។ នៅ​ពេល​ដែល​អុក​ស៊ី​សែនក្នុង​ឈាម​មាន​គ្រប់​គ្រាន់ ដំណើរ​ការ​មុខ​ងារ​ផ្សេងៗ​របស់​រាងកាយ​ក៏​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​បើ​ខ្វះ​អុកស៊ីសែនរាង​កាយ​នឹង​ខ្សោយ​មុខ​ងារ​របស់​ខ្លួន បង្ក​ឲ្យ​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​កើត​ឡើង។ ២- កត្តា​នាំ​ឲ្យ​រាង​កាយ​ខ្វះ​អុកស៊ីសែន មាន​កត្តា​សុខភាព​ជាច្រើន អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​អុក​ស៊ីសែន រាប់​បញ្ចូល​ទាំង​ជំងឺ​ស្លេក​ស្លាំង ជំងឺ​ហឺត ជំងឺ​បេះដូង ​ជំងឺសរសៃ​ឈាម​បេះ​ដូង រួម​និង​ជំងឺ​ជាច្រើន​ទៀត។ ប៉ុន្តែ​ចាំ​ថា ទោះ​យើង​គ្មាន​ជំងឺ​ក៏​ពិត​មែន ព្រោះ​មាន​ការ​សិក្សា​មួយ​ចំនួន ទោះ​រកឃើញ​ភស្តុតាង​តិច​តួច​ក្តី តែ​ការ​ពាក់​ម៉ាស់​រយៈ​ពេល​យូរ​ក្នុង​មួយ​ថ្ងៃៗ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខ្វះ​អុកស៊ីសែនកើត​ឡើង ហេតុនេះ​នៅ​ពេល​យើងពាក់ម៉ាស់​ការពារ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ពិសេស​ពេល​លេច​ចេញ​រោគ​សញ្ញា​កង្វះ​អុក​ស៊ី​សែន។ អត្ថបទ​ពាក់​ព័ន្ធ៖ ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង? អតីតមន្រ្តីនៅវិទ្យាស្ថានប៉ាស្ទ័រ បកស្រាយ និងវិភាគ​ការឆ្លងវីរុសកូរ៉ូណា អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ ៣- រោគ​សញ្ញា​កង្វះ​អុកស៊ីហ្សែន​ក្នុង​រាង​កាយ រោគ​សញ្ញា​បញ្ជាក់​ថា រាងកាយ​យើង​ខ្វះ​អុកស៊ីសែន មាន​ដូច​ជា៖ – ដក​ដង្ហើម​បាន​ខ្លីៗ – ឈឺក្បាល – សម្រាក​មិន​ស្រួល – វិលមុខ – ដកដង្ហើមលឿន – […]


វីរុសកូរ៉ូណា

អ្នកធ្វើការ office គួរការពារខ្លួនបែបនេះ ដើម្បីចៀសផុតពី COVID-19?

បើ​ទោះ​ជា​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​រក​ឃើញ​ករណី​អ្នក​ផ្ទុក COVID-19 លើ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ផ្សេង​ៗ ឬ​បុគ្គលិក​រដ្ឋ​ក៏​ដោយ តែ​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​ពី​វិធី​ការពារ​ខ្លួន​ជាមុន ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង ឬ​ចម្លង​បន្ត​ទៅ​កាន់​អ្នក​ដទៃ ពិសេស​សមាជិក​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រតនា បាន​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​មួយ​ចំនួន ដែល​យើង​អ្នក​ធ្វើការ​ក្រុមហ៊ុន​ឧស្សាហ៍​ជួប​មនុស្ស​ខាងក្រៅ ត្រូវ​ធ្វើ។ ១- ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ អំឡុង​ពេល​នេះ​មិនមែន​ខ្លាច​តែ​មួយ​មុខ​ទេ ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ គឺជា​រឿង​ចាំបាច់​បំផុត។ ដូចនេះ​កុំ​គិត​ពី COVID-19 ច្រើន​ពេក​រហូត​ស្មុគស្មាញ ញ៉ាំ​មិន​បាន គេង​មិន​លក់​ឲ្យ​សោះ ព្រោះ​ទង្វើ​បែប​នោះ នាំឲ្យ​សុខភាព​ធ្លាក់​ចុះ ជំងឺ​ផ្សេង​ៗ​ងាយ​ចូល​ខ្លួន និង​ទៅ​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ។ ដូចនេះ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ សាច់ ផ្លែឈើ និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ជំនួយ​ដល់​សុខភាព​យើង​ឲ្យ​រឹងមាំ។ ២- កុំ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ មាន​បុគ្គលិក​ជាច្រើន​ត្រូវ​ជួប​អតិថិជន​មិន​ថា​ជា​ខ្មែរ និង​បរទេស ដូចនេះ​ហើយ​បើ​ទោះ​ជា​មាន​កាតព្វកិច្ច​ត្រូវ​ជួប ក៏​មិន​ត្រឹម​ចាប់ដៃ ឬ​ទៅ​ស្និទ្ធស្នាល​ជាមួយ​ពួកគេ ព្រោះ​យើង​មិន​បាន​ដឹង​ទេ​ថា នរណា​មាន​កើត COVID-19 ឬ​ក៏​អត់? មួយ​វិញ​ទៀត បើ​អាច​ត្រូវ​រក្សា​គម្លាត​យ៉ាងហោចណាស់ ១ ម៉ែត្រ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ៣- រក្សា​អនាម័យ​ខ្លួន​ឯង កាលៈទេសៈ​នេះ​មានតែ​ការ​ប្រុងប្រយ័ត្ន​ខ្លួន ទើប​ល្អ​ចំពោះ​ខ្លួនឯង និង​គ្រួសារ។ ដូច្នេះ​ហើយ​យើង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ហើយ​កុំ​យក​ដៃ​ទៅ​ប៉ះពាល់​ជាមួយ​ផ្ទៃមុខ ព្រោះ​មេរោគ​ងាយ​ឆ្លង​តាម​រយៈ​មាត់ ច្រមុះ ភ្នែក ហើយ​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូចជា​បង្កាន់ដៃ​ជណ្ដើរ […]


វីរុសកូរ៉ូណា

ការពារ COVID-19 ត្រូវឧស្សាហ៍លាងដៃ លាង​ម្ដងគួរប្រើពេល​២០វិនាទី

អ្នកជំនាញសុខាភិបាល​បាន​ណែនាំ​ដល់​សាធារណជន​ថា​ការ​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​វិធី​ចាំបាច់​មួយ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​នៃ​វីរុស​ COVID-19 ហើយ​ការ​លាង​ដៃ​ត្រូវធ្វើឡើង​ម្តង​២០វិនាទី។ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី ហេតុអីពាក់​ម៉ាស​តែមួយ​មុខ មិន​អាចការពារ​វីរុស COVID-19​ បាន? ការ​លាង​ដៃ​ដោយ​សាប៊ូគឺ​ល្អជាង​ការ​ប្រើ​ប្រាស់​ទឹក​លាងដៃ​ (Hand Sanitizer)​ ព្រោះ​ជែល​នៅ​ក្នុង​ទឹក​លាង​ដៃ​អាច​នឹង​បន្សល់​ទុក​មេរោគ​ខ្លះ ហើយ​​ការលាងសម្អាតដៃទៀតសោតគួរ​ធ្វើ​ឲ្យ​បាន​២០​វិនាទីទើបអាចជម្រះអស់មេរោគនៅជាប់ដៃបានទោះជាលាងជាមួយសាប៊ូ ឬទឹកលាងដៃក៏ដោយ​​។ សារ​ព័ត៌មាន​ DailyMail បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​ភាព​ខុស​គ្នា​រវាង​ការ​លាង​ដៃ​រយៈពេល​៥វិនាទី ២០​វិនាទី។ នៅ​ក្នុង​ការ​ពិសោធន៍​នោះដៃដែលមិនទាន់លាងសម្អាត​មានជាប់​មេរោគ ហើយ​មេរោគ​អាចឆ្លង​​ទៅកាន់​វត្ថុ​ផ្សេងបានពេល​កាន់ឬប៉ះ​។ តាមការពិសោធន៍ការ​លាង​ដៃជាមួយសាប៊ូ​ត្រឹម​តែ​៥វិនាទី​ ​គេ​ឃើញ​ថា​នៅ​ចន្លោះ​ម្រាមដៃ និង​បាត​ដៃ​គឺ​នៅមាន​មេរោគ​ច្រើន​ជាង​គេ​ ភាគច្រើន​មេរោគ​ក៏​មាន​នៅ​ក្រចក​ដៃ​ ឬ​មាន​នៅ​លើ​ចិញ្ចៀន។ ប៉ុន្តែ​សម្រាប់​ការ​លាងសម្អាតដៃដឹងសាប៊ូ​ក្នុង​រយៈពេល​២០​នាទី គឺគ្មាន​ជាប់មេរោគទៀត​នោះទេ។ ការ​ប្រើ​ប្រាស់​ទឹក​លាង (Hand Sanitizer) ​ដៃ​គឺ​មាន​ភាព​ងាយស្រួល​ពេល​យើង​នៅ​សាលា​រៀន កន្លែងធ្វើការ និង​កន្លែង​សាធារណៈផ្សេងៗ។ អ្នកជំនាញថា​ការ​​ប្រើ​ប្រាស់​ទឹក​លាងដៃ​អាចនៅមានមេរោគខ្លះសេសសល់ខ្លះ​ ប៉ុន្តែថា​​មាន​តិច​ជាង​ការ​លាង​ដៃនឹងសាប៊ូដែលមានរយៈពេលតែ​​៥​វិនាទី​។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ប្រឆាំងជំងឺឆ្លងអាមេរិក​បានណែនាំថា​ទឹកលាងដៃគួរមានជាតិអាល់កុល​យ៉ាង​តិច​ណាស់​៦០% ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​មេរោគ។ ការ​ប្រើប្រាស់​ទឹក​លាង​ដៃ​ឲ្យ​បាន​ត្រឹមត្រូវគឺ​៖ ចាក់​ទឹក​លាង​ដៃ​ទៅ​លើ​បាតដៃ ត្រដុស​ដៃ​ទាំង​សងខាង​ ត្រដុស​ជែល​លើ​ដៃ​ឲ្យ​សព្វ​កន្លែង​ និង​ម្រាមដៃ​រហូត​ដល់​ដៃ​ស្ងួត​។ ការ​ធ្វើ​បែប​នេះ​អាច​ស៊ី​ពេល​យ៉ាង​តិច​២០វិនាទីដូចលាងដៃនឹង​សាប៊ូដែរ។ រីឯការ​លាង​ដៃ​២០​វិនាទី​ជាមួយសាប៊ូវិញ​គឺ​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​កម្ចាត់​មេរោគ ពោលគឺមិនមានមេរោគជាប់ដៃ​ទៀតទេ​។ ខាងក្រោមនេះជា​ពេល​វេលាចាំបាច់ត្រូវ​លាងដៃ​៖ មុន​ពេល​រៀប​ចំ​អាហារ ពេល​កំពុង​រៀប​ចំ និង​ក្រោយពេល​រៀប​ចំ មុន​ពេល​ញ៉ាំ​អាហារ មុន និង​ក្រោយ​ពេល​ថែទាំ​អ្នកជំងឺ​ ពីសេស​អ្នក​​រាករូស​ និង​ក្អួត​ មុន និង​ក្រោយ​ពេល​ព្យាបាល​របួស ក្រោយពេល​បន្ទោរ​បង់​រួច ក្រោយ​ពេល​ប្តូរ​ខោ​ទឹកនោម​កូន ឬ​ពេល​សម្អាត​កូន​ក្រោយពី​បន្ទោរ​បង់ ក្រោយពេល​ញើស​សំបោរ ក្អក​ និង​កណ្ដាស់ ក្រោយពេល​ប៉ះពាល់​សត្វ ចំណីសត្វ​ ឬ​អាចម៍​សត្វ ក្រោយពី​ឲ្យ​ចំណី​សត្វ​ចិញ្ចឹម ក្រោយពេល​ប៉ះ​សំរាម។ មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង​ក៏បាន​ណែនាំ​ពីរបៀប​លាងដៃ​នឹងសាប៊ូឲ្យ​បាន​ត្រឹមតូវ៖ បើកទឹកដាក់ដៃឲ្យសើម​មុននឹង​ចាក់​សាប៊ូលើ​ដៃ ត្រដុស​ដៃ​ទាំងសងខាង​នឹង​សាប៊ូ ​សម្អាត​ខ្នង​ដៃ​ ចន្លោះ​ម្រាមដៃ និង​ក្នុង​ក្រចកឲ្យសព្វកន្លែង ធ្វើ​ការ​សម្អាត​យ៉ាងតិច​២០វិនាទី […]


ពុលចំណីអាហារ

កើតគ្រុនពោះវៀនដោយសារអី? គួរការពារម៉េចខ្លះ?

គ្រុន​ពោះវៀន​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​កើត​មាន​ញឹក​ញាប់​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ វា​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Salmonella Typhi។ តាម​ប្រភព​ផេក​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​គ្រុន​ពោះវៀន​ជា​ជំងឺ​ឆ្លង ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត បើ​យើង​ព្យាបាល​មិន​ទាន់​ពេល និង​ត្រឹម​ត្រូវ។ ១. មូល​​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គ្រុន​ពោះវៀន ជំងឺ​គ្រុន​ពោះវៀន​ឆ្លង​តាម​រយៈ​ការ​បរិភោគ​ទឹក ឬ​អាហារ​ដែល​មាន​ផ្ទុក​នូវ​ពពួក​មេរោគ Salmonella ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគ​គ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែងមិន​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ ២. រោគ​សញ្ញា​ជំងឺ​គ្រុន​ពោះវៀន – ក្តៅ​ខ្លួន ៣៩-៤០ អង្សារសេ – កម្តៅ និង​ជីពចរ​មិន​ស៊ី​សង្វាក់​គ្នា – អស់​កម្លាំង – ឈឺក្បាលខ្លាំង – ចង្អោរ – ពិបាក​បន្ទោរ​បង់ ឬ​​រាក​រូស – មាន​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ពិសេស​ស្បែក​ពោះ (ករណី​តិច​តួច)។ [embed-health-tool-heart-rate] ៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល ក្រៅ​ពី​សាកសួរ​នូវ​រោគ​សញ្ញា គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ឈាម ពិនិត្យ​លាមក និង​បណ្ដុះ​មេរោគ ដើម្បី​ដឹង​ពី​ប្រភេទ​មេរោគ ប្រើ​ថ្នាំ​សម្លាប់​មេរោគ​បាន​ត្រឹម​ត្រូវ។ ក្រោយ​ដឹង​ពី​ប្រភេទ​មេរោគ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ (Antibiotic) ដើម្បី​សម្លាប់​មេរោគ ចំណែក​រយៈពេល​នៃ​ការ​ព្យាបាល អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​អ្នក​ជំងឺ មិន​សូវ​ធ្ងន់ធ្ងរ ឬ​ធ្ងន់ធ្ងរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៤. វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន​មិន​ស្មុគ​ស្មាញ​នោះ​ទេ គ្រាន់​តែ​យើង​បង្កើន​ទម្លាប់​ល្អ​ក្នុង​ការ​ធ្វើ​អនាម័យ ជាពិសេស​លាង​ដៃ​នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ ហើយ​ត្រូវ​ផឹក​ទឹក​ស្អាត និង​ញ៉ាំ​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ។ ក្រៅ​ពី​នោះ​យើង​អាចចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះវៀន​ដែល​មាន​២ប្រភេទ គឺ​ប្រភេទ​ចាក់ […]


វីរុសកូរ៉ូណា

លក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ

ដោយ​មាន​សំណូមពរ​ច្រើន​ឲ្យ Helloគ្រូពេទ្យ ឲ្យ​បកស្រាយ​ពី​រោគសញ្ញា ឬ​លក្ខណៈ​សម្គាល់​ខុស​គ្នា​រវាង COVID-19 និង​ផ្ដាសាយ​ធំ។ យើងបានសម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ភាព​ខុសគ្នាខ្លះ​ៗ​រវាង​រោគសញ្ញា​ជំងឺ​ទាំង ២ ដូច​ខាងក្រោម៖ ១- COVID-19 ក្ដៅ​ខ្លួន​ខ្លាំង ក្អក​ហត់​ខ្លាំង ពិបាក​ដក​ដង្ហើម បេះដូង​លោត​ញាប់ មាន​រយៈ​ពេល ១៤ ថ្ងៃ​ចេញ​រោគ​សញ្ញា មិន​ទាន់​មាន​វ៉ាក់សាំង មិន​ទាន់​មាន​ថ្នាំ​ព្យាបាល មិន​អាច​កំណត់​ពេល​វេលាព្យាបាល។ ២- ផ្ដាសាយ​ធំ ក្ដៅ​ខ្លួន ក្អក ឈឺ​បំពង់ក ហៀរ​សំបោរ ឈឺ​ក្បាល ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ អស់​កម្លាំង​ល្ហិតល្ហៃ ស្រៀវស្រាញ មាន​រយៈ​ពេល ៣-៤ ថ្ងៃ​ចេញ​រោគ​សញ្ញា ប្រហែល៧ ថ្ងៃ​នឹង​ជា​វិញ។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​យើង​ប្រកាន់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​ផ្សេង​ៗ ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ដូច​រៀបរាប់​ខាង​លើ។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុស​កូរ៉ូណាបានទេ អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី ការពារខ្លួនពីវីរុសកូរ៉ូណាថ្មី ហេតុអីតម្រូវឲ្យលាងសម្អាតដៃញឹកញាប់? ចម្ងល់ និងពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ