ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?

ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង? ម៉ាស់​​កំពុង​តែ​ហក់​ឡើង​ថ្លៃ​ខ្លាំង ដោយសារ​តម្រូវ​ការ​ទីផ្សារ​ខ្ពស់ ព្រោះម្នាក់ៗ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ ទោះ​ជា​យើង​បាន​ទិញ​ម៉ាស់​ហើយ និង​ពាក់​គ្រប់​ពេល​ក៏​ដោយ តែ​អ្នក​ខ្លះ​នៅតែ​ធ្វើ​ខុស ដូចនេះ​លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ នឹង​ណែនាំ​ពី​រយៈពេលប្រើ​ប៉ុន្មានម៉ោង​នៃ​ម៉ាស់​ធម្មតា (surgical mask) និង​ម៉ាស់ KN95។ ១- ម៉ាស់​ធម្មតា ជា​ទូទៅ​ម៉ាស់​ប្រភេទ​នេះ​ពាក់​បាន​ត្រឹមតែ ១ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​មិន​ដល់​មួយ​ម៉ោង​មាន​សភាព​សើម​ទឹក​មាត់ សំបោរ ក៏​ត្រូវ​ផ្លាស់​ថ្មី​ភ្លាម​ដែរ។ មួយ​វិញ​ទៀត​ទម្លាប់​ខុស​ឆ្លង​របស់​ប្រជាជន​យើង គឺ​ប្រើ​មួយ​ច្រើន​ថ្ងៃ ហើយ​អ្នក​ខ្លះ​យក​ទៅ​បោក​សាប៊ូ និង​ហាល​ថ្ងៃ​ស្ងួត​យក​មក​ពាក់​ទៀត។ ក្រោយ​យក​​ម៉ាស់​មក​ពាក់​ម្ដង​ទៀត ម៉ាស់​នោះ​លែង​មាន​ប្រសិទ្ធភាព​ការពារ​វីរុស ឬ​ធូលី​ហុយ​ទៀត​ហើយ ព្រោះ​សម្លីពី​ស្រទាប់​ខាង​ក្នុង​ត្រូវ​បាន​បំផ្លាញ និង​សាច់​ម៉ាស់​មាន​សភាព​ស្ដើង។ ២- ម៉ាស់ KN95 ម៉ាស់​ប្រភេទ​នេះ មាន​សភាព​ក្រាស់ និង​អាច​ពាក់​បាន​យ៉ាង​យូរ​ត្រឹម ៨ ម៉ោង​ប៉ុណ្ណោះ ហើយ​បើ​ពាក់​បន្ត​ទៀត​គឺ​មិន​ល្អ​ឡើយ។ ជា​ធម្មតា​ម៉ាស់​គេ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​អាច​បោក​ទឹក រួច​យក​មក​ពាក់​បន្ត​ទៀត​ទេ ព្រោះ​វា​អស់​ប្រសិទ្ធភាព​ហើយ។ ម៉ាស់​ប្រភេទ​នេះ ប្រើ​បាន​សម្រាប់​ពេល​មាន​ខ្យល់​អាកាស​មិន​ល្អ និង​ពេល​ផ្ទុះ​មេរោគ​នោះ​តែម្ដង។ លោកវេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ការ​ពាក់​ម៉ាស់​យូរ​ពេក​ដោះ​ទុក​ចោល ហើយ​យក​ទៅ​ពាក់​វិញ​អាច​ធ្វើឲ្យ​មេរោគ​ដែល​ចេញ​តាម​ខ្យល់​ដង្ហើម​ទុំ​លើ​ម៉ាស់ ហើយ​ពាក់​វា​វិញ​ទៅ​អាច​ឆ្លង​ចូល​ទៅ​វិញ​ដដែល។     ចំណែក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ វិញ​បាន​បង្ហាញពីវិធី​សម្គាល់​ម៉ាស​ KN95 […]


ឆ្លងបាក់តេរីផ្សេងៗ

របស់ផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើ អាចឆ្លងមេរោគ

មានការសិក្សា រកឃើញ​ថា ការប្រើ​កាសទូរស័ព្ទ​រួម​គ្នា អាច​ឆ្លងបាក់តេរី​ ហើយ​បើបាក់តេរី​អាក្រក់ អាច​បង្កទៅ​ជាមេរោគ។ ប៉ុន្ដែ​នៅមាន​សម្ភារៈ​ជាច្រើន​ទៀត ដែល​យើង​គួរចៀសវាង​ប្រើរួម​គ្នា ដើម្បី​ការពារ​ការ​ឆ្លងបាក់តេរី ឬមេរោគ។ ១. កន្ត្រៃកាត់ក្រចក យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ តែ​នៅលើ​ក្រចកដៃ និង​ក្រចកជើង មាន​បាក់តេរី វីរុស និង​ផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជា​ជា​សម្ភារៈ​បង្ក​ការ​ឆ្លង​មេរោគ​ផ្សិត និង HPV ប្រសិនបើ​យើង​ប្រើ​រួមគ្នា។ ២. ក្រវិល ត្រចៀក​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​នេះជា​មូលហេតុ ដែល​អាចងាយ​ឆ្លង​ជំងឺ​មាន​ក្នុង​ឈាម ដោយ​គ្រាន់តែ​ពាក់​ក្រវិល​របស់​ពួកម៉ាក ឬបងប្អូន។ ប្រសិនបើ​យើង​ចាំបាច់​ត្រូវ​ពាក់​ក្រវិល​របស់​អ្នក​ដទៃ យើងត្រូវ​លាង​វា​ជាមួយ​អាល់កុល​ជាមុន​សិន។ ៣. ក្រេមលាបបបូរមាត់ ក្នុងបបូរមាត់​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​វីរុស​ជំងឺ​រើម អាច​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅម្នាក់ទៀត តាមរយៈ​ការ​ប្រើ​ក្រេម​លាប​បបូរមាត់​រួមគ្នា បើទោះបី​អ្នកផ្ទុក​វីរុស ពុំមាន​លេចចេញ​រោគសញ្ញា​ក៏ដោយ។ ៤. ប្រដាប់​លុញក្លៀក (Ball deodorants) ប្រដាប់លុញក្លៀក អាចបណ្ដាល​ឲ្យឆ្លង​មេរោគជាច្រើន ជាពិសេស​មេរោគ អាចឆ្លង​ចូលទៅ​ក្នុង​របួស​តូចៗ ក្រោយ​ការ​កោររោម​ក្លៀក។ ប្រដាប់​លុញក្លៀក គ្រាន់តែ​ជួយ​បំបាត់​ក្លិន​ប៉ុណ្ណោះ មិនបាន​ជួយ​ការពារ​ការ​ឆ្លងមេរោគ​នោះទេ។ ដូច្នេះ ជម្រើសល្អ គឺប្រើប្រាស់​ប្រដាប់​លុញ​ក្លៀក ដែល​មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​កុំប្រើ​រួម​គ្នា​ជាមួយ​អ្នក​ដទៃ។ ៥. សាប៊ូដុំ ក្រោយការ​ប្រើសាប៊ូ​ដុំ លាងដៃ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ

ចាប់តាំង​ចូល​ដល់​ខែ​វស្សា​មក ទឹកភ្លៀងបាន​ធ្លាក់​ចុះ​មកជាបន្ដបន្ទាប់ ប៉ុន្ដែ​ពេល​ឈាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ទឹកភ្លៀង​ហាក់​ធ្លាក់ចុះ​ញឹកញាប់​ជាមុន​ក្នុង​មួយ​ថ្ងៃៗ ដោយ​មាន​ពីបរិមាណ​តិច​ទៅ​ច្រើន។ នៅពេល​ទឹកភ្លៀង​ធ្លាក់ចុះ​ច្រើន កម្ដៅ និង​ពន្លឺព្រះអាទិត្យ ក៏ពុំ​សូវ​ជះមក​លើ​ភពផែនដី​យើងដែរ ដូច្នេះ​អាកាសធាតុ​ ក៏ចុះ​ត្រជាក់​ជាមុន ប៉ុន្ដែ​សម្បូរ​អ្នក​ឈឺច្រើន។ វេជ្ជបណ្ឌិត William Schaffner អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង នៅ​សាកលវិទ្យាល័យ Vanderbilt របស់​អាមេរិក បញ្ជាក់​ថា នៅ​រដូវ​ភ្លៀងធ្លាក់ សីតុណ្ហភាព​ត្រជាក់​ដូច្នេះ យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​ប្រព័ន្ធ​ដង្ហើម។ លោក​ថា មាន​មូលហេតុ ២ ដែល​យើង​ប្រឈម​ឆ្លង​មេរោគ​ប្រព័ន្ធ​ដង្ហើម។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទី១ ដោយសារ​នៅ​រដូវ​ភ្លៀងធ្លាក់ យើង​ចំណាយ​ពេល​ច្រើន នៅ​ក្នុង​បន្ទប់​បិទជិត និង​ស្ថិត​នៅ​ជិតៗ​គ្នា ដូច្នេះ​វា​ងាយ​បង្ក​ឲ្យ​ឆ្លង​មេរោគ នៅ​ពេល​យើង​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​គ្នា​រយៈពេល​យូរ។ ទី២ ដោយសារ​នៅ​រដូវ​ភ្លៀង សីតុណ្ហភាព​ធ្លាក់​​ទាប ដូច្នេះ​វាជា​កត្តា​អំណោយផល​មួយ សម្រាប់​មេរោគ អាច​រស់នៅ​បាន​កាន់តែ​យូរ ក្នុង​បរិស្ថាន​ដែល​អាកាសធាតុ​ត្រជាក់ និង​សំណើម។ អ្នកជំនាញ​បន្ដ​ថា “យើង​ដឹងថា ជំងឺផ្ដាសាយ បណ្ដាល​មកពី​វីរុស​ជាច្រើន ហើយ​ជំងឺ​រលាក​សួត បណ្ដាល​មកពី​វីរុស ឬបាក់តេរី ដូច្នេះ​បើ​យើង​ឈឺ នោះ​មាន​ន័យ​ថា យើង​រង​ការប៉ះពាល់​វីរុស ឬបាក់តេរី មិនមែន​ដោយ​ទឹកភ្លៀង ឬ​អាកាសធាតុ​ទេ”។ [embed-health-tool-bmi] ដើម្បី​កាត់បន្ថយ​ហានិភ័យ […]


វីរុសកូរ៉ូណា

ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩ថ្មី មានសមត្ថភាពប្រឆាំងបាក់តេរីបង្កជំងឺឆ្លងបានច្រើនប្រភេទ

ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩​ថ្មី ជា​ការ​ស្រាវជ្រាវ​ពីរ​ប្រទេស​រួម​គ្នា មាន​សមត្ថភាព​អាច​​ព្យាបាល​អាការៈ​ផ្សេង​ៗ​ ​បង្ក​ដោយ​បាក់តេរី នឹងកំពុង​​ក្លាយ​ជា​ក្តី​រំពឹង​ថ្មី ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​ឆ្លងបាន។ ប្រភព​ព័ត៌មាន​​ពី Drug Target Review បាន​​ឲ្យ​ដឹង​ថា វ៉ាក់​សាំង​ប្រភេទ​ថ្មី ឈ្មោះ​ J8 ​បាន​អភិវឌ្ឍ​រួម​គ្នា ដោយ​សាកលវិទ្យាល័យ Griffith របស់​អូស្រ្តាលី និង​ដៃ​គូ​ស្រាវជ្រាវ​មក​ពី​ប្រទេស​កាណាដា ក្នុង​គោល​​បំណង​បង្កើន​ប្រសិទ្ធភាព​ប្រឆាំង​ទៅ​នឹងពពួក​​បាក់តេរីប្រភេទ (Strep A) ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង នឹង​បង្ក​ជា​អាការៈ​ធ្ងន់​ធ្ងរ ​ដូច​ជា គ្រុន​ក្តៅ ឡើង​កន្ទួល​រលាក​ស្បែក និង​ប្រែ​ប្រួល​សម្ពាធ​ឈាម​ជា​ដើម។ ជា​ពិសេស​ទៅ​​ទៀ​ត ដោយ​សារ​​បញ្ហា​កើត​ឡើង​ដោយ​ពពួកបាក់តេរី បណ្តាល​​​ឲ្យ​​មាន​ករណី​ស្លាប់​ច្រើន ទើប​​ធ្វើ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ផលិត​ថ្នាំ​វ៉ាក់​សាំង​នេះ​ឡើង។ ដំណើរ​បង្កើត​វ៉ាក់សាំង J8 ​ឡើង ត្រូវ​បាន​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ​ជា​មុន ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​វិវត្ត​ J8 ចេញ​ពី​​ប្រូតេអ៊ីន តាង​ឈ្មោះ​ ដោយ​អក្សរ M ​មាន​ក្នុងបាក់តេរី ​ក្រោយ​មក​វា​បាន​ក្លាយ​អង្គធាតុ​ក្នុង​ឈាម ស៊ាំ​ និង​ប្រឆាំង​ ទៅ​នឹងបាក់តេរី បង្កជំងឺ​ឆ្លង​នៅ​ក្នុង​សត្វ​កណ្តុរ​។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ សម្រាប់​លទ្ធ​ផល​​ការ​ស្រាវជ្រាវ​ខាង​លើ សាស្រ្តាចារ្យ​​ដឹក​នាំ​​ការ​ស្រាវជ្រាវ លោក Michael Good […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក

គ្នាយើង​មួយចំនួន ប្រហែល​ជា​ចូលចិត្ត​ហែលទឹក ព្រោះ​វា​ជួយ​ឲ្យ​ត្រជាក់​ខ្លួន បេះដូង​ដំណើរការ​ល្អ បង្កើន​សាច់ដុំ និង​ដុត​កាឡូរី​ក្នុង​រាងកាយ​យើង​ទៀត។ ប៉ុន្ដែ​ទៅ​ហែល​ទឹក ក្នុង​អាងធំ​រួមគ្នា ក៏អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី និង​មេរោគ​បង្ក​ជំងឺ​ផងដែរ។ ខាងក្រោម​នេះ ជា​ជំងឺ ៤​ប្រភេទ ដែល​ងាយ​ឆ្លង​នៅ​ក្នុង​អាង​ហែល​ទឹក៖ ១. ជំងឺ​រាក ជំងឺរាក មិន​គ្រាន់តែ​ជា​បញ្ហា​ក្រពះ ដែល​កើតឡើង ពេល​យើង​ញ៉ាំ​អាហារ​មិន​ល្អ​នោះទេ។ ពេល​យើង​ច្រមុជ​ចូល​ក្នុង​ទឹក យើង​ក៏ប្រឈម​ការ​ឆ្លង​បាក់តេរី​ផងដែរ ជាពិសេស​បាក់តេរី Pseudomonas aeruginoa ដែល​បង្ក​អាសន្នរោគ និង​ជំងឺ​រាក។ បើសិន​មាន​បាក់តេរី​នេះ នៅ​ក្នុង​អាង​ហែលទឹក សូម្បី​លេប​ទឹក​បន្ដិច ក៏គ្រប់គ្រាន់​នឹង​ឆ្លង​មេរោគ​ដែរ។ ក្នុង​អាងហែល​ទឹក ក៏មាន​បាក់តេរី E.coli, Shigella និង Cryptosporidium Norovirus ដែល​អាច​រស់នៅ​បាន​រហូត​ដល់ ៥​ថ្ងៃ។ ២. ជំងឺ​ប្រព័ន្ធ​ដង្ហើម ជំងឺ​ប្រព័ន្ធ​ដង្ហើម ងាយ​នឹង​កើតឡើង​ណាស់ សម្រាប់​អ្នក​ហែល​ទឹក ដោយសារ​បាក់តេរី Legionella ងាយ​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ដង្ហើម ដោយ​បង្ក​ឲ្យ​ពិបាក​ដក​ដង្ហើម និង​មាន​បញ្ហា​សួត។ ក្នុង​នោះ មនុស្ស​វ័យ ៥០​ឆ្នាំ​ឡើង កុមារ និង​ស្ត្រីពពោះ​ ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាក់តេរីនេះ ព្រោះ​វា​អាច​បង្ក​ឲ្យ​ជួយ​បញ្ហា​ធ្ងន់ធ្ងរ​បាន។ ៣. ជំងឺ​ត្រចៀក ពេល​យើង​ហែល​ទឹក […]


ជំងឺហ្ស៊ីកា

លម្អិតពីជំងឺ Zika (ជំងឺហ្ស៊ីកា)

និយមន័យ ១- អ្វី​ជា​​ជំងឺ​ហ្ស៊ីកា? ជំងឺ​ហ្ស៊ី​កា ជា​ប្រភេទ​ជំងឺ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើងឆ្លង​តាម​រយៈ​សត្វ​មូស​ខាំ។ ជំងឺនេះ ភាគ​ច្រើន​គេ​ឃើញ​មាន​នៅ​តាម​តំបន់​ត្រូពិក ​និង​ប្រទេស​ជុំវិញ​តំបន់នោះ ខណៈ​មូស​ភ្នាក់​ងារ​ចម្លង​ជំងឺ​ហ្ស៊ីកា តាម​រយៈការ​​ជញ្ជក់​ឈាមមានជំងឺ​ រួច​ចម្លង​ទៅ​មនុស្ស​ម្នាក់ផ្សេង​ទៀត។ ២- ជំងឺ​ហ្ស៊ីកា​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ហ្ស៊ី​កា ឧស្សាហ៍​ជួប​ប្រទះណាស់ ​ហើយ​គេ​គ្រប់គ្រងបាន ​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​ជំងឺ។ រោគ​សញ្ញា ៣ – ជំងឺហ្ស៊ីកា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជា​ទូទៅ មនុស្ស​​ភាគ​ច្រើនកើត​ជំងឺ​នេះ ​គឺ​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែរោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា៖ – ក្ដៅ​ខ្លួន – កន្ទួល​រមាស់​លើ​ស្បែក – ឈឺ​សន្លាក់ – ឈឺ​ក្បាល – ឡើង​ក្រហម​ភ្នែក។ ជំងឺ​បង្ក​ដោយ​មេរោគ​ហ្ស៊ី​កា ​គ្រោះ​ថ្នាក់​ណាស់​ បើ​ឆ្លង​ទៅ​លើ​ទារក​ និង​កុមារ។ ទារក​ក្នុង​ផ្ទៃ​មាន​ផ្ទុក​មេរោគ​នេះ​ ច្រើន​តែ​កើត​មក​មិន​ពេញ​លក្ខណៈ​ដូចជា​៖ – ភ្នែក​​កើត​មក​ខុស​ប្រក្រតី – ថ្លង់ – វិបត្តិ​អំឡុង​ពេល​កំពុងលូតលាស់​ក្នុង​ផ្ទៃ – ខួរ​ក្បាល​តូច – ខួរ​ក្បាល​ខុស​ប្រក្រតី។ បើ​ឲមាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?  ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ សង្ស័យ​ថា​មាន​ជំងឺ​ហ្ស៊ីកា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺចំពោះ​រាងកាយ​​មនុស្ស​ម្នាក់ៗ គឺ​ខុសៗ​គ្នា។ មូលហេតុបង្ក ៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ហ្ស៊ីកា​មាន​អ្វី​ខ្លះ? ជំងឺហ្ស៊ីការ បណ្ដាល​មក​ពី​មេរោគ​ហ្ស៊ីកា ដោយ​មូល​ហេតុ​ចម្បង​ ​គឺ​ឆ្លង​តាម​រយៈ​មូស​ខាំ។ នៅ​ឆ្នាំ​១៩៤៧ ក្នុងប្រទេស​អ៊ុយហ្គាន់ដា មេរោគ​នេះ​បាន​រក​ឃើញ​ដំបូង​ឡើង​នៅ​ក្នុង​ប្រភេទ​មូសដែលបង្ក​ជា​ជំងឺ​គ្រុន​ឈាម​ គ្រុន​លឿង និង​គ្រុនឈិ។មូស​ចម្លងមេរោគ​ទៅ​ក្នុង​រាងកាយ​យើង​បាន​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺគ្រុនពោះវៀន កើតដោយសារអ្វី? គួរបង្ការបែបណា?

គ្រុន​ពោះវៀន គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​កើត​នោះទេ មិន​ថា​ក្មេង មិនថា​ចាស់ សុទ្ធ​តែ​ធ្លាប់កើត​ជំងឺ​នេះ ប៉ុន្តែ​មាន​គ្នា​យើង​ភាគ​តិចណាស់ ស្គាល់​ពី​ជំងឺ​នេះ ឬ​សម្គាល់​ដឹង​ថា​ខ្លួន​ឯង ឬ​កូន​គ្រុនពោះវៀន​ណាស់ ទាល់​តែ​ពេទ្យ​ប្រាប់ ទើប​ដឹង។ ម៉េច​បាន​គ្រុន​ពោះ​វៀន? មាន​រោគសញ្ញា​ម៉េច​ខ្លះ? គួរ​ព្យាបាលបែប​ណា? សំណួរ​ទាំង​នេះ នឹង​បក​ស្រាយ​ក្នុង​អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម។ និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​គ្រុនពោះវៀន? ជំងឺ​គ្រុនពោះវៀន ជាភាសា​បច្ចេកទេស​ហៅថា Typhoid Fever ជា​ប្រភេទ​ជំងឺ​ បង្ក​ដោយ​បាក់តេរី  មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ ដែល​មាន​ប្រឡាក់​ លាមក​ ឬ​ទឹក​នោម​គ្នា​យើងមាន​កើត​​ជំងឺ​នេះ ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគគ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែង​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ​ជំងឺ​គ្រុនពោះវៀនមាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​គ្រុន​ពោះវៀន មាន​រោគ​សញ្ញា​ច្រើន​ នឹង​វិវត្ត​ម្ដង​បន្តិច​ៗ ពី​ ១-៣ សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​មេរោគ។ ហើយ​ដំណាក់កាល​​វិវត្ត​ជា​ជំងឺគ្រុន​ពោះ​វៀន​មាន​ដូចជា៖ – ដំណាក់​កាល​ដំបូង៖ ក្នុង​ដំណាក់​កាល​នេះ គ្នា​យើង ឬ​ក្មេងៗ​មាន​​ជំងឺ ​អាច​លេច​ចេញ​រោគ​សញ្ញាគ្រុន​ក្ដៅ […]


ជំងឺឆ្លងពីសត្វល្អិត

ក្រៅពីគ្រុនឈាម ជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ

ដូច​ធ្លាប់​ប្រាប់​ក្នុង​អត្ថបទ​ច្រើន​ហើយ មូស​ជា​សត្វ​ចង្រៃ មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចម្លង​ជំងឺ​ជា​ច្រើន​មក​លើ​យើង​បាន មិន​ត្រឹម​តែ​ ជំងឺគ្រុន​ឈាម គ្រុន​ឈិ ឬ​ស៊ីកា ប៉ុណ្ណោះ​ទេ ហេតុ​នេះ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ក្មេងៗ។ “Hello គ្រូពេទ្យ” បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត អាច​ឆ្លង​ដោយ​សារ​មូស​ខាំ ឲ្យ​គ្នា​យើង​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ១- ជំងឺ​បង្ក​ដោយ​មេរោគ​វ៉េស​នៀល (West​ Nile) មេរោគ​វ៉េសនៀល អាច​ចម្លង​តាម​រយៈ​មូសខាំ ខណៈគ្នា​យើង​​ផ្ទុកមេរោគ​វ៉េស​នៀល កម្រ​បង្ហាញ​ចេញ​រោគ​សញ្ញា​ណា​មួយ​ណាស់។ យ៉ាង​ណា ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​បាន​ឆ្លង​មេរោគ​ប្រភេទ​នេះ នឹង​ជួប​ប្រទះ​រោគ​សញ្ញា ដូច​គ្រុន​ផ្តា​សាយ។ អាការៈ​អស់​កម្លាំង បង្ក​ឡើង​ដោយ​វ៉េស​នៀល អាច​នឹង​មិន​បាត់​វិញ​នោះ​ឡើយ ដោយ​មាន​រយៈ​ពេល​យូរ ដល់​ទៅ​ជា​ច្រើន​ខែ ហើយ​ក្នុង​​ករណី​ខ្លះ មេរោគ​វ៉េសនៀល អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យហើម​ខួរ​ក្បាល ឬ​រលាក​ស្រោម​ខួរ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា មេរោគ​ចម្លង​ដោយ​សារ​មូស​ខាំ​ប្រភេទ​នេះ មិន​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ដែរ។ ២- ជំងឺ​រលាក​ខួរ​ក្បាល មូស​ខាំ អាច​ចម្លង​មេរោគ បង្ក​ឲ្យ​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ជន​រងគ្រោះ​ហើម ខណៈ​បញ្ហា​ហើម​ខួរ​ក្បាល ពាក់​ព័ន្ធ​នឹង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ដោយ​សារ​​មេរោគ​វ៉េសនៀល ជា​ប្រភេទ​មួយ​បង្ក​ជំងឺ​រលាក​ខួរ​ក្បាល។ យ៉ាង​ណា ជំងឺ​រលាក​ខួរ​ក្បាល ត្រូវ​បែង​ចែក​ជា​ច្រើន​ប្រភេទ អា​ស្រ័យ​លើ​តំបន់​យើង​រស់​នៅ និង​សភា​ប្លែក​ខុសៗ​របស់​ជំងឺ​រលាក​ខួរ​ក្បាល […]


ជំងឺគ្រុនឈាម

កុំ​ច្រឡំ! ជំងឺគ្រុនឈាម ​១​ជីវិត​មិន​មែន​អាច​កើត​តែ​១​ដង​ទេ

ជំងឺ​គ្រុន​ឈាម​អាច​កើត​លើ​មនុស្សម្នាក់​ ១-៤ ដង​ឯ​ណោះ ដែល​ការ​កើត​លើក​ទី១ មាន​លក្ខណៈ​ស្រាល ខណៈ​ការ​កើត​លើក​ទី២ ទី៣ កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ ហេតុអ្វី​កើត​គ្រុន​ឈាម​លើក​ទី២ ទី៣ គ្រោះ​ថ្នាក់​ជាង​លើក​ទី១? ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា​ដោយសារ​តែការប្រឈម​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ និង​មួយ​វិញ​ទៀត​កោសិកា T Cell ផលិតប្រពន្ធ័​ការពារ​បាន​ត្រឹម​មួយ​ផ្នែក​ដើម្បី​ប្រឆាំង​ការ​ឆ្លង​មេរោគ​ថ្មី។ ទូទៅ​គេ​បែង​ចែក​ជំងឺ​គ្រុន​ឈាម​ជា ៣ កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​ធ្ងន់ធ្ងរ ហើយ​រោគ​សញ្ញា​ក៏​ដូចគ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ​ទៅ​តាម​កម្រិត​នីមួយៗ លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​ស្រាល៖ – ក្តៅ​ខ្លូន​ខ្លាំង ពី ៣៨- ៤០ អង្សារសេ – ឈឺ​ក្បាល​ធ្ងន់​ធ្ងរ – ឈឺ​ចាប់​ក្រោយប្រលង់​ភ្នែក – ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ – ចង្អោរ និង​ក្អួត – ធុំបាយ – លេច​ស្នាម​កន្ទួល​លើ​ខ្លួន ៣-៤ ថ្ងៃ​ក្រោយ​ក្តៅ​ខ្លួន។ រោគ​សញ្ញា​ជំងឺ​គ្រុនឈាម​មធ្យម៖ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិន​បើ​យើង​ព្យាបាល​មិន​ទាន់​ពេល ឯ​រោគ​សញ្ញា​ដូចគ្នា​ទៅ​នឹង​កម្រិត​ស្រាល​ដែរ គ្រាន់​តែ​បន្ថែម​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – ខូច​សរសៃ​ឈាម – […]


ជំងឺគ្រុនឈាម

កុំប្រហែស! គ្រុន​ឈាម​កើត​លើ​មនុស្ស​ចាស់ គ្រោះ​ថ្នាក់​ជាង​ក្មេង​​ទៅ​ទៀត

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កូន​ក្មេង តែ​មនុស្ស​ពេញវ័យ ឬ​ចាស់​ក៏​កើត​មាន​ជំងឺ​នេះ​ដែរ។ គ្រុន​ឈាម​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​មិន​ខុស​គ្នា​នោះ​ទេ វា​បង្ក​ឡើង​ដោយ​មូស​ខ្លាញី​ដែល​មាន​មេរោគ​ខាំ​យើង។ អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​នោះ ប្រសិន​មនុស្ស​ធំ​កើត​ជំងឺ​គ្រុនឈាម​នោះ​ស្ថានភាព​អាក្រក់​ជាង​ក្មេង​ទៅ​ទៀត។ ចំពោះ​មូលហេតុ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា មនុស្ស​ធំ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម​ក្តៅ​ខ្លួន​ខ្លាំង​ជាង​កូន​ក្មេង ឯ​កម្តៅ​នោះ​ទៀត​សោត​មិន​ងាយ​នឹង​ធ្លាក់​ចុះ​នោះ​ទេ ធ្វើ​ឲ្យ​កំហាប់​ឈាម​ឡើង​ខ្ពស់ ងាយ​នឹង​បែក​គ្រាប់​ឈាម ហូរឈាមនៅខាងក្នុងខ្លួន Shock (សម្ពាធ​ឈាម​ធ្លាក់ចុះ ជីពចរ​ខ្សោយ សរីរាង្គ​ខ្លះខូច…) បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ពី​មុន​មក ហើយ​កើត​ជំងឺ​គ្រុនឈាម​លើក​ទី២ ទី៣ នោះ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន​មក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។ អត្ថបទពាក់ព័ន្ធ៖​៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ១- រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេង​នោះ​ទេ នៅ​ពេល​មូស​ខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​ខាំ នឹងចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោមនេះ។ – ក្តៅខ្លួន ៣៩-៤០ អង្សារសេ – ឈឺក្បាល ប្រឡង់​ភ្នែក – ចង្អោរ ក្អួត – ឈឺពោះ – ឈឺ​សាច់ដុំ សន្លាក់​ដៃជើង – មុខ​ក្រហម – មាន​ស្នាម​អុច​ក្រហម​លើ​ស្បែក – ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ឬ​ស្បែក (ករណី​ធ្ងន់ធ្ងរ)។ បើ​យើង​មាន​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ