ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

សម្រេច​​បិទខ្ទប់ទីតាំងផ្សារទួលសង្កែ និងកំណាត់ផ្លូវ ១៣៣ នៅសង្កាត់បឹងព្រលឹត ១៤ថ្ងៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹកនេះ បាន​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ទួលសង្កែ ស្ថិត​នៅ​ភូមិ​ចុងខ្សាច់ សង្កាត់​ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងកំណាត់​ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិត​នៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការ​សម្រេច​បិទខ្ទប់ទីតាំងទាំង២ខាងលើនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។


វីរុសកូរ៉ូណា

WHO ប្រកាសឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ សិន ដោយសារហេតុផលនេះ

អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ -១៩ ដូស​ទី​៣​សិន យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ខែ​កញ្ញា។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី​០៤ សីហា ថា ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ គឺ​ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ។ ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​បាន​ចាត់​ចែង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ប្រហែល ៥០​ដូស​សម្រាប់​រាល់​មនុស្ស ១០០​នាក់​នៅ​ក្នុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ចំណែកប្រទេស​មាន​ប្រាក់​ចំណូល​ទាប​អាច​ផ្ដល់​វ៉ាក់សាំង​ប្រហែល ១,៥​ដូស​ប៉ុណ្ណោះ​សម្រាប់​រាល់​មនុស្ស ១០០​នាក់​ដោយ​សារ​តែ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក បន្ត​ឲ្យ​ដឹង​ថា យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់​ពី​ការ​ផ្ដល់​វ៉ាក់សាំង​ភាគ​ច្រើន​ទៅ​បណ្ដា​ប្រទេស​អ្នក​មាន ទៅ​ផ្ដល់​ឲ្យ​បណ្ដា​ប្រទេស​មាន​ចំណូល​ទាប​វិញ។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត Elin Hoffmann Dahl ទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជំងឺ​ឆ្លង​នៃ Medecins Sans Frontieres បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​ដែល​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បន្ថែម​ទៅ​លើ​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ គឺ​ជា​ការ​គិត​ខ្លី​មួយ។ “ជាមួយ​នឹង​ការ​លេច​ឡើង​នូវ​វីរុស​បំប្លែង Delta ឬ​វីរុស​បំប្លែង​ថ្មី​ៗ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ទុក​ប្រជាជន​មួយ​ចំនួន​ធំ​លើ​ពិភព​លោក​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ-១៩​បាន​ចោល យើង​ប្រាកដ​ជា​ត្រូវ​ការ​វ៉ាក់សាំង​កែ​តម្រូវ​នៅ​ថ្ងៃ​មុខ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Elin Hoffmann Dahl។​​ ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង Delta ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់ ឬ​ថ្លឹង​ថ្លែង​ពី​តម្រូវ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ទោះ​បី​ជា​អ្នក​វិទ្យាសាស្ត្រ​កំពុង​ជជែក​វែក​ញែក​ថា​តើ​ត្រូវ​ការ​ចាក់​បន្ថែម ឬ​ក៏​អត់។


វីរុសកូរ៉ូណា

អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​ហើយ អ្នក​ឆ្លង​កូវីដ-១៩​កម្រិត​ស្រាល អាច​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ អ្នក​ឆ្លង​កូវីដ-១៩ ទាល់​តែ​មាន​លក្ខណៈ​តាម​ការ​កំណត់​ខាង​ក្រោម​ទើប​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។ តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ​ប៉ុន្មាន​ចំណុច​ដូច​ជា៖ ១. មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក ២. អ្នក​ជំងឺ​មាន​អាយុ​ក្រោម ៦០​ឆ្នាំ ៣. អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល ៣២​ថ្ងៃ មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។ អ្នក​ជំងឺ​កូវីដ-១៩ ដែល​មិន​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ ១. ស្នាក់​នៅ​បន្ទប់​ជួល ២. អ្នក​ជំងឺ​មាន​អាយុ ៦០​ឡើង ៣. មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) ៤. មិន​បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ ៥. ស្ត្រី​ពពោះ និង​កុមារ​អាយុ​តិច​ជាង ២​ឆ្នាំ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ផ្សេងៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ពិសេស​នោះ គឺ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន […]


វីរុសកូរ៉ូណា

វីរុស​បំប្លែង Delta បង្កឲ្យមាន​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ស្ត្រី​ពពោះ

ស្ត្រីពពោះ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ក្រោយឆ្លងវីរុសបំប្លែង Delta ដែល​ទាមទារ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បំពាក់​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​តំបន់​ក្នុង​ទីក្រុង Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក។ វេជ្ជបណ្ឌិត Jessica Ehrig ប្រធាន​ផ្នែក​សម្ភព​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Baylor Scott បាន​ឲ្យ​ដឹង​ទៀត​ថា វីរុស​បំប្លែង Delta​ នេះ​កំពុង​ជះ​ឥទ្ធិពល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ។ ម៉ាក់​ៗ​ពពោះ​ដែល​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​អំឡុង​ពេល​រាតត្បាត​វីរុស​បំប្លែង Delta ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយ​អាការៈ​ធ្ងន់ធ្ងរ ក្នុង​ករណី​ខ្លះ​អាច​ត្រូវ​បញ្ជូន​ចូល​បន្ទប់ ICU ដើម្បី​ព្យាបាល។ ក្រុម​គ្រូពេទ្យ​ក៏​សង្កេត​ឃើញ​ថា ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​បំប្លែង Delta ជួប​ផល​ពិបាក​មួយ​ចំនួន​ដូច​ជា៖ សម្រាល​កូន​មិន​គ្រប់​ខែ បង្កើន​ហានិភ័យ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជា​ហេតុ​កូន​កើត​មិន​គ្រប់​ខែ ​អាច​បណ្ដាល​ឲ្យ​គភ៌​ស្លាប់​ក្នុង​ផ្ទៃ​។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត Kimberly DeStefano នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ North Austin St. ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​វីរុស​បំប្លែង Delta គឺ​ជា​ក្រុម​មនុស្ស​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩។ ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​រូប​នេះ ជំរុញ​ឲ្យ​វ៉ាក់សាំង​កូវីដ-១៩ ​អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ពពោះ និង​ឲ្យ​ម៉ាក់​ៗ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត និង​លាង​ដៃ​ឲ្យ​ស្អាត​ជានិច្ច​ជាមួយ​ជែល និង​អាល់កុល​លាង​ដៃ ឬ​សាប៊ូ និង​ទឹក​ស្អាត។


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីភាពសាហាវនៃវីរុស Delta ពេលឆ្លងចូលក្នុងខ្លួនមនុស្ស

Delta ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​បំប្លែង ៤ ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) បារម្ភ​ជាង​គេ ហើយមក​ដល់​ពេល​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ​ជាង​២០០ករណី​។ ខណៈ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta កំពុង​វាយ​លុក​ដល់​សហគមន៍​ជា​បណ្តើរ​ហើយ​នោះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ពន្យល់ពី​ភាព​សាហាវ​របស់​វីរុស​បំប្លែង​ថ្មី Delta ថា អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន កំហាប់​វីរុស Delta ខាប់​ជាង​ប្រភេទ​វីរុស​ផ្សេង​ទៀត។ "ពេល​ឆ្លង​ចូល​ទៅ​កំហាប់​នៅ​ក នៅ​គល់​ច្រមុះ អ៊ីចឹង​បាន​គេ​លូក​ចូល​ទៅ ក្នុង​ពេល​គេ​ធ្វើ​តេស្ត​គេ យក​សម្លី​លូក​ចូល​ទៅ​ក្នុង មិន​មែន​លូក​នៅ​ខាង​ក្រៅ​ទេ ដោយសារ​វា​ចូល​ទៅ វា​ទៅ​នៅ​ក្នុង​នោះ​ឯង"។ លោក​ជំទាវ​បាន​បន្តថា ​ធម្មតា​សួត​មនុស្ស​យើង​មាន​ថង់​តូចៗ​ជា​ច្រើន​សម្រាប់​ទទួល​យក​អុកស៊ីសែន ហើយ​បញ្ចេញ​មក​វិញ​នូវ​ឧស្ម័ន​កាបូនិច ប៉ុន្តែនៅ​ពេល​វីរុស​បំប្លែង Delta ធ្វើ​សកម្មភាព វីរុស​នេះ​វាយ​លុក​ទៅ​ក្នុង​សួត​លឿន ធ្វើ​ឲ្យ​កំហាប់​ទឹក​រម្អិល​ក្នុង​សួត​ទៅ​ជា​ក្រាស់ ស្អិត​ដូច​ជ័រកាវ បិទ​រន្ធ​ផ្លូវ​ដង្ហើម។ នេះ​មាន​ន័យ​ថា នៅ​ពេល​វីរុស​បំប្លែង​ថ្មី Delta ធ្វើ​ប្រតិកម្ម ឬ​បញ្ចេញ​ឥទ្ធិពល ធ្វើ​ឲ្យ​ទឹក​រម្អិល​ដែល​មាន​ក្នុង​សរីរាង្គ ទៅ​ជា​ស្អិត បិទ​លើ​រន្ធ​ថង់​សួត ធ្វើ​ឲ្យ​យើង​ពិបាក​ដង្ហើម ស្ទះ​ដង្ហើម ទៅ​ជា​ត្រដរ​ខ្យល់ ដែលជា​មូលហេតុ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​លឿន​បំផុត។


វីរុសកូរ៉ូណា

រកឃើញវីរុសបំប្លែងថ្មី Delta ៣៦ករណីទៀត ក្នុងនោះភ្នំពេញមាន ៥នាក់ជាបុគ្គលិកសុខាភិបាល

កម្ពុជា​បន្តរឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៣៦ករណីបន្ថែម​ទៀត នៅ​ថ្ងៃទី០៣ សីហា ២០២១នេះ ក្នុង​នោះ​​នៅ​រាជធានី​ភ្នំពេញ​មាន ៥នាក់ ជា​បុគ្គលិក​សុខាភិបាល​ទាំងអស់។ ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅព្រឹក​នេះ​បញ្ជាក់ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​វីរុសបំប្លែងថ្មី Delta ទាំង៣៦​ករណីនោះ មាននៅរាជធានី​ភ្នំពេញ ខេត្ត​ឧត្តរមានជ័យ សៀមរាប និង​កំពង់ធំ ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ៨នាក់ និង​អ្នក​ភូមិ​ក្នុង​សហគមន៍ ២៨នាក់។ - រាជធានីភ្នំពេញ ៥នាក់ - ឧត្តរមានជ័យ ៩នាក់ - សៀមរាប ១៨នាក់ - កំពង់ធំ ៤ គិត​ចាប់​ពី​ថ្ងៃទី៣១ មីនា ដល់ថ្ងៃទី០៣ សីហា ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុសកូវីដ-១៩ ប្រភេទ Delta លើ​ពលករ​ត្រលប់​មក​ពីប្រទេស​ថៃ អ្នក​ដំណើរ​តាម​ជើង​យន្តហោះ បុគ្គលិក​សុខាភិបាល និង​អ្នក​ភូមិក្នុង​សហគមន៍​សរុប​ចំនួន ២៦០នាក់ ក្នុង​នោះ​មាន​ស្ត្រី ១២៥នាក់។


វីរុសកូរ៉ូណា

អនុវត្តតិចនិក ៥ យ៉ាងនេះ ការពារខ្លួនពីវីរុសបំប្លែង Delta

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ វីរុស​បំប្លែង Delta បាន​កំពុង​រាតត្បាត​ជា​ខ្លាំង​ក្នុង​សហគមន៍​យើង ដែល​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ព្រោះ​វីរុស​បំប្លែង​នេះ​ឆ្លង​បាន​លឿន និង​អាច​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ឈឺ​ធ្ងន់​ពេល​ឆ្លង។ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta គ្នា​យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ។ វិធីសាស្ត្រ​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ១. ចាក់​វ៉ាក់សាំង ត្បិត​តែ​ការ​ចាក់​វ៉ាក់សាំង​មិន​អាច​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ១០០% ប៉ុន្តែ​ការ​ចាក់​វ៉ាក់សាំង​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ការពារ​យើង​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​ការ​ឆ្លង​វីរុស​បំប្លែង Delta ឬ​ជំងឺ​កូវីដ-១៩ ​ធម្មតា។ ២. ធ្វើ​តាម​វិធាន​ការ​ការពារ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ឬ​វីរុស​កូរ៉ូណា​ធម្មតា​បាន​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ដោយ​មាន​ការ៖ ពាក់​ម៉ាស​រាល់​ពេល​ចេញ​ទៅ​ណា​មក​ណា លាង​ដៃ​ឲ្យ​ស្អាត​ជានិច្ច​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ជែល ឬ​អាល់កុល​លាង​ដៃ រក្សា​គម្លាត​ពី​អ្នក​ដទៃ ក្អក ឬ​កណ្ដាស់​ខ្ទប់​មាត់ ច្រមុះ​នឹង​កែងដៃ ចេញ​ក្រៅ​ផ្ទះ​តែ​ពេល​ចាំ​បាច់​។ល។ ៣. សម្លាប់​មេរោគ​លើ​ផ្ទៃ​របស់​របរ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ឬ​ជំងឺ​កូវីដ-១៩​ធម្មតា យើង​គួរ​សម្អាត ឬ​សម្លាប់​មេរោគ​រាល់​ផ្ទៃ​វត្ថុ​ណា​ដែល​មាន​មនុស្ស​ប៉ះពាល់​ច្រើន​ជា​ប្រចាំ​ដូច​ជា ដៃ​ទ្វារ ប្រកាន់​ដៃ​កាំ​ជណ្ដើរ ទូរស័ព្ទ ក្ដារ​ចុច​កុំព្យូទ័រ​ជាដើម។ ប្រសិន​បើ​ផ្ទៃ​វត្ថុ​កខ្វក់​ខ្លាំង យើង​គួរ​សម្អាត​ដោយ​ទឹក និង​សាប៊ូ​ជាមុន​សិន សឹម​ប្រើ​ថ្នាំ​សម្លាប់​មេរោគ (ចំពោះ​វត្ថុ​ដែល​ត្រូវ​ទឹក​មិន​ខូច)។ នេះ​បើ​តាម​ការ​ឲ្យ​ពី​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)។ ៤. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រព័ន្ធ​ការពារ​រាងកាយ​មាន​នាទី​សំខាន់​បំផុត​ក្នុង​កាលៈទេសៈ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង Delta ដូច​នេះ​ហើយ គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​បាន​រឹងមាំ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ (បន្លែ ផ្លែឈើ សាច់។ល។) ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ […]


វីរុសកូរ៉ូណា

២ថ្ងៃមកនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ១០៩ ករណី

រយៈពេល​២ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃទី៣១ កក្កដា និង​ថ្ងៃទី០១ សីហា ២០២១ ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ១០៩ករណី នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ លោក​ជំទាវ​​បាន​​បន្ត​ថា ជា​រឿង​គួរ​បារម្ភ និង​ត្រូវ​ប្រុង​ប្រយ័ត្ន ការ​រាត​ត្បាត​នៃ​វីរុសកូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ Delta ដែល​ពិភព​លោក​កំពុង​តែ​មានការ​ព្រួយ​បារម្ភ​នេះ បានកំពុងវាយលុកយ៉ាងសកម្មនៅកម្ពុជាយើងដែរ។ ដ្បិត​តែ​មិន​ទាន់​រីក​សាយភាយខ្លាំងក៏​ពិតមែន ប៉ុន្តែ​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍តាមកន្លែង ​ជាដុំៗ​ហើយ ក្្នុង​នោះ​ក៏​ការ​ឆ្លង​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ។ ដោយ​ឡែក បើគិត​ចាប់​ពីថ្ងៃទី៣១ មីនា មក​ដល់​ថ្ងៃទី០១ សីហា ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta សរុប​ចំនួន ២២៣នាក់ ក្នុងនោះ​​មាន​ស្ត្រី ១០៧នាក់។ រោគ​សញ្ញា​វីរុស​បំប្លែង Delta វីរុស​បំប្លែងថ្មី​ Delta មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ ១៩ ធម្មតា យោង​តាម​ការ​សិក្សា​ពី​មុន​មក អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖ អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ […]


វីរុសកូរ៉ូណា

សង្ស័យមានការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើអាជីវករផ្សារសិនជូរីផ្លាហ្សា

សង្ស័យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រភេទ​បំប្លែង​ថ្មី ប្រភេទ Delta លើ​អាជីករ​ផ្សារ​សិនជូរី​ផ្លាហ្សា នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ផេក​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​មាន​ករណី​សង្ស័យ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta លើ​អាជីករ​ផ្សារ​សិនជូរីផ្លាហ្សា នោះ ដោយសារ​អ្នក​ជំងឺ​វិជ្ជមាន​វីរុស​បំប្លែងថ្មី ប្រភេទ Delta ផ្តល់ព័ត៌មានថា ខ្លួនបាន​ទៅ​ផ្សារ​ខាង​លើ ដើម្បី​ទិញ​ម្ហូបអាហារ។ បើ​តាម​ការ​ Live លើ​ផេក​រដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ ព្រឹក​នេះ TYDA - គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ កំពុង​តែ​យក​សំណាក​លើ​អាជីវករ ផ្សារសិនជូរីផ្លាហ្សា តែ​លទ្ធផល​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។


វីរុសកូរ៉ូណា

វ៉ាក់សាំងកូវីដ-១៩ អាចទប់ទល់នឹងវីរុសបំប្លែង Deltaបានដល់កម្រិតណា?

វីរុសបំប្លែង Delta បើ​ធៀប​នឹង​ជំងឺ​កូវីដ-១៩ ​ធម្មតា មាន​សមត្ថភាព​​ឆ្លង​លឿន​ជាង និង​មាន​សភាព​កាច​សាហាវ​ជាង​ផង​ដែរ និង មក​ដល់​ពេល​​នេះ វីរុស​បំប្លែង​នេះ​ចាប់​ផ្ដើម​រាលដាល​ក្នុង​សហគមន៍​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​។ ចុះ​វ៉ាក់សាំង​កូវីដ-១៩​ មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​វីរុស​បំប្លែងDelta មិន​ឲ្យវា​យ​លុក​សុខភាព​យើង​ធ្ងន់ធ្ងរ​បាន? ហើយវ៉ាក់សាំង​កូវីដ-១៩​ ទប់ទល់​វីរុស​បំប្លែង Delta បាន​ដល់​កម្រិត​ណា? លោក​ស្រី Soumya Swaminathan ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា វីរុស​បំប្លែងDelta អាច​ចម្លង​បាន​លឿន និង​អាច​ប្រឆាំង​អង់ទីករ​ដែល​មាន​នៅ​ក្នុង​ឈាម​របស់​យើង។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​ការ​អង់ទីករ​ខ្លាំង ដើម្បី​យក​ឈ្នះ​នឹង​វីរុស​បំប្លែង​នេះ បើ​ប្រៀប​នឹង​វីរុស​បំប្លែង​ដទៃ​ដូច វីរុស​បំប្លែង Alpha ជា​ដើម។ លោក​ស្រី​បន្ត​ថា ដំណឹង​ល្អ​នោះ​គឺ រាល់​វ៉ាក់សាំង​កូវីដ-១៩​ទាំង​អស់ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក មាន​ប្រសិទ្ធភាព​អាច​ប្រឆាំង​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​ការ​ស្លាប់​ដោយ​សារ​វីរុស​បំប្លែង Delta។ វ៉ាក់សាំង​ទាំង​នេះ អាច​ការពារ​ជំងឺ​មិន​ឲ្យ​វិវដ្ដ​​ធ្ងន់ធ្ងរ​បាន និង​អ្វី​ដែល WHO ចង់​បាន​នោះ​គឺ ទោះ​ជា​​យើង​ឆ្លង​ក៏​ដោយ ក៏​យើង​ឆាប់​ជា​សះ​ស្បើយ និង​មិន​ឈឺ​ធ្ងន់។ ត្បិត​តែ​ឥឡូវ​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ណា​អាច​ការពារ​យើង​មិន​ឲ្យ​ឆ្លង​បាន ១០០% តែ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នីមួយៗ ​អាច​ការពារ​មិន​ឲ្យ​យើង​ឆ្លង​ជំងឺ​កូវីដ-១៩ និង​វីរុស​បំប្លែង Deltaមាន​ចន្លោះ​ពី ៧០% ដល់ ​៩០%។ ប៉ុន្តែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ