ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

កត្តា​៤​យ៉ាង ធ្វើឲ្យស្ត្រី​មាន​ហានិភ័យ​ខ្ពស់​​​កើត​ជំងឺ​កូវីដ-១៩​ ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ត្រី​មួយ​ចំនួន​ងាយ​នឹង​ប្រឈម​ការ​កើត​ជំងឺ​កូវីដ​-១៩​ធ្ងន់ធ្ងរ​ និង​​​​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាង​អ្នក​ដទៃ​​ទៀត​​ ប្រសិនបើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​លក្ខខ័ណ្ឌ​​​សុខភាព​ទាំង​​ប៉ុន្មាន​នេះ​។ ជំងឺ​កូវីដ​-១៩​ កើត​ឡើង​ចំពោះ​ស្ត្រី​ ស្រី​ៗ​យើង​មិន​ងាយ​នឹង​ឆ្លង​មេរោគ​ឡើយ បើ​ប្រៀបធៀប​នឹង​បុរស នេះ​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​​ខុស​គ្នា​ អ័រម៉ូន​Steroid និង​វត្តមាន​នៃ​ក្រូម៉ូសូម​ X ​ពីរ​។ លើស​ពី​នេះ​ ជា​ទូទៅ​ស្រី​ៗ​ផលិត​កម្រិត​អង់ទីករ​ខ្ពស់​ ដែល​បន្សល់​នៅ​ក្នុង​ចរន្ត​ឈាម​បាន​​យូរ​ ក៏​ដូចជា​កម្រិត​​សកម្ម​នៃ​កោសិកា​ភាព​ស៊ាំ​ខ្ពស់​​​​ជាង​បុរស​។​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ បុរស​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ និង​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​បាត់បង់​ជីវិត​​ជាង​ស្ត្រី​។ កម្រិត​អ័រម៉ូន​Testosterone របស់​បុរស​ជា​កត្តា​មួយ​ដែល​​ធ្វើ​ឲ្យ​បុរស​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​។​ យ៉ាង​ណា​មិញ​ ​ស្រី​ៗ​ក៏​​ងាយ​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដូច​គ្នា​​ ប្រសិនបើ​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​សុខភាព​ទាំង​នេះ​។ ១. ធាត់​ជ្រុល​ ជាក់​ស្ដែង​ ការ​ធាត់​ជ្រុល​អាច​កំណត់​ថា​ ជា​កត្តា​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​កូវីដ-​១៩​​​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​​។ ទន្ទឹម​នឹង​នេះ​ដែរ​ ​ភាព​ធាត់​ចំពោះ​បុរស​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ធ្ងន់ធ្ងរ​ជាង​ស្ត្រី​ទៅ​ទៀត​។ ២. ជំងឺ​រ៉ាំរ៉ៃ ស្ត្រី​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​បេះដូង​ សួត​ ទឹក​នោម​ផ្អែម​ មហារីក​ និង​ជំងឺ​ដទៃ​ទៀត​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​កូវីដ​-១៩​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​អាយុ​​ជីវិត​ ជាង​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​។ ៣. មាន​ផ្ទៃពោះ​ យោង​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​​ស្ត្រី​ពពោះ​ងាយ​កើត​​ជំងឺ​កូវីដ​-​១៩​កម្រិត​ធ្ងន់ធ្ងរ​ និង​​អត្រា​មរណភាព​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ផ្ទៃពោះ​។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​កូវីដ​-​១៩​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​ពពោះ​ដែល​មាន​អាយុ​ច្រើន​ លើស​ទម្ងន់​ ឬ​មាន​បញ្ហា​សុខភាព​ពី​មុន​មក​ដូចជា​ជំងឺ​លើស​ឈាម​ និង​ទឹក​នោម​ផ្អែម​។ ម្យ៉ាង​វិញ​ទៀត ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​អំឡុង​ពេល​ពពោះ​ ក៏​មាន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ផង​ដែរ​។ ៤. កត្តា​អាយុ​ ជាមួយ​គ្នា​នេះ​ដែរ​ បើ​ប្រៀបធៀប​នឹង​ស្ត្រី​វ័យ​ក្មេង ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវីដ​-១៩​។​ កត្តា​នេះ​កើត​ឡើង​​ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ ដែល​​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេង​ៗ​។


វីរុសកូរ៉ូណា

ជិតដល់ថ្ងៃចាក់វ៉ាក់សាំងឲ្យកុមារ និងយុវ័យហើយ កុំភ្លេចយកឯកសារទាំងនេះទៅជាមួយផង

នៅ​ថ្ងៃទី០១ សីហា ២០២១ នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ ដែល​មាន​អាយុ​ចាប់​ពី១២ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ នៅ​រាជធានី​ភ្នំពេញ។ តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ពេល​នាំ​កូន ឬចៅ ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ប៉ា ឬ​អាណា​ព្យាបាល ត្រូវ​យក​ទៅ​ជាមួយ​នូវ៖ ១. កុមារ​អាយុ​ចាប់ពី ១២ឆ្នាំ ដល់​អាយុ​ក្រោម ១៥ឆ្នាំ៖ សំបុត្រ​កំណើត ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លងដែន ២. យុវវ័យ​អាយុ​ចាប់ពី ១៥ឆ្នាំ ដល់​អាយុ​ក្រោម ១៨ឆ្នាំ៖ សំបុត្រ​កំណើត ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​ឆ្លង​ដែន។ ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ ១២ឆ្នាំ ដល់​អាយុ​ក្រោម ១៨ឆ្នាំនេះ ត្រូវ​មាន​លិខិត​ព្រម​ព្រៀង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ជា​លាយ​លក្ខណ៍​អក្សរ​ពី​សំណាក់​មាតាបិតា និង​អាណាព្យាបាល ​ឬ​អ្នក​គ្រប់​គ្រង​ចំពោះ​កុមារ​កំព្រា និង​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ជន​អនាថា។ ការ​ចាក់​ដូសទី១ ចាប់​ផ្ដើម​ពី​ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងដូ​សទី២ ចាប់​ផ្ដើម​ពីថ្ងៃទី២២ ខែ​សីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។ ខាងក្រោម​នេះ​ជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ- ១៩ សម្រាប់​កុមារ […]


វីរុសកូរ៉ូណា

រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

បច្ចុប្បន្ន វីរុស​បំប្លែង Delta បាន​ឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​នៅ​ប្រទេស​កម្ពុជា វា​កាន់​តែ​បង្កើន​ហានិភ័យ​មក​លើ​សុខភាព។ ទោះ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​យើង​នៅ​តែ​អាច​ឆ្លង​វីរុស​កូវីដ-១៩​ធម្មតា ចុះ​ទម្រាំ​វីរុស​បំប្លែង Delta ដែល​ងាយ​ឆ្លង និង​កាច​សាហាវ​ជាង​វីរុស​កូវីដ-១៩​ ធម្មតា​ទៀត​នោះ។ ខាង​ក្រោម​នេះ ជា​រោគ​សញ្ញា​វីរុស​បំប្លែង Delta និង​កូវីដ-១៩ធម្មតា លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ក្រោយ​ឆ្លង។ រោគ​សញ្ញា​វីរុស​បំប្លែង Delta វីរុស​បំប្លែងថ្មី​ Delta មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ ១៩ ធម្មតា យោង​តាម​ការ​សិក្សា​ពី​មុន​មក អ្នក​ស្រាវជ្រាវ​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖ អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ ១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ ១៩​ធម្មតា​ផ្សេង​ទៀត។ រោគ​សញ្ញា​ជំងឺ​កូវីដ-១៩​ ធម្មតា ជា​ទូទៅ ក្រោយ​ពី​ប៉ះពាល់​ជាមួយ​វីរុស​កូវីដ-១៩ វា​ត្រូវ​ការ​រយៈ​ពេល ៥-៦ថ្ងៃ​ ទើប​ចេញ​រោគ​សញ្ញា​ដំបូង ឬ​ករណី​ខ្លះ ឆ្លង​គ្រប់​១៤​ថ្ងៃ ទើប​បង្ហាញ​រោគ​សញ្ញា។ […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! រកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី ប្រភេទ Delta ច្រើនករណីក្នុងសហគមន៍

កន្លង​មក​ប្រទេស​កម្ពុជា​យើង​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta តែ​ក្នុង​ចំណោម​ពលករ​មក​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​អះអាង​ថា មេរោគ​កូវីដ-១៩ បំប្លែងថ្មី Delta បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ជា​បណ្តើរៗ​ហើយ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ក្នុង​សហគមន៍ គឺ​ចេញ​ពី​ការ​ប៉ះពាល់​ជាមួយ​ពលករ ដែល​មាន​មាន​ផ្ទុក​វីរុស​បំប្លែង​ថ្មី​ប្រភេទ Deltaទៅ​ដល់​បងប្អូន​នៅ​ក្នុង​សហគមន៍។ ការ​ឃើញ​វីរុស​បំប្ លែង​ថ្មី​ក្នុង​សហគមន៍នេះ មាន​នៅ​ក្នុង​ខេត្ត​សៀមរាប ដែលមាន​អ្នក​ប៉ះពាល់​ជាមួយ​ពលករ​មក​ពី​ប្រទេស​ថៃ ចំណែក​ខេត្ត​កំពង់ធំ ជា​កម្មករ​ធ្វើការ​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ប៉ះពាល់​ជាមួយ​អ្នក​ដំណើរ​ដែល​ចូល​មក​តាម​ច្រក​ព្រំដែនថៃ និង​រក​ឃើញ​ការ​ឆ្លង​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​នៅ​ខេត្ត​ឧត្តរមានជ័យ​ដល់​ទៅ ៤នាក់។ ដោយ​ឡែក​ក៏​មាន​រក​ឃើញ​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta លើ​បុគ្គល​ដែល​មិន​មាន​ប៉ះពាល់​ជាមួយ​អ្នក​ដំណើរ​ទេ ឬពលករនោះទេ ក្នុង​មាន​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប កំពង់ធំ ឧត្តរមានជ័យ និង​លើ​អាជីវករ​នៅ​ផ្សារ​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង។


វីរុសកូរ៉ូណា

ព័ត៌មានសំខាន់ៗ​ជុំ​វិញ​វ៉ាក់សាំងអាមេរិក Johnson&Johnson យើង​គួរ​ដឹង

ស្ថាន​ទូត​អាមេរិក​បាន​ប្រកាស​​ផ្ដល់​វ៉ាក់សាំង Johnson&Johnson ចំនួន​ជាង​មួយ​លាន​ដូស ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​យន្តការ COVAX អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson នឹង​មក​ដល់​កម្ពុជា​យើង​នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ ខែ​កក្កដា ចំនួន ៥០ម៉ឺន​ដូស ហើយ​ពាក់​កណ្ដាល​ទៀត​អាច​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី០២ ខែ​សីហា។ ព័ត៌មាន​ជុំ​វិញ​វ៉ាក់សាំង Johnson&Johnson យើង​គួរ​ដឹង ១. តើ​អ្នក​ណា​ខ្លះ​អាច ឬ​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ? តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC)ឲ្យ​ដឹង​ថា គោល​ការណ៍​នៃ​វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​មនុស្ស​អាយុ​ចាប់​ពី​១៨​ឆ្នាំ ឡើង​ទៅ ហើយ​អ្នក​ដែល​មិន​គួរ​ចាក់​វ៉ាក់សាំង​នេះ​គឺ​អ្នក​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ ឬ​អាលែកហ្ស៊ី​ភ្លាម​ៗ​ទៅ​នឹង​គ្រឿង​ផ្សំ​ណា​មួយ​របស់​វ៉ាក់សាំង។ អាលែកហ្សី​ភ្លាម​ៗ មាន​ន័យ​ថា ក្រោយ​ប៉ះពាល់​នឹង​វ៉ាក់សាំង​បាន ៤​ម៉ោង យើង​ចាប់​ផ្ដើម​ឡើង​ហើម ឡើង​ក្រហម រមាស់ និង​ពិបាក​ដក​ដង្ហើម​ជាដើម។ បន្ថែម​ពី​លើ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វ៉ាក់សាំង Johnson&Johnson អាច​ចាក់​បាន​ចំពោះ​ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​ដោយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ និង​ជំរុញ​ឲ្យ​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​នេះ​ហើយ បន្ត​បំបៅ​ដោះ​កូន​ធម្មតា។ ២. តើ​វ៉ាក់សាំង Johnson&Johnson មាន​សុវត្ថិភាព​ដែរ​ទេ? ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ទិន្នន័យ គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩​នេះ និង​ណែនាំ​ឲ្យ​ប្រើ​តែ​ចំពោះ​មនុស្ស​ចាប់​ពី​អាយុ […]


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន លើកឡើង ៤ មូលហេតុបណ្តាលឱ្យអ្នកជំងឺកូវីដស្លាប់ច្រើន

យើង​ក៏​សង្កេត​ឃើញ​ថា​អ្នកស្លាប់​ដោយសារ​ជំងឺ​​កូវីដ-១៩ កើន​ឡើង​ខ្ពស់ ដែលជា​មធ្យម​ពី ២០ ទៅ ៣០នាក់ ក្នុង១ថ្ងៃ។ ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​កូវីដ​-១៩ ស្លាប់​ច្រើន​ដូច្នេះ? លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បក​ស្រាយ​​ថា   អ្នក​ជំងឺ​កូវីដ​ស្លាប់​ច្រើន​ដោយសារ​តែមូលហេតុសំខាន់ ៤យ៉ាង។ ការ​ភ្លេច​ខ្លួន៖ អ្នក​ជំងឺ​អាង​ថា​បាន​ចាក់​វ៉ាក់សាំង​ហើយ ភ្លេច​ការពារ​ខ្លួន ឬ​គិត​ថា​ ​អត់​បាន​ចេញ​ក្រៅ  តែ​ភ្លេច​គិតថា​កូនចៅ​គាត់​ចេញក្រៅ។ អាច​នឹងភ្លេច​ការពារ​ខ្លួន  ហើយ​ឆ្លង​ជំងឺ​កូវីដ​ ក៏​ដូច​ជា​នាំ​ជំងឺ​កូវីដ​-១៩ ចូល​ផ្ទះ។ ការ​មិន​ដឹង​ខ្លួន៖ អ្នក​ជំងឺ​មួយចំនួន​មិន​ដឹង​ថា​  បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ទេ ជា​ពិសេស​មនុស្ស​ចាស់។ អ្នកមានវ័យច្រើន​គិត​ថា​ជា​រឿង​ធម្មតា   ព្រោះ​មនុស្ស​ចាស់​តែង​តែ​ឈឺ​ច្រើន​អ៊ឹចឹង​ហើយ។ ចាស់ៗច្រើនតែសម្រាក​ព្យាបាល​នៅ​ផ្ទះ​ធម្មតា   រហូត​ដល់​​មាន​បញ្ហា​ផ្លូវ​ដង្ហើម   ទើប​ស្ទុះស្ទា​រក​គ្រូពេទ្យ ឬ​ទៅ​ធ្វើ​តេស្ត។  ពេល​នោះ​វីរុស​វាយលុក​នៅ​ក្នុង​សរីរាង្គ​របស់​​ខ្លាំង​ទៅ​ហើយ   ដូច្នេះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្រ្គោះ​បាន​ទេ   ហេតុនេះបាន​ជា​អ្នក​ជំងឺខ្លះមិន​ទាន់​ទៅ​ដល់​ពេទ្យ​ផង​ក៏ស្លាប់បាត់ទៅហើយ ខណៈមួយចំនួនទៀតទៅពេទ្យមួយរយៈខ្លីប៉ុណ្ណោះក៏​ស្លាប់។ វ័យ៖ ដោយសារ​អ្នក​ជំងឺកូវីដ-១៩ ​មាន​វ័យ​ចាស់ រាងកាយ ក៏​ដូចជា​ប្រព័ន្ធ​សុំា​​ខ្សោយ បូក​ផ្សំ​ជំងឺ​ប្រចាំ​កាយ​ទៀត   ជំងឺ​នេះ​ងាយ​នឹង​វិវឌ្ឍ​លឿន​ហើយ​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត។ វីរុស​បំប្លែង​ថ្មី៖ វីរុស​បំប្លែង​ថ្មី​មាន​ការ​ឆ្លង​លឿន វិវឌ្ឍ​លឿន គ្រោះ​ថ្នាក់ និង​ពិបាក​គ្រប់គ្រង​ជាង​វីរុស​ដែល​មិន​មែន​បំប្លែង​ខ្លួន។ បច្ចុប្បន្ន​នេះ​វីរុស​បំប្លែង​ថ្មី​អាល់ហ្វា​ (Alpha) បាន​ឆ្លង​ចូល​សហគមន៍​ហើយ  ម៉្យាងទៀត​ក៏​មាន​ការ​នាំ​ចូល​វីរុស​បំប្លែង​ថ្មី​ឌែលតា (Delta) ដែរ។ លោកជំទាវបាន​បន្ត​ថា […]


ពុលចំណីអាហារ

ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត បើមិនចង់​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

មួយ​រយៈ​នេះ​សម្បូរ​គ្នា​យើង​ពុល​ចំណី​អាហារ​ណាស់ ទាំង​ក្មេង​ទាំង​ចាស់ ជា​ពិសេស​គឺ​ម្ហូប​អាហារ​ដែល​ទិញ​គេ​ស្រាប់តែម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺ​កុមារ។ ការ​ពុល​ចំណី​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។ល។ រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ។ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ការ​ពុល​ចំណី​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​ក៏​មាន។ រោគ​សញ្ញា​ដែល​លេច​ឡើង​មាន​ដូច​ជា៖ – ចង្អោរ ក្អួត – រាក​រូស​ខ្លាំង (ទឹកៗ ឬ​មាន​លាយឈាម) – ឈឺ ចុក​ពោះ –​ក្ដៅខ្លួន។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ វេជ្ជបណ្ឌិត ហ៊ាង រតនា បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​គ្នា​យើង​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។ ម៉្យាង​វិញ​ទៀត ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ ដោយ​សារ​ការ​ពុល​ចំណី​អាហារ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ពិសេស​ចំពោះ​ក្រុម​មនុស្ស​ដូចជា៖ [embed-health-tool-heart-rate] មនុស្ស​ចាស់៖ នៅ​ពេល​វ័យ​កាន់​តែ​ចាស់​ទៅៗ ប្រព័ន្ធ​ការពារ​រាងកាយ​មិន​ខ្លាំង​ក្លា អាច​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​ដូច​កាល​នៅ​ក្មេង​​បាន​ឡើយ។ ស្ត្រី​ពពោះ៖ អំឡុង​ពេល​ពពោះ ការ​ប្រែប្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ចលនា​ឈាម​រត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ពុល​អាហារ។ ស្ត្រី​ពពោះ​អាច​មាន​ប្រតិកម្ម​ខ្លាំង​ជាង​អ្នក​ដទៃៗ ហើយ​បើ​ក្នុង​ករណី​កម្រ​ខ្លះ វា​អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។ ទារក ឬ​ក្មេង​តូចៗ៖ ដោយ​សារ​នៅ​តូច ប្រព័ន្ធ​ការពារ​រាង​កាយ នៅ​មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ​នៅ​ឡើយ។ មនុស្ស​មាន​ជំងឺ​រ៉ាំរ៉ៃ៖ មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ថ្លើម អេដស៍ ឬ​មួយ​ទទួល​ការ​ព្យាបាល​ដោយ​គីមី […]


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដ-១៩ ម្នាក់ រត់ចេញពីមន្ទីរពេទ្យព្រះអង្គឌួង

អ្នក​ជំងឺ​កូវីដ-១៩ ម្នាក់ បាន​រត់​គេច​ពី​មន្ទីរពេទ្យ​ព្រះអង្គ នៅថ្ងៃទី២៦ កក្កដា ២០២១។ បើ​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ-១៩ អ្នក​ជំងឺ​រូប​នោះ​មាន​ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ទួលរកា១ សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។ បរុស​ខាង​លើ​​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមានកូវីដ-១៩ នៅ​ពេល​ចូល​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ព្រះអង្គឌួង កាល​ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ដោយសារ​តែ​ការ​វះកាត់​របួស ​ឈ្មោះ សឿង វុត្ថា ត្រូវ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះអង្គឌួង​ មួយ​រយៈពេល​ខ្លី​សិន មុន​ពេល​​រៀបចំ​បញ្ជូន​បន្ត​ទៅ​មណ្ឌល​ព្យាបាល​ជំងឺកូវីដ។ ប៉ុន្តែនៅ​ថ្ងៃទី ២៦ ខែ​កក្កដា ឆ្នាំ២០២១ បុគ្គល​រូបនេះ បាត់​ខ្លួន​ពី​មន្ទីរពេទ្យ ព្រះអង្គឌួង និង​មិន​អាច​ទាក់ទង​បាន​រហូត​ដល់​ពេល​នេះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ