ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ទាញម៉ាសដាក់ក្រោមចង្ការួចពាក់វិញ ឬស៊កចូលដៃ ដូចយកមេរោគផ្ទប់ច្រមុះ-មាត់

ពាក់​ម៉ាស់ គឺ​ជា​រឿង​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ទើប​តែ​ចាប់​ផ្ដើម​ស៊ាំ​ជាមួយ​ក្នុង​រយៈ​ពេល​ជិត ២ឆ្នាំ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​គឺ​កូវីដ-១៩។ ទោះ​យ៉ាង​ណា​ក៏​ដោយ​មាន​ទម្លាប់​មួយ​ចំនួន​ដូច​ជា​ការ​ទាញ​ម៉ាស់​ដាក់​ក្រោម​ចង្កា ឬ​ស៊ក​ម៉ាស់​ចូល​ទៅ​ដើម​ដៃ ជា​ទម្លាប់​មិន​ត្រឹម​ត្រូវ អាច​ឲ្យ​មេរោគ​ឆ្លង​ទៅ​លើ​ផ្ទៃ​ម៉ាស​បាន។ បើ​តាម​វេជ្ជបណ្ឌិត Grace Huang ឯកទេស​ផ្នែក​ទូទៅ​នៃ​គ្លីនិក DTAP ប្រទេស​សឹង្ហបុរី​បាន​ឲ្យ​ដឹង​ថា ការ​ពាក់​ម៉ាសនៅ​ក្រោម​ចង្កា ឬ​ស៊ក​ចូល​កែង​ដៃ​ជា​ទម្លាប់​អាក្រក់​ក្នុង​ការ​ពាក់​ម៉ាស់ ហើយ​វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​គោល​បំណង​នៃ​ការ​ពាក់​ម៉ាស់ ដើម្បី​ការពារ ឬ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​មក​លើ​យើង​ដែរ។ បញ្ហា​នៃ​ការ​ពាក់​ម៉ាស់​នៅ​ក្រោម​ចង្កា ម៉ាសដែល​ពាក់​រួច​ហើយ​ត្រូវ​បាន​ប៉ះពាល់​ជាមួយ​ដំណកដង្ហើម និង​ទឹក​មាត់ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​របស់​ម៉ាសមាន​លក្ខណៈ​សើម អំណោយ​ផល​សម្រាប់​មេរោគ ដើម្បី​រស់​រាន​មាន​ជីវិត​បាន​យូរ​ជាង​ផ្ទៃ​ស្ងួត។ ចំណែក​ផ្នែក​ខាង​ក្រៅ​នៃ​ម៉ាស​ក៏​ប៉ះពាល់​ជាមួយ​បាក់តេរី វីរុស ឬ​ធូលី​ក្នុង​បរិយាកាស​ខាង​ក្រៅ។ វេជ្ជបណ្ឌិត Huang បន្ត​ថា ការ​ទាញ​ម៉ាស់​ចុះ​មក​ក្រោម​ចង្កា​មាន​ន័យ​ថា ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស​អាច​ប៉ះ​នឹង​មុខ​យើង ពិសេស​នោះ​គឺ​បបូរ​មាត់ បណ្ដាល​ឲ្យ​រាល​ដាល​មេរោគ​ចូល​តាម​មាត់ និង​ផ្ទៃ​មុខ​បាន។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ បញ្ហា​នៃ​ការ​ពាក់​ម៉ាស ឬ​ស៊ក​ម៉ាស់​ចូល​ដៃ វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​យើង​ដោះ​ម៉ាស​ចេញ ហើយ​ស៊ក​វា​ចូល​ទៅ​កែង​ដៃ ឬ​ដៃ តែ​វា​មិន​ជា​ទង្វើ​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​ទៅ ដើម​ដៃ ឬ​កែង​ដៃ​យើង​អាច​នឹង​ប៉ះពាល់​ផ្ទៃ​វត្ថុ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន​ប៉ះ​ពាល់​ដោយ​មិន​បាន​ចាប់​អារម្មណ៍ ហើយ​យក​ម៉ាស់​ទៅ​ស៊ក​ចូល បន្ទាប់​មក​យក​ទៅ​ពាក់​នឹង​ផ្ទៃ​មុខ​វិញ ដូច​អញ្ជើញ​មេរោគ​ឲ្យ​ចូល​ក្នុង​រាងកាយ​ខ្លួន​អ៊ីចឹង។ យក​ល្អ យើង​គួរ​តែ​មាន​កាបូប ឬ​ប្រអប់​ស្អាត​មួយ​សម្រាប់​ទុក​ម៉ាស់​ចូល​ពេល​ចាំ​បាច់ ដើម្បី​ការ​ពារ​ម៉ាស់​ពី​បរិយាកាស​ខាង​ក្រៅ និង​អនុវត្ត​តិចនិក​ដូច​ជា៖ – លាង​ដៃ​មុន និង​ក្រោយ​​កាន់​ម៉ាស់ – មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​នឹង​ផ្ទៃ​ម៉ាស់ – ប្រាកដ​ថា​យើង​អាច​ដក​ដង្ហើម និង​និយាយ​បាន​ស្រួល​ពេល​ពាក់​ម៉ាស់ – មិន​ត្រូវ​ដោះ​ម៉ាស់​ចេញ​ទី​សាធារណៈ – […]


វីរុសកូរ៉ូណា

មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ-១៩ ខុសពីការពិតទាំងស្រុង

វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​នឹង​ឱសថ​ចាំបាច់​សម្រាប់​ជួយ​ការពារ​សុខភាព និង​ជីវិត​យើង​ពី​ជំងឺ​កូវីដ-១៩ វាយ​ប្រហារ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បាន។ ខណៈ​ពេល​វ៉ាក់សាំង​កូវីដ-១៩ ជា​រនាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​មិន​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ជុំ​វិញ​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​វា​ដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗ​ជុំ​វិញ​វ៉ាក់សាំង​កូវីដ-១៩មាន​ដូច​ជា៖ ១. វ៉ាក់សាំង​កូវីដ-១៩ គ្មាន​សុវត្ថិភាព​ព្រោះ​ផលិត​បាន​ក្នុង​រយៈ​ខ្លី ពាក្យចចាមអារ៉ាម​នេះ​គឺ​មិន​ពិត​ទេ។ ទោះ​វ៉ាក់សាំង​កូវីដ-១៩ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ការ​សាក​ល្បង​ព្យាបាល ដើម្បី​ពិនិត្យ​មើល​សុវត្ថិភាព និង​ប្រសិទ្ធភាព​មិន​ត្រូវ​បាន​ប្រញាប់ប្រញាល់​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Dennis Cunningham នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ការ​ត្រួត​ពិនិត្យ និង​ការ​ពារ​ការ​ឆ្លង​មេរោគ​នៅ​​ Henry Ford Health System។ ម៉្យាង​វិញ​ទៀត ជំងឺ​កូវីដ-១៩ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គ្រួសារ​វីរុស​កូរ៉ូណា​ដទៃ​ទៀត​ដែល​ធ្លាប់​កើត​លើ​មនុស្ស​យើង​រួច​ដូច​ជា MERS និង SARS ដូច្នេះ​ក្រុម​គ្រូពេទ្យ​មាន​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​អាច​ជា​គំរូ ដើម្បី​ពន្លឿន​ដំណើរ​ការ​ទប់​ទល់​វីរុស​កូរ៉ូណា​លើក​នេះ។ ២. ចាក់​វ៉ាក់សាំង​ហើយ អាច​ជួប​បញ្ហា​អត់​កូន មក​ដល់​ថ្ងៃ​នេះ គ្មាន​ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល ឬ​ទ្រឹស្ដី​ណា​មួយ​បញ្ជាក់​ថា ហេតុ​អ្វី ឬ​របៀប​ណា​ដែល​វ៉ាក់សាំង​កូវីដ-១៩ បង្ក​បញ្ហា​អត់​កូន​ដល់​អ្នក​ចាក់​ទេ។ ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ការ​សាក​ល្បង​ព្យាបាល​ជំងឺ​កូវីដ-១៩ អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ៣. វ៉ាក់សាំង​កូវីដ-១៩ អាច​ផ្លាស់​ប្ដូរ DNA វ៉ាក់សាំង​កូវីដ-១៩ មួយ​ចំនួន​ផលិត​ឡើង​ដោយ​រូបមន្ត mRNA ដើម្បី​ការ​ពារ​យើង។ លោក​វេជ្ជបណ្ឌិត Cunningham បាន​ឲ្យ​ដឹង​ថា mRNA ផ្ដល់​ឲ្យ​កោសិកា​របស់​យើង​នូវ​ប្លង់​មេ​សម្រាប់​រោង​ចក្រ​ដែល​នឹង​បង្កើត​ប្រូតេអ៊ីន […]


ជំងឺឆ្លង

ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

ជំងឺ​ស្រឡទែន កើត​ឡើង​ដោយ​ការ​ឆ្លង​វីរុស​នៅ​ក្រពេញ​ទឹក​មាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ត្រចៀក​។ ជំងឺ​ស្រឡទែន អាច​បង្ក​ឲ្យ​មានកាអារៈ​ហើម​នៅ​ត្រង់ក្រពេញ​ទឹក​មាត់​ម្ខាង​ ឬ​ទាំង​​ពីរ​។ ជំងឺ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ចំពោះ​​​​កម្រិត​ស្រាល​ច្រើន​​កើត​លើ​កុមារ​ និង​សម្រាប់​មុស្ស​ធំ​វិញ​​អាច​នឹ​ង​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ។ ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ខ្លះ​ដែរ ដូច​ជា​ធ្វើ​ឲ្យ​​ពិបាក​ស្ដាប់​ ដែល​ជា​នេះករណី​ធ្ងន់​ធ្ងរ​មួយ តែ​កម្រ​នឹង​កើត​មាន​ដែរ​។ យ៉ាងណា ជំងឺ​ស្រឡទែន នៅ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យាបាលជាក់​លាក់​ណាមួយ​នៅ​ឡើង​។​ មូល​ហេតុ​បង្ក ជំងឺ​ស្រឡទែន​បណ្ដាល​មក​ពី​វីរុស​ ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់​ដែល​មាន​មេរោគ។ ប្រសិន​បើ​យើង​​មិន​មាន​ភាព​ស៊ាំ​ខ្លាំង​ យើង​អាច​ឆ្លង​ជំងឺ​នេះ​​ដោយ​តាម​រយះ​ការ​ដក​ដង្ហើម​​ប៉ះ​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ដែល​ទើប​តែ​កណ្ដាស់ ​ឬ​ក្អក។ យើង​​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ពី​​ប្រើ​ប្រាស់​​ប្រដាប់​ប្រើ​ប្រាស់​ ឬ​កែវ​ទឹក​រួម​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ផង​ដែរ​។ រោគ​សញ្ញា មនុស្ស​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​នេះ​អាច​នឹ​ង​មិន​មាន​ចេញ​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​​ស្រាល។ នៅ​ពេល​ដែល​រោគសញ្ញា​វិវដ្ដ​ជា​ធម្មតា​វា​លេច​ចេញ​ប្រហែល​ពីរ​ទៅ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​មេរោគ។ ​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រឡទែន​នោះ​គឺ​ក្រពេញ​ទឹក​មាត់​ឡើង​ហើម​ដែល​វា​បណ្ដាល​ឱ្យ​ថ្ពាល់​ឡើង​ប៉ោង​។ សញ្ញា​និង​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន៖ មាន​ការ​ឈឺ​ចាប់​ក្នុង​ក្រពេញ​ទឹក​មាត់​ដែល​ហើម​នៅ​ផ្នែក​ម្ខាង​ឬ​ទាំង​ពីរ​ ឈឺ​ចាប់​នៅ​ពេល​ទំពា​ឬ​លេបអាហារ​ គ្រុន ឈឺ​ក្បាល ឈឺ​សាច់​ដុំ ចុះ​ខ្សោយ​ និង​អស់​កម្លាំង បាត់​បង់​ចំណង់​អាហារ បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ និង​សង្ស័យ​ថា​ជាំងឺ​ស្រឡទែន គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​ ផល​វិបាក​ ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​រីក​ពង​ស្វាសទាំង​សងខាង​ និង​ឈឺ​ចាប់​សម្រាប់​មនុស្ស​ពេញ​វ័យ។ មួយ​វិញ​ទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ដែរ​ ដោយសារតែវីរុស​នេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​បាន​។​ ក្នុង​ករណី​កម្រ​ខ្លះ​វីរុស​បង្ក​ជំងឺ​ស្រឡទែន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការស្ដាប់ បញ្ហាបេះដូង និង​រលូត​កូន​ផង​ដែរ​។​


វីរុសកូរ៉ូណា

វីរុសបំប្លែងថ្មី Delta រាលដាលដល់ ២៣ រាជធានី-ខេត្ត មាន២ខេត្តនេះប៉ុណ្ណោះមិនទាន់រកឃើញ

វីរុស​កូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ Delta ពេល​នេះ​បាន​ប៉ះពាល់​ដល់ ២៣​រាជធានី-ខេត្ត​ហើយ លើក​លែង​តែ ២ប៉ុណ្ណោះ គឺ​ខេត្ត​កែប និង​ក្រចេះ នៅមិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​បច្ចុប្បន្នភាពនៃ​ការ​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta។ យោង​តាម​លទ្ធផល​នៃ​ការវិភាគ​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ តាំង​ពីថ្ងៃទី៣១ ខែមីនា  រហូតដល់ថ្ងៃទី២៤ សីហា ២០២១ នេះ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta សរុប​ចំនួន ១ ៣២៥នាក់ ក្នុង​នោះ​មាន​ស្ត្រី ៦៥៤នាក់។​ ក្នុង​នោះ​ចំណោម​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ទាំងអស់​នោះ មាន​លើ​អ្នក​ដំណើរ​មក​ពី​បរទេស​តាម​ជើង​ហោះហើរ ពលករ​ខ្មែរ​ត្រលប់​មក​ពីប្រទេស​ថៃ ពី​ប្រទេស​វៀតណាម ប្រជាជន​ក្នុង​សហគមន៍ ក្រុម​ហ៊ុនឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។


វីរុសកូរ៉ូណា

ក្រោយចាក់វ៉ាក់សាំងដូសទី៣ បើចេញសញ្ញាប៉ុន្មាននេះ អាចកើតបញ្ហាកកឈាម

គ្នា​យើង​ច្បាស់​ជា​ដឹង​ច្បាស់​ហើយ​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច ភាគ​ច្រើន​រាងកាយ​យើង​នឹង​បញ្ចេញ​ជា​សញ្ញា​មួយ​ចំនួន​ដូច​ជា​ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ ឬ​ងងុយ​គេង។ល។ បញ្ជាក់​ថា រាងកាយ​កំពុង​ឆ្លើយ​តប​នឹង​វ៉ាក់សាំង ដើម្បី​បង្កើត​អង់​ទី​ករ​ការពារ​ពី​ការឆ្លងជំងឺ។ ចំពោះ​វ៉ាក់សាំងដូស​ទី៣វិញ គឺ​វ៉ាក់សាំង​ AstraZeneca ត្រូវ​បាន​រាយការណ៍​ថា អាច​បង្ក​ជា​បញ្ហា​កក​ឈាម​ក្រោយ​ចាក់​រួច នេះ​បើ​តាម​របាយការណ៍​របស់​សេវា​សុខភាព​ជាតិ​អង់គ្លេស (NHS)។ សញ្ញា​នៃ​ការ​កក​ឈាម​ក្រោយ​ចាក់ ​វ៉ាក់សាំងដូស​ទី៣ ដកដង្ហើមខ្លី ឈឺ​ទ្រូង ហើមជើង ឈឺពោះមិនបាត់ រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ។ ខាង​លើ​នេះ ជា​រោគ​សញ្ញា​អាច​កើត​ឡើង​ចំពោះ​យើង​ក្រោយ​ចាក់​វ៉ាក់សាំង​​ដូស​ទី៣ ឬ​វ៉ាក់សាំង AstraZeneca គ្នា​យើង​គួរ​តែ​តាម​ដាន​សុខភាព​ឲ្យ​បាន​ខ្ពស់ បន្ទាប់​ពី​ទទួល​បាន​ដូស​ជំរុញ​នេះ។ ប្រសិន​បើ យើង​សង្កេត​ឃើញ​ថា រាងកាយ​មាន​ប្រតិកម្ម​ខុស​ធម្មតា ឬ​មាន​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។ យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Theodore Warkentin សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៅ​សាកល​វិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេស​កាណាដា បាន​បកស្រាយ​ថា វ៉ាក់សាំង AstraZeneca ការពារជំងឺកូវីដ-១៩ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ផលិត​អង់ទីករ​លឿន​ពេក ដែល​ផ្ដោត​គោល​ដៅ​លើ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​មនុស្ស ហៅ​ថា កត្តា​កោសិកា​ឈាម (PF4) ដែល​ជំរុញ​ឲ្យ​កោសិកា​ឈាម​ធ្វើ​សកម្មភាព និង​បណ្ដាល​ឲ្យ​មាន​ការ​កក​ឈាម​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ក្រុមហ៊ុន AstraZeneca បាន​កត់​សម្គាល់​ថា ផល​ប៉ះពាល់​នៃ​បញ្ហា​កក​ឈាម​របស់​វ៉ាក់សាំង […]


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងដូសទី៣ហើយ បើមានអាការៈមួយនេះ ប្រញាប់ទៅជួបពេទ្យបន្ទាន់

ការ​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តែ​ងមាន​ផល​រំខាន​មួយ​ចំនួន ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់​កម្លាំង ក្អួត ចង្អោរ ជាដើម ដែល​ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ ១ទៅ៣ថ្ងៃ​ យ៉ាងយូរ។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​វ៉ាក់សាំង​កូវីដ-១៩ ពិសេស​ចាក់​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​នេះ​ ​មាន​អាការៈ​ថប់​ដង្ហើម ឬ​ដក​ដង្ហើម​ខ្លី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ កុំ​សំងំ​នៅ​ផ្ទះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។ “វា​អាច​មាន​ករណី​ខ្លះ​ដោយសារ​យើង​មាន​បញ្ហា​នៅ​ក្នុង​ខ្លួន​ស្រាប់ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង យើង​អត់​អី​ទេ គ្រូពេទ្យ​សួរ​នាំ​ហើយ គាត់​ថា​មិន​អី​ទេ អ៊ីចឹង​យើង​អាច​ចាក់​បាន ប៉ុន្តែ​នៅ​ពេល​ខ្លះ ពេល​ចាក់​វ៉ាក់សាំង​ទៅ សរីរាង្គ​យើង​បង្គាប់​បញ្ជា​ទៅ បង្គាប់​មិន​ត្រូវ​គ្នា វា​អាច​ទៅ​ធ្វើអី​មួយ ក៏​យើង​អត់​ដឹង​ដែរ"។ លោក​ជំទាវ​រៀបរាប់។ ទោះ​យ៉ាង​ណា​លោក​ជំទាវ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលរូបនេះ​ថា ករណី​ដែល​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ហើយ​មាន​អាការៈ​ថប់ ឬ​ពិបាក​ដង្ហើម មាន​តិចតួច​បំផុត ដោយ​ក្នុង​១លាននាក់ មាន​ប្រែហែល​ជា២-៣នាក់​ប៉ុណ្ណោះ នេះ​ជា​ករណី​កម្រ តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ។ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ករណី​ពលរដ្ឋ​ចាក់​វ៉ាក់សាំងកូវីដ-​១៩ ហើយ​មាន​អាការៈ​ថប់​ដង្ហើមនោះ​ដែរ នេះ​បើ​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន។


វីរុសកូរ៉ូណា

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។ អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) ជា​រោគ​សញ្ញា​ទូទៅ​នៃ​ផល​រំខាន​របស់​វ៉ាក់សាំង​ដូស​ទី៣ ដែល​គ្នា​យើង​ភាគ​ច្រើន​ចាក់​ហើយ មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ជាង​វ៉ាក់សាំង​ដូស​ទី១ និង​ទី២។ វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់ ១. ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់ ២. ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការៈ​មិន​ស្រួល វិធី​កាត់​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ២. ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​ ពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ នៅទីនេះ ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះកម្តៅដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ បើ​យើង​សង្កេត​ឃើញ​ថា​មាន​សញ្ញា​ព្រមាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ។​


វីរុសកូរ៉ូណា

ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

មាន​ការ​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ច្រើន​ពី​ផល​រំខាន​ខ្លាំង នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ​ដូស​ជំរុញ ដែល​មាន​ការ​ខុស​ប្លែក​ពី​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬទី២។ ស្រាយ​​ចម្ងល់​​ខាង​លើ​នេះ លោក​ជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ពន្យល់​ថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ គឺ​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ​ប្រទេស​អង់គ្លេស និង​ជប៉ុន ដោយ​វ៉ាក់សាំង​ទាំង​នេះ​ប្រើប្រាស់​វីរុស​ដើម្បី​ផលិត​ចេញ​ជា​វ៉ាក់សាំង។ លោក​ជំទាវ​បាន​បន្ត​ថា ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយតប ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់​កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយៗដែរ។ បើ​មាន​ផល​រំខាន​ទាំង​អស់​នោះ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រួច លោក​ជំទា​វថា កុំ​មាន​ការ​ព្រួយ​បារម្ភ​អី ដោយសារ​តែ​វ៉ាក់សាំង​ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ​ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ​នឹង​បាត់​ទៅ​វិញ ក្នុងរយៈពេល​ពេល​យ៉ាងយូរ ៣ថ្ងៃ​ប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។ "មានន័យថា ២៤ម៉ោងដំបូង ជាពេលវេលាដែលកំពុងតែយូកយ៉ាក់ ក្រឡុកក្រឡាក់គ្នា ធ្វើការជាមួយគ្នា បែកញើសផងអីផង ធ្វើឲ្យប្រតិកម្ម ប៉ុន្តែបន្ទាន់ពី១ថ្ងៃហ្នឹងទៅស្ថានភាពមានការថយចុះហើយ ចាប់ពីថ្ងៃទី២ទៅស្រួលឡើងវិញ យ៉ាងច្រើននៅអស់កម្លាំងអីតិចតួចប៉ុណ្ណឹងឯង"។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​ជំទា​វអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចាក់វ៉ាក់​សាំង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ កុំសំងំនៅផ្ទះ ប្រសិន​បើ​មាន​អាការៈ​ថប់ដង្ហើម ឬ​ដក​ដង្ហើម​ខ្លីៗ។ លោកជំទាវ […]


ជំងឺគ្រុនឈាម

តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩

រដូវ​វស្សា​ចូល​មក​ដល់ មាន​ន័យ​ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុនចាញ់ និង​គ្រុន​ឈាម​ក៏​កំពុង​កើន​ឡើង​ដែរ។ ស្រប​ពេល​ការ​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រុនចាញ់​ជា​បញ្ហា​ទូទៅ ប៉ុន្តែ​ស្ថិត​ក្នុង​សម័យ​កូវីដ-១៩ យើង​អាច​ពិបាក​បែងចែក​រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរ​ឲ្យ​ដាច់​ពី​គ្នា​ព្រោះ​អាការៈ​ខ្លះ​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​ដូច​ជា ក្ដៅ​ខ្លួន​ជាដើម។ ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​វស្សា យើង​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ករណី​ជំងឺ​គ្រុនចាញ់ ជំងឺ​លីពតូស្ពីរ៉ូហ្សី (leptospirosis) ជំងឺ​ខាន់លឿង និង​ជំងឺ​គ្រុន​ឈាម។ ជំងឺ​ទាំង​នេះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​ដូចជា គ្រុន​ក្តៅ រាករូស ក្អក ឈឺក្បាល និង​ឈឺ​សន្លាក់។ល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Sharat Kolke គ្រូពេទ្យ​ជាន់​ខ្ពស់​នៃ​មន្ទីរពេទ្យ Kohinoor ប្រទេស​ឥណ្ឌា។ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​ជំងឺ​ឆ្លង​ក្នុង​រដូវ​វស្សា​ទាំង​នេះ រោគ​សញ្ញា​នៃ​ជំងឺ​នីមួយ​ៗ​ត្រូវ​មាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជំងឺ​គ្រុនឈាម​មាន​រោគ​សញ្ញា​ទូទៅ​ គឺ គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ ចង្អោរ ក្អួត ឈឺ​រាងកាយ​ធ្ងន់ធ្ងរ ចំនួន​ផ្លាកែត​ទាប និង​ឡើង​កន្ទួល។ ល។ ក្នុង​ករណី ជំងឺ​គ្រុន​ឈីក​អាច​មាន​ការ​ឈឺ​សន្លាក់​ធ្ងន់ធ្ងរ ឈឺ​ចង្កេះ ឈឺ​ខាង​ក្រោយ​ភ្នែក និង​គ្រុន​ញាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រោគ​សញ្ញា​បន្ថែម​ដូច​ជា ក្អក បាត់បង់​ក្លិន ឬ​រសជាតិ ឈឺ​បំពង់ក អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​កូវីដ-១៩ បាន​ច្បាស់។ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិន​បើ​អាការៈ​គ្រុន​ក្ដៅ​មិន​ធូរ​ស្រាល​ក្នុង​រយៈ​ពេល ២-៣ ថ្ងៃ។ ប្រសិន​បើ​​យើង​ក្ដៅ​ខ្លួន​ផង បូក​រួម​ជា​មួយ​នឹង​ការ​ញាក់ កន្ទួល ឈឺក្បាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ