ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

គុណសម្បត្តិ និងគុណវិបត្តិនៃ ម៉ាស៊ីនតេស្ដកូវីដ-១៩ តាមរយៈខ្យល់ដង្ហើម

តេស្ដ​កូវីដ-១៩ ដែល​ក្រុម​គ្រូពេទ្យ​អនុវត្ត​រាល់​ថ្ងៃ ត្រូវ​យក​តម្បាររុក​ជ្រៅ​ចូល​ទៅ​ក្នុង​ច្រមុះ​យើង ដើម្បី​យក​សំណាក​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ។ ប៉ុន្តែកាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា ប្រទេស​សិង្ហបុរី និង​ឥណ្ឌូនេស៊ី បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩ តាម​ខ្យល់​ដង្ហើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី The New York Times។ ជុំ​វិញ​របៀប​នៃ​ការ​ធ្វើ​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩ ​តាម​ខ្យល់​ដង្ហើម​របស់​ប្រទេស​ទាំង​ពីរ (សិង្ហបុរី និង​ឥណ្ឌូនេស៊ី) សុទ្ធ​តែ​អាច​រក​ភាព​ត្រឹម​ត្រូវ​ដល់​ទៅ ​៩០%  នៃ​ករណី​វិជ្ជមាន​កូវីដ ១៩។ គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ ម៉ាស៊ីន​តេស្ដ​កូវីដ-១៩ វេជ្ជបណ្ឌិត​ខាង​លើ​ឲ្យ​ដឹង​ថា តាម​របាយ​ការណ៍​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា តេស្ដ PCR នឹង​រក​ឃើញ​វីរុស​នៅ​ថ្ងៃ​ទី៤ ឬ៥ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ ឬ​វីរុស​កូវីដ-១៩។ ចំណែក​ការ​សាកល្បង​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម ត្រូវ​បាន​រក​ឃើញ​ថា ឧបករណ៍​នេះ​អាច​រក​ឃើញ​វិជ្ជមាន និង​ករណី​អសមត្ថភាព​២​ថ្ងៃ​បន្ទាប់​ពី​ការ​ប៉ះពាល់។ អត្ថប្រយោជន៍​មួយ​ទៀត​របស់​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម គឺ​ថា វិធីសាស្ត្រ​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​យ៉ាង​ល្អិត​ល្អន់​នូវ​គំរូ​មេរោគ និង​នីតិវិធី​ស្មុគស្មាញ ចំណាយ​ពេល​ច្រើន​ដូច​តេស្ដ PCR នោះ​ទេ។ នេះ​មាន​ន័យ​ថា យើង​អាច​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​បាន ឬ​តាម​ទី​សាធារណៈ​ទូទៅ តម្លៃ​ទាប និង​ល្បឿន​លឿន (ដូច​តេស្ដ​រហ័ស) […]


វីរុសកូរ៉ូណា

កុមារ និងយុវវ័យកម្ពុជា អាយុ ១២-១៧ឆ្នាំ នឹងទទួលការចាក់វ៉ាក់សាំងកូវីដឆាប់ៗនេះ

ថ្លែង​ក្នុង​សារ​ពិសេស​មួយ​នៅព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កុមារ និង​យុវវ័យ​ ពី​អាយុ១២ ដល់១៧ឆ្នាំ នឹង​ទទួលបាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឆាប់ៗនេះ។ ចំពោះ​ភូមិសាស្ត្រ​ដែល​មាន​អាទិភាព​ត្រូវ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដល់​កុមារ និង​យុវវ័យ​អាយុ ១២-១៧ឆ្នាំ មុន​គេ​នោះ គឺ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល ប​ន្ទាប់​ទៀត​គឺ​ខេត្តព្រះសីហនុ។ "ខ្ញុំសូមអំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល ត្រូវត្រៀម​នាំ​កូនៗ ដែល​មាន​អាយុ​ចាប់​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នា​ពេល​ខាង​មុខ​នេះ"។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តួលេខ​កុមារ និងយុវវ័យនៅកម្ពុជា មាន​ប្រមាណ ២លាននាក់ ដែល​ត្រូវ​ការវ៉ាក់សាំងកូវីដ-១៩ ប្រមាណជា ៤លានដូស្ត។


វីរុសកូរ៉ូណា

ដូសទី១ ចាក់ Sinovac ដូសទី២ អាចចាក់ AstraZeneca បានទេ?

វ៉ាក់សាំង​កូវីដ-១៩ ដែល​មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​ច្រើន​ប្រភេទ ដូចជា Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca Sinopharm ​និង Sinovac។ ខណៈ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​មាន​ការ​អនុញ្ញាត ឬ​សាកល្បង​ឲ្យ​ចាក់​វ៉ាក់សាំង​លាយ​បញ្ចូល​គ្នា ចុះ​សម្រាប់​លក្ខខណ្ឌ​នៅ​ស្រុកខ្មែរ​យើង​វិញ បើ​ដូសទី១ ​ចាក់ Sonivac ដូសទី២ យើងអាច​ចាក់ AstraZeneca បានទេ? បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ថាមុន​នឹង​ការសម្រេចចិត្ត យើង​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភស្តុតាង បែប​វិទ្យាសាស្ត្រ ដែល​ការ​សិក្សា និង​ភស្តុតាង​ទាំងអស់​នោះ​ទាមទារ​ពេល​វេលាយូរ។ លោក​ជំទាវ​ថា កន្លង​មក​នេះ ការ​សិក្សា​លើ​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មាន​ចំនួន​តិចតួច​ណាស់ បែប​នេះ​មិន​ទាន់​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ។ ខណៈមកដល់​បច្ចុប្បន្ន​នេះ លោកជំទាវថា អង្គការ​សុខភាព​ពិភព​លោក មិន​ទាន់​ផ្តល់​នូវ​អនុសាសន៍​ឲ្យ​មាន​ការ​ចាក់​លាយ​គ្នា​រវាង​វ៉ាក់សាំង​ប្រភេទ​ខុស​គ្នា​នៅ​ឡើយ ហើយ​ថ្មីៗ​នេះ​ដែរ អង្គការ​សុខភាព​លោក​បាន​ប្រកាស មិន​ឲ្យ​ចាក់​វ៉ាក់សាំង​លាយ​ច្របល់​គ្នា​នេះ​ដែរ។ “បច្ចុប្បន្ន​នេះ​មាន​ប្រទេស​នេះ​ប្រកាស​អ៊ីចេះ ប្រទេស​នោះ​ប្រកាស​អ៊ីចុះ នេះ​ការ​សម្រេច​របស់​ប្រទេស​គេ​ទេ ហើយ​ក៏​ប្រហែល​ជា​គេ​ស្ថិត​ក្នុង​ការ​សាកល្បង​មួយ​ដែរ ព្រោះ​ដោយសារ​អត់​មាន​អី​មក​បង្ហាញ​ឲ្យ​ច្បាស់។ នៅ​ក្នុង​ការ​សាកល្បង មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ”។ លោក​ជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ជ្រួល​ច្របល់ ទោះ​បីជាមាន​ការ​ចាក់​វ៉ាក់សាំង​លាយ​ផ្សេង​គ្នា​នៅ​ប្រទេស​មួយ​ចំនួន​ក្តី ដោយ​សារតែ​នៅ​ប្រទេស​ជឿនលឿន គេ​មាន​អ្នក​វិទ្យាសាស្ត្រ​តាម​ដាន បើ​ការ​ចាក់​នោះ​វិវត្ត […]


វីរុសកូរ៉ូណា

កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងថ្មី ទាំង៣ប្រភេទ

រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ អាច​នៅ​មិន​ទាន់​បែងចែក​ឲ្យ​ដាច់​ស្រួល​បួល​ពី​ជំងឺ​កូវីដ ១៩​ ធម្មតា​បាន​នៅ​ឡើយ។ ប៉ុន្តែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ពពួក​វីរុស​បំប្លែង​កូវីដ-១៩ លេច​ឡើង​ពេល​ឆ្លង គ្នា​យើង​អាច​កំណត់​ចំណាំ​បាន​ដោយ​ខ្លួន​ឯង។ រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ ចំនួន ៣​ធំ​ៗ ១. វីរុស​បំប្លែង​ថ្មី Delta វីរុស​បំប្លែងថ្មី​ Delta ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០នេះ ហើយ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ។ វា​មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩ ធម្មតា បើ​តាម​ការ​សិក្សា​កន្លង​មក​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖ អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ-១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ-១៩​ធម្មតា​ផ្សេង​ទៀត។ ២. វីរុស​បំប្លែង​ថ្មី Alpha វីរុស​បំប្លែង​ថ្មី Alpha​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ហើយ​វា​ក៏​ជា​ប្រភេទ​វីរុស​បំប្លែង​កូវីដ-១៩ ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​រាលដាល​ខ្លាំង។ ចំពោះ​រោគ​សញ្ញា​របស់​វីរុស​បំប្លែង​ប្រភេទ​នេះ​ដែល​យើង​គួរ​កត់​ចំណាំ​មាន៖ គ្រុនក្តៅ (៣៧.៥អង្សាសេ​ឡើង) ឈឺ​ក ដក​ដង្ហើម​ខ្លី ឈឺ​ចុក​ចាប់​លើ​រាងកាយ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ