ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងថ្មី ទាំង៣ប្រភេទ

រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ អាច​នៅ​មិន​ទាន់​បែងចែក​ឲ្យ​ដាច់​ស្រួល​បួល​ពី​ជំងឺ​កូវីដ ១៩​ ធម្មតា​បាន​នៅ​ឡើយ។ ប៉ុន្តែ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ពពួក​វីរុស​បំប្លែង​កូវីដ-១៩ លេច​ឡើង​ពេល​ឆ្លង គ្នា​យើង​អាច​កំណត់​ចំណាំ​បាន​ដោយ​ខ្លួន​ឯង។ រោគ​សញ្ញា​វីរុស​បំប្លែង​កូវីដ-១៩ ចំនួន ៣​ធំ​ៗ ១. វីរុស​បំប្លែង​ថ្មី Delta វីរុស​បំប្លែងថ្មី​ Delta ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០នេះ ហើយ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ។ វា​មាន​សភាព​ឆ្លង​លឿន និង​មាន​ភាព​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩ ធម្មតា បើ​តាម​ការ​សិក្សា​កន្លង​មក​សង្កេត​ឃើញ​ថា រោគ​សញ្ញា​វីរុស​បំប្លែង Delta មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ចាក់​វ៉ាក់សាំង​រួច និង​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ឆ្លង​វីរុស​បំប្លែង​នេះ​ដូច​ជា៖ អ្នក​ចាក់​វ៉ាក់សាំង​រួច៖ ឈឺ​ក្បាល ហៀរ​សម្បោរ កណ្ដាស់ និង​ឈឺ ឬ​រមាស់​ក និង​មិន​សូវ​មាន​រោគ​សញ្ញា​កូវីដ-១៩ ​ធម្មតា​កើត​ឡើង​ទេ​រួម​មាន ហិត​មិន​ដឹង​ក្លិន ញ៉ាំ​មិន​ដឹង​រសជាតិ ក្ដៅ​ខ្លួន និង​ដង្ហក់។ អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង៖ ឈឺ​ក្បាល ហៀរ​សម្បោរ ក្ដៅ​ខ្លួន ក្អក​ញឹក​ញាប់ និង​រោគ​សញ្ញា​ដូច​កូវីដ-១៩​ធម្មតា​ផ្សេង​ទៀត។ ២. វីរុស​បំប្លែង​ថ្មី Alpha វីរុស​បំប្លែង​ថ្មី Alpha​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស ហើយ​វា​ក៏​ជា​ប្រភេទ​វីរុស​បំប្លែង​កូវីដ-១៩ ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​រាលដាល​ខ្លាំង។ ចំពោះ​រោគ​សញ្ញា​របស់​វីរុស​បំប្លែង​ប្រភេទ​នេះ​ដែល​យើង​គួរ​កត់​ចំណាំ​មាន៖ គ្រុនក្តៅ (៣៧.៥អង្សាសេ​ឡើង) ឈឺ​ក ដក​ដង្ហើម​ខ្លី ឈឺ​ចុក​ចាប់​លើ​រាងកាយ […]


វីរុសកូរ៉ូណា

ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

ថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង AstraZeneca ​ប្រមាណ ១លានដូស​ដល់​កម្ពុជា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ជំនួយ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង ដោយ​ផ្អែក​លើ​ស្ថានភាព កូវីដ-១៩ នៅ​កម្ពុជានា​ពេល​បច្ចុប្បន្ន។ ឯក​អគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក៏ដូចជា​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា។ ប្រឈមមុខ​នឹង​ការ​រីករាលដាល​នៃ​មេរោគ​បំប្លែង​ថ្មីដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការ​ចាក់វ៉ាក់សាំង និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ជាកត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា។ វ៉ាក់សាំង​ AstraZeneca ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញាបណ្ណផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ នៅ​ពេល​ដែល​ការ​រៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility បាន​បញ្ចប់។


វីរុសកូរ៉ូណា

ខណ្ឌមួយនេះមានអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះច្រើនជាងគេ

នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល ព្យាបាល​នៅ​តាម​ផ្ទះ​ប្រមាណ ១ ៣០០នាក់ ក្នុង​នោះ​អ្នក​រស់​នៅ​ខណ្ឌ​សែន​សុខ​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ជាង ២០០​នាក់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ការ​ផ្សព្វផ្សាយ​នីតិវិធី និង​យន្តការ​ដាក់​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល និង​គ្មាន​រោគ​សញ្ញា ការ​ពី​ព្រឹកមិញ​នេះ​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង ១ ៣០០នាក់​នោះ មាន​អ្នក​ជា​សះ​ស្បើយ​ ជាង ២០០នាក់​ហើយ គិតចាប់​ពី​ថ្ងៃ​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យាបាល​នៅ​តាមផ្ទះ កាលពីចុងខែមេសា រហូតដល់ថ្ងៃទី១២ កក្កដា ២០២១នេះ។ តួលេខ​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ព្យាបាល​នៅ​តាម​ផ្ទះ​ក្នុង​ខណ្ឌ​នីមួយៗ - ខណ្ឌ​សែនសុខ ២២៦នាក់ - ខណ្ឌ​មានជ័យ ១៣២នាក់ - ខណ្ឌ​ពោធិ៍សែន ១១៨នាក់ - ខណ្ឌ​បឹងកេងកង ៩៨នាក - ខណ្ឌ​ដង្កោ ​៨៩នាក់ - ខណ្ឌឫស្សីកែវ ៦៥នាក់ - ខណ្ឌច្បារអំពៅ ៥៨នាក់ - ខណ្ឌដូនពេញ ៥៤នាក់ - ខណ្ឌចំការមន ៥៣នាក់ - ខណ្ឌទួលគោក ៣៩នាក់ - ខណ្ឌកំបូល ៣៤នាក់ - ខណ្ឌជ្រោយចង្វារ ៣០នាក់ - […]


វីរុសកូរ៉ូណា

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

តេស្ត​រហ័ស​កូវីដ ១៩ ៤ ប្រភេទ​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​គ្នា​យើង​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល យើង​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង ក្នុង​ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កើត​កូវីដ ១៩ ប៉ុន្តែ​មិន​អាច​រក​កន្លែង​ធ្វើ​សំណាក​បាន។ ប៉ុន្តែ តេស្ដ​រហ័ស​កូវីដ ១៩ ក៏​មាន​ក្បួន​ធ្វើ​ត្រឹម​ត្រូវ មិន​មែន​ចេះ​តែ​ត្បារ​យក​សំណាក​ហើយ​នោះ​ទេ។ ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​របៀប​ធ្វើ​តេស្ដ​រហ័ស​កូវីដ ១៩​នៅ​តាម​ផ្ទះ តាម​ស្ដង់ដារ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ និង​ចៀសវាង​ប៉ះពាល់​សំណាក បណ្ដាល​ឲ្យ​ឆ្លង​មេរោគ។ ខាង​ក្រោម​នេះ ជា​ការ​ធ្វើ​តេស្ដកូវីដ ១៩ ដោយ​ខ្លួន​ឯង ទៅ​តាម​ជំហាន​នីមួយៗ​ដូចជា៖ មុន​ពេល​ពិនិត្យ​តេស្ដ​រហ័ស​កូវីដ-១៩ ជំហាន​ទី១ ៖ ជា​ដំបូង យើង​ត្រូវ​រក​ទីតាំង​ដែល​មាន​ភាព​សម​ស្រប ហើយ​យើង​អាច​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​បាន ដោយ​មិន​ចាំ​បាច់​ពាក់​ឯកសណ្ឋាន PPE ដូច​គ្រូ​ពេទ្យ​ក៏​បាន តែ​ត្រូវ​មាន​សម្ភារៈ​សំខាន់ ៣ ​យ៉ាង​គឺ ម៉ាស់ របាំង​មុខ និង​ស្រោម​ដៃ។ ជំហាន​ទី២៖ ពិនិត្យ​មើល​ប្រភេទ​តេស្ដ កាល​បរិច្ឆេទ និង​សេចក្ដី​ណែនាំ ជំហាន​ទី​៣៖ ពិនិត្យ​មើល​ទៅ​លើ​ឧបករណ៍​ឲ្យ​គ្រប់​មុខ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ដោយ​ឧបករណ៍​មាន សូលុយស្យុង​ប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះ​តេស្ដ​រហ័សកូវីដ-១៩ និង​ហ្វឺត។ ពេល​ដំណើរ​ការ​តេស្ដ​រហ័ស​កូវីដ-១៩ ជំហាន​ទី១៖ ហែក​កញ្ចប់​តេស្ដរហ័ស​កូវីដ-១៩ រួច​សរសេរ​ឈ្មោះ និង​កាលបរិច្ឆេទ​លើ​បន្ទះ​តេស្ដ​រហ័ស​ឲ្យ​បាន​ត្រឹម​ត្រូវ ជំហាន​ទី២៖ ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​ឲ្យ​ដល់​ជញ្ជាំង​ច្រមុះ​ខាង​ក្នុង ដោយ​បង្វិល​៣-៤​ជុំ រួច​ដក​តម្បារ​ចេញ​មក​វិញ ជំហាន​ទី៣៖ ដាក់​តម្បារសម្លី​ទៅ​ក្នុង​បំពង់​ទីប​សូលុយស្យុង […]


វីរុសកូរ៉ូណា

តំណាង WHO បង្ហាញកង្វល់ អំពីការឆ្លងរាលដាលកូវីដនៅកម្ពុជាពុំធូរស្រាល

តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំកម្ពុជា លោក​ជំទាវ​វេជ្ជបណ្ឌិត Li Ailan បាន​លើក​ឡើង​ពី​កង្វល់ អំពី​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​វីរុសកូវីដ-១៩ នៅ​កម្ពុជា ដែលហាក់​ពុំ​​ធូរស្រាល​នៅ​ឡើយ។ លោកជំទាវ​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម Twitter ថា ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី និង​ស្លាប់​ថ្មី នៅ​សប្តាហ៍​នេះ​នៅ​តែ​បន្ត​កើន​ឡើង បើ​ទោះ​ជា​កម្ពុជា​បាន និង​កំពុង​ប្រយុទ្ធ​នឹង​វីរុសកូវីដ-១៩ យ៉ាង​ស្វិតស្វាញ​យ៉ាង​ណា​ក៏​ដោយ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា វិធានការ​ការពារ​ដែល​មាន​ស្រាប់​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធានការ​ការពារ​ថ្មីៗ​ជា​បន្ថែម​ទៀត។ ចំណែក​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​វិញ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ខ្លាំង ដែល​កម្ពុជា​អាច​នឹង​ឈាន​ហួស​បន្ទាត់​ក្រហម ក្នុង​ករណី​ដែល​បុគ្គល​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធានការ​ការពារ​ឱ្យ​បាន​ហ្មត់ចត់​ទេ​នោះ។ គួរ​បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល​១សប្តាហ៍​កន្លង​ទៅ​នេះ ករណី​ឆ្លង​ក្នុង​រង្វង់​ ជាង៨០០-៩០០នាក់/ថ្ងៃ ឯ​ករណី​ស្លាប់​វិញ​មាន ជាង២០-៣០នាក់/ថ្ងៃ ដែល​តួលេខ​នេះ​ហាក់​ខ្ពស់​ខ្លាំង។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ