ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

អ្នក​មិន​ទាន់​ចាក់វ៉ាក់សាំងកូវីដ១៩ ប្រឈម​ខ្ពស់នឹង​វ៉ារ្យ៉ង់ Delta

បន្ទាប់​ពី​បាន​ប្រមូល​​ទិន្នន័យ​អស់​រយៈពេល​ជា​ច្រើន​ខែ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ឯកភាព​គ្នា​ថា​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​Delta ជា​ប្រភេទ​វ៉ារ៉្យង់​​ឆ្លង​លឿន​បំផុត​មួយ​ក្នុង​ត្រកូល​វីរុស​កូរ៉ូណា​។ វីរុស​បំប្លែង​ថ្មី​នេះ​អាច​រាល​ដាល​​លឿន​ជាង​វីរុស​កូវីដ១៩ ដែល​រក​ឃើញ​ដំបូង​រហូត​ដល់​២២៥​ភាគ​រយ​។ ការសិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ពន្យល់​លម្អិត​ពី​មូល​ហេតុ​ដែល​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​នេះ​ឆ្លង​លឿន​។ វីរុស​បំប្លែង​ថ្មី ​Delta មិន​ត្រឹម​តែ​ចម្លង​លឿន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​វិវត្ត​លូតលាស់​លឿន​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​របស់​អ្នក​ជំងឺ​លឿន និង​ក្នុង​កម្រិត​ខ្ពស់​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​របស់​ខេត្ត​Guangdong ប្រទេស​ចិន​។ ការ​សិក្សា​បញ្ជាក់​ទៀត​ថា ពេល​មនុស្ស​ណា​ម្នាក់​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta វ៉ារ្យ៉ង់​ កម្រិត​វីរុស​ឆ្លង​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​១ ០០០​ដង​ខ្ពស់​ជាង​វីរុស​កូវីដ​១៩ ដែល​រក​ឃើញ​ដំបូង​ៗ​។​ បន្ថែម​ពី​នេះ អ្នក​ឆ្លង​Delta វ៉ារ្យ៉ង់ ហាក់​មាន​ចេញ​រោគ​សញ្ញា​លឿន​​ភ្លាម​ៗ​ដែរ​។ ជា​មធ្យម វ៉ារ្យ៉ង់​ប្រភេទ​Deltaនេះ​អាច​រក​ឃើញ​ក្នុង​រយៈពេល​បួន​ថ្ងៃ ខណៈ​វ៉ារ្យ៉ង់​ដើម អាច​រក​ឃើញ​ក្នុង​រយៈពេល​ប្រាំ​មួយ​ថ្ងៃ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា អ្នក​ឆ្លង​វ៉ារ្យ៉ង់ Delta អាច​ចម្លង​នៅ​អ្នក​ផ្សេង​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង​រួច​ដែរ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ជា​យោបល់​ថា អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​វិជ្ជមាន​កូវីដ​១៩ ក្នុង​ដំណាក់​កាល​នេះ​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ​​ភ្លាម​ៗ​ដែរ។ មួយ​វិញ​ទៀត ក្រុម​អ្នក​វិទ្យាសាស្រ្ត​ជំរុញ​ឲ្យ​​គ្រប់​គ្នា​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញ​លេញ​។ តាម​រយៈ​តួលេខ​នៅ​សហរដ្ឋអាមេរិក អ្នក​ដែល​ស្លាប់​ដោយ​សារ​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ៩៩,៥% ជា​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ ​អ្នក​ជំនាញ​របស់​CDC អាមេរិក អះ​អាង​ថា​៖ «យើង​ក៏​បាន​រក​ឃើញ​ថា​វ៉ាក់សាំង​បាន​បង្ការ​កុំ​ឲ្យ​អ្នក​ឆ្លង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ត្រូវ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ ឬ​ក៏​ស្លាប់​ដោយ​សារ​វ៉ារ្យ៉ង់​Delta»។ ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ដែរ ទី​ភ្នាក់​ងារ​សុខ​ភាព​សាធារណៈ​របស់​អង់គ្លេស​បាន​រក​ឃើញ​ដែរ​ថា​វ៉ារ្យ៉ង់​Delta អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លង​​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ពី​រ​ដង​ខ្ពស់​ជាង​វ៉ារ្យ៉ង់​ប្រភេទ​Alpha ហើយ​អ្នក​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​មាន​ហានិភ័យ​ខ្ពស់​បំផុត​។


វីរុសកូរ៉ូណា

តេស្ដកូវីដ-១៩ នៅផ្ទះ អាចបង្កហានិភ័យបាន បើមិនចេះប្រើ ឬដឹងក្បួនយកសំណាក

ការ​ធ្វើ​តេស្ដ​កូវីដ-១៩ នៅ​ផ្ទះ​អាច​ជា​ជម្រើស​ដ៏​មាន​ប្រយោជន៍​សម្រាប់​គ្នា​យើង​ដែល​មិន​អាច​ទៅ​រក​កន្លែង​យក​សំណាក​បាន ប៉ុន្តែ​មាន​រឿង​សំខាន់​មួយ​ចំនួន​ដែល​យើង​ត្រូវ​ដឹង​អំពី​ទម្រង់​នៃ​ការ​ធ្វើ​តេស្ដ​រហ័ស​កូវីដ-១៩​ នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ហានិភ័យ​តេស្ដ​កូវីដ-១៩ នៅ​ផ្ទះ​យើង​គួរ​ដឹង ១. ភាព​វិជ្ជមាន និង​អវិជ្ជមាន៖ ដូច​គ្នា​នឹង​ការ​ធ្វើ​តេស្ដ​ដទៃ​ទៀត​ដែរ វា​អាច​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ​ទោះ​បី​យើង​ផ្ទុក​វីរុស (False Negative) ឬ​លទ្ធផល​វិជ្ជមាន​ពេល​យើង​មិន​មាន​វីរុស (False Positive)។ ២. ការ​ធ្វើ​តេស្ដ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ បើ​គ្មាន​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ទេ ការ​យក​សំណាក​អាច​មិន​បាន​ត្រឹម​ត្រូវ​ដោយ​ហេតុ​ថា​ការ​យក​ផ្ទាល់​ខ្លួន​ឯង​នៅ​ច្រមុះ ឬ​បំពង់​ក មិន​ត្រូវ​តាម​តំបន់ ឬ​ក៏​មិន​ដល់​តំបន់​ដែល​វីរុស​ស្ថិត​នៅ ដូច​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បង្ហោះ​លទ្ធផល​តេស្ដ​លើ​អនឡាញ អាច​នឹង​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​វេជ្ជសាស្ត្រ​ឡើយ។ ការ​សិក្សា​បង្ហាញ​ថា ការ​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​គ្រូពេទ្យ គឺ​មិន​ត្រឹម​ត្រូវ​ជាង​ការ​ធ្វើ​ដោយ​គ្រូពេទ្យ​ទេ។ មែន​ទែន​ទៅ យើង​ត្រូវ​ត្បារ​យក​សំណាក​តាម​រន្ធ​ច្រមុះ​ឲ្យ​ជ្រៅ​ជិត​ដល់​គុម្ព​ត្រចៀក មិន​មែន​ត្បារ​យក​ត្រឹម​រន្ធ​ច្រមុះ​ខាង​ក្រៅ​រាក់​ៗនោះ​ទេ។ ៣. លទ្ធផល​មិន​ប្រាកដ​ប្រជា៖ ប្រសិន​បើ​យើង​ភ្លេច​ជំហាន និង​នីតិ​វិធី​ណែនាំ​ត្រៀម​មុន​ពេល​ការ​ធ្វើ​តេស្ដ ឬ​ការ​យក​សំណាក​របស់​យើង​មិន​ត្រឹម​ត្រូវ ខណៈ​ពេល​ដែល​យើង​មាន​វីរុស ហើយ​ការ​ធ្វើ​តេស្ដ​នេះ​បែរ​ជា​ទទួល​លទ្ធផល​អវិជ្ជមាន​ទៅ​វិញ។ បើ​ការ​តេស្ដ​នៅ​ផ្ទះ​មាន​លក្ខណៈ​វិជ្ជមាន វា​ជា​ការ​ប្រសើរ​ដែល​យើងត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​ ហើយ​អាច​ធ្វើ​ឲ្យ​លទ្ធផល​របស់​យើង​ត្រូវ​បាន​បញ្ជាក់​ពិត​ប្រាកដ​ដោយ​ការ​ធ្វើ​តេស្ដ​រក​ម៉ូលេគុល​វីរុស​កូវីដ ១៩ (PCR test) វិធី​នេះ យើង​អាច​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត ពិសេស​ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺ​បាន។ ៤. ការ​ធ្វើ​របាយការណ៍​ត្រឹម​ត្រូវ៖ ការ​ធ្វើ​តេស្ដ​ខ្លះ​ទាមទារ​ឲ្យ​យើង​មាន​ទូរស័ព្ទ ឬ​កុំព្យូទ័រ​យួរ​ដៃ ដើម្បី​រាយការណ៍​ពី​លទ្ធផល​តេស្ដ​របស់​យើង​ទៅ​កាន់​អាជ្ញាធរ ឬ​បុគ្គលិក​សុខាភិបាល ដោយ​សារ​វា​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់​តេស្ដ ធ្វើ​ដូច​នេះ […]


វីរុសកូរ៉ូណា

ភ្នំពេញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដហើយ ខណៈតួលេខអ្នកឆ្លងថ្មីនៅតែច្រើន

ថ្ងៃទី៨ កក្កដា ម្សិល​មិញ​នេះ រាជធានី​ភ្នំពេញ​បាន​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវីដ-១៩​ ហើយ ដោយ​មាន​អ្នក​ចាក់​សរុប​ប្រមាណ​ជិត​ ២លាន២សែន​នាក់ ខណៈតួលេខ​អ្នក​ឆ្លង​ថ្មីមាន​ប្រមាណ ២០០-៣០០នាក់​ជាង ​ក្នុង១ថ្ងៃ​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួន ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ពុំ​មាន​នរណា​ម្នាក់​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ។ ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា នេះ​ជា​ជោគជ័យ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ទោះបី​ជា​បច្ចុប្បន្ន​ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​២០០-៣០០នាក់​ជាង​ក្នុង ១ថ្ងៃ​ក៏​ពិត​មែន តែ​ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​នោះ​មាន​សុខភាព​មាំមួន ស្ថានភាព​ជំងឺ​មិន​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​ហើយ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ឯក​ឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង ១លាន៧សែន នាក់​នោះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ជា​យថាហេតុ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ ១៩ មិន​ទាន់​ថមថយ​នៅ​ឡើយ។


វីរុសកូរ៉ូណា

របៀបប្រើតេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទ ទទួលស្គាល់ដោយក្រសួង

គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១ នេះ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ផ្ដល់​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែន​កូវីដ-១៩ ចំនួន ៤ ប្រភេទ។ ឧបករណ៍តេស្តទាំង ៤ ប្រភេទនោះ ក្រសួងសុខាភិបាលអនុញ្ញាតប្រើប្រាស់សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ-ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។ ក្នុង​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តី​ពី​ការ​ប្រើប្រាស់​តេស្តរហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ បានបញ្ជាក់ថា បុគ្គល​ដែល​មាន​ការ​សង្ស័យ​ឆ្លង​កូវីដ-១៩ អាច​ប្រើ​ប្រាស់​តេស្ដ​រហ័ស​អង់ទីហ្សែន​កូវីដ-១៩ ដោយ​ខ្លួន​ឯង អនុវត្ត​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​តាម​វិធីសាស្ត្រ​នៃ​ការ​ប្រើប្រាស់ និង​ការ​គ្រប់​គ្រង​កាក​សំណល់​របស់​តេស្ដ​រហ័ស​អង់ទីហ្សែនកូវីដ-១៩ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូវីដ-១៩​ ជា​យ​ថា​ហេតុ។ វិធីសាស្ត្រ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ៤ ប្រភេទ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ១.  PANBIOTM COVID-19 Ag RAPID TEST DEVICE (ក្រុមហ៊ុន ABBOTT) ២. SARS-CoV-2 Rapid Antigen Test 25T (ក្រុមហ៊ុន ROCHE ) ៣. STANDARD Q COVID-19 Ag Test (ក្រុមហ៊ុន SD Biosensor) ៤. […]


វីរុសកូរ៉ូណា

ដ្បិតមានគុណសម្បត្តិច្រើន តែតេស្តរហ័សរកអង់ទីហ្សែនកូវីដមានចំណុចខ្សោយមួយ

ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​ពិភព​លោក រួម​ទាំង​ឧបករណ៍​តេស្ត​រហ័ស​រកអង់ទីហ្សែន កូវីដ-១៩ ដែល​ប្រើប្រាស់​នៅ​កម្ពុជា​ផង សុទ្ធ​តែ​មាន​ចំណុច​ខ្សោយមួយ។ នៅ​ក្នុង​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តីពី​ការ​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ របស់​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា ចំណុ​ចខ្សោយ​របស់​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ គឺ​មាន​ករណី "False Negative” មានន័យថា មាន​អ្នក​ផ្ទុក​មេរោគ​កូវីដ-១៩ មួយ​ចំនួន​តូច ដែល​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ រក​មិន​ឃើញ ហើយ​ចេញ​លទ្ធផល​អវិជ្ជមាន​ទៅ​វិញ។ ទោះ​បី​ជា​បែប​នេះ​ក្តី​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែនកូវីដ-១៩ ទាំង​នោះ គឺ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដែល​អាច​ជួយ​កាត់​ផ្តាច់​ខ្សែ​បណ្តាញ​ចម្លង​ជំងឺ​កូវីដ-១៩ ព្រម​ទាំង​មាន​អត្ថប្រយោជន៍​ច្រើន​ទៀត។ អត្ថប្រយោជន៍​ទាំង​នោះ​រួមមាន៖ - ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ដោយ​មិន​តម្រូវ​ឲ្យ​ឆ្លង​កាត់​មន្ទីរ​ពិសោធន៍ - មាន​តម្លៃ​សមរម្យ​ដែល​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ - មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក​ឃើញ​មេរោគ​កូវីដ-១៩ បាន​រហ័ស។


វីរុសកូរ៉ូណា

តេស្តរហ័សរកអង់ទីហ្សែនកូវីដ ៤ ប្រភេទនេះ ទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា

គិតត្រឹមថ្ងៃទី០៧ កក្កដា ២០២១នេះក្រសួងសុខាភិបាលកម្ពុជាបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័ស​រក​អង់ទីហ្សែន​កូវីដ-១៩ ចំនួន ៤ ប្រភេទ។ នេះតាមការបញ្ជាករបស់ក្រសួងសុខាភិបាល នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័ស​រក​អង់ទីហ្សែនកូវីដ-១៩។ ១. ABBOTT PANBIOTM COVID-19 Ag RAPID TEST DEVICE ២. ROCHE SARS-CoV-2 Rapid Antigen Test 25T ៣. STANDARD Q COVID-19 Ag Test ៤. INDICAID COVID-19 Rapid Antigen Test នៅក្នុងគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានពន្យល់ថា ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅលើពិភពលោក រួមទាំងឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលប្រើប្រាស់នៅកម្ពុជាផង សុទ្ធតែមានចំណុចខ្សោយមួយ គឺមានករណី "False Negative” មានន័យថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ មួយចំនួនតូច ដែលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រកមិនឃើញ ហើយចេញលទ្ធផលអវិជ្ជមានទៅវិញ។ ទោះបីជាបែបនេះក្តីឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទាំងនោះ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលអាចជួយកាត់ផ្តាច់ខ្សែបណ្តាញចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានអត្ថប្រយោជន៍ច្រើនទៀត។


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

​អាហារ​ទាំង​នេះ ដោះស្រាយ​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្អក​ជា​សញ្ញា​បញ្ជាក់​ថា​រាងកាយ​របស់​យើង​កំពុង​​ព្យាយាម​កម្ចាត់​វត្ថុ​ចម្លែក​ ភ្នាក់ងារ​បង្ក​ការ​រលាក​ មេរោគ (microbe) ស្លេស្ម​ និង​បាក់តេរី​ចេញ​ពី​បំពង់​ករ​របស់​យើង​។ ពិត​ណាស់​ ការ​ក្អក​​ជាប់​រហូត​​​អាច​រំខាន​ដល់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ ជា​ពិសេស​វា​ក៏​អាច​រារាំង​មិន​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​ដែរ​។​ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​អាការៈ​ក្អក​នេះ តាម​រយៈ​​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​​ជៀសវាង​ញ៉ាំ​អាហារ​រឹង​។ ១. អាហារសម្បូរវីតាមីន C ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​ជំងឺ​ផ្ដាសាយ​ និង​ក្អក​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​មាន​ប្រសិទ្ធភាព​តិចតួច​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ឈឺ​​។ ប៉ុន្តែ​​យើង​ក៏​​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​សម្រាប់​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​ផង​ដែរ​។ ជាក់​ស្ដែង ពពួក​ផ្លែ​ក្រូច​មាន​សមាសធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ​រី​ឯ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​ដូចជា​ពពួក​​ផ្លែ​ប៊ឺរី​ ដែល​អាច​ជួយ​ទប់ស្កាត់​ពី​អាការៈ​ក្អក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. អាហារ​ហឹរ​ ជាមួយ​គ្នា​នេះ​ដែរ អាហារ​ហឹរ​​អាច​ជួយ​កម្ចាត់​សំបោរ​នៅ​ក្នុង​​​ប្រហោង​ច្រមុះ​ ដែល​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​បាន​ស្រួល​​។ ​​មួយ​វិញ​ទៀត អាហារ​ហឹរ​​ដែល​​មាន​ដូចជា​ម្ទេស ​ផ្ទុក​សមាសធាតុ​ Capsaicin ​ដែល​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​អាការៈ​ក្អក។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​បញ្ហា​ក្រពះ​ គួរ​ជៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​​ជ្រុល​។ ៣. ​ទឹក​ឃ្មុំ ពិត​ណាស់​ ទឹក​ឃ្មុំ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ ផ្សិត​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​រលាក​​ដែល​អាច​ជួយ​កាត់​បន្ថយ​អានុភាព​ និង​រយៈពេល​នៃ​ការ​ក្អក​។ គ្នា​យើង​អាច​សាកល្បង​ញ៉ាំ​ទឹក​ឃ្មុំ ជាមួយ​នឹង​ក្រូច​ឆ្មារ​ ដោយ​លាយ​​ទឹក​ឃ្មុំ​​ចំនួន​២​ស្លាប​ព្រា​បាយ​ និង​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន​២៥០​មីលីលីត្រ។ […]


វីរុសកូរ៉ូណា

រោគសញ្ញាកូវីដ-១៩ តាមកម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ យើងគួរដឹង

រោគសញ្ញា​កូវីដ-១៩ ទូទៅ​មួយ​ចំនួន គ្នា​យើង​ច្បាស់​ជា​បាន​ដឹង បាន​ឮ​ឡើង​សឹក​ត្រចៀក​ហើយ​ដូច​ជា ក្ដៅ​ខ្លួន ក្អក​ ឈឺបំពង់ក និយាយ​ទៅ​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​​ជំងឺ​ផ្ដាសាយ​ធម្មតា យើង​អាច​ច្រឡំ​គ្នា​បាន។ រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ លេច​ឡើង​ទៅ​តាម​កម្រិត​ដែល​យើង​ឈឺ​ពី​ស្រាល ទៅ​មធ្យម ទៅ​ធ្ងន់ធ្ងរ ហើយ​ចំពោះ​បុគ្គល​មួយ​ចំនួន​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​ទេ។ ​រោគសញ្ញា​កូវីដ-១៩ ចាត់​ចូល​ជា​ប៉ុន្មាន​កម្រិត? ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ ដើម្បី​ចាត់​ថ្នាក់​ជំងឺ​កូវីដ-១៩គឺ គ្មាន​រោគ​សញ្ញា ស្រាល មធ្យម ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់។ ចុះ​រោគ​សញ្ញា​កូវីដ-១៩​ទាំង ៥​កម្រិត​ខុស​គ្នា​ដូច​ម្ដេច? ភាព​ខុស​គ្នា​រវាង​រោគ​សញ្ញា​កូវីដ-១៩​ទាំង ​៥ ​កម្រិត​មាន​ដូច​ជា៖ ១. គ្មាន​រោគ​សញ្ញា៖ ករណី​នេះ មាន​ន័យ​ថា យើង​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ពិសេស​បើ​យើង​រស់​នៅ​ជាមួយ​អ្នក​កើត​កូវីដ-១៩ តែ​យើង​គ្មាន​រោគ​សញ្ញា។ ទោះ​ជា​យ៉ាង​ណា យោង​តាម​ការ​សិក្សា​របស់​ Pubmed សហរដ្ឋអាមេរិក បាន​អះអាង​ថា ចំនួន​​មនុស្ស​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​រោគ​សញ្ញា​មាន​ភាគ​រយ​តិច​បំផុត គឺ​ប្រហែល មនុស្ស ១នាក់ ក្នុង​ចំណោម​មនុស្ស ៥នាក់។ ២. ស្រាល និង មធ្យម៖ អ្នក​ជំងឺ​កម្រិត​ស្រាល មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ ប៉ុន្តែ កម្ដៅ​អាច​ឡើង​មិន​ដល់ ៣៧,៨ អង្សាសេ​ទេ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ