ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ផ្តាសាយធំមានអាការៈស្រដៀងកូវីដ មកដឹង ៦ចំណុចសំខាន់ពីជំងឺផ្លូវដង្ហើមមួយនេះ

ពេល​អាកាសធាតុ​ត្រជាក់ ម្នាក់ៗ​ងាយ​នឹង​កើត​ផ្តាសាយ​ណាស់ ដោយ​ហេតុថា វីរុស​ផ្តាសាយ​អាច​រស់​បាន​យូរ​នៅ​ក្នុង​បរិយាកាស​ត្រជាក់។ នេះ​ជា​អ្វី​ដែល​យើង​ត្រូ​វដឹងពី​ជំងឺ​ផ្តាសាយធំ ដែល​ឧស្សាហ៍​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ ១. ជំងឺផ្តាសាយ​ធំ មាន​រោគ​សញ្ញា​ស្រដៀង​ជំងឺ​កូវីដ ១៩ ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​សំខាន់ៗ​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន ដែល​ចង្កោម​នៃ​រោគ​សញ្ញា​ទាំង​នោះ​ស្រដៀង​នឹង​ជំងឺ​កូវីដ ១៩ ដែរ។ ២. អ្នកណាខ្លះងាយកើតជំងឺផ្តាសាយធំ? បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។ ៣.  ​ផ្ដាសាយធំ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើប​ជា? ផ្តាសាយ​បង្ក​ដោយ​វីរុស​ផ្តាសាយ​ជា​ច្រើន​ប្រភេទ ហើយ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់ ហើយ​យើង​អាច​កើត​ជំងឺ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ធម្មតា ជំងឺផ្តាសាយ​បង្ក​រោគ​សញ្ញា​នៅ​ក្នុង​ច្រមុះ និង​បំពង់ក។ បើមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់ថា មនុស្ស​ភាគច្រើន ជាសះស្បើយ​ពី​ផ្ដាសាយ​អំឡុងពី ៧-១០​ថ្ងៃ។ ៤. ផ្តាសាយធំធ្វើម៉េចឆាប់ជា? ដូចគ្នា​នឹង​ជំងឺកូវីដ ១៩ […]


វីរុសកូរ៉ូណា

វីរុសកូវីដ-១៩ បំប្លែងថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង

វីរុស​កូវីដ-១៩ បំប្លែង​ថ្មី ​Delta បាន​ធ្វើ​ឲ្យ​គ្នា​យើង​បារម្ភ​មិន​តិច​ទេ ដោយសារ​វា​អាច​ចម្លង​បាន​លឿន ហើយ​វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប៉ុន្តែ ក្រៅ​ពី​វីរុស​បំប្លែង​ថ្មី Delta យើង​ដឹង​អត់​ថា នៅ​មាន​វីរុស​បំប្លែង ៣​ប្រភេទ​ទៀត ដែល​អង្គការ​សុខភាព​ពិភព​លោក (WHO) បារម្ភ​ខ្លាច​រាលដាល​ខ្លាំង​ម្ដង​ទៀត។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រក​ឃើញ​វីរុស​កូវីដ ១៩​បំប្លែង​ថ្មី​សរុប​ចំនួន ១១ ប្រភេទ តែ​ក្នុង​នោះ​មាន ៤​ប្រភេទ ដែល​គួរ​ឲ្យ​បារម្ភ​ដូច​ជា៖ ១. B.1.1.7 (Alpha): វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​នេះ​​រក​ឃើញ​ជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ហើយ​វា​ក៏​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ដែរ។ ២. B.1.351 (Beta): វីរុស​កូវីដ-១៩ ​បំប្លែង​ថ្មី​ប្រភេទ​នេះ ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ។ ៣. P.1 (Gamma): ចំណែក វីរុសបំប្លែងថ្មី​ប្រភេទ​នេះ​​រក​ឃើញ​ជា​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក​ខែ​មករា ឆ្នាំ​២០២១ ហើយ​វា​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង​នៅ​លើ​អ្នក​ដំណើរ​ពី​ប្រទេស​ប្រេស៊ីល។ ៤. B.1.617.2 (Delta): វីរុសបំប្លែងថ្មី​នេះ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​វា​ត្រូវ​បាន​គេ​កំណត់​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០ ។ វីរុស​កូវីដ-១៩​បំប្លែង​ថ្មី ​៤​ប្រភេទ ខាង​លើ​នេះ […]


វីរុសកូរ៉ូណា

ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅផ្ទះ ប្រើថ្នាំអីខ្លះ និងថែទាំសុខភាពបែបណាទើបឆាប់ជា?

កាល​ពី​ពេល​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល ព្យាបាល​នៅ​តាម​ផ្ទះ​បាន ដោយ​ចេញ​ជា​គោលការណ៍មួយ​ចំនួន​សម្រាប់​ការ​ព្យាបាល។ ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ជំងឺ និង​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ ថ្មីៗនេះ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ផលិត​ជា​វីដេអូ​អប់រំ អំពី​កម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព​អ្នក​ជំងឺ​កូវីដ ១៩ ឲ្យ​ឆាប់​ជា​សះ​ស្បើយ។ ក្នុង​វីអេដូ​អប់រំ​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​សម្រាល​នៅ​តាម​ផ្ទះ របស់​ក្រសួង​សុខាភិបាល​បាន​បែង​ចែក​ប្រភេទ​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល ជា​២​ប្រភេទ​ទៀត គឺ​ករណី​មាន​រោគ​សញ្ញា និង​គ្មាន​រោគ​សញ្ញា។ ១. ករណី​គ្មានរោគ​សញ្ញា៖ គ្មាន​ក្អក កម្តៅ​ក្រោម ៣៧.៥ អង្សាសេ គ្មាន​ហៀរ​សម្បោរ គ្មាន​ឈឺ​បំពង់ក សភាព​ទូទៅ​ធម្មតា ករណី​នេះ ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ​ព្យាបាលទេ។ ២. ករណី​មាន​រោគ​សញ្ញា​ស្រាល៖ ឡើង​កម្តៅ​លើស ៣៧.៥ អង្សាសេ ឈឺសាច់ដុំ ឈឺបំពង់ក និង​ក្នុង​ករណី​មាន​រោគ​សញ្ញា​បន្ថែម ដូចជា តឹងច្រមុះ ហៀរសម្បោរ ឬក្អក (មាន ឬ​មិន​មាន​ស្លេស្ម) តម្រូវ​ឲ្យ​ប្រើ​ថ្នាំ។ - ការ​ព្យាបាល​មនុស្ស​ពេញ​វ័យ ឬ​កុមារ ដែល​មាន​ទម្ងន់​ចាប់​ពី ៣០​គីឡូក្រាម​ឡើង ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៥០០មិល្លីក្រាម លេប ៣ដង/ថ្ងៃ - កុមារ​ទម្ងន់ […]


វីរុសកូរ៉ូណា

រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក

ជំងឺ​កូវីដ-១៩ បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ដែល​ប៉ះ​ពាល់​ទៅ​ដល់​ផ្លូវ​ដង្ហើម​របស់​យើង​ធ្ងន់ធ្ងរ។ មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​ស្គាល់​ពី​រោគសញ្ញា​ទូទៅ​របស់​កូវីដ-១៩ ដែល​យើង​ពិបាក​វែកញែក​ព្រោះ​វា​ស្រដៀង​នឹង​រោគ​សញ្ញា​ផ្ដាសាយ​មែន​ទែន​។ ​ថ្មី​ៗ​នេះ មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ពី​រោគ​សញ្ញា​ថ្មី​មួយ​របស់​កូវីដ-១៩ យើង​គួរ​តាម​ដាន។ CDC អាមេរិក​ឲ្យ​ដឹង​ថា បុគ្គល​កើត​កូវីដ-១៩ មាន​រោគ​សញ្ញា​ជា​ច្រើន រាប់​ចាប់​ពី​រោគ​សញ្ញា​ស្រាល រហូត​ដល់​ធ្ងន់ធ្ងរ។ រោគ​សញ្ញា​អាច​នឹង​លេច​ឡើង​ក្នុង​រយៈ​ពេល​ពី​២-១៤​ថ្ងៃ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​វីរុស​កូរ៉ូណា​ថ្មី។ រោគ​សញ្ញា​សង្ស័យ​កូវីដ-១៩​មាន​ដូចជា៖ ក្ដៅ​ខ្លួន ឬ​ព្រឺ​រងា ក្អក ដង្ហក់ ឬ​ពិបាក​ដក​ដង្ហើម អស់​កម្លាំង ឈឺ​សាច់ដុំ ឬ​ឈឺ​ចុក​ចាប់​រាងកាយ ឈឺ​ក្បាល ហិត​មិន​ដឹង​ក្លិន ឬ​ញ៉ាំ​មិន​ដឹង​រសជាតិ ឈឺ ឬ​រមាស់​ក តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ ក្អួត ឬ​ចង្អោរ រាករូស។ រោគ​សញ្ញា​ដែល CDC ទើប​បន្ថែម​ចូល​បញ្ជី​រោគ​សញ្ញា​ខាង​លើ​នេះ គឺ ​តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ។ CDC អាមេរិក​បន្ថែម​ទៀត​ថា ជំងឺ​ផ្ដាសាយ​ធំ និង​ជំងឺ​កូវីដ-១៩ ទាំង​ពីរ​ជា​ជំងឺ​ឆ្លង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម តែ​បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា។ ជំងឺ​កូវីដ-១៩ បង្ក​ឡើង​វីរុស​កូរ៉ូណា ឬSARS-CoV-2 និង​ជំងឺ​ផ្ដាសាយ​ធំ កើត​ឡើង​បណ្ដាល​មក​ពី​វីរុស Influenza។ ​ដោយសារ​តែ​ជំងឺ​ទាំង​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​បែងចែក ហេតុ​នេះ​ហើយ​ទើប​ការ​ធ្វើ​តេស្ដ ឬ​រោគ​វិនិច្ឆ័យ ចាំ​បាច់​ដើម្បី​បញ្ជាក់​ពី​ជំងឺ​ឲ្យ​បាន​ច្បាស់។


វីរុសកូរ៉ូណា

កត់ចំណាំ! អាការៈមួយនេះជារោគសញ្ញាគ្រោះថ្នាក់បំផុតនៃជំងឺកូវីដ ១៩

តាម​រយៈ​ការ​ផ្សព្វផ្សាយ​ជា​ច្រើន យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា រោគ​សញ្ញា​សំខាន់ៗ​នៃ​ជំងឺ​កូវីដ ១៩ រួមមាន គ្រុនក្តៅ ក្អក ឈឺ​បំពង់ក អស់​កម្លាំង ហត់​ពិបាក​ដក​ដង្ហើម​ជា​ដើម។ ក្នុង​ចំណោម​រោគ​សញ្ញា​ជំងឺ​កូវីដ ១៩ ទាំង​អស់​ខាង​លើ តើ​អាការៈ​ណាមួយ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​បំផុត​នោះ? ក្នុង​វីដេអូ​អប់រំ អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅផ្ទះ របស់​ក្រសួង​សុខា​ភិបាល​បាន​ពន្យល់ថា គ្រុន​ក្តៅ ក្អក ឈឺ​បំពង់ក និង​អស់កម្លាំង គឺ​សុទ្ធ​សឹង​តែ​រោគ​សញ្ញា​ជំងឺកូវីដ ១៩ ទាំងអស់ ប៉ុន្តែ​សញ្ញា​គ្រោះថ្នាក់​បំផុត​នោះ គឺ​ ពិបាក​ដក​ដង្ហើម។ ស្រប​ពេល​បច្ចុប្បន្ន​នេះ បុគ្គល​ដែល​វិជ្ជមាន​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​មួយ​ចំនួន ក្រសួង​សុខាភិបាល​អនុញ្ញាត​ឲ្យ​ព្យាបាល​នៅ​ផ្ទះ​បាន។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​កូវីដ ១៩ មាន​រោគ​សញ្ញា​កាន់​ធ្ងន់ធ្ងរ​ដូច​ការ​ពន្យល់​ខាង​លើ ត្រូវ​ស្វែង​រក​ជំនួយ ដោយ​ទាក់​ទង​ទៅ​ក្រុមគ្រូពេទ្យ​ដែល​ថែទាំ​អ្នក​ជំងឺ ឬ​ទូរស័ព្ទ​ទៅ​លេខ ១១៥។ គិត​មក​ត្រឹមថ្ងៃ​ទី០៤ កក្កដា ២០២១ ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៥៥ ១៨៧នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៧ ៣៨៦នាក់ និង​មាន​អ្នក​ស្លាប់ ៧៤៨នាក់។


វីរុសកូរ៉ូណា

៣ ចំណុចសំខាន់ យើងគួរដឹងពីវីរុសបំប្លែងថ្មី Delta

វីរុស​បំប្លែង​ថ្មីDelta កំពុង​ក្លាយ​ជា​វីរុស​កូវីដ-១៩ វាយលុក​ពាស​ពេញ​ពិភពលោក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ក៏​មាន​ករណី​នាំ​ចូល​មក​ស្រុក​ខ្មែរ​យើង​ដែរ។ វីរុស​បំប្លែង Delta ត្រូវ​បាន​រក​ឃើញ​ថា ជា​វីរុស​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោកស្រី Soumya Swaminathan ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. តើ​វីរុស​បំប្លែង​ថ្មី Delta បង្ក​រោគ​សញ្ញា​ធ្ងន់ធ្ងរ ឬ​ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កម្រិតណា? ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​វីរុស​នេះ​គឺ​ចាំបាច់ ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី Delta អាច​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន បើ​ឆ្លង​វា។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា វិបសាយ The Lancet បាន​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស Scotland អះអាង​ថា ហានិភ័យ​នៃ​ការ​ចូល​មន្ទីរពេទ្យ​ពី​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទ្វេ​ដង ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​ឆ្លង​វីរុស Alpha។ អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រាយការណ៍​ពី​រោគ​សញ្ញា​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង Delta នេះ។ របាយការណ៍​ពី​កម្មវិធី​តាមដាន​រោគសញ្ញា វ៉ាក់សាំង​ដែល​មនុស្ស​ច្រើន​ជាង​៤លាន​នាក់​កំពុង​ប្រើ​ប្រាស់​ក្នុង​ចក្រភព​អង់គ្លេស​បង្ហាញ​ថា រោគ​សញ្ញា​របស់​ជំងឺ​កូវីដ-១៩​ ឥឡូវ​នេះ​គឺ​ឈឺ​ក្បាល ឈឺ​ក ហៀរ​សម្បោរ និង​ក្ដៅ​ខ្លួន ស្រដៀង​នឹង​រោគ​សញ្ញា​ផ្ដាសាយ​ធំ​ដែរ។ ចំណែក​ឯ​នៅ​សហរដ្ឋ​អាមេរិក​វិញ អ្នក​ជំនាញ​អះ​អាង​ថា ដង្ហក់ ក្អក និង​បញ្ហា​សួត​ផ្សេង​ទៀត​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ-១៩ និង​នៅ​ក្នុង​ករណី​ខ្លះ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ