ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរបារម្ភម៉េចខ្លះ? ចាក់វ៉ាក់សាំងអាចការពារបានកម្រិតណា?

កាល​ពី​ថ្ងៃ​ទី ១៨ មិថុនា ២០២១ យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ឲ្យ​ដឹង​​ថា កម្ពុជា​បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617-2 (Delta) លើ​អ្នក​ដំណើរ​ចំនួន ៧នាក់។ តើ​វីរុសកូវីដ-១៩ បំប្លែងថ្មី Delta គួរ​បារម្ភម៉េច​ខ្លះ? ចាក់​វ៉ាក់សាំង​អាច​ការពារ​បានកម្រិត​ណា? ប្រធានផ្នែកវិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាន​ប្រកាស​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី Delta (ប្រភពចេញពីប្រទេសឥណ្ឌា)  កំពុង​ក្លាយ​ជា​វីរុស​វាយលុក​ពាស​ពេញ​ពិភពលោក​ហើយ។ អ្នកវិទ្យាសាស្ត្រកំពុងមានការព្រួយបារម្ភប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ លើវីរុស​បំប្លែង Delta នេះ។ លោក​ស្រី​បន្ត​ថា វីរុស​បំប្លែង ​Delta អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​លឿន និង​មាន​ភាព​កាច​សហាវ​ជាង​វីរុស​កូវីដ-១៩​ ដើម ហើយ​វា​ក៏​ត្រូវ​បាន​សន្មត​ថា​ជា​វីរុស​បំប្លែង​ទី​៤ ដែល​អង្គការ​សុខភាព​ពិភព​លោក​ព្រួយ​បារម្ភ និង​តាម​ដាន​វីរុស​នេះ​ឲ្យ​បាន​ហ្មត់ចត់។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) ក៏​បាន​ចាត់​ទុក​វីរុស​បំប្លែង​ Delta នេះ​ថា ជា​វីរុសបំប្លែង​គួរ​ឲ្យ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អង្គារ ទី​២២ មិថុនា ២០២១។ ការ​សិក្សា​ពី​វីរុស Delta ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន វ៉ាក់សាំង​គ្រប់​ដូស ឬ​២ដូស​មាន​ប្រសិទ្ធភាព​យ៉ាង​ហោច ៨៨% […]


វីរុសកូរ៉ូណា

អ្នកជំងឺកូវីដម្នាក់ទៅជប់លៀងនៅបារក្នុងសង្កាត់ទួលទំពូង១ ដោយមិនបានពាក់ម៉ាស

អ្នក​ជំងឺកូវីដ ១៩ ម្នាក់ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង នៅ​ហាងបារ La Petangue ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទូលទំពូង១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ដោយ​មិន​បាន​ពាក់ម៉ាស។ តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩ អ្នក​ជំងឺ​រូប​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ចូលរួម​កម្មវិធី​ជប់​លៀង​នៅ​ទីតាំង​ខាងលើ ដោយ​មិន​បាន​ពាក់​ម៉ាស​ដូចគ្នា​ប្រមាណ ២០នាក់ នៅ​ចន្លោះ​ម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ថ្ងៃទី១២ មិថុនា ឈាន​ចូល​ព្រឹក​ថ្ងៃទី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ ដើម្បី​សុវត្ថិភាព អនុ​គណៈកម្មការ​ស្រាវជ្រាវ​​ជំងឺ​កូវីដ ១៩ ស្នើ​ឲ្យ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ទាំង​អស់ ដាក់​ខ្លួន​ដាច់​ដោយ​ឡែក និង​យក​ចិត្ត​ទុកដាក់ តាម​ដាន​សុខភាព​របស់​ខ្លួន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទី​កន្លែង​នេះ។ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺ​បំពង់ក ដក​ដង្ហើម​ខ្លីៗ ឬ​សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ដ។


វីរុសកូរ៉ូណា

ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង​ផ្ដាសាយ​ធំដែរ តែ​វា​មាន​ភាព​សាហាវ​ជាង​ផ្ដាសាយ​ឆ្ងាយ ព្រោះ​វីរុស​នេះ​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​លឿន។ ដោយ​សារជំងឺ​កូវីដ-១៩ ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ វាយ​លុក​ទៅ​លើ​ផ្លូវ​ដង្ហើម ក្រោយព្យាបាលយើង​ក៏អាចមានផលប៉ះពាល់តិចតួចអាស្រ័យទៅតាមកម្រិតឈឺ។ ​ផល​ប៉ះពាល់​សួត​រយៈ​ពេល​ខ្លី​លើ​អ្នក​ធ្លាប់​ឆ្លង​កូវីដ​មាន​អ្វី​ខ្លះ? យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) អ្នក​កើត​កូវីដ-១៩​កម្រិត​មធ្យម​អាច​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ក្រោយ​ព្យាបាល និង​រយៈ​ពេល​៣-៦​សប្ដាហ៍​សម្រាប់​កម្រិត​ធ្ងន់ធ្ងរ។ ការ​ស្ទង់​មតិ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី បង្ហាញ​ថា ៣៩% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ សុខភាព​វិល​ត្រលប់​ដូច​ដើម​នៅ​ ១៤-២១​ថ្ងៃ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​រួច។ ស្រដៀង​គ្នា​នេះ​ដែរ ការ​សិក្សា​មួយ​នៅ​លើ​អ្នក​ជំងឺ​ ១៤៣​នាក់ ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​តែ​១៣%​ ប៉ុណ្ណោះ ដែល​គ្មាន​បង្ហាញ​រោគ​សញ្ញា​ដទៃ​ក្រោយ​ព្យាបាល​រួច​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ។ អ្នក​ធ្លាប់​ឆ្លង​កូវីដ-១៩ ក្រោយ​ព្យាបាល​រួច​មួយ​ចំនួន​ធំ​តែង​មាន​អាការៈ​អស់​កម្លាំង ឈឺ​ចាប់​តាម​សន្លាក់ និង​ឈឺ​ចុក​ចាប់​ទ្រូង។ ជំងឺ​កូវីដ-១៩​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​រហូតទេ? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩​ដែល​មាន​ជំងឺ​សួត​ស្រាប់ អាច​កាន់​តែ​រង​ផល​ប៉ះពាល់​ខ្លាំង ប្រសិន​បើ​ឆ្លង​ជំងឺ​កូវីដ-១៩ ដូច​ជា​ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ជាដើម។ យោង​តាម​របាយការណ៍​របស់​ជំងឺ​ SARS និងMERS អះ​អាង​ថា ៥០% ​នៃ​អ្នក​ជំងឺ​កូវីដ-១៩ […]


វីរុសកូរ៉ូណា

នេះជាតិចនិក និងតារាងឱសថប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ

ចំពោះ​អ្នក​ជំងឺ​កូវីដ ១៩ ដែល​គ្មាន​រោគ​សញ្ញា និង​កម្រិត​ស្រាល ហើយមិនមែនជាក្រុមមនុស្សងាយ​ប្រឈម ដូចជា ស្ត្រីមាន​ផ្ទៃពោះ កុមារ និងចាស់​ជរា ក្រសួង​សុខាភិបាល អនុញ្ញាត​ឲ្យ​ទទួល​ការ​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​បន្ទុក​របស់​ប្រព័ន្ធ​សុខាភិបាល។ យោង​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ របស់​ក្រសួង​សុខាភិបាល បាន​កំណត់​តារាង​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ ១៩ ទៅ​តាម​រោគ​សញ្ញា​ដូច​ខាង​ក្រោម។ ព្យាបាល​តាម​រោគ​សញ្ញា៖ - ប៉ារ៉ា​សេតាម៉ុល - ឱសថ​ប្រឆាំង​មេរោគ​បើ​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ​ដោយ​បាក់តេរី - ឱសថប្រឆាំងការបញ្ចេញសារធាតុអីសតាមុីន - ថ្នាំ​គ្រាប់ លៀនហ៊័រ ឈីងវឺន បន្ថែម​ពី​នោះ​អ្នក​ជំងឺ​ត្រូវការ​ការ​គាំទ្រ​ផ្លូវ​ចិត្ត បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ទៀត និង​ត្រូវ ញ៉ាំ​អាហារ និង​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ