ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ហេតុអ្វីវីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ ​Delta ​គួរឲ្យខ្លាច?

ក្រ​សួង​សុខាភិបាល​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ បាន​ប្រកាស​ថា​​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ចំនួន​៧​ករណី​។ វីរុស​​បំប្លែង​ថ្មី​នេះ​ត្រូវ​​បាន​រក​ឃើញ​​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​​កំពុង​មាន​វត្ត​មាន​នៅ​ប្រទេស​ជាង​៩០​​ហើយ​គិត​មក​ដល់​ពេល​នេះ​។ វីរុសកូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Delta ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្រ្ត និង​អង្គការ​សុខភាព​ពិ​ភព​លោក​ចាត់​ទុក​ថា​ជា​វីរុស​ដែល​ឆ្លង​លឿន និង​បង្ក​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បំផុត​មួយ​បើ​ធៀប​ទៅ​នឹង​វីរុស​កូវីដ​១៩ ប្រភេទ​ផ្សេង​ដូច​ជា​Alpha និង​Beta និង​វីរុស​រក​ឃើញ​នៅ​អ៊ូហាន​ប្រទេស​ចិន​។ ហេតុ​អ្វី​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​Delta គួរ​ឲ្យ​ខ្លាច?​ វីរុស​ប្រភេទ​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​លឿន​ជាង​វីរុស​កូវីដ​១៩ ប្រភេទ​Alpha រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស​​៦០​ភាគរយ និង​ឆ្លង​លឿន​ជា​វីរុស​កូវីដ១៩ រក​ឃើញ​ដំបូង​នៅ​អ៊ូហាន ប្រទេស​ចិន​៥០​ភាគ​រយ​។​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​នេះ​មាន​សមត្ថភាព​ចម្លង​លឿន​ និង​គួរ​ឲ្យ​បារម្ភ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​វា​អាច​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ និង​ក៏​ប្រហែល​ជា​អាច​​មាន​សមត្ថភាព​វាយ​ប្រហារ​ខ្ពស់​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​Beta រក​ឃើញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​​ផង​ដែរ​។ ​ដូច​គ្នា​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប្រធានាធិបតី​អាមេរិក​លោ Joe Biden​ បាន​អំពាវ​នាវ​ឲ្យ​​ពល​រដ្ឋ​របស់​ខ្លួន​ត្រូវ​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​ ដោយ​បាន​អះអាង​ថា​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Delta នេះ​ឆ្លង​លឿន​​លើ​មនុស្ស​មាន​​វ័យ​ចន្លោះ​ពី​១២​ទៅ​២០​ឆ្នាំ​។ បន្ថែម​ពី​នេះ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា អង្គការ​សុខភាព​ពិ​ភព​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា និង​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិ​ភាព និង​អនុវត្ត​វិធានការណ៍​សុខាភិបាល​ផ្សេងៗ​ទៀត​។ អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា​៖ «គ្រប់​គ្នា​មិន​អាច​គិត​ថា​មាន​សុវត្ថិភាពពីកូវីដ១៩​ ដោយ​គ្រាន់​តែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូស​នោះ​ទេ យើង​នៅតែ​ត្រូវការ​ពារ​ខ្លួន​ជា​និច្ច​…​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​យើង​ និង​បញ្ឈប់​ការ​ចម្លង​វីរុស​បាន​នោះ​ទេ​»។ ​បន្ថែម​ពី​នេះ សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យាល័យ Queen Maryនៅ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ដែរ​ថា​៖ «​ការ​រួម​បញ្ចូល​គ្នា​នៃ​កម្រិត​ឆ្លង​លឿន ភាព​សាហាវ និង​អាច​គេច​ពី​វ៉ាក់សាំង​ផង ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​Delta ជា​វ៉ារ្យ៉ង់​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត និង​ពិបាក​គ្រប់គ្រង​​»។ បើ​និយាយ​ដល់​វ៉ាក់សាំង​វិញ The Wall Street […]


វីរុសកូរ៉ូណា

ផ្ទុះការឆ្លងកូវីដ ១៩ នៅផ្សារបឹងកេងកង រកឃើញអ្នកឆ្លងជិត ២០០នាក់ហើយ

នៅ​រសៀលថ្ងៃទី​២៨ មិថុនា ២០២១នេះ អាជ្ញាធរខណ្ឌ​​បឹង​កេង​កង​​បា​ន​​សម្រេច​​បិទ​​ខ្ទប់​​ផ្សារ​​បឹងកេងកង​​ជា​​បន្ទាន់ ក្រោយ​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូវីដ ១៩ ជិត ២០០នាក់ ដែល​​ភាគ​ច្រើន​​ជា​​អាជីវករ​​ផ្សារ​​នេះ​​តែ​​ម្តង។ អាជ្ញាធរ​ខណ្ឌ​បឹងកេង​ក៏​ណែនាំ​អាជីវករ និង​អ្នក​ដែល​បាន​ចេញ​ចូល​ផ្សារ​បឹងកេងកង​​ពីថ្ងៃទី ២១-២៦ មិថុនា ទៅ​ផ្តល់​សំណាក​រក​វីរុសកូវីដ ១៩ នៅ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង។​ បើតាម​​​​សេចក្តី​សម្រេច​​របស់​​រដ្ឋបាល​រាជធានី​​ភ្នំពេញ​ បាន​បញ្ជាក់ថា សម្រេច​បិទ​ខ្ទប់​​​ផ្សា​រ​បឹង​កេងកង មាន​ទីតាំង​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​​កេងកង រាជធានី​ភ្នំពេញ ដែល​​មាន​​ករណី​​វិជ្ជមាន​​កើត​ឡើង​​ថ្មី​ក្នុង​​ចំណោម​​បុគ្គលិក​-​កម្មករ និង​អាជីវករ ដើម្បី​​ប្រយុទ្ធ​ ​និង​​ទប់ស្កាត់​​ការ​​ឆ្លង​រាលដាល​​នៃ​​ជំងឺ​​កូ​វី​ដ​-១៩ ​រយៈពេល ១៤ថ្ងៃ គិត​ចាប់​ពី​​ម៉ោង​​សូន្យ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រហូត​​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​​២០២១ ។ ​


វីរុសកូរ៉ូណា

រកឃើញវីរុសបំប្លែងថ្មី Delta នាំចូលពីថៃច្រើនករណី ក្រសួងប្រកាសថា វីរុសនេះសាហាវជាងមុន១៥ដង

ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​​ប្រកាស​ថា កម្ពុជា​រក​ឃើញ​ការ​នាំ​ចូល​នូវ​ជំងឺ​កូវីដ ១៩ វីរុស​បំប្លែងថ្មី​ប្រភេទ Delta ច្រើន​ករណី លើ​ពលករ​ចំណាកស្រុក​ត្រលប់​ពី​ប្រទេស​ថៃ ។ ក្នុង​សចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី) បានបញ្ជាក់​ថា ការ​ដក​ពិសោធន៍​ការ​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស​មួយ​ចំនួន មាន​សភាព​សាហាវ​ខ្លាំង​ជាង​វីរុសកូវីដ ១៩ បំប្លែងមុនៗ​ប្រហែល​ដល់​ទៅ ១៥ដង។ ក្រៅ​ពី​ការ​ចម្លង​មាន​សភាព​សាហាវ​ខ្លាំង គេ​នៅ​មិនទាន់​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta នេះ​មាន​អត្តចរិត​បែបណា និង​នៅ​កន្លែង​ណា​ដែរ ហើយរហូត​ដល់​បច្ចុប្បន្ន​ក៏​មិន​អាច​ដឹង​ដែរ​ថា បុគ្គល​ដែល​បាន​ឆ្លង​វីរុស​នេះ​បាន​ប៉ះពាល់​អីខ្លះ? ស្របពេល​ដែលបុគ្គល​កើតជំងឺ​កូវីដ ១៩ ក៏​ប្រហែល​ជា​មិនដឹងថា​ខ្លួន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ផង។ ការពារ​ខ្លួន​ពី​វីរុសកូវីដ ១៩ ទាំង​វីរុស​ពី​មុន និង​បំប្លែង​ថ្មីប្រភេទ Delta ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​ខ្លួន​ឲ្យសោះ ត្រូវចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​តាម​បែប​គន្លង​ថ្មី។ ខាងក្រោម​នេះ​ជា​សេចក្តី​ជូន​ព័ត៌មាន​លម្អិតរបស់​ក្រសួង​សុខាភិបាល ស្តីពីការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី)។


វីរុសកូរ៉ូណា

ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

ពេល​កូវីដ១៩ ផ្ទុះ​ឡើង​ដំបូង​ៗ​​ក្រុម​អ្នក​វិទ្យាស្រ្ត​​បាន​ដឹង​ពី​របៀប​ដែល​វីរុស​ SARS-CoV-2 បង្ក​ជំងឺ​កូវីដ១៩ ចូល​ទៅ​ក្នុង​កោសិកា និង​បង្ក​ជា​ការ​ឆ្លង​ជំងឺ។ សម្រាប់​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​អង់ទីករ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំខាន​ដល់​ផ្លូវ​ដែល​វីរុស​ចូល​ទៅ​ក្នុង​កោសិកា​តាមរយៈ​​ធ្មួល​​(Receptor) គេ​ហៅ​ថា​ACE2។ ពេល​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិជ្ជសាស្រ្ត​របស់​សាកល​វិទ្យាល័យ Washington បាន​រក​ឃើញ​ថា​ការ​បំប្លែង​ខ្លួន​​បាន​ធ្វើ​ឲ្យ​វីរុសSARS-CoV-2 ​មាន​លទ្ធ​ភាព​ចូល​ទៅ​ក្នុង​កោសិកា​តាម​ផ្លូវ​ផ្សេង​មួយ​ទៀត​ ដែល​មិន​ចាំ​បាច់​មាន​ធ្មួល​ ACE2 នោះ​ទេ​។ លទ្ធ​ភាព​ដែល​វីរុស​អាច​ចូល​តាម​ផ្លូវ​ផ្សេង​ទៅ​ក្នុង​កោសិកា​នេះ អាច​ជា​លទ្ធ​ភាព​មួយ​ទៀត​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​អង់ទីករ​ ឬ​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ យ៉ាងណា ការសិក្សា​នេះ មិន​ទាន់​បាន​រក​ឃើញ​ការ​វាយ​ប្រហារ​បែប​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ ក៏​បាន​បង្ហា​ញ​ដែរ​ថា​វីរុស​អាច​ប្រែ​ប្រួល​ក្នុង​វិធី​មិន​នឹក​ស្មាន​ដល់​ និង​រក​ផ្លូវ​ផ្សេង​ដើម្បី​ឆ្លង​មក​មនុស្ស​។ ការ​សិក្សា​នេះ បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​និយាយ​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ពេល​គិត​ដល់​មនុស្ស​លើ​ពិភព​លោក​ត្រូវ​ប្រយុទ្ធ​នឹង​វីរុស​ដែល​មាន​យន្តការ​ច្រើន​​​ក្នុង​ការ​ចម្លង​ទៅ​កាន់​កោសិកា​​មនុស្ស​បែប​នេះ​​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ពេល​នេះ​មិន​អាច​កំណត់​បាន​ទេ​ថា​វីរុស​បង្ក​ជំងឺ​កូវីដ​១៩ អាច​ចូល​ទៅ​កាន់​កោសិកា​តាម​វិធី​ណា ពេល​វីរុស​នេះ​មិន​ចូល​តាម​កោសិកា​ធ្មួល​ACE2។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាច​មាន​កោសិកា​ធ្មួល​ប្រភេទ​ផ្សេង​ទៀត តែ​ថា​ពេលនេះ​​​ពួក​ខ្លួន​មិន​ទាន់​បាន​រក​ឃើញ​ថា​ជា​អ្វី​នៅឡើយ​ ដោយ​គ្រាន់​តែ​គិត​ថា​ធ្មួល​មួយ​ប្រភេទ​នេះ​ក៏​ទំនង​ជា​មាន​ភាព​ស្រដៀង​គ្នា​នឹង​ធ្មួល​ACE2។


វីរុសកូរ៉ូណា

សង្កាត់-ខណ្ឌនៅរាជធានីភ្នំពេញប៉ុន្មាននេះ មានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេ

នៅ​​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ ​បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​ខណ្ឌ និង​សង្កាត់​ដូច​ខាង​ក្រោម។ ១. ខណ្ឌ ពោធិ៍​សែនជ័យ (ចោមចៅ១ ២ និង​៣, កាកាប១) ២. ខណ្ឌ មានជ័យ (ស្ទឹង​មាន​ជ័យ១ និង៣ ចាក់​អង្រែ​លើ, ចាក់​អង្រែ​ក្រោម) ៣. ខណ្ឌ ដង្កោ (ពងទឹក ដង្កោ ព្រែក​កំពឹស ស្ពានថ្ម) ៤. ខណ្ឌ កំបូល (កំបូល កន្ទោក ស្នោរ) ៥. ខណ្ឌ សែនសុខ (គោកឃ្លាង ឃ្មួញ អូរបែក​ក្អម) ៦. ខណ្ឌ ឫស្សីកែវ (ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះ១ ទួលសង្កែ១ ស្វាយប៉ាក) ៧. ខណ្ឌ ៧មករា (មនោរម្យ មិត្តភាព អូរឫស្សី២ វាលវង់ អូរឫស្សី១) ៨. ខណ្ឌ ទួលគោក (បឹងកក់២ […]


ជំងឺគ្រុនឈាម

កើតជំងឺគ្រុនឈាម អាចតេស្តដឹងនៅថ្ងៃទី១ទេ?

គ្រុន​ឈាម ជា​ជំងឺ​ឆ្លង បណ្ដាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ប្រភេទ ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា)។ ជំងឺ​គ្រុនឈាមភាគ​ច្រើន​កើត​នូវ​រដូវ​ភ្លៀង​ធ្លាក់ ដោយសារ​មាន​ទឹក​ដក់​ទើប​បណ្ដាល​ឲ្យ​មូស​ខ្លា​កើន​ឡើង​ច្រើន។ ចុះ​បើ​យើង​​មិន​ស្រួល​ខ្លួន​ក្នុង​រដូវ​ការ​នេះ អាច​ធ្វើ​តេស្ដ​ដឹង​ថា ឈឺ​គ្រុន​ឈាម​នៅ​ថ្ងៃ​ទី​១​ដែរ ឬ​អត់? ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា យើង​អាច​ធ្វើ​តេស្ដ​ដឹង​បាន តាម​រយៈ​តេស្ដ NS1។ កាល​ពី​ច្រើន​ឆ្នាំ​មុន យើង​មិន​ទាន់​មាន​តេស្ដ​នេះ​ប្រើ ដូច​នេះគ្រូពេទ្យ​គឺ​ពឹង​ផ្អែក​ទៅ​លើ​អាការៈ និង​រោគ​សញ្ញា​អ្នក​ជំងឺ និង​មើល​គ្រាប់​ឈាម​អ្នក​ជំងឺ។ លោក​បន្ត​ថា ប៉ុន្តែបើ​អ្នក​ជំងឺ​កើត​គ្រុន​ឈាម ជា​ទូទៅ​ចាប់​ពី​ថ្ងៃ​ទី​៣​ឡើង ទើប​គ្រាប់​ឈាម​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល (ឈាម​ឡើង​ខាប់ ឈាម​ស និង​ប្លាកែត​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ទី​៣)។ ហេតុ​នេះ​ហើយ បើ​គ្រូពេទ្យ​មិន​សូវ​មាន​បទ​ពិសោធន៍ មិន​ស្គាល់​សញ្ញា​គ្រុន​ឈាម​ច្បាស់ ងាយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស និង​ព្យាបាល​ខុស ជា​ហេតុ​បណ្ដាល​ឲ្យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ពី​មុន​ខ្ពស់​ជាង​បច្ចុប្បន្ន។ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្ដាល​ឲ្យ​យើង​គ្រុន​ក្ដៅ​ខ្លាំង កន្ទួលក្រហម ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ និង​កុមារ​ដដែល​បន្ថែម​ថា ជំងឺ​គ្រុន​ឈាម គឺ​ត្រូវ​ប្រយ័ត្ន​មិន​អាច​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​បាន​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដែល​បាន​​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ គួរ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ ​បើ​យើង​ទៅ​លេង​តំបន់​មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម ហើយ​មាន​អាការៈ​ក្តៅ​ខ្លួនកើត​ឡើង​ភ្លាម​ៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ