ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺគ្រុនឈាម

ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈីក​ខ្លាំងនៅ​ក្នុង​ខេត្ត​ចំនួន ៤ ក្នុង​នោះ​រួម​មាន​រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ក្រចេះ។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​ជំងឺ​គ្រុន​ឈីក? ជំងឺ​នេះ​មាន​រោគ​សញ្ញាគួរកត់ចំណាំ​អី​ខ្លះ? មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល​បាន​ពន្យល់​ថា គ្រុនឈីកជា​ជំងឺ​​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ចំពោះ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈីក​វិញ មាន​គ្រុន​ក្តៅ ៣-៤ ថ្ងៃ ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ ​ជំងឺ​គ្រុនឈីក​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រវាង​ជំងឺ​គ្រុនឈីក និង​គ្រុនឈាម មាន​រោគ​សញ្ញា​ស្រដៀង​គ្នា គ្រាន់​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​អាច​នឹង​មាន​រោគ​សញ្ញា​ច្រើន​ជាង​ប៉ុណ្ណោះ ហើយ​ក៏​គ្រោះថ្នាក់​ជាង​ជំងឺ​គ្រុន​ឈីក​ដែរ។ រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម – ក្តៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ – ចង់​ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។


វីរុសកូរ៉ូណា

អ្នកកើតទឹកនោមផ្អែម ចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ក្នុង​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ក៏​កាច​សាហាវ។ ការ​ឆ្លង​វីរុស​អាច​បង្កើន​ការ​រលាក ឬ​ហើម​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហេតុ​ដូច​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​អ្នក​ទឹក​នោម​ផ្អែម​ថែ​ខ្លួន​ឲ្យ​បាន​ល្អ។ បើ​ឆ្លង​កូវីដ-១៩ ​ប៉ះពាល់​ខ្លាំងអ៊ី​ចឹង អ្នកជំងឺ​ទឹក​នោម​ផ្អែម​អាច​ចាក់​វ៉ាក់សាំង​ការពារ​បានអត់? បាន អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​ពីរ​ប្រភេទ​អាច​ចាក់​វ៉ាក់សាំង COVID-19 ។ អ្នក​ជំនាញ​ រួម​ទាំង​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​អាមេរិក​ហៅ​កាត់​ថា CDC ឲ្យដឹងថា​ ព្រោះ​អ្នក​​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ និង​ប្រភេទ ២ ងាយ​រង​គ្រោះ​ធ្ងន់​ បើ​ឆ្លង​កូវីដ-១៩។ នៅ​សហរដ្ឋ​អាមេរិក អ្នក​ដែល​មាន​ស្ថាន​ភាព​សុខភាព​ប្រឈម​នឹង​ហានិភ័យ​ពេល​ឆ្លង​កូវីដ-១៩​ដូច​ជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី២ ត្រូវ​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នៅ​ដំណាក់​កាល​ Phase 1c នៃ​ការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​តាម​គោលការណ៍​របស់ ​CDC អាមេរិក។ មជ្ឈមណ្ឌល​ប្រយុទ្ធ និងបង្ការជំងឺ (CDC) ​អាមេរិក បាន​ណែនាំ​គោលការណ៍​អាទិភាព​ដូច​ខាង​ក្រោម៖ Phase 1a៖ ដំណាក់​កាល​នេះ​កំពុង​ដំណើរ​ការ​ដោយ​ចាប់​ផ្ដើម​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០២០ បន្ទាប់​ពី​ទទួល​បាន​ការ​យល់ព្រម​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដំបូង​នៅ​សហរដ្ឋ​អាមេរិក។ ផ្ដល់​អាទិភាព​ចាក់​វ៉ាក់សាំង​ដល់​អ្នក​បម្រើ​ការ​ជួរ​មុខ​ដូច​ជា​គ្រូពេទ្យ គិលានុបដ្ឋាយិកា និង​តំបន់​ដែល​ឆ្លង​កូវីដ-១៩​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេរិក។ Phase 1b៖ ដំណាក់​កាល​នេះ​កំពុង​ដំណើរ​ការ​នៅ​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​អាទិភាព​ដល់​មនុស្ស​ចាស់​អាយុ​៧៤​ឆ្នាំ​ឡើង បុគ្គលិក​ការងារ​ជួរ​មុខ​ដទៃ​ទៀត​ដូច​ជា គ្រូបង្រៀន អ្នក​មើល​ថែ​កូន​ក្មេង បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដទៃ​ទៀត។ Phase 1c៖ ដំណាក់​កាល​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ខែ​កុម្ភៈ-មិនា ឆ្នាំ​នេះ […]


វីរុសកូរ៉ូណា

អ្នកកំពុងព្យាយាមយកកូន គួរចាក់វ៉ាក់សាំងកូវីដ១៩ អត់?

ក្នុង​បរិបទ​កូវីដ១៩ កំពុង​រាលដាល​ វា​ជា​ការ​ប្រសើរ​បំផុត​ដែល​​ប្រ​ជា​ពល​រដ្ឋ​មាន​អាយុ​អាច​ចាក់​វ៉ាក់​សាំង​បាន​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩ តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​។ ចុះ​គូស្វាមី​ភរិយា​កំពុង​ព្យាយាម​យក​កូន​ គួរ​ទៅ​ចាក់​វ៉ាក់​សាំង​ឬអត់? វ៉ាក់សាំង​អាច​មាន​ផល​ប៉ះពាល់​លើ​ការ​បង្ក​កំណើត​ទេ? ​ទាក់​ទង​នឹង​សំណួរ​ខាង​លើ​នេះ Hello គ្រូពេទ្យ​ នឹង​លើក​យក​ការ​ពន្យល់​របស់​អ្នក​ជំនាញ​អង្គការ​យូនីសេហ្វ​​(UNICEF)​ និង​អង្គការ​ធ្វើ​ការ​ផ្នែក​សុខភាព​មួយ​ចំនួន​ទៀត​មក​ពន្យល់​បន្ថែម​។ អង្គការ​យូនីសេហ្វ​បាន​សរសេរ​ក្នុង​វិប​សាយ​របស់​ខ្លួន​ថា​ វ៉ាក់សាំង​បង្ការ​កូវីដ​១៩ មិន​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​ណា​មួយ​លើ​ការ​បង្ក​កំណើត​នោះ​ទេ និង​ថា​ការ​លើក​ឡើង​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​បុរស ឬ ស្រ្តី​មាន​បញ្ហា​រឿង​មាន​កូន​នៅ​ ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​ជា​រឿង​មិន​ពិត​។ អង្គការ​ខាង​លើ​បញ្ជាក់​ថា សម្រាប់​គូស្នេហ៍​ដែល​កំពុង​ព្យាយាម​យក​កូន មិន​គួរ​ផ្អាក​ផែន​ការ​របស់​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩ ​រួច​នោះ​ទេ​។ ​ដូច​គ្នា​ដែរ អ្នក​ជំនាញ​ផ្នែក​សម្ភព​របស់​សាកលវិទ្យាល័យ​Missouri (University of Missouri Health Care) លោក​ស្រី វេជ្ជបណ្ឌិត Laura Morris បាន​លើក​ឡើង​ដែរ​ថា​គ្មាន​ហេតុ​ផល ឬ​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ​បង្ហាញ​ថា​វ៉ាក់សាំង​បង្ការកូវីដ១៩ មាន​អន្តរ​កម្ម​លើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្រ្តី ឬ​មាន​អន្តរ​កម្ម​លើ​ស៊ុត​ញី​ដែល​​ទុំ​ធ្លាក់​សម្រាប់​បង្ក​កំណើត​នោះ​ទេ​។ ដូច​គ្នា​ដែរ​លោក​ Albert Hsu វេជ្ជបណ្ឌិត​ឯក​ទេស​សុខភាព​​បន្ត​ពូជ​របស់​សាកលវិទ្យាល័យ​ខាង​លើ​ដែរ ​បញ្ជាក់​ថា ថ្វី​បើ​ការ​សិក្សា​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ កំពុង​តែ​បន្ត​ធ្វើ តែ​មិន​ទាន់​ឃើញ​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​លើ​ការ​បង្ក​កំណើត​នោះ​ទេ​ ហើយ​ក៏​គ្មាន​ទ្រឹស្ដី​បែប​វិទ្យាសាស្រ្ត​ណាមួយ​បញ្ជាក់​ថា​វ៉ាក់សាំង​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដែរ​។ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ណែ​នាំ​ដល់​ប្រុសៗ​ដែរ​ថា​ គួរ​ចាក់​វ៉ាក់សាំង​​បើ​កំពុង​ចង់​បាន​កូន​ ដោយ​ថា​បើ​ប្រុសៗ​កើត​ជំងឺ​កូវីដ១៩ អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​បញ្ហា​បង្ក​កំណើត​ទៅ​វិញ​ ព្រោះ​ថា​វីរុស​កូវីដ​១៩ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ប្រុសៗ​។ វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក៏​ដូច​ទៅ​នឹង​វ៉ាក់សាំង​ផ្សេង​ទៀត​ដែរ វា​ជួយ​បង្រៀន​រាង​កាយ​របស់​យើង​ឲ្យ​អភិវឌ្ឍ​អង់ទីករ​ប្រឆាំង​នឹង​វីរុស​​កូវីដ១៩​ និង​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។​ ដូច​បញ្ជាក់​ខាង​លើ​ដែរ បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ភស្តុតាង​​ណា​មួយ​បញ្ជាក់​ថា​អង់ទីករ​ដែល​កើត​ចេញ​ពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​មាន​ផ្ទៃពោះ និង​ការ​លូត​លាស់​សុក​នោះ​ទេ​។ ដូច​គ្នា​ដែរ […]



វីរុសកូរ៉ូណា

អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ-១៩ ងាយឆ្លងមែនទេ?

​យើង​សង្កេត​មើល​ទៅ ជំងឺ​កូវីដ-១៩​ បង្ហាញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ ដែល​គ្នា​យើង​ឧស្សាហ៍​កើត​​ក្នុងខែ​ត្រជាក់។ ចុះ​ជំងឺ​កូវីដ-១៩ អាច​កាន់​តែ​ងាយ​ឆ្លង​ក្នុង​ខែ​ត្រជាក់ឬ​អត់? យោង​ទៅ​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​មួយ​ក្រុម ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ២០២០ បាន​អះ​អាង​ឲ្យ​ដឹង​ថា ស្ថេរ​ភាព​នៃ​វីរុស​កូវីដ-១៩​ អាច​ផ្លាស់​ប្ដូរ​បាន​ទៅ​តាម​សីតុណ្ហភាព និង​កម្រិត​សំណើម។ សីតុណ្ហភាព​ទាប និង​កម្រិត​សំណើម​ខ្ពស់ ជួយ​រក្សា​ស្ថេរ​ភាព​របស់​វីរុស​បាន​យូរ ជា​ហេតុ​បណ្ដាល​ឲ្យ​ងាយ​មាន​ការ​ឆ្លង​ច្រើន។ ប៉ុន្តែនេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី​ទេ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វីរុស​ផ្សេង​ទៀត​ដូច​ជា ផ្ដាសាយ​ធំ(Influenza) និង​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ទៀត ក៏​ងាយ​ឆ្លង​លឿន​ក្នុង​អាកាសធាតុ​ត្រជាក់​ដូច​នឹង​ជំងឺ​កូវីដ-១៩​ដែរ។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ទៀត​ទៅ​លើ​ប្រធាន​ដូច​គ្នា​របស់​សកលវិទ្យាល័យ​ Texas នៃ​រដ្ធ​ Austin សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​អាកាសធាតុ​ត្រជាក់​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​វីរុស​ងាយ​ឆ្លង តែ​វា​មិន​ចោទ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ដូច​សកម្មភាព​របស់​មនុស្ស​ដូច​ជា​ការ​មិន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ។ ក្នុង​ការ​សិក្សា​នេះ បាន​លើក​ឡើង​ថា អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​តែ​ឯង មិន​អាច​ផ្ដល់​ផល​ប៉ះពាល់​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​រីក​រាល​ដាល​នៃ​វីរុស​ទេ។ ទោះ​យ៉ាង​ណា​ក្ដី អង្គការ​សុខភាព​ពិភពលោ (WHO)​ ក៏​បាន​ឲ្យ​ដឹង​ពី​មុន​មក​ដែរ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង​ក៏​មិន​អាច​សម្លាប់​វីរុស​នេះ បញ្ឈប់​ការ​រីក​រាល​ដាល​បាន​ដែរ ប្រសិន​បើ​យើង​មិន​គោរព​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ ហេតុ​នេះ​ហើយ ទោះ​ចាក់​វ៉ាក់សាំង​ហើយ​ក្ដី មិន​ទាន់​ចាក់​ក្ដី ពេល​ទៅ​ទី​ជិត​ទី​ឆ្ងាយ ត្រូវ​តែ​ពាក់​ម៉ាស់​ជា​និច្ច មាន​អាល់កុល​លាង​ដៃ​ជាប់​ខ្លួន និង​រក្សា​គម្លាត ចៀសវាង​កន្លែង​មនុស្ស​ច្រើន​កក​កុញ។


វីរុសកូរ៉ូណា

វីរុសបំប្លែងថ្មីប្រភេទ B.1.617 ទើបរកឃើញនៅកម្ពុជា មានឥទ្ធិលពលខ្លាំងប៉ុនណា?

កាល​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​ឃើញ​វីរុស​បំប្លែង ប្រភេទ B.1.617 លើ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ចំនួន ៣នាក់។ តើ​ឥទ្ធិពល​របស់​វីរុស​បំប្លែង​ថ្មី​នេះ​ខុស​ប្លែក​ពី​វីរុស​ពី​មុន​បែប​ណា​ខ្លះ? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា វីរុស​កូវីដ ១៩ ពីមុន និង​វីរុស​បំប្លែង​មាន​ទ្រង់​ទ្រាយ​ប្រហាក់​ប្រហែល​គ្នា តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ពី​ភាព​ខុស​គ្នា​នោះ គឺ​ Spike ​ប្រូតេអ៊ីន​របស់​វីរុស (បន្លាៗ​នៅ​ព័ទ្ធ​ជុំវិញ​ខ្លួន)។ លោក​ជំទាវ​បាន​បញ្ជាក់​ថា វីរុស​កូវីដ ១៩ មិន​ទាន់​បំប្លែង​ខ្លួន Spike ​​ប្រូតេអ៊ីន​មានស​ភាព​រឹង ពិបាក​​ក្នុង​វាយ​លុកទៅ​ក្នុង​សរីរាង្គ​របស់​មនុស្ស​យើង តាម​រយៈ​ផ្លូវ​ដង្ហើម។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​វីរុស​នេះ​បំប្លែង​ខ្លួន​ថ្មី Spike ​ប្រូតេអ៊ីន​ប្រែប្រួល មាន​សភាព​ទន់ ងាយ​ស្រួល​បញ្រ្ជៀត​ខ្លួន​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស​យើង។ ឯ​ល្បឿន​នៃ​ការ​ចម្លង​វិញ អ្នក​វិទ្យាសាស្ត្រ​សង្កេត​ឃើញ ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ដោយសារ​វីរុស​បំប្លែង​ថ្មី​នេះ​លឿន ងាយ​នឹង​ចូល​ទៅ​ក្នុង​សរីរាង្គ​របស់​មនុស្ស។ មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី ប្រភេទ B.1.617 ៤​ករណី​ហើយ ដែល ១​ករណី​តាម​រយៈ​ជើង​ហោះ​ហើរ​ពី​បរទេស តាំង​ពី​ខែ​មេសា ២០២១ និង​បាន​ព្យាបាលអ្នកជំងឺ​ជា​សះ​ស្បើយ​ដែរ និង​ថ្មីៗ​នេះ ៣ករណី​ទៀត​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ។ វីរុស​បំប្លែង​ថ្មី ប្រភេទ B.I.617 ជា​មេរោគ​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ​គេ​បាន​រក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន […]


វីរុសកូរ៉ូណា

ហាត់ប្រាណជួយឲ្យ​វ៉ាក់សាំងបង្ការកូវីដ១៩​ កាន់តែមានប្រសិទ្ធភាព

ក្រោយ​ពី​មាន​វត្តមាន​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ មនុស្ស​ជា​ច្រើន​ជឿ​ថា​វិបត្តិ​រាល​ដាល​សកល​មួយ​នេះ​នឹង​អាច​បញ្ចប់​ទៅ​វិញ​ឆាប់ៗ​នេះ។ ជាមួយ​នឹង​ក្ដី​សង្ឃឹម​នេះ ពិភព​លោក​ក៏​កំពុង​បន្ត​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​សារ​កូវីដ១៩ កាន់តែ​ច្រើន​ដូច​គ្នា​។ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ មនុស្ស​យើង​គ្រប់​គ្នា​ ទោះ​បី​ជា​បាន​ទទួល​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ ក៏​ត្រូវ​ធ្វើ​រឿង​ខ្លះ​ទៀត​ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​កាន់តែ​​រឹង​មាំ អាច​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ បាន​។ ១. តើ​រឿង​អ្វី​យើង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ?​​​ ដូច​គ្នា​យើង​បាន​ដឹង​ជាទូទៅ​ហើយ​ថា​ការ​ធ្វើ​សកម្មភាព​រាង​កាយ ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម ដែល​សុទ្ធ​សឹង​អាច​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា​អ្នក​​មិន​បាន​ធ្វើ​សកម្មភាព​រាង​កាយ មាន​ជាង​៥​លាន​នាក់​បាន​ស្លាប់​មុន​អាយុ​ក្នុង​មួយ​ឆ្នាំ​ៗ​​លើ​សកល​លោក​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កាត់​បន្ថយ​ហានិភ័យ​ធ្លាក់​ខ្លួ​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង បាន​ច្រើន​ជាង​មួយ​ភាគ​បី និង​បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​ដែល​យើង​បាន​ចាក់​បង្ការ​ជំងឺ​ឆ្លង​នោះ​។​ ការណ៍​នេះ វា​ពិត​ជា​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ក្នុង​វិបត្តិ​កូវីដ១៩ ពិសេស​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ ​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់ បាន​បង្កើត​ចំនួន​កោសិកា​ T-Cell និង​CD4 cells ដែល​កោសិកា​ទាំង​ពីរ​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ​មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ស្រ្តេស ដែល​បញ្ហា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​​នៃ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ២. ហាត់​ប្រាណ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បែប​ណា?​ មាន​យន្ត​ការ​មួយ​ចំនួន​បញ្ជាក់​​ថា​ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ថ្នាំ​ដែល​មនុស្ស​យើង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ប្រ​ឆាំង​ជំងឺឆ្លង​។ ទី​មួយ​ការ​ហាត់​ប្រាណ ជួយ​ការ​ពារ​ប្រឆាំង​នឹង​កត្តា​បង្ក​ឲ្យ​មាន​សភាព​ធ្ងន់​ធ្ងរ ឬ​ស្លាប់​ដោយ​សារ​​រោគ​ឆ្លង​។ អ្នក​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន ទំនង​ជា​មាន​ឱកាស​តិច​តួច​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បេះដូង​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង បាន​បង្ហាញ​ថា​កូវីដ១៩​ជា​ប្រភេទ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ថ្មី ដែល​អាច​បង្ក​ឲ្យ​មនុស្ស​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ខាង​លើ​ជួប​បញ្ហា​សុខភាព​កាត់​តែ​ខ្លាំង​បើ​កើត​ជំងឺ​នេះ​។​​ មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​ការ​រលាក ដូច​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង​ដែរ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ