ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ហាត់ប្រាណជួយឲ្យ​វ៉ាក់សាំងបង្ការកូវីដ១៩​ កាន់តែមានប្រសិទ្ធភាព

ក្រោយ​ពី​មាន​វត្តមាន​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ មនុស្ស​ជា​ច្រើន​ជឿ​ថា​វិបត្តិ​រាល​ដាល​សកល​មួយ​នេះ​នឹង​អាច​បញ្ចប់​ទៅ​វិញ​ឆាប់ៗ​នេះ។ ជាមួយ​នឹង​ក្ដី​សង្ឃឹម​នេះ ពិភព​លោក​ក៏​កំពុង​បន្ត​មាន​អ្នក​ឆ្លង និង​ស្លាប់​ដោយ​សារ​កូវីដ១៩ កាន់តែ​ច្រើន​ដូច​គ្នា​។ អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ មនុស្ស​យើង​គ្រប់​គ្នា​ ទោះ​បី​ជា​បាន​ទទួល​វ៉ាក់សាំង​ហើយ​ក៏​ដោយ​ ក៏​ត្រូវ​ធ្វើ​រឿង​ខ្លះ​ទៀត​ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​កាន់តែ​​រឹង​មាំ អាច​ប្រឆាំង​នឹង​វីរុស​កូវីដ១៩ បាន​។ ១. តើ​រឿង​អ្វី​យើង​ត្រូវ​ធ្វើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ?​​​ ដូច​គ្នា​យើង​បាន​ដឹង​ជាទូទៅ​ហើយ​ថា​ការ​ធ្វើ​សកម្មភាព​រាង​កាយ ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ក្នុង​ការ​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម ដែល​សុទ្ធ​សឹង​អាច​រំខាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ក្នុង​ឆ្នាំ​២០០៨ បាន​រក​ឃើញ​ថា​អ្នក​​មិន​បាន​ធ្វើ​សកម្មភាព​រាង​កាយ មាន​ជាង​៥​លាន​នាក់​បាន​ស្លាប់​មុន​អាយុ​ក្នុង​មួយ​ឆ្នាំ​ៗ​​លើ​សកល​លោក​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា ការ​ហាត់​ប្រាណ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ កាត់​បន្ថយ​ហានិភ័យ​ធ្លាក់​ខ្លួ​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង បាន​ច្រើន​ជាង​មួយ​ភាគ​បី និង​បាន​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​ដែល​យើង​បាន​ចាក់​បង្ការ​ជំងឺ​ឆ្លង​នោះ​។​ ការណ៍​នេះ វា​ពិត​ជា​សំខាន់​ណាស់​ដែល​មនុស្ស​យើង​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ក្នុង​វិបត្តិ​កូវីដ១៩ ពិសេស​ក្រោយ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ ​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់ បាន​បង្កើត​ចំនួន​កោសិកា​ T-Cell និង​CD4 cells ដែល​កោសិកា​ទាំង​ពីរ​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ​មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ស្រ្តេស ដែល​បញ្ហា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​អាច​បន្ថយ​ប្រសិទ្ធ​ភាព​​នៃ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ២. ហាត់​ប្រាណ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បែប​ណា?​ មាន​យន្ត​ការ​មួយ​ចំនួន​បញ្ជាក់​​ថា​ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ថ្នាំ​ដែល​មនុស្ស​យើង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ប្រ​ឆាំង​ជំងឺឆ្លង​។ ទី​មួយ​ការ​ហាត់​ប្រាណ ជួយ​ការ​ពារ​ប្រឆាំង​នឹង​កត្តា​បង្ក​ឲ្យ​មាន​សភាព​ធ្ងន់​ធ្ងរ ឬ​ស្លាប់​ដោយ​សារ​​រោគ​ឆ្លង​។ អ្នក​ដែល​មាន​សកម្មភាព​រាង​កាយ​ច្រើន ទំនង​ជា​មាន​ឱកាស​តិច​តួច​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បេះដូង​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង បាន​បង្ហាញ​ថា​កូវីដ១៩​ជា​ប្រភេទ​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ថ្មី ដែល​អាច​បង្ក​ឲ្យ​មនុស្ស​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ខាង​លើ​ជួប​បញ្ហា​សុខភាព​កាត់​តែ​ខ្លាំង​បើ​កើត​ជំងឺ​នេះ​។​​ មួយ​វិញ​ទៀត ការ​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​ការ​រលាក ដូច​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង​ដែរ […]


វីរុសកូរ៉ូណា

ផ្ទុះការឆ្លងកូវីដជាថ្មី រដ្ឋបាលរាជធានីភ្នំពេញកំណត់ផ្នែកខ្លះ នៃសង្កាត់ចោមចៅទី២-៣ ជាតំបន់លឿងទុំ

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​កំណត់​ផ្នែក​ខ្លះ​នៃ​សង្កាត់​ចោមចៅទី២ និង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ជា​តំបន់​តំបន់​លឿងទុំ រយៈពេល១៤ថ្ងៃ គិត​ចាប់​ពី​ម៉ោងសូន្យ ថ្ងៃទី១០ មិថុនា ២០២១ នេះ ដើម្បី​​ទប់ស្កាត់​​ជំងឺ​​កូវីដ ១៩។ ផ្នែកខ្លះ​នៃ​ភូមិ​ចោមចៅ ៣ នៃ​សង្កាត់​ចោមចៅទី២ ផ្នែកខ្លះនៃ​ភូមិត្រពាំងពោធិ៍ នៃសង្កាត់ចោមចៅទី៣ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង ២ នៃសង្កាត់ចោមចៅទី៣ ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខាងក្រោម​នេះ​ជា​សេចក្តី​សម្រេច​លម្អិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​កំណត់​ផ្នែក​ខ្លះ​នៃ​សង្កាត់​ចោមចៅ២-៣ ជា​តំបន់​លឿងទុំ។


វីរុសកូរ៉ូណា

ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងរួច ច្រើនមានរោគសញ្ញា ៤ នេះ

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ គ្រប់​២ដូស ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​ជា​ការ​ស្រេច។ ទោះ​យ៉ាង​នេះ​ក្ដី ក្រោយ​ចាក់​វ៉ាក់សាំង​រួច បើ​មិន​ប្រយ័ត្ន យើង​នៅ​តែ​អាច​ឆ្លង​កូវីដ-១៩​ ដដែល តែ​មិន​សូវ​ធ្ងន់ធ្ងរ។ ខណៈ​ពេល​ដែល​វ៉ាក់សាំង​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​យើងឆ្លង​ជំងឺ​កូវីដ-១៩​ ដ៏​កាច​សាហាវ​នេះ។ ប៉ុន្តែ​នៅ​តែ​មាន​របាយការណ៍​ថា មនុស្ស​នៅ​តែ​ធ្វើ​តេស្តវិជ្ជមាន​ជំងឺកូវីដ-១៩ ​ដដែល ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច ដោយសារវ៉ាក់សាំងត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​សម្រាប់​រាងកាយ ដើម្បី​បង្កើត​អង់ទីករ​ការពារ​ជំងឺ។ អ្នក​​វិទ្យាសាស្ត្រ​​នៅ King’s College ទីក្រុង​ឡុងដ៍ ប្រទេស​​អង់គ្លេស បាន​សិក្សា​​លើ​​ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ក្រោយ​ចាក់​វ៉ាក់សាំង លើ​មនុស្ស​ប្រមាណ​ ១,១លាននាក់ បង្ហាញ​ថា ​អ្នក​ជំងឺ​​កូវីដ-១៩ ​ក្រោយ​​បាន​​ចាក់​​វ៉ាក់សាំង​​រួច​​តែង​​លេច​​រោគ​សញ្ញា​ ៤ ​នេះ​​ជាង​គេ​។ ១. កណ្ដាស់ ទោះបី​ជា ការ​កណ្ដាស់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​រោគ​សញ្ញា​មួយ ក្នុង​ចំណោម​រោគសញ្ញា​សំខាន់​ៗ​នៃ​ជំងឺ​កូវីដ-១៩ ​ក៏​ដោយ ប៉ុន្តែអ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​កណ្ដាស់​គួរ​តែ​ត្រូវ​តាមដាន។ ការ​កណ្ដាស់​ជា​រោគ​សញ្ញា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​រាយការណ៍​ញឹកញាប់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩ ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។ ២. ដក​ដង្ហើម​ខ្លី ត្បិត​តែ​ការ​ដក​ដង្ហើម​ខ្លីៗ អាច​បង្ក​ឡើង​ដោយ​សារ​ស្ថានភាព​សុខភាព​ផ្សេង​ទៀត​ក៏​ដោយ ប៉ុន្តែ​ជំងឺកូវីដ-១៩ អាច​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​នោះ។ អ្នក​ជំងឺ​កូវីដ-១៩​ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​លេច​រោគ​សញ្ញា​នេះ​ឡើង​មក​ដែរ។ ៣. ឈឺ​ត្រចៀក អាការៈ​ឈឺ​ត្រចៀក ក៏​ជា​រោគ​សញ្ញា​សំខាន់​មួយ​ទៀត ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ហើយ​គួរ​តែ​ដឹង។ ប្រសិន​បើ​យើង ឈឺ​ត្រចៀក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា យើង​ឆ្លង​កូវីដ-១៩ ​ហើយ។ ៤. ហើម​កូន​កណ្តុរ ផល​រំខាន​ដែល​មិន​សូវ​កើត​មាន​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង គឺ​ហើម​កូន​កណ្ដុរ​នៅ​ត្រង់​ក្លៀក​ […]


វីរុសកូរ៉ូណា

៦ ខេត្តមានអ្នកឆ្លងកូវីដ ១៩ កើនឡើង ក្នុងរយៈពេល ២៤ម៉ោង

រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី កើន​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន ៦ ក្នុង​រយៈពេល ២៤ម៉ោង ក្នុង​នោះ​មាន​ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ តាកែវ និងកំពត នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩។ ខាងក្រោម​នេះ​ជា​ឈ្មោះឃុំ និងស្រុក នៃ​ខេត្ត​ដែល​មាន​ចំនួន​អ្នក​ឆ្លងកូវីដ ១៩ ថ្មី កើន​ឡើង​នៅថ្ងៃទី៧​ មិថុនា ២០២១។ ខេត្តកំពង់ស្អឺ   -ឃុំ ត្រពាំងគង - ស្រុកសំរោងទង -ឃុំជើងរាស់​ - ស្រុកឧដុង្គ -ឃុំវល្លិសរ - ស្រុកសំរោងទង -ស្រុកគងពិសី -ស្រុកភ្នំស្រួច នៅខេត្តកំពត -ឃុំឫស្សីស្រុកខាងលិច​  ស្រុកកំពង់ត្រាច -ស្រុកបន្ទាយមាស និង -ស្រុកកំពត។ ដោយ​ឡែក​តួលេខ​អ្នក​ឆ្លងកូវីដ ១៩ ថ្មី នៅ​ខេត្ត​កណ្តាល​វិញ អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាម​ដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ ​បញ្ជាក់ថា មាន​ការ​ថយចុះ។


វីរុសកូរ៉ូណា

ភ្នំពេញមាន ៨ សង្កាត់ ផ្ទុះការឆ្លងជំងឺកូវីដ ១៩ ច្រើន

នៅ​រាជធានី​ភ្នំពេញ​​មាន ៨សង្កាត់ ដែល​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ច្រើន នៅ​ថ្ងៃទី៦ មិថុនា ២០២១ នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុ​គណៈ​កម្មការស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩។ សង្កាត់​ទាំង ៨ ដែល​មាន​ចំនួន​អ្នក​ជំងឺ​កូវីដ ១៩ ច្រើន​នោះ​មាន៖ - សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ - សង្កាត់កន្ទោក ខណ្ឌកំបូល - សង្កាត់ស្រះចក ខណ្ឌដូនពេញ - សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ - សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ - សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ - សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ អនុ​គណៈកម្មការ​ខាងលើ​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុងមូលដ្ឋានទាំងនោះ​ប្រុង​ប្រយ័ត្ន ​និង​​ពាក់​ម៉ាស់ រក្សា​គម្លាត និង​ឧស្សាហ៍លាងដៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន យក​ចិត្ត​ទុកដាក់ តាមដាន​សុខភាព​ខ្លួន។ ប្រសិន​​បើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។


វីរុសកូរ៉ូណា

នៅខេត្តកណ្តាល ភូមិ ឃុំ និងស្រុកទាំងនេះមានអ្នកឆ្លងកូវីដច្រើន សូមប្រុងប្រយ័ត្ន

អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ បាន​បង្ហាញ​ឈ្មោះ​ភូមិ ឃុំ និង​ស្រុក​មួយ​ចំនួន នៃ​ខេត្ត​កណ្តាល ដែល​មាន​អ្នក​ឆ្លង​កូវីដ ១៩ ច្រើន នៅ​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ១. ភូមិ​ចុង​បង្គោល - ឃុំបែកចាន -​ ស្រុកអង្គស្នួល ២. ភូមិ​ស្វាយជ្រុំ - ឃុំបែកចាន - ស្រុកអង្គស្នួល ៣. ភូមិទួលអង្គុញ - ឃុំផ្សារដែក - ស្រុកពញាឮ ៤. ឃុំព្រែកឫស្សី - ក្រុងតាខ្មៅ ៥. ឃុំកំពង់ស្វាយ - ស្រុកកៀនស្វាយ អនុ​គណៈកម្មការ​ខាងលើ​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ឃុំ និង​ស្រុក​ទាំងអស់នោះ​ប្រុង​ប្រយ័ត្ន ​និង​​ពាក់​ម៉ាស់ រក្សា​គម្លាត និង​ឧស្សាហ៍លាងដៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន យក​ចិត្ត​ទុកដាក់ តាមដាន​សុខភាព​ខ្លួន។ ប្រសិន​​បើ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដកដង្ហើមខ្លីៗ  សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។


វីរុសកូរ៉ូណា

៥ សំណួរពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ មានអ្នកចង់ដឹងច្រើន​

បច្ចុប្បន្នកម្ពុជាកំពុងពន្លឿនដំណើរចាក់វ៉ាក់សាំងនៅតំបន់ដែលមានការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ពិសេសនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នេះ ក៏មានការចោទសួរ និងការចង់ដឹងច្រើន ដែលខាងក្រោមនេះជាសំណួរអំពីវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានអ្នកសួរញឹកញាប់។ ១. វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ណា​ខ្លះ ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក? ​មក​ដល់​បច្ចុប្បន្ន​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ទទួល​ស្គាល់ និង​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩ ​ចំនួន ​៦ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) Sinopharm និង Sinovac។ ២.ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ​រួចគ្រប់ដូស្តមាន​ប្រសិទ្ធ​ភាព​បាន​ប៉ុន្មាន? លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ទូទាំងប្រទេស បក​ស្រាយថា មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ ១៩ ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។ ៣. ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ បាន​អត់? តាម​អង្គការ UNICEF […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ