ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

វិទ្យាស្ថានប៉ាស្ទ័របាន​រកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើ​អ្នកជំងឺ​ជា​ពលករ​ខ្មែរ ចំនួន ៣នាក់ ដែល​ទើប​ត្រលប់​មកពី​ប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។ អ្នក​ជំងឺ​ដែល​ជា​ពលករ​ខ្មែរទាំង ៣នាក់នោះ មាន​ស្ត្រី២នាក់ និង​​បុរស​ម្នាក់ ដោយ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ម្នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកភ្នំ ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្ត​បាត់ដំបង។ នៅ​ក្នុង​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​នៅ​យប់នេះ បាន​បញ្ជាប់​ថា  វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617 ដែល​ពិភពលោក​មាន​ការព្រួយ​បារម្ភ​ខ្លាំងនេះ ត្រូវ​បាន​គេរក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន៧ ហើយ នៅក្នុង​តំបន់​អាស៊ាន​យើងនេះ  ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា។


វីរុសកូរ៉ូណា

អាណិតណាស់ នៅព្រៃវែងម៉ាក់ៗចូលពេទ្យសម្រាលកូន តេស្តឃើញវិជ្ជមានកូវីដ ១៩

ស្ត្រីពពោះ​វ័យ ២៥ឆ្នាំ រួម​ទាំងស្វាមី នៅ​ឃុំ អ្នកលឿង ស្រុ​កពាមរក៍ ខេត្ត ព្រៃវែង បាន​ចូល​សម្រាល​កូន​នៅ​មន្ទីពេទ្យនាថ្ងៃទី៣ មិថុនានេះ តេស្ត​សំណាក​ឃើញ​វិជ្ជមានកូវីដ ១៩ ទាំង ២នាក់ប្តីប្រពន្ធ។ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង ស្រ្តី​ខាងលើ​មាន​មុខ​របរ​ជា​កម្មការិនី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ មក​ស្រុក​នៅ​ខេត្ត​ព្រៃវែង ដើម្បី​សម្រាល​កូន  សង្ស័យ​ក៏​តេស្តរហ័ស រក​ឃើញវិជ្ជមានកូវីដ ១៩ ទាំង២នាក់។ បច្ចុប្បន្ន​អ្នក​ទាំង ២ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង។


វីរុសកូរ៉ូណា

៤ ខេត្តនេះ ក្នុង ២៤ម៉ោង រកឃើញអ្នកឆ្លងកូវីដថ្មី ច្រើនជាង១០០នាក់

ខេត្តចំនួន៤ ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និង​បន្ទាយមានជ័យ រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ច្រើន​ជាង ១០០នាក់ ក្នុង​រយៈពេល ២៤ម៉ោង នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​វិញ អនុ​គណៈកម្មការ​ខាងលើ​អះអាង​ថា ចំនួន​អ្នក​ឆ្លង​​ថ្មីនៅ​ថ្ងៃទី ០២ មិថុនា ២០២១ មាន​ការ​ថយចុះ តែ​មិន​បានបញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាន​ចេញ​ផ្សាយ​តួលេខ និង​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ជា​ច្រើន​ថ្ងៃ​មកហើយ។ នៅ​ថ្ងៃទី២ មិថុនា ២០២១ តួលេខ​​ឆ្លង​​កូវីដ ១៩ ថ្មី នៅ​​ទូទាំង​ប្រទេស មាន​​ចំនួន ៧២៩នាក់ (​ព្រឹត្តិការណ៍​សហគមន៍ ៧០០ករណី និង​នាំ​ចូល​ពី​ក្រៅប្រទេស ២៩ករណី) និង​​មាន​​ករណី​​ជា​សះស្បើយ​​ពី​​កូវីដ ១៩ ចំនួន ៧២១នាក់ ស្លាប់ ៦នាក់។


វីរុសកូរ៉ូណា

វ៉ាក់សាំងកូវីដ-១៩ ៦ប្រភេទ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក

អង្គការសុខភាពពិភពលោក (WHO) បាន​ទទួល​ស្គាល់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់ ​នៃ​វ៉ាក់សាំង​កូវីដ-១៩ Sinovac កាល​ពី​ថ្ងៃ​អង្គារ ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។ ការ​ទទួល​ស្គាល់​នេះ បើក​ផ្លូវ​ឲ្យ​វ៉ាក់សាំង​ទី​២ ដែល​ផលិត​នៅ​ប្រទេស​ចិន ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បូករួមទាំងវ៉ាក់សាំង Sinovac នេះ មានវ៉ាក់សាំង​កូវីដ-១៩ ចំនួន ៦ប្រភេទហើយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ទីភ្នាក់ងារ​ផ្នែក​សុខភាព​របស់​អង្គការ​សហប្រជាជាតិ (The UN Health Agency) បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង ​Sinovac​ ក្រោយ​ទទួល​ស្គាល់​ថា វ៉ាក់សាំង ​Sinovac បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សុវត្ថិភាព ផលិតភាព និង​ផលិតកម្ម។ គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា កន្លងមក​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្ដល់​ការ​ចុះ​បញ្ជី​ការ​ប្រើ​ប្រាស់​បន្ទាន់​ដល់​វ៉ាក់សាំង​កូវីដ-១៩​ចំនួន ​៥ ​ប្រភេទ​ទៀត រួម​មាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំង​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង) និង Sinopharm ​ជា​វ៉ាក់សាំង​ដំបូង​ផលិត​ដោយ​ប្រទេស​ចិន ដែល​ទទួល​ស្គាល់​ដោយ ​WHO។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ AFP វ៉ាក់សាំង​ Sinovac កំពុង​ចរាចរណ៍​ឲ្យ​ចាក់​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​ចំនួន ២២ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ