ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ភ្នំពេញលែងមានតំបន់ក្រហមទៀតហើយ មានតែលឿង និងលឿងទុំប៉ុណ្ណោះ

នៅ​រសៀល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​​សម្រេច​ពី​វិធានការ​រដ្ឋបាល​បន្ត​សម្រាប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។ ក្នុង​សេចក្តី​សម្រេច​នោះ ទីតាំង​ភូមិសាស្ត្​ររាជធានី​ភ្នំពេញ​ពុំ​មាន​តំបន់​ក្រហម​ទៀត​ទេ កំណត់​ត្រឹមតែ​២តំបន់ប៉ុណ្ណោះ គឺ តំបន់លឿងទុំ និងលឿង។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​លម្អិត​នៃ​សេចក្តី​សម្រេច ស្តីពី​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល​បន្ត​សម្រាប់​ភូមិសាស្រ្តរាជធានី​ភ្នំពេញ ដើម្បី​ទប់​ស្កាត់ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។


វីរុសកូរ៉ូណា

ចុងខែនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងពីអាមរិក ១លាន១សែនដូស

កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ ចំនួន ១លាន១សែនដូស ពី​រដ្ឋាភិបាល​អាមេរិក តាម​រយៈ​យន្តការ COVAX នៅ​ដំណាច់​ខែ​ឧសភា​នេះ។ តាម​រយៈលទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ឯកឧត្តម Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ ឯកឧត្តមឯក​អគ្គរដ្ឋ​ទូត​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​រឹងមាំ​ជាប់​លាប់​មួយ​របស់​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជា​សាកល​នៃ​មេរោគកូវីដ ១៩ ដោយ​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១ លានដុល្លារ ជា​ជំនួយ​ផ្តល់ឲ្យ​ដោយ​ផ្ទាល់ ទាក់​ទងនឹង​ជំងឺ​កូវីដ ១៩ ជំនួយ​បច្ចេកទេស​សំខាន់ៗ។ បន្ថែម​លើ​កម្មវិធី​សហការ​ជា​ដៃគូ​ជា​យូរ​មក​ក្នុង​ផ្នែក​សុខាភិបាល សហរដ្ឋអាមរិក​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៤ ពាន់​លានដុល្លារ ដែល​ជា​ចំនួន​ផ្តល់​ឲ្យ​លើស​ប្រទេស​ណា​ទាំងអស់ ដល់​យន្ត​ការ​កូវ៉ាក់ របស់​អង្គការ​សុខភាព​ពិភព​លោក ដែល​តាម​រយៈ​កម្មវិធី​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន ១ លាន ១ សែនដូស នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា​នេះ ហើយ​នឹង​មាន​មក​ថែម​ទៀត ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ