ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

កុំប្រហែសឲ្យសោះ! ១សប្តាហ៍នេះ រកឃើញអ្នកឆ្លងកូវីដនៅតំបន់លឿង ច្រើនជាងក្រហម និងលឿងទុំ

ក្នុង​រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លង​មក​នេះ បើ​តាម​ទិន្នន័យ​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មានផ្ទុក​ជំងឺ​កូវីដ ១៩ បញ្ជាក់ថា ​ពលរដ្ឋនៅរាជធានីភ្នំពេញក្នុងតំបន់លឿងឆ្លងកូវីដ ១៩ ច្រើន​ជាង​គេ។  - តំបន់លឿង​ មានអ្នកឆ្លង ៥០.០៧%  -តំបន់ក្រហម មានអ្នកឆ្លង ៣២.១៩%  -តំបន់លឿងទុំ មានអ្នកឆ្លង ១៤.៣៤%  - តំបន់ផ្សេងទៀត មានអ្នកឆ្លង ៣.៤% គណៈ​កម្មការ​ស្រាវជ្រាវ និង​​តាមដាន​​បុគ្គល​​សង្ស័យ​​ថា​​មាន​ផ្ទុក​​ជំងឺ​កូវីដ ១៩ បាន​សំណូមពរ​ឲ្យបងប្អូន​ទោះរស់នៅ​តំបន់​ណា​ក៏ដោយ ត្រូវ​រួមគ្នា​ពាក់​ម៉ាស រក្សា​គម្លាត និងឧស្សាហ៍​លាង​ដៃគ្រប់ពេល និង​គ្រប់កន្លែង ដើម្បី​បង្ការខ្លួន​ពី​ការ​ឆ្លងកូវិដ ១៩។ ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹកថ្ងៃទី ១៤ ឧសភា ២០២១ នេះ តួលេខឆ្លងកូវីដ ១៩ សរុបកើនដល់ ២១ ៤៩៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩ ៨៦៧នាក់ និងមានអ្នកស្លាប់ ១៤៧នាក់


វីរុសកូរ៉ូណា

រសៀលនេះ អ្នកជំងឺកូវីដ ៣៣៣នាក់ ​នៅកោះពេជ្រ ជាសះស្បើយ ត្រលប់ទៅផ្ទះវិញ

នៅ​រសៀល​ថ្ងៃទី១២ ឧសភា ២០២១ ក្រោយ​ពី​ទទួល​ការ​ព្យាបាលយ៉ាង​យក​ចិត្តទុកដាក់ខ្ពស់​ពី​សំណាក់​ក្រុមគ្រូពេទ្យ នៅ​មណ្ឌលព្យាបាលជំងឺ​កូវីដ-១៩ កម្រិតស្រាល កោះពេជ្រ អ្នកជំងឺកូវីដ១៩ ចំនួន ៣៣៣នាក់ បានជាះស្បើយ ​និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។ នេះបើតាមការផ្សព្វផ្សាយ​នៅ​លើ​ផេក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ។ ទោះ​​បី​​​ជាសះស្បើយ​​ពីកូវីដ ១៩ ត្រលប់​​ទៅ​​ផ្ទះ​​វិញ​ក្តី អ្នក​ទាំង​នោះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​ដាច់​ដោយ​ឡែក​រយៈពេល ១៤ ថ្ងៃ​បន្ត​ទៀត ដើម្បីតាមដាន​សុខភាព។


វីរុសកូរ៉ូណា

អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំង ដែល WHO ទើបទទួលស្គាល់នេះ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ផ្ដល់​ការ​ទទួល​ស្គាល់​​វ៉ាក់សាំង​កូវីដ-១៩​ Sinopharm របស់​ប្រទេស​ចិន។ វ៉ាក់សាំង​កូវីដ-១៩ Sinopharm ជា​វ៉ាក់សាំង​ដំបូង​គេ​បំផុត​ ដែលមិន​មែន​ជា​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ WHO។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ Sinopharm ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ២០២១​​ មក​ម៉្លេះ។ ខាង​ក្រោម​នេះ ជា​ចំណេះ​ដឹង​ល្អ​ៗ​អំពី​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ Sinopharm យើង​គួរ​ដឹង។ តើ​អ្នក​ណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង ​Sinopharm ​បាន? ចម្លើយ៖ វ៉ាក់សាំង​នេះ​អាច​ចាក់​បាន​ចាប់​ពី​មនុស្ស​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ (ក្រោម​អាយុ​១៨​ឆ្នាំ​មិន​អាច​ចាក់​បាន​ទេ) ហើយ​អ្នក​ដែល​មាន​ប្រវត្តិ​ឆ្លង​កូវីដ-១៩ ​ពី​មុន​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ដែរ។ ស្ត្រី​បំបៅ​ដោះ​កូន​អាច​ចាក់​វ៉ាក់សាំង​ Sinopharm​ នេះ និង​ទទួល​បាន​ប្រសិទ្ធភាព​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩​ ដូច​មនុស្ស​ទូទៅ ហើយ​ WHO បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដូច​ធម្មតា។ ចំណែក​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់​បំផុត ព្រោះ​បច្ចុប្បន្ន មាន​ការ​សិក្សា​តិចតួច​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ​ដែល​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​ពពោះ​ដែរ ឬ​អត់។ តើ​អ្នក​ណា​ខ្លះ​មិន​អាច​ចាក់​វ៉ាក់សាំង​ Sinopharm​ បាន? ចម្លើយ៖ ក្រុម​មនុស្ស​ដែល​មិន​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​គឺ​បុគ្គល​ដែល​ប្រតិកម្ម​ជាមួយ​សារធាតុ​មាន​ក្នុង​វ៉ាក់សាំង ឬ​បុគ្គល​ដែល​មាន​កម្ដៅ​ខ្លួន​ឡើង​ដល់​៣៨.៥ អង្សារសេ ត្រូវ​ពន្យារ​ពេល​ចាក់​វ៉ាក់សាំង​រហូត​ដល់​សីតុណ្ហភាព​រាងកាយ​ធម្មតា​វិញ។ តើ​វ៉ាក់សាំង​ Sinopharm ប្រៀប​ធៀប​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​កំពុង​ប្រើ​យ៉ាង​ម៉េច​ដែរ? ចម្លើយ៖ យើង​មិន​អាច​ប្រៀបធៀប​វ៉ាក់សាំង​នីមួយ​ៗ​ប្រជែង​នឹង​គ្នា​ទេ ដោយសារ​តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​សិក្សា​រៀង​ៗ​ខ្លួន ប៉ុន្តែ​សរុប​មក​គ្រប់​វ៉ាក់សាំង​ទាំង​អស់​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ទាំង​អស់​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ តើ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? ចម្លើយ៖ តាម​ការ​សិក្សា​បង្ហាញ​ថា […]


វីរុសកូរ៉ូណា

សម្រេចបែងចែក ៣ តំបន់បន្ត ១សប្តាហ៍ទៀតដើម្បីទប់ស្កាត់កូវីដ នេះជាតំបន់ក្រហមនៅភ្នំពេញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បន្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ បែង​ចែក​ជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង ១សប្តាហ៍ទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ តំបន់​លឿង​សំដៅ​លើ​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​ជំងឺកូវីដ ១៩ កម្រិតស្រាល ឯ​លឿងទុំ កម្រិត​មធ្យម និង​ក្រហម ធ្ងន់ធ្ង។ ខាងក្រោមនេះជាតំបន់ក្រហម ដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ៖ -សង្កាត់បឹងកក់ (ភូមិ២៣) - សង្កាត់បឹងសាឡាង (ភូមិ១០) - សង្កាត់ចោមចៅទី១ (ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២) - សង្កាត់ទួលសង្កែទី១ (ផ្នែកខ្លះនៃភូមិទួលសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក) - សង្កាត់ស្ទឹងមានជ័យទី២ (ផ្នែកខ្លះនៃភូមិ៥) - សង្កាត់ស្ទឹងមានជ័យទី៣ (ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣)


វីរុសកូរ៉ូណា

វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ ការពារ​ខ្លួន​យើង​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​សាហាវ​នេះហើយ។ បន្ទាប់​ពី​ចាក់​គ្រប់​ដូស ​(២ដូស) ​រួច​ហើយ ប្រព័ន្ធ​ការពារ​រាង​កាយ​នឹង​ចាប់​ផ្ដើម​បង្កើត​អង់ទីករ​កាន់តែ​ខ្លាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​ខ្លួន​យើង​ពី​ជំងឺ​កូវីដ-១៩​ បំប្លែងខ្លួនបាន​ដែរ​ទេ? ឆ្លើយ​តប​នឹង​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Katharine O'brien បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភព (WHO) បាន​ឲ្យ​ដឹង​ថា តាម​សង្កេត​មើល​ពី​វ៉ាក់សាំង​កូវីដ-១៩​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​នេះ​ឃើញ​ថា វ៉ាក់សាំង​កូវីដ-១៩ នៅ​តែ​អាច​ការពារ​ខ្លួន​យើង​បាន​វីរុស​កូវីដ-១៩​ បំប្លែងថ្មី​មួយ​ចំនួន​។ ទោះ​បី​ជា វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទប់ទល់​នឹង​វីរុស​កូវីដ-១៩ ​ធម្មតា​ក៏​ដោយ ក៏​វា​ផ្ដល់​រនាំង​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​បាន​ដែរ។ ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​អាច​ការពារ​ខ្លួន​យើង​ពី​ប្រភេទ​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី នៅ​ថ្ងៃ​អនាគត​បាន​អត់? លោក​ស្រី​បញ្ជាក់​ឲ្យ​ដឹង​ទៀត យើង​គួរ​តែ​រំពឹង​ទុក​នូវ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ពីព្រោះ​នេះ​ជា​អ្វី​ដែល​វីរុស​ធ្វើ ពោល​គឺ​ពពួក​វីរុស​ចូល​ចិត្ត​បង្កើត​ថ្មី ឬ​បំប្លែង​ខ្លួន​វា​ទៅ​ជា​វីរុស​មួយ​ប្រភេទ​ទៀត​ជា​បន្ត​បន្ទាប់។ ខណៈ​អ្នក​ផលិត​វ៉ាក់សាំង​កំពុង​ព្យាយាម​សម្រប​សម្រួល និង​បង្កើត​វ៉ាក់សាំង​ដែល​ល្អ​បំផុត​សម្រាប់​ទប់ទល់​នឹង​វីរុស​កូវីដ-១៩ ទាំង​ធម្មតា និង​ពពួកបំប្លែង​ថ្មី​ផ្សេងៗ។ វ៉ាក់សាំង​ដែល​យើង​មាន​សព្វ​ថ្ងៃ​សុទ្ធ​តែ​អាច​ការពារ​យើង​បាន​ពី​ពពួក​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​ជា​ច្រើន ស្របពេល​ដែល​ខាង​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ពី​ការ​ឆ្លើយ​តប​របស់​ពពួក​វីរុស​បម្លែង​ថ្មី ទៅ​នឹង​វ៉ាក់សាំង​កូវីដ-១៩។ វេជ្ជបណ្ឌិត​ដដែល​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​តែ​បន្ត​ការ​ពាក់​ម៉ាស់ និង​ធ្វើ​ការ​ណែនាំ​ពី​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​វីរុស​កូវីដ-១៩​ ទោះ​បី​ជា​យើង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​បាន​គ្រប់​ចំនួន​ក៏​ដោយ។ ទោះ​ជា​ពេល​នេះ យើង​ឃើញ​ថា វ៉ាក់សាំង​កូវីដ-១៩​ អាច​ការពារ​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​បាន​មួយ​ចំនួន​ក៏​ដោយ តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា​វា​អាច​ទប់​ទល់​នឹង​វីរុសបំប្លែង​ថ្មី​នៅ​ថ្ងៃ​ខាង​មុខ​បាន​ល្អ​ប៉ុនណា​នោះ​ទេ។


វីរុសកូរ៉ូណា

រដ្ឋបាលខេត្តកំពង់ចាមប្រកាសពីការស្លាប់កម្មការិនីម្នាក់ដោយសារកូវីដ និងមានផ្ទៃពោះ ៧ខែ

រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ពី​ករណី​ស្លាប់​របស់​ស្ត្រី​ជន​ជាតិខ្មែរ អាយុ ២៧ឆ្នាំ ដោយសារ​ជំងឺកូវីដ ១៩ និងមានផ្ទៃពោះ ៧ខែ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់ថា ស្រ្តី​ខាងលើ​ឈ្មោះ សាន គឹមឡេង ជា​កម្មការិនី​រោងចក្រ GNT ហៅ​អគារ ៣២ នៅព្រៃសរ រាជធានី​ភ្នំពេញ និង​មាន​ស្រុក​កំណើត​នៅ​ភូមិក្បាលកោះ ឃុំកោះ​អណ្តែត ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ នៅ​ថ្ងៃទី០៦ ឧសភា ២០២១ កម្មការិនី​រោងចក្រ​រូបនេះ​បាន​ធ្វើ​ដំណើរ​ជាមួយ​ប្តី​មក​ស្រុក​កំណើត ហើយ​ត្រូវ​បញ្ចូន​មក​យក​សំណាក និង​ដាក់ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌលចត្តាឡីស័ក​រដ្ឋបាលខេត្ត ដោយសារ​សង្ស័យ​មាន​ជំងឺកូវីដ ១៩ និង​​មក​ពី​តំបន់​ក្រហម រាជធានីភ្នំពេញ។ នៅ​ពេល​ល្ងាច​ថ្ងៃដដែល​នោះ ស្រ្តីរូបនេះ​ចេញ​អាការៈក្តៅខ្លួន ក្អក ហត់ ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​មក​មន្ទីរពេទ្យខេត្ត និង​បាន​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ក៏​ទទួល​បានលទ្ធផល​វិជ្ជមាន។​ ជា​អកុសល​ការ​វិវត្ត​នៃ​ជំងឺ​ចេះ​តែ​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន កម្មការិនី​ វ័យ ២៧ឆ្នាំរូបនេះ បាត់បង់​ជីវិត​នៅ​ថ្ងៃទី១០ ឧសភា ម៉ោង ៦៖០៥នាទី ដោយសារ​វីរុសកូវីដ ១៩ និង​មាន​ផ្ទៃពោះ ៧ខែ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ