ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

បិទខ្ទប់ភូមិមួយនៅខេត្តតាកែវ ក្រោយមានអ្នកឆ្លងកូវីដ ១៩ ច្រើននាក់

រដ្ឋបាល​ខេត្តតាកែវ បាន​ចេញ​សេចក្តី​សម្រេច បិទ​ខ្ទប់​ភូមិ​បាំង​បាត់ ឃុំចារ ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ដែល​ជា​តំបន់​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូវីដ-១៩ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជា​ច្រើន​នាក់ ពាក់​ព័ន្ធនឹង​ព្រឹត្ដិការណ៍​សហគមន៍ ២០ កុម្ភ: ២០២១។ ក្នុង​​សេចក្តី​​សម្រេច​​នេោះ​​បាន​​បញ្ជាក់​​ថា ការ​​បិទ​​ខ្ទប់​​ភូមិសាស្រ្ត​​ខាងលើ​នេះ​​ចាប់​​ពី​​ម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែឧសភា ២០២១ រហូត​​ដល់​​មាន​​ការ​​ជូនដំណឹង​ជា​ថ្មី។ នៅ​ថ្ងៃទី១០ ឧសភា រដ្ឋបាល​ខេត្ត​កាកែវ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន ៣៩នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ រួម​មាន​អាជីវករ កម្មករ និង​ក្រុមគ្រួសារ​របស់​ពួក​គេ។


វីរុសកូរ៉ូណា

ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

រាងកាយ​យើង​ត្រូវ​ការ​វីតាមីន និង​ជាតិរ៉ែ​សំខាន់​ផ្សេងៗ ដើម្បី​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​រឹងមាំ ចៀសវាង​ពី​ការ​ឆ្លង​វីរុស និង​ជំងឺ​ដទៃ​ច្រើន​ទៀត។ តាំង​ពី​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​មក មាន​ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ-១៩ ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ ភាគ​ច្រើន​ខ្វះ​វីតាមីន​មួយ​ប្រភេទ​ចាំ​បាច់​សម្រាប់​ប្រព័ន្ធភាពស៊ាំ​រឹងមាំ​វិញ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Leong Hoe Nam មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្លង នៃ​មន្ទីរពេទ្យ Mount Elizabeth នៃ​ប្រទេស​សឹង្ហបុរី បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍​វិភាគ​ថ្មី​ៗ​នេះ​បង្ហាញ​ថា អ្នក​ជំងឺ​មួយ​ចំនួន​ដែល​បង្ហាញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩ គឺ​ខ្វះ​វីតាមីន​D​នៅ​ក្នុង​រាងកាយ ជាង​អ្នក​ជំងឺ​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា។ ដូច​នេះ​ហើយ ប្រសិន​បើ​នៅ​ក្នុង​រាងកាយ​យើង​ខ្វះ​ជាតិ​វីតាមីន D ខ្លាំង ឱកាស​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​មាន​កម្រិត​ខ្ពស់ រហូត​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​ថែម​ទៀត​ផង។ ទន្ទឹមនេះ តាម​ការ​សិក្សានៅសហរដ្ឋអាមេរិក ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​២៣៥​នាក់ បង្ហាញ​ថា អ្នក​ជំងឺ​វ័យ​លើ ​៤០​ឆ្នាំ​ដែល​ទទួល​បាន​វីតាមីន D គ្រប់​គ្រាន់ មាន​ភាគ​រយ ៥១.៥% ក្នុង​ការ​មិន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ជាង​​អ្នក​ជំងឺ​ដែល​មិន​មាន​វីតាមីន ​D គ្រប់​គ្រាន់ បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ-១៩​រួច។ បន្ថែម​ពី​លើ​នេះ ក្នុង​ការ​សិក្សា​មួយ​ចំនួន​បាន​អះ​អាង​ដែរ​ថា កង្វះ​វីតាមីន​ D អាច​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​យើង និង​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ខ្ពស់​។ ចំណែក​នៅ​ក្នុង​ការ​សិក្សា​លើ​មនុស្ស​ ១១.៣២១​នាក់ មក​ពី​ […]


វីរុសកូរ៉ូណា

កម្មការិនីរោងចក្រវិជ្ជមានកូវីដ ១៩ ម្នាក់ ស្លាប់ទាំងមានផ្ទៃពោះ ៧ខែ

កម្មការិនីរោងចក្រម្នាក់ រស់នៅ​ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ ដែល​វិជ្ជមានកូវីដ ១៩ ស្លាប់​នៅ​ថ្ងៃទី ៧ ឧសភា ២០២១ នេះ។ បើ​តាម​លិខិត​មរណៈចេញដោយ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ កម្មការិនី​រូបនោះ​ឈ្មោះ សុត ម៉ៃ អាយុ ៣០ឆ្នាំ ស្លាប់​នៅ​វេលាម៉ោង ៩៖៤៥នាទីយប់។ ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News អភិបាល​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា កម្មការិនី​ខាងលើ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​មាន​ផ្ទៃពោះ ៧ខែ និងមានវិជ្ជមានកូវីដ ១៩។ កម្មការិនី​រូបនេះ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មុនការ​ស្លាប់​ប្រហែល ៣០នាទី។


វីរុសកូរ៉ូណា

សម្តេចនាយករដ្ឋមន្ត្រីស្នើឲ្យម្ចាស់ផ្ទះ អគ្គិសនី និងរដ្ឋករទឹក យោគយល់ដល់កម្មករនៅតំបន់បិទខ្ទប់

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើសារពិសេសនៅព្រឹកថ្ងៃទីនេះ ដោយអំពាវនាវដល់ម្ចាស់ផ្ទះជួល អគ្គិសនី និងរដ្ឋករទឹក បញ្ចេញកាយវិការមនុស្សធម៌សម្រាប់កម្មករ-កម្មការិនី នៅតំបន់បិទខ្ទប់ និងតំបន់ក្រហម។ ការ​លើក​ឡើង​បែប​នេះ ដោយ​មាន​ការ​ទាមទារ​យក​ថ្លៃឈ្នួលផ្ទះ​ពី​កម្មករ កម្មការនី ក្នុង​ពេល​ដែល​កម្មករកម្មការនី មិនទាន់​បាន​បើក​ប្រាក់ខែ ហើយ​កំពុង​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់ គឺតំបន់​ក្រហម​នៅ​ឡើយ ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ថា បើ​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ អាច​នឹង​ធ្វើ​ទៅ​បាន ត្រូវរួមគ្នា​ធ្វើ ដើម្បីជួយ​ដល់កម្មករ កម្មាការិនី តាម​រយៈ​ការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែល​បាន​នឹង​កំពុង​ស្នាក់​នៅ ក្នុង​ចំនួន​តិច ឬច្រើន តាម​លទ្ធភាព​ដែលអាច​ធ្វើ​ទៅ​បាន។ បើ​សិន​ជា​ម្ចាស់​ផ្ទះជួល​ខ្លះ អាច​លើក​លែង​ទៅ​បាន ក្នុង១ខែ ២ខែឬ៣ខែ ក៏​សុំ​ធ្វើការ​លើក​លែង។


វីរុសកូរ៉ូណា

សម្តេច ហ៊ុន សែន ស្នើឲ្យកែប្រែសេចក្តីសម្រេច ដែលតម្រូវឲ្យពលរដ្ឋចូលទៅខេត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ

នៅ​រសៀល​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​ជា​សំឡេង ស្នើ​ឲ្យ​អភិបាល​ខេត្ត​ណា​ដែល​ចេញ​សេចក្តី​សម្រេច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចូល​ខេត្ត​របស់​ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ ​រួច​ហើយ ត្រូវ​កែ​ប្រែ​នូវ​សេចក្តី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ចរាចរណ៍​របស់​ពលរដ្ឋ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏​ដូច​ជា​បិទ​បញ្ចប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​រួច​ហើយ តែ​ដោយ​ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​ខេត្ត​ខ្លះបាន​ដាក់​បម្រាម​រហូត​ដល់​កម្រិត ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ដែល​ចូល​ទៅ​កាន់​ខេត្ត​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះ​មិន​ខុស​ពីការ​បង្កើត​រដ្ឋ ក្នុង​រដ្ឋ នោះ​ទេ។ ចំពោះ​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក សម្តេចថា លុះ​ណា​បុគ្គល​នោះ​សង្ស័យ​ថា មាន​ហានិភ័យ​អាច​នឹង​មាន​កូវីដ-១៩ ដើម្បី​យក​សំណាក ហើយ​ឲ្យធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​មិន​មែន​ធ្វើ​គ្រប់​មនុស្ស​ទាំងអស់​ដែល​ឆ្លងកាត់​ខេត្ត​របស់​ខ្លួន​នោះ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ