ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

មន្ត្រីក្រសួងព័ត៌មាន និងជាចៅស្រីឯកឧត្តម ម៉ៅ អាយុទ្ធ វិជ្ជមានកូវីដ ១៩

មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ព័ត៌មាន កញ្ញា ផង់ សុភី វិជ្ជមានកូ​វីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១។ បើការបញ្ជាក់​នៅ​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន មន្ត្រីរូប​នេះ​មាន​តួនាទី​ជា​ជំនួយការ​របស់​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ដែល​ជាជីតា​របស់​ខ្លួន និង​បាន​ទទួលមរណភាពដោយសារ​​ជំងឺកូវីដ ១៩ កាល​​ពី​​ពេល​​កន្លង។ កញ្ញា ផង់ សុភី បាន​សុំវត្តមាន​ពី​ក្រសួង​ព័ត៌មាន​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ២០១៩ ដើម្បី​រៀបចំ​ដឹកនាំ​​​ភាពយន្ត ប៉ុន្តែ​អំឡុង​ពេល​ចាក់​វ៉ាក់សាំងកូវីដ ១៩ ក្នុង​ក្រប​ខណ្ឌក្រសួង កញ្ញា​បាន​មក​​ក្រសួង ២លើក ប៉ុន្តែ​មិន​បាន​ចូល​ក្នុង​តំបន់​ចាក់​វ៉ាក់សាំង​នោះ​ទេ ព្រោះ​ពុំមាន​ឈ្មោះ។


វីរុសកូរ៉ូណា

ប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី និងឥទ្ធិពលលើសុខភាព យើងគួរដឹង

វីរុស​កូវីដ-១៩ កំពុង​តែ​វាយលុក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បណ្ដាល​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​បាន​ឆក់​យក​ជីវិត​ប្រជាជន​ខ្មែរ​ច្រើនដែរ។ វីរុស​កូវីដ-១៩​ ធម្មតា​សាហាវ​ខ្លាំង​បែប​នេះ​ទៅ​ហើយ តែ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល នៅ​មាន​វីរុស​កូវីដ-១៩ ​បម្លែង​ថ្មី ដែល​កាន់តែ​គ្រោះ​ថ្នាក់​ជាង​វីរុស​កូវីដ-១៩​ ទៅ​ទៀត។ តាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន នាពេលកន្លងមក វីរុសកូវីដ ១៩ បម្លែងថ្មីនេះ អាច​ចម្លង​មនុស្ស​ដល់​ទៅ ៦-៧នាក់ ក្នុង​ពេល​តែ​មួយ។ "ជា​មធ្យម​ការ​ចម្លង​ដែល​គេ​រក​ឃើញ​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែ​មួយ បើ​យើង​ប្រៀប​ធៀប​ក្នុង​ការ​ចម្លង​ពី​ពេល​មុន វីរុស​ពី​មុន ​ដែល​មិន​មែន​ជា​វីរុស​បម្លែង​ថ្មី​នេះ មាន​ប្រហែល​ជា ៣នាក់ ៤នាក់​ប៉ុណ្ណឹង​ឯង អ៊ីចឹង​លឿន​ណាស់​សឹង​តែ​២ដង"។ អ្វី​ទៅ​ជា​វីរុស​កូវីដ-១៩​បម្លែង​ថ្មី? វីរុស​អាច​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​តាម​រយៈ​ការ​បម្លែង​ខ្លួន ហើយ​វីរុស​កូវីដ-១៩ ក៏​ត្រូវ​បាន​រក​ឃើញ​មាន​ការ​បម្លែង​ខ្លួន​ច្រើន​ប្រភេទ​ដែរ នៅ​តាម​ប្រទេស​មួយ​ចំនួន​បង្ក​ជា​ភាព​ចលាចល​ដូច​ជា៖ - វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.1.7 (ប្រទេស​អង់គ្លេស)៖ វីរុស​បម្លែង​ប្រភេទ​នេះ ងាយ​ឆ្លង​កាន់​តែ​លឿន និង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ស្លាប់ បើ​ឆ្លង​វា។ -វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.351 (ប្រទេស អាហ្វ្រិកខាង​ត្បូង)៖ វីរុស​នេះ ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ដូច​គ្នា ហើយ​វា​ក៏​មាន​ឥទ្ធិពល​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុង​ខ្លួន​យើង​ដូច​គ្នា។ -វីរុស​កូវីដ-១៩​បម្លែង​ថ្មី P.1 (ប្រទេស​ជប៉ុន/ប្រេស៊ីល)៖ វីរុស​បម្លែង​ថ្មី​នេះ ក៏​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ដូច​គ្នា។ -វីរុស​កូវីដ-១៩​បម្លែង​ថ្មី B.1.427 និងB.1.429 (សហរដ្ឋ​អាមេរិក)៖ ដូច​នឹង​វីរុស​ខាង​លើៗ​ដែរ […]



វីរុសកូរ៉ូណា

ផ្សារធំៗ ៦ទីតាំងនៅភ្នំពេញ បិទបណ្ដោះអាសន្ន ក្រោយផ្ទុះកូវីដ១៩

ទន្ទឹម​នឹង​មាន​វិធានការ​បិទខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ​១៩ គិត​មក​ដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រេច​បិទផ្សារ​យ៉ាង​ហោចណាស់​ចំនួន​ប្រាំមួយ​ជាបណ្ដោះអាសន្ន បន្ទាប់​ពី​មាន​អ្នក​វិជ្ជមាន​កូវីដ១៩​ នៅ​ផ្សារទាំងនោះ​។ ក្រោយ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ខ្លាំង​ អាជ្ញាធរ​បាន​សម្រេច​បិទ​បណ្ដោះ​អាសន្ន​ផ្សារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​​ដូច​ជា៖ ១. ផ្សារ​អូរឫស្សី (បិទ​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មេសា - បច្ចុប្បន្ន) ២. ផ្សារ​ចាស់ (បិទ​តាំង​ពី​ថ្ងៃ​ទី១២ ខែមេសា - បច្ចុប្បន្ន) ៣. ផ្សារ​ដើម​គរ (បិទ​តាំង​ពី​ថ្ងៃ​ទី១៨ ខែមេសា - ថ្ងៃ​ទី​១ ខែ​ឧសភា) ៤. ផ្សារ​នាគ​មាស (បិទ​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មេសា - បច្ចុប្បន្ន) ៥. ផ្សារ​បឹង​ត្របែក (បិទ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មេសា -ថ្ងៃ​ទី​២ ខែ​ឧសភា) ៦. ផ្សារ​ធំ​ទួល​សង្កែ (បិទ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មេសា -ថ្ងៃ​ទី​២ ខែ​ឧសភា) អាជ្ញាធរ សម្រេច​បិទ​ផ្សារ​ទាំង​៦​ខាង​លើ​នេះ ដោយ​សារ បាន​រក​ឃើញ​បុគ្គលិក អាជីវករ ក៏​ដូច​ជា អ្នក​ទិញ​ទំនិញ​មានវិជ្ជមាន​ជំងឺ​កូវីដ-១៩ ច្រើន​ករណី និង​មាន​ផ្សារ​ខ្លះ​ក្នុង​ចំណោម​ផ្សារ​ទាំង​៦​នេះ មាន​អ្នក​ឆ្លង​​លើស​១០០​ករណី ។


វីរុសកូរ៉ូណា

ផ្ទុះការឆ្លងកូវីដ ១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ រកឃើញវិជ្ជមានដល់ទៅ ៦១៨នាក់

នៅ​ថ្ងៃទី១៧ មេសា ២០២១ នេះ កម្ពុជា​បន្ត​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ ដល់​ទៅ ៦១៨នាក់ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត ឯអ្នក​ជា​សះ​ស្បើយ​មាន ៦០នាក់ ខណៈ​អ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ មាន ៤នាក់។ នេះបើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ៦៣៨៩នាក់ – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៥៨៤៦នាក់ – ព្យាបាល​ជា​សះស្បើយ ២៤៧៦នាក់ – កំពុង​សម្រាក​ព្យាបាល ៣៨៦៥នាក់ – ស្លាប់ ៤៣នាក់។


វីរុសកូរ៉ូណា

ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅភ្នំពេញ ត្រូវផ្អាកជាបន្ទាន់

រូបភាព៖ ទទក ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បន្ទាន់ និងជា​បណ្ដោះ​អាសន្ន​ចំនួន ៣ថ្ងៃ ពីថ្ងៃទី ១៧-១៩ មេសា ២០២១។ នេះ​បើ​តាម​រយៈ​សារ​ជា​សំឡេង​បន្ទាន់​មួយ​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ។ "តាម​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បន្ទាន់ ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំនួន ៣ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី ១៧ ខែមេសា ដល់​ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ ២០២១" ។ លោក​ជំទាវ​បាន​បន្តថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នឹង​ត្រូវ​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នេះ ត្រូវ​វិញ​ត្រលប់​ទៅ​កាន់​ទី​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​វិញ ហើយ​ត្រូវ​រង់ចាំ​ការ​ណែនាំ​សារ​ជា​ថ្មី ដែល​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នឹង​ចេញ​ផ្សាយ។


វីរុសកូរ៉ូណា

អំឡុងបិទខ្ទប់ អ្នកដល់ពេលចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប់នៅទីណា អាចចាក់នៅទីនោះបាន

ក្នុង​អំឡុង​ពេល​បិទខ្ទប់ អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី២ ហើយ​ជាប់​បម្រាម​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីកន្លែងដែល​បាន​ចាក់​លើកទី១ រួច បុគ្គល​នោះ​អាច​ទទួល​វ៉ាក់សាំង​ដូសទី២ នៅ​ខេត្តដែលបាន​ស្នាក់​នៅ មានន័យថា​បើ​ជាប់​នៅ​ខេត្ត​ណា ត្រូវ​ចាក់​នៅ​ខេត្តនោះ​តែ​ម្តង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល តាម​រយៈ​សារ​ជា​សំឡេង​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូបនេះ​បន្តថា អ្នក​ដែល​ជាប់​បម្រាម​ត្រូវ​ទំនាក់​ទំនង​ជាមួយ​មន្ទីរសុខាភិបាល​ខេត្តនោះ ដើម្បី​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ដូសទី២ ទៅ​តាម​ថ្ងៃកំណត់ ដោយ​មិន​ហួស​ចន្លោះពី ១៤-២១ថ្ងៃ ក្រោយ​ចាក់​ដូស​លើកទី១ សម្រាប់​វ៉ាក់សាំង​សុីណូវ៉ាក់។ ដើម្បី​សម្រួលដល់​បញ្ហា​ខាងលើ​នេះ គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នឹង​ចាត់ចែង​ដឹក​វ៉ាក់សាំង​ទៅ​ផ្គត់ផ្គង់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត ទាំង២៥ គឺក្នុង១ខេត្ត ផ្តល់​​វ៉ាក់សាំង ២០០ដូស សម្រាប់​ត្រៀម​បម្រុង​ទុក​ចាក់​ជូន​បុគ្គល ដែល​បាន​ជាប់បម្រាម​បិទ​ខ្ទប់ នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ