ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!

ជំងឺគ្រុនឈាម បង្កឡើងដោយមូសខ្លាញី ដែលជាទូទៅខាំនៅពេលថ្ងៃ ប៉ុន្តែជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត តាមរយៈការប៉ះពាល់ ឬខ្យល់អាកាសឡើយ។ សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមបែបណា? ចំពោះរោគសញ្ញានៃជំងឺគ្រុនឈាមអាចលេចឡើងក្នុងរយៈពេល៤ ទៅ១០ថ្ងៃបន្ទាប់ពីសត្វមូសខាំ។ ហើយរោគសញ្ញាទាំងនេះរួមមាន៖ • ក្តៅខ្លួនខ្លាំងភ្លាមៗ • ឈឺក្បាលខ្លាំង • ឈឺសាច់ដុំ • មានកន្ទួលក្រហមតូចៗ • ក្អួត និងចង្អោរ • អស់កម្លាំង • ចេញឈាមតិចតួច (ឈាមអញ្ចាញ ឬច្រមុះ) [embed-health-tool-vaccination-tool] ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានរោគសញ្ញាព្រមានទាំង ៦ នេះ ដែលមានដូចជា៖ • ក្អួតមិនបាត់ • ពិបាកដកដង្ហើម • ក្អួតមានឈាម ឬលាមកមានឈាម • ឈឺពោះ • រសេះរសោះ • ផ្លាកែតចុះទាប ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យខូចសរីរាង្គណាមួយក្នុងរាងកាយ ឬអាចបាត់បង់ជីវិតផងក៏មាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច? ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ? កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ អ្នកណាខ្លះមានហានិភ័យខ្ពស់កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ? ស្របពេលដែលជំងឺគ្រុនឈាមអាចប៉ះពាល់ដល់អ្នកគ្រប់គ្នា ប៉ុន្តែក្រុមមនុស្សខ្លះងាយប្រឈម និងមានហានិភ័យខ្ពស់ជាងគេ៖ ទារក និងកុមារ  មនុស្សចាស់ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

តួលេខហក់ឡើងកាន់តែខ្ពស់ ត្រឹម១ថ្ងៃ ខ្មែរយើងមានអ្នកឆ្លងកូវីដ ១៩ ជាង ៦០០នាក់

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី​២២ មេសា ២០២១ មាន​ករណី​វិជ្ជមានកូវីដ ១៩ ដល់​ទៅ ៦៥៥នាក់ ដែល​តួលេខ​នេះ​ខ្ពស់​ជាប៉ុន្មាន​ថ្ងៃ​មុន។ ក្រៅ​ពី​អ្នកឆ្លងទាំងជាង ៦០០ករណី ក៏​មាន​អ្នក​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ២២៤នាក់ និងស្លាប់ ២នាក់។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ៨៨៤៨ករណី – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ៨៣០២នាក់ – ព្យាបាល​ជា​សះស្បើយ ៣១៤៨នាក់ – កំពុង​សម្រាក​ព្យាបាល ៥៦៣៣នាក់ – ស្លាប់ ៦១នាក់។


វីរុសកូរ៉ូណា

ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពិតជា​មាន​ប្រសិទ្ធភាព និង​ក៏​ជា​ជា​ឧបករណ៍​ចាំបាច់​មួយ​​ក្នុង​ការ​ជួយ​គ្រប់​គ្រង​ស្ថានភាព​វិបត្តិ​កូវីដ១៩ កំពុង​កើត​មាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ CDC អាមេរិក​។ យ៉ាងណា វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការ​ពារ​អ្នក​ចាក់​រួច​រាល់​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នោះ​ទេ​។ CDC អាមេរិក​ថា​នៅ​មាន​ភាគរយ​តិចតួច អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​នៅ​តែ​អាច​ឆ្លង​ជំងឺកូវីដ១៩ ហើយ​ខ្លះ​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​អាច​ស្លាប់​ក៏​មាន​។​ បើ​តាម​ប្រ​ភព​ដែល អ្នក​បាន​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​តូច​នៅ​អាច​មាន​ឆ្លង​វីរុស​កូវីដ១៩ ដោយ​មិ​ន​ចេញ​រោគសញ្ញា តែ​ថា​អ្នក​ចាក់​វ៉ាក់សាំង ក៏​មាន​ភស្តុតាង​បញ្ជាក់​ថា អាច​ជួយ​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដក​ដង្ហើម​ផង​ដែរ​។ ចំណែក​នៅ​ខាង​អឺរ៉ុប​វិញ ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ថា ការ​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​មិន​បាន​ចាក់​។ អ្នក​ជំនាញ​នៅ​អឺរ៉ុប​ថា​ថ្វី​បើ​វ៉ាក់សាំង​មិន​អាច​មាន​ប្រសិទ្ធ​ភាព​ការពារ​វីរុសកូវីដ១៩ បាន​១០០​ភាគរយ តែថា​វ៉ាក់សាំង​ពិត​ជា​បាន​ជួយ​​អ្នក​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ឈឺ​ធ្ងន់​ពេល​ឆ្លង​ជំងឺ និង​មិន​មាន​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​។ ១. ហេតុអ្វី​មាន​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ស្លាប់​ដោយសារ​កូវីដ១៩? ​មិន​ថា​នៅ​អាមេរិក​ទ ឬនៅ​ប្រទេស​អាល្លឺម៉ង់ទេ​ ក៏​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ ​ទោះបី​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ក៏​ដោយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​អាល្លឺម៉ង់​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​កូវីដ១៩​ទោះ​បី​បាន​ចាក់​វ៉ាក់សាំង គឺ​អាច​មាន​មូល​ហេតុ​ពីរ​យ៉ាង។ មូល​ហេតុ​ទី​១ គឺ​អ្នក​នោះ​បាន​ឆ្លង​រួច​ហើយ​មុន​ពេល​ចាក់​វ៉ាក់សាំង និង​មូលហេតុ​មួយ​ទៀត គឺ​អ្នក​ចាក់​វ៉ាក់សាំង​ បាន​ឆ្លង​វីរុស​នោះ​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​។ បើ​តាម​អ្នក​ជំនាញ​អាល្លឺ​ម៉ង់ រាង​កាយ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​ពីរ​សប្ដាហ៍ ដើម្បី​កសាង​ប្រព័ន្ធ​ការ​ពារ​មួយ​ពេញ​លេង​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​។ មាន​ន័យ​ថា វ៉ាក់សាំង​អាច​ការពារ​មនុស្ស​យើង​បាន​ពីរ​សប្ដាហ៍​ក្រោយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ ​​​២. ចំណុច​​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រូវ​បន្ត​ធ្វើ​ CDC អាមេរិក​បាន​ណែ​នាំ​ថា ទោះ​បី​ជា​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ​ក៏​ដោយ ក៏​អ្នក​ដែល​បាន​ចាក់​រួច​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត ពេល​ចេញ​ក្រៅ និង​លាង​សម្អាត​ដៃ និង​មិន​គួរ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ដែរ​។ ជាពិសេស​ត្រូវ​បន្ត​តាម​ដាន​សុខភាព​របស់​ខ្លួន​ ក្រែង​មាន​រោគ​សញ្ញា​កូវីដ​១៩​ ពិសេស​បើ​យើង​បាន​ទៅ​តំបន់ ឬ​កន្លែង​មាន​មនុស្ស​ឈឺ​។ ដូច​គ្នា​ដែរ […]


វីរុសកូរ៉ូណា

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ស្របច្បាប់ (មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព) ប្រើ​ប្រាស់ Rapid antigen test Covid-19 ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​។ ចំពោះ​តេស្ដ​រហ័ស ឬ Rapid antigen test Covid-19​ អាច​រក​ឃើញ​អង់ទីសែន​​នៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ហើយ​ការ​ធ្វើ​តេស្ដ​រហ័ស​នេះ​មាន​គុណ​សម្បត្តិ​ដូច​ជា៖ ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩ ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ តម្លៃ​សមរម្យ​ជាង​តេស្ដ​ស្ដង់​ដា​នៅ​ក្នុង​មន្ទីរពិសោធន៍ ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ។ ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោល​គឺលទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បាន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើ​តេស្តរហ័ស ត្រូវ​បាន​បង្រ្គប់​ដោយ​ការ​ធ្វើ​តេស្ត PCR បន្ថែម​ម្តង​ទៀត ជា​ពិសេសសម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត ​(False Negative)។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផល​ចេញ​វិជ្ជមាន​មិន​ពិត (False Positive) មាន​ន័យ​ថា យើង​តេស្ដ​វិជ្ជមាន តែ​មិន​មាន​ឃើញ​ចេញ​រោគ​សញ្ញា ភាគ​រយ​ខ្ពស់​ណាស់​ថា យើង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ ហើយ​ករណី​វិជ្ជមាន​មិន​ពិត​ក៏​កម្រ​កើត​មាន​ដែរ។ តេស្ត […]


វីរុសកូរ៉ូណា

ផ្សារនៅភ្នំពេញ១៤ ហើយត្រូវបិទបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា ​ផ្សារ​ចំនួន​១៤​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្ដី បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា នៅ​ទីក្រុង​ភ្នំពេញ​មាន​ផ្សារ​សរុប​ចំនួន​១៤ ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩។ បើ​តាម​អ្នក​នាំ​ពាក្យ​រួប​នេះ ផ្សារ​ទាំង​នោះ​រួម​មាន​៖​ ១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា) ២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) ៣. ផ្សារចាស់ (ខណ្ឌដូនពេញ) ៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) ៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) ៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) ៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ) ៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ) ៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ) ១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ) ១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ) ១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក) ១៣. ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ (ខណ្ឌសែនសុខ) ១៤. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)


វីរុសកូរ៉ូណា

២៤ម៉ោង កូវីដ ១៩ សម្លាប់ពលរដ្ឋខ្មែរ ៥នាក់ ក្នុងនោះមានបុរសវ័យក្មេងម្នាក់នៅខណ្ឌដង្កោ

ជន​ជាតិខ្មែរ ៥នាក់ ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ ក្នុងចំណោម​ពលរដ្ឋខ្មែរ​ទាំង ៥នាក់នោះ មាន​ម្នាក់​ជា​បុរស​វ័យក្មេង អាយុ ៣៣ឆ្នាំ។ ១. បុរស​ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ រស់នៅ​សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្លាប់​នៅ​មន្ទីរពេទ្យហ្លួងម៉ែ ២. ស្ត្រី​ជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ ស្លាប់​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ ៣. បុរស​ជនជាតិ​ខ្មែរ អាយុ ៦៣ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ៤. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ  ៥២ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមាន​ជ័យ ១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ៥. ស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​លម្អិត​របស់​ក្រសួង​សុខាភិបាល ស្តីពី​ករណី​ស្លាប់​ជនជាតិខ្មែរ​ទាំង ៥នាក់ ដោយសារ​ជំងឺ​កូវីដ ១៩។


វីរុសកូរ៉ូណា

មន្ត្រីក្រសួងព័ត៌មាន និងជាចៅស្រីឯកឧត្តម ម៉ៅ អាយុទ្ធ វិជ្ជមានកូវីដ ១៩

មន្ត្រីរាជការ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៅ​ក្រសួង​ព័ត៌មាន កញ្ញា ផង់ សុភី វិជ្ជមានកូ​វីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១។ បើការបញ្ជាក់​នៅ​ក្នុង​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន មន្ត្រីរូប​នេះ​មាន​តួនាទី​ជា​ជំនួយការ​របស់​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ដែល​ជាជីតា​របស់​ខ្លួន និង​បាន​ទទួលមរណភាពដោយសារ​​ជំងឺកូវីដ ១៩ កាល​​ពី​​ពេល​​កន្លង។ កញ្ញា ផង់ សុភី បាន​សុំវត្តមាន​ពី​ក្រសួង​ព័ត៌មាន​ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ២០១៩ ដើម្បី​រៀបចំ​ដឹកនាំ​​​ភាពយន្ត ប៉ុន្តែ​អំឡុង​ពេល​ចាក់​វ៉ាក់សាំងកូវីដ ១៩ ក្នុង​ក្រប​ខណ្ឌក្រសួង កញ្ញា​បាន​មក​​ក្រសួង ២លើក ប៉ុន្តែ​មិន​បាន​ចូល​ក្នុង​តំបន់​ចាក់​វ៉ាក់សាំង​នោះ​ទេ ព្រោះ​ពុំមាន​ឈ្មោះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ