ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លងពីសត្វល្អិត

ខែភ្លៀងហើយ ការពារកូនៗពីជំងឺគ្រុនដោយសារមូសខាំប៉ុន្មានប្រភេទនេះ

មូស ជា​សត្វល្អិត​ចង្រៃ​ដែល​អាច​ចម្លង​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ដល់​មនុស្ស​យើង និង​អាច​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ នៅ​ក្នុង​ខែ​មាន​ភ្លៀង​ធ្លាក់ យើង​ត្រូវ​ការពារ​ខ្លួន​ពី​មូស​ខាំ ព្រោះ​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​មូសខាំ អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ពិសេស​បើ​កើត​លើ​អា​អូន​តូចៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​ជំងឺ​គ្រុន​ដែល​កើត​ឡើង​ដោយ​សារ​មូស​ខាំ ម៉ាក់ប៉ា​គួរ​ការពារ​កូន​ឲ្យ​ផុត​ពី​ជំងឺ​ទាំង​នេះ។ ១. ជំងឺ​គ្រុន​ចាញ់ ជំងឺ​គ្រុន​ចាញ់​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត ចម្លង​ទៅ​មនុស្ស​តាម​រយៈ​សត្វ​មូស​ដែល​ភាគ​ច្រើន​ខាំ​នៅ​ពេល​យប់។ រោគ​សញ្ញា​ញឹក​ញាប់​នៃ​ជំងឺ​គ្រុនចាញ់ គឺ​គ្រុនក្តៅ​ដែល​កើត​ឡើង​រួច​បាត់​ទៅ​វិញ បន្ទាប់​មក​តែង​តែ​មាន​គ្រុនញាក់ ចង្អោរ ក្អួត ឈឺ​ក្បាល និង​ឈឺ​ខ្លួន​។ល។ បើ​មិន​ទទួល​បាន​ការព្យាបាល​ត្រឹម​ត្រូវ វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​បើ​កើត​ឡើង​លើ​ទារក ក្មេង​អាយុ​ក្រោម​៥ឆ្នាំ និង​ស្ត្រី​ពពោះ ក៏​ដូច​ជា​អ្នក​កើត​ជំងឺ​អេដស៍។ ២. ជំងឺ​គ្រុន​លឿង ជំងឺ​គ្រុន​លឿង មិន​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ណា​មួយ​នោះ​ឡើយ បើ​ទោះ​គ្នា​យើង​ខ្លះ​អាច​ជួប​ប្រទះ​រោគ​សញ្ញា​ដូច​គ្រុន​ផ្ដាសាយ​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​តាមរយៈ​ការ​សម្រាក ផឹក​ទឹក និង​ថ្នាំ។ យ៉ាងណា សភាព​ទន់​ខ្សោយ និង​អស់​កម្លាំង​អាច​នឹង​ជា​ច្រើន​ខែ​ក្រោយ​កើត​ជំងឺ​នេះ។ ១៥% នៃ​មនុស្ស​មាន​រោគសញ្ញា​ជំងឺ​គ្រុន​លឿង​កម្រិត​ស្រាល បែរ​ជា​លេច​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​ហាក់​ដូច​ជា​បាន​ធូរស្រាល។ រោគសញ្ញា​ធ្ងន់ធ្ងរ មាន​ដូច​ជា​គ្រុន​ក្តៅ​ខ្លាំង ខាន់​លឿង និង​មាន​ហូរឈាម។ ជំងឺ​គ្រុនលឿង អាច​ក៏​អាច​ធ្វើ​ឲ្យ​ខ្សោយ​ថ្លើម និង​តម្រង​នោម គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត។ ៣. ជំងឺ​គ្រុន​ឈាម គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ ប្រភេទ។ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម […]


វីរុសកូរ៉ូណា

អ្នករស់នៅតំបន់លឿង លឿងទុំ និងក្រហម អាចធ្វើ ឬមិនអាចធ្វើសកម្មភាពអីខ្លះ?

រាជរដ្ឋភិបាល​កម្ពុជា បាន​បែង​ចែក​កំណត់​បិទ​ខ្ទប់​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា ៣ គឺតំបន់ក្រហម តំបន់​លឿង​ទុំ និង​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ តំបន់​ក្រហម៖ ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។ តំបន់​លឿង​ទុំ៖ ភូមិសាស្ត្រ​ដេល​មាន​ការ​ឆ្លង​រាលដាល​កម្រតិ​មធ្យម​នៃ​ជំងឺ​កូវីដ-១៩ក្នុង​សហគមន៍។ តំបន់​លឿង៖ ភូមិសាស្ត្រ​ដេល​មាន​ការ​ឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូវីដ-១៩​ក្នុង​សហគមន៍។ ១. តំបន់លឿង - ​អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​ក្នុង"តំបន់​លឿង" ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​អនុញ្ញាត លើក​លែង​តែ​មុខ​របរ​មួយចំនួន នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​នៅ​ឡើយ។ - សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង "តំបន់​លឿង" ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​ធម្មតា លើក​លែង​តែ​សាលារៀន​ទាំង​រដ្ឋ និង​ឯក​ជន អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ រោង​ភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ។ សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​ដែល​បើក​ដំណើរ​ការ​ក្នុង"តំបន់​លឿង" ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​ម៉ឺងម៉ាត់។ - រាល់​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​ឯកជន​ដែល​មាន​លក្ខណៈ​កក​កុញ ឬ​ដែល​មាន​មនុស្ស​ចូល​រួម​លើស​ពី១០​នាក់​ត្រូវ​បាន​ហាមឃាត់ លើក​លែង​ជា​ការ​ជួប​ជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅ​លំនៅ​ដ្ឋាន​ជាមួយ​គ្នា ការ​រៀប​ចំ​បុណ្យសព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ។ - រាល់​ការ​ជួបជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាម​ឃាត់។ ២. តំបន់​លឿង​ទុំ - បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចប្បន្ន​របស់​ខ្លួន។ ក្នុង​ករណី​មាន​ការ​បំពាន​វិធាន​ការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុក​ជា​បណ្ដោះ​អាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ចា​ធរមាន។ ប៉ុន្តែ​ការធ្វើ​ដំណើរ​អាច​លើក​លែង​ក្នុង​ករណី​ចាំបាច់​ដូច​ជា ប្រកប​មុខ​របរ ឬ​បំពេញ​ការងារ​វិស័យ​ឯកជន អម​ដោយ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ […]


វីរុសកូរ៉ូណា

បន្តបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ១សប្តាហ៍បន្ថែមទៀត

រាជ​រដ្ឋាភិបាល​បាន​សម្រេច​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃ​ខេត្ត​កណ្តាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ រយៈពេល ១សប្តាហ៍​បន្ថែម​ទៀត រហូត​ដល់​ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១។ ភូមិសាស្រ្ត​ដែល​ត្រូវ​បាន​បិទខ្ទប់ ត្រូវ​បាន​បែង​ចែក​ជា ៣ តំបន់៖ ១. តំបន់ក្រហម៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​ធ្ងន់ធ្ងរ ២. តំបន់​លឿងទុំ៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ កម្រិត​មធ្យម ៣. តំបន់​លឿង៖ ភូមិសាស្រ្ត​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ កម្រិតស្រាល។ តាម​រយៈ​សេចក្តី​សម្រេច​ចុះថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២១ នេះ រយៈពេល​នៃ​ការ​បិទ​ខ្ទប់​នេះ អាច​ត្រូវ​បាន​បន្ត​បន្ថែម​ទៀត អាស្រ័យ​លើ​ការ​ចូលរួម​អនុវត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​បិទខ្ទប់ និង​ស្ថានភាព​នៃ​ការ​វិវត្ត​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩។


វីរុសកូរ៉ូណា

កូវីដ ១៩៖ ឆ្លងថ្មី ៥៨០នាក់ ជា ១៧៧នាក់ ស្លាប់ ៥ករណី

ប្រទេស​កម្ពុជា​យើង​នៅ​ថ្ងៃទី២៥ មេសា ២០២១ បន្ត​រក​ឃើញ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ៥៧៨នាក់  និង​ពលករមកពីថៃចំនួនម្នាក់ សរុប​ទាំង​អស់  ៥៨០នាក់។ បើ​តាម​សេចក្តីជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ក៏​មាន​ករណី​ជា​សះស្បើយ​ពី​កូវីដ ១៩ ចំនួន ១៧៧នាក់​ និងស្លាប់ ៥ករណីដែរ។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ១០ ៥៥៥ករណី – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១០ ០០៥នាក់ – ព្យាបាល​ជា​សះស្បើយ ៣ ៥៧៧នាក់ – កំពុង​សម្រាក​ព្យាបាល ៦ ៨៩២នាក់ – ស្លាប់ ៧៩នាក់។


វីរុសកូរ៉ូណា

កាន់តែគួរឲ្យខ្លាច ថ្ងៃនេះខ្មែរយើង ៣នាក់ស្លាប់ដោយសារកូវីដ ១៩ ទាំងមិនទាន់មកដល់ពេទ្យ

ជនជាតិ​ខ្មែរចំនួន ៣នាក់ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅថ្ងៃទី២៤ មេសា ២០២១។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បុរសនិង​ស្ត្រីជនជាតិ​ខ្មែរ​ទាំង ៣នាក់​នោះ​​ស្លាប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយ​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ ដោយ​ជា​ករណី​សង្ស័យ​សព​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​វិភាគ ជា​លទ្ធផល​បញ្ជាក់ថា​វិជ្ជមានកូវីដ ១៩។ ជន​ជាតិ​ខ្មែរទាំង ៣នាក់ ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នោះ​រួម​មាន៖ ១. ស្ត្រី​ជន​ជាតិ​ខ្មែរ អាយុ ៧៩ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២. បុរស​ជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ៣. ស្ត្រីជនជាតិ​ខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។ គិត​ចាប់​តាំង​ពី​ការ​រាលដាល​ជំងឺកូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រហូត​ដល់​ថ្ងៃទី ២៥ មេសា ២០២១ នេះ មានករណី​​​ស្លាប់ដោយសារ​ជំងឺ​កូវីដ ៧៤នាក់។


វីរុសកូរ៉ូណា

ក្រសួងអនុញ្ញាតឱ្យពេទ្យឯកជននៅភ្នំពេញ អាចទទួលព្យាបាលអ្នកជំងឺកូវីដ-១៩

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ អនុញ្ញាត​ឱ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្រប​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញទាំងអស់​អាច​ទទួលពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩។ ក្នុង​សេចក្តី​ជូន​ព័ត៌មាន​នោះ​បាន​បញ្ជាប់ថា ម្ចាស់​សេវាព្យាបាល​ឯកជន​ទាំង​នោះ​ត្រូវ​ស្នើ​សុំការ​អនុញ្ញាត​ពី​ក្រសួង តាម​រយៈ​នាយកដ្ឋាន​មន្ទីរពេទ្យ និង​ត្រូវ​គោរព​លក្ខខណ្ឌ​ចំនួន ១១។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ជូន​ព័ត៌មាន​លម្អិត​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្រប​ច្បាប់​ក្នុងរាជធានី​ភ្នំពេញ​ទាំងអស់​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺកូវីដ ១៩។


វីរុសកូរ៉ូណា

រដ្ឋាភិបាលចេញសេចក្តីសម្រេច បញ្ចប់ការហាមឃាត់ការធ្វើដំណើរទូទាំងប្រទេស

រាជ​រដ្ឋាភិបាលក​ម្ពុជា ចេញ​សេចក្តី​សម្រេច​ស្តីពី​ការ​បញ្ចប់​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​ប្រការ១ នៃ​សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ចេញ-ចូល និង​ឆ្លងកាត់​ភូមិសាស្ត្រ​នានា​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ត្រូវ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល និង​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី ខេត្ត ដែល​មាន​ជាធរមាន។


វីរុសកូរ៉ូណា

បុរសជនជាតិខ្មែរម្នាក់ អាយុទើបតែ ២៤ឆ្នាំ ស្លាប់ដោយសារកូវីដ ១៩ មុនមកដល់ពេទ្យ

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី២៣ មេសា ២០២១ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ដល់ទៅ ១០នាក់ ក្នុង​នោះ​មានអ្នក​រស់នៅ​រាជធានី​ភ្នំពេញ ៨នាក់ ​ស្វាយរៀង​ ម្នាក់ និង​ខេត្ត​បន្ទាយមានជ័យ ម្នាក់។ អ្វីគួរ​ឲ្យ​កត់​សម្គាល់ នៅ​លេខ​រៀង​ទី៥ ជា​បុរស​ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រស់នៅ​ក្រុងបាវិត ខេត្តស្វាយរៀង បាន​ស្លាប់​មុន​ពេល​ចូល​ដល់​មណ្ឌលព្យាបាល​ជំងឺ​កូវីដ ១៩។ តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បុរស​ខាងលើ​មាន​អាការៈ​ក្តៅខ្លួន ក្អក ហត់​ដង្ហក់ខ្លាំង បាន​ចូលមក​ដល់​មណ្ឌល​ព្យាបាល​កូវីដ ១៩ បាវិត ពេល​ដល់​​មណ្ឌល​ព្យាបាល​ត្រូវ​បានគ្រូពេទ្យ​បញ្ជាក់ថា អ្នក​ជំងឺ​បាត់បង់​ជីវិត​ទៅហើយ​មុន​ពេលមក​ដល់​មណ្ឌល​ព្យាបាល​ នៅថ្ងៃទី២២ ខែមេសា ២០២១ វេលាម៉ោង៨៖០០។ ជា​ករណី​សង្ស័យ សព​ត្រូវ​បាន​យក​សំណាក ដោយ​ទទួល​បានលទ្ធផល​វិជ្ជមាន​កូវីដ ១៩។ នៅ​ក្នុង​សេចក្តី​លិខិត​រំលែក​ទុក្ខ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ឯណេះវិញ បាន​បញ្ជាក់ថា បុរស​វ័យ ២៤ឆ្នាំ ​ខាងលើ មានឈ្មោះ ឡេង លីណា ជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត​ស្វាយរៀង។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ