ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)

ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖ ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។ ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! របៀបចម្លង៖ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។ ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។   រោគសញ្ញា៖ អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

ថ្ងៃនេះបំបែកកំណត់ត្រាហើយ រកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ៨៨០នាក់

ថ្ងៃទី ២៨ មេសា ២០២១​ កម្ពុជាបន្តរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៨៨០នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល តួលេខឆ្លងកូវីដ ១៩ ទាំង ៨៨០នាក់​នោះរួមមាន ភ្នំពេញ ៥១៨​នាក់ ខេត្តព្រះសីហនុ ១៨៧​នាក់ កណ្តាល ៧៣​នាក់ កំពង់ចាម ៣៩នាក់​ បន្ទាយមានជ័យ​​ ៣៦នាក់​ កំពង់ស្ពឺ​ ៩នាក់​ តាកែវ​ ៥​នាក់ កំពង់ធំ ៤​នាក់ កំពង់ឆ្នាំង​ ៣នាក់​ ព្រៃវែង​​ ២នាក់​ ពោធិ៍សាត់​ ១នាក់​ កោះកុង​ ១​នាក់ តសៀមរាប​ ១នាក់ និងត្បូងឃ្មុំ​ ១នាក់។ ក្នុង​​សេចក្តី​​ជូន​​ព័ត៌មាន​​របស់​​ក្រសួង​​សុខាភិបាល​​ឯណោះ​​វិញ បាន​​បង្ហាញ​​ថា​ ក្រៅ​​ពី​​ករណី​​វិជ្ជមាន ៨៨០នាក់ ក៏​​មាន​​ករណី​​ជា​​សះស្បើយ ២៨៨នាក់ និងស្លាប់ ៣នាក់។ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ – […]


វីរុសកូរ៉ូណា

ខេត្តកំពង់ចាម រកឃើញកម្មករជិត ៤០នាក់ ឆ្លងកូវីដ ១៩

អាជ្ញាធ​រខេត្ត​កំពង់ចាម រក​ឃើញ​កម្មករ-កម្មការិនី ចំនួន ៣៨នាក់ វិជ្ជមាន​កូវីដ-១៩។ ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញនៅថ្ងៃទី​២៩ មេសា ២០២១នេះ បញ្ជាក់​ថា កម្មករ-កម្មការិនីទាំង ៣៨នាក់នោះ​ធ្វើការ​នៅរោងចក្រ ស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និង​រោងចក្រ ៧អ៊ិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងកុមារីម្នាក់អាយុ ៤ឆ្នាំ ឆ្លងពីម្តាយ។ កម្មករ-កម្មការិនីទាំង ៣៨នាក់ ដែល​រក​ឃើញ​វិជ្ជមានកូវីដ ១៩ នោះ រស់នៅ​ស្រុក​កងមាស ២៤នាក់ ស្រុកបាធាយ ៦នាក់ ស្រុកស្រីសន្ធរ ៨នាក់។ ខាងក្រោមនេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត និង​អត្ត​សញ្ញាណ​កម្មករ​ដែល​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩។


វីរុសកូរ៉ូណា

ព្រឹកមិញនេះ អាជ្ញាធរបន្តយកសំណាកកម្មករជិត ៣ពាន់នាក់ ក្នុងរោងចក្រ ១០ នៅអង្គស្នួល

អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​បន្ត​ចុះ​យក​សំណាក ធ្វើ​តេស្ត​រក​មេរោគ​កូវីដ-១៩ ក្នុង​រោងចក្រ​ចំនួន១០ នៅ​ស្រុក​អង្គស្នួល ដែល​មាន​កម្មករ និង​និយោជិត ជិត ៣ពាន់នាក់ នៅ​ព្រឹក​ថ្ងៃទី២៩ មេសា ២០២១នេះ។ ថ្លែងក្នុង​ឱកាស​នោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល មន្ទីរ​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរស្រុក​អង្គស្នួល ត្រូវ​សហការ​គ្នា យក​ចិត្ត​ទុកដាក់​ក្នុង​ការ​យក​សំណាក​របស់​បងប្អូន​កម្មករ កម្មការនី និង​និយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅ​ស្រុក​អង្គស្នួល ជាង​នេះ​ទៀត​អាជ្ញាធរ​ស្រុក ត្រូវ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល។


វីរុសកូរ៉ូណា

កូវីដ ១៩ រាតត្បាតដល់ ២០៦ រោងចក្រ ក្នុងនោះមានកម្មករឆ្លងជាង១ពាន់នាក់ឆ្លង

មាន​រោងចក្រ​កាត់ដេរ​ចំនួន ២០៦ និង​មាន​កម្មករ​ចំនួន ១៦៧៣នាក់ បាន​ឆ្លង​កូវីដ ១៩ គិត​ត្រឹម​ថ្ងៃទី២៨ មេសា ២០២១ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ហេង សួរ។ ថ្លែង​ក្នុង​សន្និសីទ​ការសែត ស្តី​ពី​ការ​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ កាល​ព្រឹកមិញ​នេះ ឯកឧត្តម​បាន​បញ្ជាក់​ថា រោងចក្រ​ទាំង ២០៦ ដែល​មាន​កម្មករ​កម្មការិនី​ឆ្លងកូវីដ ១៩ នោះ រួមមាន ​ភ្នំពេញ​ ​១​៣​៤​រោងចក្រ​ ​ខេត្ត​កណ្តាល ២​៣​រោងចក្រ តាកែវ ២​៦​រោងចក្រ ព្រះ​សី​ហ​នុ ១​៦​រោងចក្រ ស្វាយរៀង​៤​រោងចក្រ កំពង់ឆ្នាំង ១​រោងចក្រ និង​កំពង់ចាម១​រោងចក្រ។ ក្នុងចំណោម​កម្មករ​កាត់​ដេរដែលឆ្លងជំងឺ​កូវីដ ១​៩​ទាំង ១​៦​៧​៣​នាក់ មាន​នៅ​រាជធានី​ភ្នំពេញ​​ច្រើនជាង​គេ​ដល់ទៅ​១៥​៩​៨​នាក់ រីឯ​កម្មករ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​មាន​ជាង ១ម៉ឺននាក់។​


វីរុសកូរ៉ូណា

អ្នកជំងឺជាង ៨០០នាក់ ព្យាបាលនៅកោះពេជ្រ ជាសះស្បើយពីកូវីដ ១៩

អ្នក​ជំងឺកូវីដ ១៩ ​ដែល​បាន​សម្រាក​ព្យាបាល​កូវីដ ១៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ចំនួន ៨៣៤នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ ១៩។ បើ​តាម​លោក​ជំទាវ ពេជ ចន្ទមុន្នី ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ TYDA ឲ្យដឹង​នៅ​លើ​បណ្តាញ​សង្គម នាថ្ងៃទី២៧ ខែមេសា អ្នក​ជំងឺ​ទាំង​ជាង ៨០០នាក់​បាន​ជា​សះ​ស្បើយ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ផ្ទះ​ចំនួន ១៤ថ្ងៃ​បន្ត​ទៀត។ "ខ្ញុំ​សូមផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​បាន​ជា​សះស្បើយ​ហើយ​ត្រលប់​ទៅ​ផ្ទះវិញ​នោះ សុំ​មេត្តា​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​បន្ត និង​បន្ត​អនុវត្ត​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ និង​ត្រូវ​ត្រលប់​មក​យក​សំណាក​វិញ​នៅ​ថ្ងៃ​ទី១៣"។


វីរុសកូរ៉ូណា

តំបន់ក្រហម មានតែក្នុងសង្កាត់មួយចំនួន នៃខណ្ឌចំនួន៥នេះប៉ុណ្ណោះ

នៅ​ព្រលប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បែង​ចែក​តំបន់​ក្រហម លឿងទុំ និងលឿង ជាផ្លូវការ។ ក្នុង​នោះ​តំបន់​ក្រហម មាន​តែ​ក្នុង​សង្កាត់​មួយ​ចំនួន ក្នុង​ខណ្ឌ៥ ខាង​ក្រោមនេះ​ប៉ុណ្ណោះ។ ១. ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧) ២. ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ៣. ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ និងសង្កាត់បឹងទំពន់ទី១ ៤. ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ៥. ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។ តំបន់​ក្រហម សំដៅ​លើ​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ធ្ងន់ធ្ងរ។


វីរុសកូរ៉ូណា

ការបែងចែកតំបន់ក្រហម លឿងទុំ និងលឿង នៅភ្នំពេញចេញផ្លូវការហើយ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រលប់​នេះ បាន​ប្រកាស​ជាផ្លូវការ​ស្តី​ពី​ការ​កំណត់​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ។ បើ​តាម​ឯកឧត្តម គឹម សន្តិភាព អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បើ​ទោះបី​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​អំពី​ភូមិសាស្ត្រ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា តំបន់ក្រហម តំបន់លឿងទុំ និង​តំបន់​លឿង​រួចហើយ​ក៏​ដោយ ក៏​វិធានការ​ដែល​ត្រូវ​យក​មក​អនុវត្ត​សម្រាប់​តំបន់​នីមួយៗទាំង​នោះ មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ចាប់​ពី​ម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។


វីរុសកូរ៉ូណា

ថ្ងៃនេះមានអ្នកឆ្លងកូវីដ ៥០៨នាក់ ធ្វើឲ្យតួលេខឆ្លងសរុបកើនដល់ ១១០៦៣ករណី

ក្រសួង​សុខាភិបាល​បន្តរក​ឃើញ​ករណី​វិជ្ជមាន​​កូវីដ ១៩ ចំនួន ៥០៨ករណី ជា​សះស្បើយ ១២៧នាក់ និង​មាន​អ្នក​ស្លាប់ ៣នាក់ នៅថ្ងៃទី២៦ ខែមេសា ២០២១។ អ្នកឆ្លងទាំង ៥០៨នាក់នោះមាននៅភ្នំពេញ ២៤៨នាក់ កណ្តាល ១៣៥នាក់ បន្ទាយមានជ័យ ៧៣នាក់ ព្រះសីហនុ ៤៧នាក់ តាកែវ ២នាក់ ព្រៃវែង ២នាក់ និងកំពង់ស្ពឺ ១នាក់។​ ស្ថានភាព​ជំងឺ​កូវីដ ១៩ គិត​ត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ – អ្នក​ឆ្លង​កូវីដ១៩ សរុប ១១ ០៦៣ករណី – អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ១០ ៥១៣នាក់ – ព្យាបាល​ជា​សះស្បើយ ៣ ៧០៤នាក់ – កំពុង​សម្រាក​ព្យាបាល ៧ ២៧០នាក់ – ស្លាប់ ៨២នាក់។


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?

គ្នា​យើង​មួយ​ចំនួន ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ហើយ មាន​អាការៈ​ក្ដៅ​ខ្លួន ងងុយ​គេង ឬ​អស់​កម្លាំង ដែល​បញ្ជាក់​ថា វ៉ាក់សាំង​កំពុង​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ចំណែកគ្នា​យើង​មួយ​ចំនួន​វិញ ចាក់​វ៉ាកសាំង​ហើយ​មែន តែ​មិន​ឃើញ​លេចចេញ​សញ្ញា​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​គេ​ដទៃ​ទៀត។ បើ​ចាក់វ៉ាកសាំង​ហើយ មិន​មាន​ចេញ​រោគ​សញ្ញា វ៉ាក់សាំង​ក៏​អត់​មាន​ប្រសិទ្ធភាព​ដែរ​មែនទេ? ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​ពិបាក​ក្នុង​ខ្លួន គ្មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំង​ក៏​ដោយ ក៏​រាង​កាយ​យើង​កំពុង​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​នឹង​វីរុស មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​លោក​វេជ្ជបណ្ឌិត Chris Thompson ​សាស្ត្រាចារ្យ​ នៃ​សកល​វិទ្យាល័យ Loyola នៃ​រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។ មនុស្ស​ម្នាក់​ៗ​មាន​ប្រតិកម្ម​ខុស​គ្នា​ចំពោះ​វ៉ាក់សាំង​ដោយសារ​កត្តា​មួយ​ចំនួន​តូច​ដូច​ជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក។ បន្ថែម​ពី​លើ​នេះ ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​កូវីដ-១៩ ម្ដង​ហើយ​ទទួល​បាន​វ៉ាក់សាំង រាងកាយ​អាច​នឹង​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​វ៉ាក់សាំង​ខ្លាំង​ជាង​មនុស្ស​ធម្មតា។ វេជ្ជបណ្ឌិត​ដដែល​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ក៏​ដូច​គ្នា​ដែរ នៅ​តែ​ទទួល​បាន​ការ​ការពារ​ក្រោយ​ចាក់វ៉ាក់សាំង ទោះ​ជា​មិន​ចេញ​អាការៈ​ក្រោយ​ចាក់វ៉ាក់សាំង​ក៏​ដោយ គ្រាន់​តែ​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ រាងកាយ​បង្កើត​អង់ទីករ​យឺត និង​អាច​តិច​ជាង​មនុស្ស​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចាក់​វ៉ាក់សាំង​នឹង​ទទួល​បាន​ការ​ការពារ​សុខភាព​ដូច​គ្នា​។ លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​ពិបាក​ក្នុង​ការ​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​វិវត្ត​ទៅ​ជា​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន​នេះ មិន​មាន​ទិន្នន័យ​បង្ហាញ​ថា​ប្រតិកម្ម​របស់​មនុស្ស​ម្នាក់​គឺ​ជា​ការ​ចង្អុល​បង្ហាញ​ថា​តើ​រាងកាយ​របស់​មនុស្ស​យើង​ផលិត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​បាន​ល្អ​ប៉ុនណា​ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ