ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

បើកំពុង​ឈឺ ហើយ​សង្ស័យថាខ្លួនមានកូវីដ១៩ គួរ​ធ្វើ​ម៉េចខ្លះ?

ក្រសួង​សុខា​ភិបាល​ធ្លាប់​បាន​ប្រកាស​ថា​លទ្ធផល COVID-19 គឺ​អាច​ចេញ​ដោយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​តែ​ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិការ​តាម​បច្ចេកទេស និង​គោលការណ៍​​ស្តង់ដារ​របស់​អង្គការសុខភាព​ពិភពលោក ហើយលទ្ធផល ជា​លទ្ធផល​ផ្លូវការ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​នានា។ ប៉ុន្តែ​​ថ្មី​ៗ​នេះ​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក៏​បាន​ជួយ​លើ​កិច្ចការ​នេះ​ខ្លះ​ៗ​ដែរ។ ពេល​សុខភាព​ចាប់​ផ្ដើម​មិន​ស្រួល ហើយ​មាន​លេច​រោគសញ្ញា​មួយ​ចំនួន ស្រដៀង​ទៅ​នឹង​កូវីដ១៩ ដែល​ជា​ ជម្ងឺ​ផ្លូវ​ដង្ហើម ដូច​ទៅ​ជម្ងឺ​គ្រុន ផ្ដាសាយ ដែល​ឧស្សាហ៍​កើត ចំពោះ​បងប្អូន​មួយ​ចំនួន អ្នក​ជម្ងឺ​ក៏​ចាប់​ផ្ដើម​មាន​មន្ទិល​សង្ស័យ ហើយ​ក៏​ចាប់​ផ្ដើម​ចង់​ដឹង​ថា ប្រសិន​បើ​ចង់​ធ្វើ​តេស្ត​រក​វីរុស COVID-19 ដំបូង​បំផុត​ត្រូវ​ធ្វើ​បែប​ណា? ចេះ​បារម្ភ​ល្អហើយ ព្រោះ​សុខទុក្ខ​យើង​ម្នាក់ អាច​ប៉ះពាល់​ដល់​មនុស្ស​ក្នុង​គ្រួសារ​ទាំង​មូល​បាន​បើ​មិន​ប្រយ័ត្ន​ឲ្យ​ដិតដល់។ ឆ្លើយ​តប​នឹង​សំណួរ​នេះ ​កន្លង​ទៅ ​ក្រសួង​សុខាភិបាលក៏​​ធ្លាប់​បញ្ជាក់​ថា ប្រសិនបើ​មាន​ចម្ងល់​ទាក់ទិន​នឹង​បញ្ហា COVID-19 សូម​ហៅ​ទូរស័ព្ទ​ទៅ​លេខ ១១៥ ដោយ​មិនបង់​ថ្លៃ​សេវា​គ្រប់​ប្រព័ន្ធ​ទូរសព្ទ។ ទោះបីជា​អ្នក​ជម្ងឺ​ ​មាន​ការ​សង្ស័យ ហើយ​ចង់​ជម្រះ​មន្ទិល​តាមរយៈ​ការ​ធ្វើ​តេស្ដ កន្លេង​ទៅ លោក​ជំទាវ ឱ វណ្ណឌីន ធ្លាប់​បាន​លើក​ឡើង​ថា “​រាល់​ករណី​ទាំងអស់​ មិន​សុទ្ធតែ​ទាមទារ​ឲ្យ​​​​ធ្វើ​តេស្ត​ទេ​ លុះ​ត្រា​តែ​អ្នកនោះ​មាន​ការ​សង្ស័យ​ច្បាស់​ណាស់ ថា​បាន​ចូល​ទៅ​ក្នុង​និយមន័យ​នៃ​ករណី​សង្ស័យ​ជំងឺ COVID-19។ មាន​ន័យ​ថា ទាល់តែ​​អ្នក​ទើប​វិល​ពី​តំបន់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​អំពី​ការ​ឆ្លង​វីរុស COVID-19 ឬ​​បាន​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​បាន​ធ្វើ​ដំណើរ​មក​ពី​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ទាំង​នេះ ហើយ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​ឆ្លង​ជំងឺ​នេះ​ទៀត។ “ ករណី​​រដូវ​រងា ជា​ពេលវេលា​ដែល​​សម្បូរ​​ជម្ងឺ​​ផ្ដាសាយអាច​កើត​ឡើង ហើយ​រោគ​សញ្ញា​នៃ​វីរុស COVID-19 ដូចជា​ក្អក […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ

អត្រាអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យ អាយុ ១៥-៤៩ឆ្នាំ បានថយចុះពី ០,៨% នៅឆ្នាំ ២០១០ មកនៅត្រឹម ០,៥% នៅឆ្នាំ ២០១៩។ ចំណែកចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះដែរ គឺថយពីប្រមាណ ២.៣០០នាក់ នៅឆ្នាំ ២០១០ មកត្រឹមប្រមាណ ១.៣០០ នាក់ ក្នុងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ នៅក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យ បានថយចុះពីប្រមាណ ១.៩០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ៧៨០ នាក់ នៅឆ្នាំ ២០១៩។ នៅក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី ១ ធ្នូ ២០២០ ដែលស្រង់របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បច្ចុប្បន្នកម្ពុជាមានចំនួនផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣.០០០ នាក់ ក្នុងនោះ ៨៤% បានធ្វើតេស្តឈាមដឹងពិតប្រាកដថា មានផ្ទុកមេរោគអេដស៍ ១០០% បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៦% ទទួល​បាន​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​នាំ​ឲ្យ​មាន​សុខភាព​ល្អ។ ទោះបីតួលេខខាងលើបង្ហាញនូវសញ្ញាវិជ្ជមានក្នុងទប់ស្កាប់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្តី តែក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]


វីរុសកូរ៉ូណា

ប្រយ័ត្នទាំងអស់គ្នា! ខែត្រជាក់ ទារក កុមារ និងមនុស្សចាស់ច្រើនកើតជំងឺទាំងនេះ

បច្ចុប្បន្ន​អាកាសធាតុ​ចុះ​ត្រជាក់បណ្ដើរៗហើយ និង​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ចំនួន។ ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ថា រដូវ​នេះ​ជំងឺ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ភាគច្រើន​ជំងឺ​ផ្លូវ​ដង្ហើម ឬ​ប្រភេទ​អាលែកហ្ស៊ី ជំងឺ​បណ្ដាល​មកពី​វីរុស និង​ជំងឺ​ស្រិ្តបតូកូក ដែល​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា​គ្រុន​ផ្ដាសាយ ហៀរ​សម្បោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ-ពោះវៀន។ ជាពិសេស​វា​ច្រើន​តែ​កើត​ចំពោះ​ទារក កុមារ​តូច​ៗ និង​មនុស្ស​ចាស់។ ខាងក្រោម​ជា​វិធី​បង្ការ និង​ថែទាំ​មនុស្ស​ក្នុង​ក្រុម​គ្រួសារ៖


វីរុសកូរ៉ូណា

ទាំងនេះជាវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក បើបុគ្គលមិនអនុវត្តតាមការណែនាំត្រូវពិន័យ

រូបភាព៖ CDC ក្រោយ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​វិធានការ​សំខាន់ៗ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​សារជាថ្មី ដែល​ក្នុង​នោះ​មាន ១០ ចំណុច​សំខាន់ៗ។ ​ក្រសួង​បាន​បញ្ជាក់​ថា បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​ជា​ទឹក​ប្រាក់​ពី ២០០,០០០ រៀល ដល់ ១,០០០,០០០ រៀល និង​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន។ ១. នៅ​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​គ្រប់​ពេល​ជា​រៀង​រាល់​ថ្ងៃ ក្នុង​រយៈពេល ១៤ ថ្ងៃ ២. តាម​ដាន​រោគ​សញ្ញា​នៃ​ជំងឺ ៣. នៅ​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ ៤. ប្រើ​សម្ភារៈ​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ ៥. លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ឲ្យ​បាន​ញឹក​ញាប់ ៦. ខ្ទប់​មាត់​ច្រមុះ នៅ​ពេល​ក្អក ឬ​កណ្តាស់ ៧. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ល្អ ៨. អនាម័យ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងនរ ៩. បញ្ចប់​ការ​អនុវត្ត​ចត្តាឡីស័ក ១០. ទំនាក់​ទំនង​ក្នុង​ករណី​ចាំបាច់ និង​បន្ទាន់។ ខាងក្រោម​នេះ​ជា​វិធានការ​សំខាន់ៗ នៃ​ការ​ធ្វើ​ចត្តាឡីស័ក លម្អិត​ទាំង ១០ ចំណុច ចេញ​ដោយ​ក្រសួង​សុខាភិបាល។


វីរុសកូរ៉ូណា

អង្គរក្សឆ្លង COVID-19 និងជាគ្រូបង្វឹកកីឡានោះ បានប៉ះពាល់ជាមួយមនុស្ស ៧ នាក់

ក្រសួងអប់រំ យុវជន និងកីឡា នៅ​ល្ងាច​នេះ បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​សកម្មភាព និង​ការ​ចេញ​ចូល​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​បណ្តោះ​អាសន្ន។ ការ​ផ្អាក​នេះ​ក្រោម​ហេតុ​ផល​ថា អង្គរក្ស​មួយ​រូប​ដែល​ឆ្លង COVID-19 និង​គ្រូ​បង្វឹក បាន​មក​បង្ហាត់​កីឡាករ ២នាក់ នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក និង​បាន​ទាក់​ទង​ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក ៥រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ដែរ ក្រសួង​បាន​​បញ្ជាក់​ថា កំពុង​ស្រាវជ្រាវ​បន្ត​រក​អ្នក​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក និង​កីឡាករ​ទាំង ៨ រូប​ខាង​លើ ហើយ​បាន​ទាក់​ទង​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​អគារ​ដំបូលទូក សូរីនហ្ស៊ិកាំប៉ូ។


ជំងឺឆ្លងពីសត្វល្អិត

ក្រុមជំងឺកើតមានពេលរដូវភ្លៀង និងទឹកលិច បង្កដោយមូសខ្លា

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ក្នុង​រដូវ​ជំនន់​ជន់​លិច​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ហើយ​គប្បី​ត្រូវ​ប្រយ័ត្ន​ពី​សុវត្ថិភាព​ពី​ទឹក ព្រម​ទាំង​គេច​ចេញ​ពី​សត្វ​អាសិរពិស​ទៀត​ផង។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា រដូវ​កាល​នេះ​សត្វ​មូស​ក៏​បង្ក​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​យើង​ដែរ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ជំងឺ ៥ ប្រភេទ​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង​រោគ​ជំងឺ​ដែល​មាន​សត្វ​មូស​ជា​ភ្នាក់ងារ​ចម្លង​រោគ​មាន​ដូចជា៖ - ជំងឺគ្រុនឈាម - ជំងឺ​​រលាក​ខួរ​ក្បាល - ជំងឺ​គ្រុនចាញ់ - ជំងឺគ្រុនឈីក - ជំងឺ​ឆ្លង​ដោយ​មេរោគ​វីរុស​ហ្ស៊ីកា។ វិធី​ការពារ​ខ្លួន​ក្នុង​អំឡុង​ពេល​ទឹក​ភ្លៀង និង​ទឹក​ជំនន់​នេះ គឺ​ត្រូវ​លុបបំបាត់​ជម្រក​មូស មិន​ឲ្យ​ត្រូវ​មូស​ខាំ។ មួយ​វិញ​ទៀត​អំឡុង​ពេល​នេះ ត្រូវ​ស្នាក់​នៅ​កន្លែង​មាន​ពន្លឺ បើកទ្វារបង្អួចឲ្យមានខ្យល់ចេញចូល ស្លៀក​សម្លៀកបំពាក់​វែង​ៗ និង​គេង​ក្នុង​មុង​ជានិច្ច។


ជំងឺឆ្លងពីវីរុសផ្សេងៗ

៤ យ៉ាង អាចបង្កគ្រោះថ្នាក់អំឡុងពេលទឹកជំនន់ គ្នាយើងគួរប្រយ័ត្ន!

នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​ខ្លះ​នៅ​ប្រទេស​កម្ពុជាយើង​កំពុង​ជួប​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​តាំងពី​សប្ដាហ៍​មុន​ម៉្លេះ។ ដូចនេះ​យើង​ត្រូវ​ការពារ​ទាំងអស់​គ្នា អំឡុង​ពេល​នេះ ដោយ ៤ យ៉ាង​ខាងក្រោម​នេះ​អាច​បណ្ដាល​ឲ្យ​ជួប​គ្រោះថ្នាក់​ទាំង​ចាស់-ក្មេង។ ១- លង់ទឹក របួស ឬ​​ប៉ះទង្គិច គ្រោះ​ធម្មជាតិ​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ដូចជា​លង់​ទឹក ការ​បាក់​រលំ​ផ្ទះ ដូចនេះ​ហើយ​ប្រសិនបើ​យើង​ស្ថិត​នៅ​តំបន់​ដែល​ប្រឈម​ខ្លាំង​ត្រូវ​ប្រញាប់​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បន្ទាន់។ មួយ​វិញ​ទៀត​កុំ​ស្នាក់នៅ​កន្លែង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ព្រោះ​អាច​បាក់​រលំ និង​ពេល​ដើរហើរ​ត្រូវ​រក​ឈើ​ដើម្បី​ស្ទាប​រក​ផ្លូវ​ដែល​ខូច ឬ​កន្លែង​លូ គ្រលុក ចៀសវាង​ធ្លាក់​លង់​ទឹក។ ២- ចរន្ត​អគ្គិសនី ទាំង​នៅ​ក្នុង ឬ​ក្រៅ​ផ្ទះ​យើង​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​នៅ​ក្នុង​ទឹក​ឡើយ។ ត្រូវ​យក​ឈើ​ស្ងួត ដើម្បី​ឆ្កឹះ​ទាញ​ខ្សែភ្លើង​រញ៉េរញ៉ៃ ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆ្លង​ឆក់​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​មាន​ការ​ជ្រាប​ចូល​ព្រី​ភ្លើង​ណា​មួយ​ក្នុង​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើង​សិន ហើយ​ហៅ​អ្នក​ជំនាញ​មក​ជួយ​មើល ថា​តើ​ស្ថានភាព​បែប​ណា​ទើប​អាច​ប្រើប្រាស់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣- កុំ​លេង​ទឹក ជឿ​ថា​អ្នក​ខ្លះ​ទោះ​ជា​ស្ថានភាព​ទឹក​ជំនន់​កំពុង​តែ​យាយី​ក៏​ដោយ​ក៏​នៅតែ​មិន​សូវ​ព្រួយ​បារម្ភ ដោយ​បែរជា​ចុះ​ទៅ​មុជ​ទឹក​លេង​ធ្វើ​ព្រងើយ។ កត្តា​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​លង់​ទឹក​ដោយសារ​កម្លាំង​ទឹក​ហូរ​ហួច​យក​ទៅ​បាត់ បើ​ទោះ​ជា​ចេះ​ហែល​ក៏​ដោយ។ ដូច្នេះ​ហើយ​គួរ​ស្នាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ឬ​បើ​ជួប​គាំង​នៅ​ផ្ទះ ត្រូវ​រក​វិធី​ឡើង​ទៅ​កាន់​កន្លែង​ខ្ពស់ ដើម្បី​សុំ​ជំនួយ ព្រោះ​មិន​ដឹង​ពី​កម្លាំង និង​កម្ពស់​ទឹក ជា​ពិសេស​អ្នក​មាន​កូន​តូច។ ក្រៅពី​គ្រោះថ្នាក់ដោយសារ​លង់​ទឹក នៅមាន​បញ្ហា​ទឹក​មិន​ស្អាត​នាំឲ្យ​រមាស់ និង​ឆ្លង​រោគ​ផ្សេង​ៗ​ដែល​មកជាមួយ​ទឹក​ដូចជា គ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។ [embed-health-tool-bmi] ៤- ប្រយ័ត្ន​សត្វ​អាសិរពិស ទឹក​ជំនន់​មិន​ត្រឹម​បំផ្លាញ​ជម្រក​មនុស្ស​ឡើយ សូម្បី​សម្បុក​សត្វ​ក៏​ត្រូវ​ខ្ទេចខ្ទី​ដែរ ហើយ​ពពួក​សត្វ​ពស់ ក្អែប ខ្ទួយ […]


វីរុសកូរ៉ូណា

កីឡាករបាល់ទាត់ Cristiano Ronaldo តេស្តវិជ្ជមាន COVID-19

សារព័ត៌មាន​ The Sun របស់​អង់​គ្លេស​បាន​ចេញ​ផ្សាយ​នៅ​យប់ថ្ងៃទី​១៣ ខែ​តុលា ម៉ោង​នៅ​កម្ពុជា ថា​កីឡាករបាល់ទាល់​ល្បី​ឈ្មោះ​របស់ព័ទុយហ្គាល់ Cristiano Ronaldo  បាន​តេស្ត​វិជ្ជមាន​វីរុស COVID-19។ បើតាម​សារព័ត៌មាន​ខាង​លើ លោក Cristiano Ronaldo បាន​តេស្ត​វិជ្ជមាន​វីរុស​ COVID-19 ថ្វី​បើ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា​ក៏​ដោយ ហើយ​ពេល​នេះ លោក​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ មុន​វិល​ចូល​រួមជាមួយ​​​ក្រុម​របស់​ខ្លួន​វិញ​នៅ​ក្លឹប​​ Juventus។ គួរ​បញ្ជាក់​ថា​មុន​តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប ​Juventus រូបនេះ បាន​ចូល​រួម​ប្រកួន​ក្នុង​ក្រុម​ជំរើសជាតិ​ព័រទុយហ្គាល់​ចំនួនពី​រប្រកួន មួយ​ជាមួយអេស្ប៉ាញ និង​មួយ​ប្រកួត​ទៀត​ជាមួយ​ប្រទេស​បារាំង។​


ជំងឺឆ្លងពីសត្វល្អិត

ត្រូវប្រយ័ត្ន​កុំឲ្យមូស ឬរុយខ្មៅខាំ ការពារកើតជំងឺជើងធំដូចដំរី

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កន្លង​មក​យើង​ប្រាកដជាធ្លាប់​បាន​ឃើញ​ពី​ព័ត៌មាន​អ្នក​ដែល​កើត​មាន​ជើង ឬ​ដៃ​ធំ​​ម្ខាង​ៗ តែ​មិន​ដឹង​ពី​ប្រភព និង​វិធី​ការពារ​ខ្លួនពីជំងឺនេះឡើយ។ ថ្ងៃនេះវេជ្ជបណ្ឌិត ហ៊ាង រតនា បានបកស្រាយឲ្យ​ដឹងពីប្រភព និង​វិធីការពារ​ខ្លួន​ពី​ជំងឺ​នេះ។ លោក​ថាប្រសិនបើ​យើង​ហ៊ាន​ប្រហែស​អាច​នឹង​កើត ជំងឺ​នេះ​គ្រប់គ្នា តែ​ទោះ​ជា​បែប​នេះ​ក្ដី​យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​បាន។ ជំងឺ​នេះ​គេ​ហៅ​ថា Filariasis ដែល​បង្ក​ឡើង​ដោយ «មូស ឬ​រុយ​ខ្មៅ Black Flies ដែល​ផ្ទុក​សត្វ​ល្អិត (ព្រូន Roundworm)» ខាំ។ លោក​បន្ថែម​ទៀត​ថា ជំងឺ​នេះ​អាច​កើត​នៅ​លើ ជើង ដៃ សុដន់ និង​ពងស្វាស ហើយ​នៅ​ពេល​វា​កើត​នៅ​លើ​ជើង​គេ​ហៅ​ថា elephantiasis (ជើង​ដូច​ដំរី)។ មេរោគ​នេះ​ប៉ះពាល់​លើមនុស្ស​ជាច្រើន​លើ​ពិភពលោក​ រៀងរាល់​ឆ្នាំ ហើយ​ភាគ​ច្រើន​ប៉ះ​លើ​អ្នក​ក្រីក្រ ដោយសារ​កង្វះការថែរក្សា​សុខភាព និង​អនាម័យ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​បន្ថែម​ទៀត​ថា មេរោគ​នេះ​ជា​ប្រភេទ​ដូច​សត្វ​ល្អិត (ព្រូន) ពេល​វា​ឆ្លង​ចូល​ក្នុង​ឈាម​យើង​តាម​រយៈ​មូស ឬ​រុយ​ដែល​ផ្ទុក​ព្រូន​នេះ​ខាំ ពួក​ព្រូន​ទាំងនោះ​វា​ទៅ​ធ្វើឲ្យ​ស្ទះ​ប្រព័ន្ធ​ទឹក​រងៃ ដែល​ធ្វើ​ឲ្យ​អវយវៈ​ដែល​ប៉ះពាល់​ប្រែ​ទៅ​ជា​រីក​ធំ​ដោយសារ​វា​ចាល់​ទឹករងៃ។ ចំណែក​ការ​ពិនិត្យ គឺ​គ្រូពេទ្យ​ជំនាញ​នឹង​រក​មើល​មេរោគ​នេះ​នៅ​ក្នុង​ឈាម​ដោយ​ការ​ឆ្លុះ​មីក្រូស្កុប (បូមឈាម និង​ឆ្លុះ​នៅ​ពេល​យប់​ប្រសិទ្ធភាព​ខ្ពស់)។ ដើម្បីការពារ​មេរោគ​នេះ យើង​ត្រូវ​ការពារ​កុំ​ឲ្យ​មូស និង​រុយ​ខ្មៅ​ខាំ […]


វីរុសកូរ៉ូណា

ទាំងនេះជា​ប្រភេទថ្នាំ និងវិធីព្យាបាល​លោកដូណាល់ ត្រាំ ក្រោយឆ្លង COVID-19

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ ថ្មីៗ​នេះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ គឺ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ COVID-19 ​ខណៈ​ពេល​បច្ចុប្បន្ន​នេះ ក្រុម​គ្រូពេទ្យ​របស់​លោក​ប្រធានាធិបតី​បាន​ផ្ដល់​​ថ្នាំ​ និង​ប្រើ​វិធី​សាស្ត្រ​ព្យាបាល​ជា​ច្រើន​ដើម្បី កាត់​បន្ថយ​រោគ​សញ្ញា​ជំងឺ​ និង​ធ្វើ​ឲ្យ​ការ​ជា​សះ​ស្បើយ​ពី​ជំងឺ​កាន់​តែ​ឆាប់​រហ័ស។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​គេ​បាន​ដឹង ថា​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​​លោក​ប្រធានាធិបតី។ ១- ការ​ព្យាបាល​ដោយ​ប្រើ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សេតវិមាន​បាន​ប្រកាស​ថា​លោក​ប្រធានាធិបតី បាន​ទទួល​កម្រិត​ថ្នាំ ៨ ក្រាម​នៃ អង់ទីករ ម៉ូណូក្លូណាល់ របស់​ក្រុមហ៊ុន Regenron។ ដើម្បី​ផលិត​អង់ទីករ ម៉ូណូក្លូណាល់​នេះ អ្នក​វិទ្យាសាស្ត្រ​របស់​ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​យក អង់ទីករ ដែល​ប្រឆាំង​ជំងឺ COVID-19 ចំនួន​ពីរ​ ​ដែល​ត្រូវ​បាន​សម្អាត​យ៉ាង​ល្អ​បំផុត យក​មក​ធ្វើ​ការ​ចម្លង​ហ្សែន​បង្កើត​ជា​អង់​ទីករ​ ដែល​ល្អ​ជា​ច្រើន​ទៀត ដើម្បី​យក​មក​ព្យាបាល​ជំងឺ​នេះ។ យោង​តាម​របាយ​ការណ៍​នៃ​ការ​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​នេះ ​គេ​ហៅ​ថា REGN-COV2 គឺត្រូវ​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ចាប់​តាំង​ពី​ខែ មិថុនា​មក​ម្លេះ។ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​ដែល​រក​ឃើញ​ថា អ្នក​ជំងឺ ២៧៥ ដែល​​មិន​បាន​សម្រាក​ព្យាបាល​ជំងឺ COVID-19 […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ