ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ម្ចាស់សត្វឆ្កែកុំភ្លេចយកទៅចាក់ជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នៅទីតាំងចំនួន៣ធំៗ

ម្ចាស់សត្វឆ្កែទាំង​អស់ កុំភ្លេច​យក​សត្វ​ចិញ្ចឹម​របស់ខ្លួន​ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ នៅ​ទី​តាំង​ចំនួន​៣ធំៗ គឺជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង ចាប់ពីថ្ងែទី២០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៥។ យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំងបង្ការជំ​ងឺ​ឆ្កែឆ្កួតទូទាំងរាជធានីខេត្តទាំងនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បីការពារសហគមន៍របស់គាត់ក្នុងការប្រឆាំងនឹងជំងឺឆ្កែឆ្កួត ដែលសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ ការខាំដោយសត្វឆ្កែដែលមានជំងឺឆ្កែឆ្កួត គឺជាមូលហេតុចម្បងនៃការស្លាប់បង្កដោយជំងឺឆ្កែឆ្កួត ហើយត្រូវបានប៉ាន់ស្មានថាមានមនុស្សប្រមាណ ៤០០,០០០ នាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា។ [embed-health-tool-vaccination-tool] កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ត្រូវបានគេបញ្ជាក់ថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ យុទ្ធនាការប្រចាំឆ្នាំនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្ដជាតិដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ហើយនឹងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ Worldwide Veterinary Service (WVS) ដែលជាអង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិ តាមរយៈគម្រោងបេសកកម្មប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត (Mission Rabies)។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ស្វែងយល់​ពី​ថ្នាំបង្ការមនុស្ស​ពេញ​វ័យ ចុចទីនេះ! ចង់ពិនិត្យ​ជំ​ងឺ​បម្រុង​ទឹកនោមផ្អែម ចុចទីនេះ! អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពន្យល់អំពីសារៈសំខាន់ដល់ម្ចាស់សត្វឆ្កែចិញ្ចឹមគ្រប់រូបទាំងអស់ និងត្រូវតែយកសត្វឆ្កែរបស់ពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត នៅក្នុងអំឡុងពេលយុទ្ធនាការនេះ។ អគ្គនាយកដ្ឋាន​បាន​បញ្ជាក់​ថា៖ «យើងខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វឆ្កែចិញ្ចឹមទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបាត់ដំបង សូមអញ្ជើញចូលរួមទាំងអស់គ្នា […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

វីរុសកូរ៉ូណា

​ឆ្ងល់អត់ជំងឺខ្លះកើតតែម្ដងទេក្នុងជីវិត តែជំងឺខ្លះកើតហើយកើតទៀត នេះជាមូល​ហេតុ

គ្នា​យើង​ធ្លាប់​ឆ្ងល់​អត់ ​ជំងឺ​មួយ​ចំនួន កើត​លើ​មនុស្ស​យើង​តែ​ម្ដងទេ​ក្នុង​មួយ​ជីវិត ព្រោះ​ថា​ក្រោយ​ពី​កើតជំងឺនេះ​ហើយ​ រាង​កាយ​យើង​នឹង​​បង្កើត​ភាព​ស៊ាំ​​ប្រឆាំង​នឹង​ជំងឺនេះ​​បាន​មួយ​ជីវិត។ ប៉ុន្តែ​មាន​ជំងឺ​ផ្សេង ដូច​ជា​ជំងឺ​ផ្ដាសាយជាដើម​ទោះជា​កើត​ញឹក​ញាប់​ប៉ុនណា​ ក៏​យើង​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងបាន​មួយ​ជីវិត​ដែរ តែបែរជា​ត្រូវ​ចាក់​វ៉ាក់​សាំង​ជា​រៀង​រាល់​ឆ្នាំទៅ​វិញ​។ ដូច​នេះ តើ​ហេតុ​អ្វីបាន​ជា​យើង​អាច​មាន​អង់​ទីករ​ជំងឺ​មួយ​ចំនួន​បាន​ពេញ​មួយ​ជីវិត តែ​ជំងឺ​ផ្សេង​មិន​អាច​? ហើយ​ជំងឺ​កូរ៉ូណា​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​ជំងឺ​មួយ​ណា​ដែរ? កត្តា​ដែល​ខ្លួន​យើង​អាច​បង្កើត​បាន​ភាព​ស៊ាំ​ឬ​អត់ គឺ​អាស្រ័យ​លើ​អង់ទីករ​ក្នុង​ខ្លួន​របស់​យើង ដែល​វា​គឺ​ជា​ប្រូតេអ៊ីន ខ្លួន​យើង​បង្កើត​មក​សម្រាប់​ឆ្លើយ​តប​ជាមួយ​ការ​ចម្លង​មេរោគ។ អង់​ទីករ គឺ​ជា​ភ្នាក់​ងារ​ការពារ​ខ្លួន​ពី​ជំងឺ​ដែលគ្រប់​គ្នា​សុទ្ធ​តែ​បាន​ស្គាល់។ អង់ទីករ​មាន​នាទី​​ទប់​ស្កាត់​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​កោសិកា នឹង​មាន​ពេល​ខ្លះ​វា​ទៅ​ការ​ពារ​មេរោគ​ទាំង​អស់​នោះ មិន​ឲ្យ​មក​គ្រប់​គ្រង​កោសិកា និង​មិន​ឲ្យ​វា​មក​បង្ក​កំណើត ក្នុង​កោសិកា​របស់​យើង​បាន។ ពេល​យើង​ជា​ពី​ជំងឺ កម្រិត​របស់​អង់ទីករ ភាគ​ច្រើន​ថយ​ចុះ ប៉ុន្តែ​នៅ​សល់​មួយ​ចំនួន ដែល​​នឹង​ត្រៀម​ខ្លួន​សម្រាប់​កកើត​​បន្ថែម ពេលដែល​មាន​មេរោគ​ដដែល​នោះ​ចូល​មក​ក្នុង​ខ្លួន​ម្ដង​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ធ្វើ​តេស្ដ​អង់​ទីករ អាច​ប្រាប់​យើង​បាន​ថា យើង​មាន​ការ​ចម្លង​មេរោគ​កាល​ពី​មុន​ដែរ​ឬ​អត់ ហើយ​​ក៏​ជា​ប្រព័ន្ធ​ការ​ពារ ​មិ​នឲ្យ​ខ្លួន​យើង​កើត​ជំងឺ​ដដែល​ជា​លើក​ទី​ពីរ។ វេជ្ជ​បណ្ឌិត​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ Marc Jenkins នៅ​ឯសាកលវិទ្យាល័យ​ Minnesota បាន​លើក​ឡើង​ថា យើង​អាច​កើត​ជំងឺ​ដដែល​ៗ​ជា​លើក​ទី​ពីរ ​ដោយ​សារ​តែ​មេរោគ​នោះ​បាន​បំប្លែង​​ខ្លួន ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មិន​អាច​ស្គាល់​វា ឬ​ដោយ​សារ​តែ​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មិន​សូវ​ឆ្លើយ​តប​បាន​គ្រប់​គ្រាន់។ បើ​និយាយ​អំពី​មេរោគ​ផ្ដាសាយ វា​ជា​ប្រភេទ​វីរុស ដែល​ធ្វើ​បម្រែ​បម្រួល​ហ្សែន យ៉ាង​ងាយ​ស្រួល។ ពេល​ខ្លួន​​យើង​បាន​សម្លាប់​​វីរុស​មួយ​ប្រភេទ វា​បាន​បំលែង​ខ្លួន​ទៅ​ជា​ប្រភេទ​ផ្សេង ដែល​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​របស់​យើង​មិ​នអាច​ស្គាល់​វា​បាន។ វីរុស​ទាំង​អស់​ មិន​មែន​សុទ្ធ​តែ​ងាយ​ផ្លាស់​ប្ដូរ​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា​មេរោគ​ស្វិត​ដៃ​ជើង (polio virus) គឺ​ពួកវា​មិន​ងាយ​ប្រែ​ហ្សែន​បាន​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​អាច​ចាក់​វ៉ាក់​សាំង​ការពារ​បាន​ […]


វីរុសកូរ៉ូណា

ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេល​ទៅ​ជិះស្គីនៅ​សមុទ្រទាំងមានជំងឺ COVID-19

ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ La Zurriola  នៃ​ប្រទេស​អេស្ប៉ាញ​ក្រោយ​ពី​ជិះ​ស្គី​លើ​ទឹក​ខណៈ​ដែល​រូប​នាង​មាន​ជំងឺ COVID-19។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​នៃ​ការ​មិន​ស្តាប់​បង្គាប់​ក្រោយពី​គេ​រាយការណ៍​ថា​នាង​មិន​អើពើ​លើ​ប៉ូលីស​ដែល​បាន​បញ្ជា​ឲ្យ​នាង​បញ្ឈប់​ការ​ជិះ​ស្គី​លើ​ទឹក​ជា​ច្រើន​នាទី​មុន​នឹង​នាង​ត្រលប់​មក​ច្រាំង​វិញ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ស្ត្រី​ខាង​លើ​នេះ​ជា​អ្នក​សង្គ្រោះ​បន្ទាន់​នៅ​លើ​ឆ្នេរ​ផង​ដែរ​ ហើយ​អ្នក​រួម​ការងារ​ជាមួយ​នាង​គឺជា​ទូរស័ព្ទ​ទៅ​ប៉ូលីស​ក្រោយ​ពី​ឃើញ​នាង​ជិះ​ស្គី​លើ​ទឹក។ ស្ត្រី​ខាង​លើ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ការ​បំពាន​ច្បាប់​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​អាច​ត្រូវ​បង់​ប្រាក់​ពិន័យ​រហូត​ដល់​ ៧ ១៣៤ដុល្លារ​សហរដ្ឋ​អាមេរិក។ ម៉្យាងទៀត បើ​គេ​រក​ឃើញ​ថា​នាង​បាន​ចម្លង​វីរុស​កូរ៉ូណា​ទៅ​អ្នក​ដទៃ​តាមរយៈ​សកម្មភាព​របស់​នាង ប្រាក់​ពិន័យ​អាច​នឹង​ច្រើន​ជាង ១២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ប៉ូលីស​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ចូលរួម​បាតុកម្ម​តាម​ដង​ផ្លូវ​ដែល​មិន​បាន​ពាក់​ម៉ាស់។ អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង​នោះ​ត្រូវ​បង់​ប្រាក់​ពិន័យ​ចន្លោះ​ពី ៣៣៦-៦៩៣​ដុល្លារ​អាមេរិក។ គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជំងឺ COVID-19 ចំនួន​៦ កំពុង​ស្ថិត​ក្នុង​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣ ដោយ​មាន​វ៉ាក់សាំង​៣ ផលិត​ដោយ​ក្រុមហ៊ុន Sinovac វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​អ៊ូហាន និង​Sinopharm របស់​ប្រទេស​ចិន ហើយ​បី​ទៀត​បង្កើត​ដោយ​សាកលវិទ្យាល័យ Oxford ក្រុមហ៊ុន Moderna និង​ក្រុមហ៊ុន  BioNTech។ គិត​មក​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​ជុំវិញ​ពិភពលោក​ជាង​២៧លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​១៩​លាន​នាក់ និង​អ្នក​ស្លាប់៩​សែន​នាក់។


ពុលចំណីអាហារ

វិធីសាស្រ្តចម្អិន និងទុកដាក់អាហារ បង្ការពុលអាហារ ឬរាករូស

ចំណី​អាហារ​កាល​ណា​តែ​យើង​ធ្វេស​ប្រហែស ចម្អិន​មិន​បាន​ឆ្អិន​ល្អ ខ្វះ​អនាម័យ ញ៉ាំទៅ​អាច​ឲ្យ​យើង​ពុល​ចំណី​អាហារ ទៅ​ជា​ក្អួត​ចង្អោរ បាត់បង់​ជាតិ​ទឹក គ្រុន​ក្តៅ ឈឺក្បាល រាករូស ឈឺ​ពេញ​ពោះ វិលមុខ អស់​កម្លាំង​ខ្លាំង​ឈាន​ទៅ​បាត់​បង់​ស្មារតី។ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល បាន​ទទូច​ឲ្យ​ពលរដ្ឋ ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ដើម្បី​សុវត្ថិភាព​ចំណី​អាហារ ចៀស​ផុត​ពី​ការ​ពុល​អាហារ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ។ ១. ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ចំណី​អាហារ​គ្រប់​មុខ​យើង​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ពិសេស សាច់ សត្វស្លាប ស៊ុត និង​គ្រឿង​សមុទ្រ។ អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ដោយ​សារ​សម្បូរ​​ទៅ​ដោយ​ពពួក​វីរុស ​និង​បាក់តេរី​យ៉ាង​ច្រើន​សន្ធឹក។ ២. ទុក​ដាក់​ចំណី​អាហារ​ឲ្យ​បាន​ល្អ កុំ​ទុក​ដាក់​ច្របូក​ច្របល់​ចូល​គ្នា ត្រូវ​ដាក់​អាហារ​មិន​ទាន់​ចម្អិន​មួយដុំៗ​ផ្សេងៗ​គ្នា​ សូម្បី​តែ​ការ​ប្រើ​​ជ្រញ់​ក៏​អ៊ីចឹង​ដែរ ដូច​ជា​ សាច់​ឆៅ​ម្ខាង ហើយ​បន្លែ និង​ផ្លែ​ឈើ​ម្ខាង​ទៀត ឬមានជ្រញ់​សម្រាប់​ហាន់​សាច់​ផ្សេង បន្លែផ្សេង។ ឯ​អាហារ​ឆ្អិន​វិញ ទុក​ក្នុង​ចាន​ស្អាត កុំ​ប្រើ​លាយ​ជាមួយ​ចាន​ដាក់​របស់​ឆៅ ព្រោះ​អាច​​ចម្លង​មេរោគ​ដល់​អាហារ​ឆ្អិន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. កុំ​ទុក​ចំណី​អាហារ​រយៈ​ពេល​យូរ ការ​ទុក​ចំណី​អាហារ​រយៈពេល​យូរ ហើយ​មិន​បាន​គ្រប​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​អាហារ​នោះ​ងាយ​នឹង​ផ្អូម ជូរ និង​មាន​សត្វ​រុយ ស្រមោច កន្លាត កណ្តុរ​វារ​កាត់ […]


ឆ្លងបាក់តេរីផ្សេងៗ

ចេញរោគសញ្ញាទាំងនេះ អាចមកពី​ឆ្លងបាក់តេរីលើរាងកាយ

ជំងឺ​មួយ​ចំនួន​បង្ក​ដោយ​ការ​ឆ្លង​បាក់តេរី​ទៅ​ក្នុង​រាងកាយ ប៉ុន្តែ​រោគសញ្ញា​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​កន្លែង​ដែល​ឆ្លង​បាក់តេរី​។ ហេតុនេះ​ហើយ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ១. ការ​ឆ្លង​បាក់តេរី​​នៅ​ក្រពះ​ពោះវៀន ទោះបីជា​បាក់តេរី​ផ្សេង​គ្នា​តែង​បង្ក​រោគសញ្ញា​ផ្សេង​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​រួមមាន​ការ​ឈឺចាប់​នៅ​ពោះ ចង្អោរ ក្អួត បាត់បង់​​ចំណង់​អាហារ បន្ទោរ​បង់​ញឹក​ញាប់ រាករូស រលាក​ពោះវៀន​ធំ និង​គ្រុនក្ដៅ។ ២. ការ​ឆ្លង​បាក់តេរីនៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ការ​ឆ្លងបាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​រួមមាន​ច្រមុះ និង​តំបន់​ប្រហោងឆ្អឹង​ច្រមុះ(Sinus)។ នៅ​ពេល​តំបន់​ប្រហោង​​ឆ្អឹង​ច្រមុះ​ឆ្លង​បាក់តេរី ឬ​វីរុស​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​តំបន់​នោះ​ និង​មាន​រោគសញ្ញា​ដូចជា​ហៀរ​សម្បោរ ស្លេស្ម​នៅ​បំពង់​ក​ច្រើន ឈឺក្បាល ឈឺចាប់​នៅ​មុខ ឈឺក ក្អក និង​ក្លិន​មាត់​មិន​ល្អ។ ៣. ការ​ឆ្លង​បាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​ក្រោម ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​រួមមាន​បំពង់​ខ្យល់ ទងសួត និង​សួត។ ការ​ឆ្លង​បាក់តេរី​ដែល​គេ​តែង​ជួប​ប្រទះ​គឺ​ជំងឺរលាក​សួត​បង្ក​ដោយ​បាក់តេរី។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​រួមមាន​ក្អក​ដែល​អាច​ស្លេស្ម​ពណ៌លឿង បៃតង ឬ​ឈាម ដកដង្ហើម​ខ្លីៗ និង​ញាប់ៗ ឈឺចាប់​នៅ​ទ្រូង ពិបាក​ដកដង្ហើម គ្រុនក្ដៅ គ្រុន​រងា អស់កម្លាំង ចង្អោរ និង​ក្អួត។ ៤. ការ​ឆ្លង​បាក់តេរីនៅ​ត្រចៀក ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​នៅ​ត្រចៀក​ផ្នែក​ខាងក្នុង​ កណ្ដាល និង​ខាងក្រៅ។ រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​មាន​ការ​ឈឺចាប់​ និង​ណែន​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក មាន​ទឹក​ចេញ​ពី​ត្រចៀក រមាស់ រលាក​នៅ​ជុំវិញ​ត្រចៀក បាត់បង់​ការ​ឭ​ខ្លះ គ្រុនក្ដៅ និង​អស់​កម្លាំង។ ៥. ការ​ឆ្លង​បាក់តេរី​នៅ​បំពង់ក ពួក​បាក់តេរី Streptococcus អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​បំពង់ក​ដែល​គេហៅថា Strep Throat […]


វីរុសកូរ៉ូណា

មកដឹងពីតួនាទីគ្រាប់ឈាម ស ក្រហម និងប្លាកែត

ឈាម​ដែល​យើង​បូម​ចេញ​មក​ឃើញ​ពណ៌​ក្រហមៗ​នោះ តាម​ពិត​នៅ​ក្នុង​នោះ​មាន​គ្រាប់​ឈាម​ដល់​ទៅ​ ៣​ ប្រភេទ​សំខាន់ៗ ដោយ​មិន​រាប់​បញ្ចូល​សារ​ធាតុ​ផ្សេងៗ​ទៀត ដូច​ជា​ប្លាស្មា ប្រូតេអ៊ីន ទឹក​ជា​ដើម។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម បញ្ជាក់​ថា សមាស​ធាតុ​គ្រាប់​ឈាម​សំខាន់​ទាំង ៣ ប្រភេទ​នោះ​មាន ទី១ គ្រាប់​ឈាម​ក្រហម ទី២ គ្រាប់​ឈាម​ស និងទី៣ ប្លាកែត ហើយ​គ្រាប់​ឈាម​ទាំង ៣ ប្រភេទនេះ​មាន​តួនាទី​ផ្សេងៗ​គ្នា។ ១. គ្រាប់​ឈាម​ក្រហម នៅ​ក្នុង​ខ្លួន​យើង​មាន​បរិមាណ​គ្រាប់​ឈាម​ក្រហម​ច្រើន​ជាង​គេ ដែល​មាន​មុខងារ​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ជាលិកា​​ និង​កោសិកា​នានា​ពេញ​សារពាង្គកាយ​យើង។ គ្រាប់ឈាមក្រហម​ត្រូវ​បាន​ផលិត​ចេញពី​ខួរឆ្អឹង។ ២. គ្រាប់​ឈាម​ស គ្រាប់​ឈាម ប្រៀប​បាន​នឹង​ទាហាន ឬ​យោធា ដែល​មាន​តួនាទី​ប្រឆាំង​ទប់​ទល់​ជាមួយ​មេរោគ ដែល​ចូល​ឈ្លាន​ពាន​ក្នុង​សរីរាង្គ​យើង។ បើ​សិន​ជា​គ្រាប់​ឈាម​ស​ធ្វើ​សង្គ្រាម​ឈ្នះ យើង​មិន​កើត​មាន​ជំងឺ​នោះ​ទេ។ ដូចជា​វីរុស COVID-19 ហេតុអី​បាន​ជា​អ្នក​ឆ្លង​វីរុស​នេះ​ខ្លះ​ស្លាប់ ឯ​ខ្លះ​ទៀត​មិន​ស្លាប់? លោក​វេជ្ជបណ្ឌិត​ថា អ្នក​ដែល​ឆ្លង​វីរុស COVID-19 ហើយ​មិន​ស្លាប់​មក​ពី​ទាហាន (គ្រាប់​ឈាម​ស) ខ្លាំង មាន​ន័យ​ថា​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លួនខ្លាំង អាច​ទប់​ទល់​ជាមួយ​មេរោគ​បាន។ ៣. ប្លាកែត ប្លាកែត​ជា​គ្រាប់​ឈាម​តូចៗ ពណ៌​លឿង មាន​តួនាទី​ធ្វើ​ឲ្យ​សរសៃឈាម​ស្វិត កុំ​ឲ្យ​ឈាម​រាវ​ពេក កុំ​ឲ្យ​បែក​សរសៃ​ឈាម។ លោក​វេជ្ជបណ្ឌិត​ថា […]


វីរុសកូរ៉ូណា

អាមេរិកអនុញ្ញាតឲ្យប្រើប្លាស្មារបស់អ្នកជាពី COVID-19 ព្យាបាលអ្នកជំងឺផ្សេងទៀត

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​អនុញ្ញាត​​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ប្លាស្មា​​បាន​ពី​អ្នកជាសះស្បើយ​​ពី​ជំងឺ​ COVID-19 ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ផ្សេង​ទៀត។ ការ​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​នេះ​បានធ្វើ​ឡើង​កាលពី​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។ អ្នក​ជំនាញ​ជឿ​ថា​ប្លាស្មា​នេះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ COVID-19 លឿន និង​ការពារ​អ្នក​ជំងឺ​មិន​ឲ្យ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ សមាគម​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA)​បាន​លើក​ឡើង​ថា​ប្លាស្មា​បាន​ពី​អ្នក​ជាសះស្បើយ​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 និង​ថាអាចមាន​អានិភ័យ​តិច​តួច​ប៉ុណ្ណោះ​។ FDA អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការ​បញ្ចូល​ប្លាស្មា​នេះ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ក្រោម​លក្ខខណ្ឌ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស។ ទោះបីជា​វិធី​ព្យាបាល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​ជឿ​ថា​វិធី​ព្យាបាល​នេះ​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀតដែរ​​។ វេជ្ជបណ្ឌិត Len Horovitz អ្នក​ឯកទេស​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ Lexnox បាន​និយាយ​ថា​ការ​ព្យាបាល​ដោយ​ប្លាស្មា​នេះ​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ​នៅ​តែ​ត្រូវការ​ការ​ព្យាបាល​សាកល្បង​លើ​មនុស្ស និង​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ស្រាប់​ទេ។ វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា​ប្លាស្មា​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អ​នៅ​ពេល​ប្រើ​ព្យាបាល​អ្នក​ជំងឺ​ដែល​ទើប​នឹង​ឆ្លង​វីរុស (ពេល​រាងកាយ​កំពុង​ប្រឆាំង​នឹង​វីរុស) ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ផ្គត់ផ្គង់​​ប្លាស្មា​នេះ​មាន​ចំនួន​កំណត់​ ដែល​ពិបាក​ក្នុង​ការ​រក​ឲ្យ​បាន​​​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​ដំបូងៗ។ យោង​តាម​សារព័ត៌មាន The Washington Post បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​ជាង​ ៧ម៉ឺន​នាក់​ហើយ នៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​បញ្ចូល​ប្លាស្មា​បាន​ពី​អ្នកជាសះស្បើយពី​​ជំងឺ COVID-19 ។ ​គិត​មក​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជិត ៦​លាន​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង​ ៣លាននាក់ និង​អ្នក​ស្លាប់​ជិត ២​សែន​នាក់។


វីរុសកូរ៉ូណា

ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19

មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ របស់​សហរដ្ឋ​អាមេរិក (CDC) នៅ​តែ​បន្ត​ណែនាំ​ឲ្យ​ពល​រដ្ឋ​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 ទោះបីជា​មនុស្ស​គ្រប់គ្នា​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​បញ្ហា​នេះក៏​ដោយ​។ ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ​ក៏​បន្ត​បង្ហាញ​​ភស្តុតាង​បញ្ជាក់​ថា​ម៉ាស់​អាច​ជួយ​ការពារពីជំងឺ​នេះ​បាន។ ការ​ចម្លង​ជំងឺ COVID-19 គឺ​ឆ្លងតាម​រយៈ​តំណក់​ទឹក​តូចៗ​ចេញ​ពី​ផ្លូវ​ដង្ហើម​ដែល​បញ្ចេញ​មក​នៅ​ពេល​និយាយ ឬ​កណ្ដាស់។ ប្រសិន​ជា​តំណក់​ទឹក​នេះ​ត្រូវ​មនុស្ស​នៅ​ជិត​ស្រូប​ចូល​ក្នុង​ផ្លូវ​ដង្ហើម មនុស្ស​ម្នាក់​នោះ​អាច​នឹង​ឆ្លង​មេរោគនេះបាន។ ម៉ាស់​គឺ​ជា​របាំង​ការពារ​ដែល​អាច​ទប់​តំណក់​ទឹក​ និង​បង្ការ​ក្នុង​ការ​បញ្ចេញ​ទៅ​ក្នុង​អាកាស​ដូច​ធម្មតា។ ម៉ាស់​នឹង​កាន់​តែ​សំខាន់​ជាពិសេស​សម្រាប់​អ្នក​មាន​ជំងឺ COVID-19 ដែល​មិន​មាន​ចេញ​​រោគសញ្ញា។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទោះបី​ជា​មិន​មាន​រោគសញ្ញា អ្នក​ទាំង​នោះ​នៅ​តែ​អាច​ចម្លង​ជំងឺ​ទៅ​កាន់​អ្នក​ដទៃ​បាន។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ការ​ពាក់​ម៉ាស់​អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​បាន​។ ក្រៅ​ពី​ការ​សិក្សា​នេះ​ក៏​មាន​ករណី​សិក្សា​២​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២០។ ករណី​សិក្សា​ទី​១​បង្ហាញ​ថា​គោលការណ៍​ពាក់​ម៉ាស់​នៅ​មន្ទីរពេទ្យ Boston បាន​បន្ថយ​ការ​ចម្លង​ជំងឺ​នេះ​។ មុន​នឹង​មាន​គោលការណ៍ពាក់ម៉ាស់​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​មាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​មាន​ចំនួន​កើន​ឡើង​ខ្លាំង។ ប៉ុន្តែ​ក្រោយ​ពី​មាន​គោលការណ៍​នេះ ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​តេស្ដ​វិជ្ជមាន​មាន​ការ​ថយ​ចុះ​វិញ។ ករណី​សិក្សា​មួយ​ទៀត​គឺ​ទាក់​ទង​នឹង​ជាង​កាត់សក់២នាក់​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ពាក់​ម៉ាស់​បង្ការ​ជាង​កាត់សក់​២​នាក់​មាន​​​ជំងឺ COVID-19 ក្នុង​ការ​ចម្លង​ទៅ​កាន់​អតិថិជន។ ជាង​កាត់​សក់​ទាំង​២​បាន​បន្ត​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​រយៈពេល​ជា​ច្រើន​ថ្ងៃ​ក្រោយ​ពី​មាន​រោគសញ្ញា ប៉ុន្តែ​ជាង​កាត់​សក់ និង​អតិថិជន​​បាន​ពាក់​ម៉ាស់​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ ក្នុង​ចំណោម​​អតិថិជន ១៣៩​នាក់​ដែល​ជាង​កាត់សក់​នេះ​បាន​ជួប​មុន​ពេល​ធ្វើ​តេស្ដ​មិន​មាន​ចេញ​រោគសញ្ញា​អំឡុង​ពេល​តាមដាន និង​​អ្នក​ដែលជា​អតិថិជន​ទាំង​នេះ​បាន​ជួបឃើញមិន​មាន​រោគសញ្ញា​ទេ។ បន្ថែម​ពី​នេះ​ទៀត អតិថិជន ៦៧​នាក់​ក្នុង​ចំណោម​អតិថិជន​ទាំង​អស់​ដែល​បាន​យល់​ព្រម​ធ្វើ​តេស្ដ​គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ យោង​តាម​ភស្តុតាង​ទាំង​នេះ ម៉ាស់​អាច​ជួយ​បង្ការ​ការ​ចម្លង​ជំងឺ COVID-19 បាន។ ម៉ាស់​គឺ​អាច​ចាប់​តំណក់​ទឹក​ដែល​មាន​ផ្ទុក​វីរុស​ដែល​បាន​បញ្ចេញ​ពេល​និយាយ ក្អក ឬ​កណ្ដាស់​បាន។ អ្នក​ជំនាញ​បាន​បន្ត​ថា​ម៉ាស់​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​ប្រសិនជា​យើង​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ទាំង​អស់​គ្នា។


វីរុសកូរ៉ូណា

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់ផ្ដើម​តេស្ដ​វ៉ាក់សាំង COVID-19 ​លើមនុស្ស​ដំណាក់​កាល​ទី​៣​នៅ​សប្ដាហ៍​ក្រោយ ដែលវ៉ាក់សាំងនេះ​​ បង្កើត​​ដោយ​ក្រុមហ៊ុនចិន​ Sinovac Biotech ​​។ សារព័ត៌មានCNA បានចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែ​សីហា នេះថា​ ​វ៉ាក់សាំង COVID-19 នេះ​គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ Bio Farma របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន Sinovac Biotech របស់ចិន។ ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និងត្រូវការ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ៦២០​នាក់​អាយុ​ចន្លោះ​១៨​ទៅ​៥៩​ឆ្នាំ។ ក្នុង​ការ​តេស្ដ​សាកល្បង​នេះ អ្នក​ចូលរួម​ពាក់កណ្ដាល​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​រយៈពេល​៦​ខែ និង​​អ្នក​នៅ​សល់​ទទួល​បាន​ថ្នាំ​បញ្ឆោត (Placebo)។ បច្ចុប្បន្ន​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៨០០​នាក់​ហើយ។ លោក Erick Thohir មន្ត្រី​សហគ្រាសឱសថ​របស់​​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Bio Farma នឹង​ត្រៀម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ២៥០លានដូស​​ក្នុង​មួយ​ឆ្នាំ​នៅ​ចុង​ឆ្នាំនេះ​ប្រសិនជា​វ៉ាក់សាំង​ Sinovac នេះ​ទទួល​បាន​ជោគជ័យ។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ១១ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយជាង​៧ម៉ឺននាក់ និង​អ្នក​ស្លាប់ ៥៥២១នាក់។


ជំងឺឆ្លងពីវីរុសផ្សេងៗ

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ? មួយណាធ្ងន់ធ្ងរជាង?

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង? ១. ជំងឺ​គ្រុន​ឈាម ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញជាដើម។ ២. ជំងឺគ្រុនឈីក ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ