តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ឈឺ​ខ្នង​ ឬ​ជង្គង់​​នៅ​វ័យ​២០ ឬ​៣០​ឆ្នាំ ដោះស្រាយតាមវិធីទាំងនេះ

    ឈឺ​ខ្នង​ ឬ​ជង្គង់​​នៅ​វ័យ​២០ ឬ​៣០​ឆ្នាំ ដោះស្រាយតាមវិធីទាំងនេះ

    គ្នា​យើង​មួយ​ចំនួន​​ទើប​តែ​មាន​វ័យ​​២០​ឆ្នាំ​ ឬ​៣០​ឆ្នាំ​​ប៉ុណ្ណោះ​ ក៏​ចាប់ផ្ដើម​មាន​អាការៈ​ឈឺ​ខ្នង​ និង​ជង្គង់។ ពិត​ណាស់​ ​បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​តែ​ឆ្អឹង​របស់​យើង​ខ្សោយ​ ហើយ​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​ យើង​គប្បី​​កាត់បន្ថយ​ស្រ្តេស និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​​​។ ក្រៅ​ពី​នេះ យើង​ក៏​ចាំបាច់​ធ្វើការ​ផ្លាស់ប្ដូរ​បែបបទ​នៃ​ការ​រស់នៅ​​មួយ​ចំនួន​ ដើម្បី​បង្ការ​អាការៈ​ឈឺ​ខ្នង​ និង​ជង្គង់​​ឲ្យ​មាន​ប្រសិទ្ធភាព​​ផង​ដែរ​។

    គណនា BMI នៅទីនេះ

    ១. រក្សា​ទម្ងន់​

    ការ​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​សុទ្ធ​តែ​​ដាក់​បន្ទុក​ដល់​​ឆ្អឹង និង​ឆ្អឹង​ខ្នង។​ ដូច​នេះ គ្នា​យើង​គប្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ដើម្បី​ជៀសវាង​បន្ថែម​សម្ពាធ​លើ​ឆ្អឹង​។ សន្ទស្សន៍​ម៉ាស​រាងកាយ​​ដែល​ល្អ​បំផុត​ គឺ​នៅ​ចន្លោះ​ពី​១៨,៥ ដល់​២៤,៩​។

    គណនា BMR នៅទីនេះ

    ២. បង្កើន​​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D

    សារធាតុ​ចិញ្ចឹម​ទាំង​ពីរមុខ​​នេះ​មាន​សារសំខាន់​ណាស់​ សម្រាប់​សុខភាព​ឆ្អឹង​របស់​យើង​។ ដូច្នេះ​ហើយ​ យើង​គប្បី​បំពេញ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D​ ដោយ​ការ​បញ្ចូល​គ្រាប់​ធញ្ញជាតិ ​គ្រាប់​ផ្លែឈើ ទឹក​ដោះ​គោ និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ សណ្ដែក​ ផ្សិត​ ក៏​ដូចជា​​ពពួក​បន្លែ​ស្លឹក​បៃតង​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

    ៣. ហាត់ប្រាណ​

    ជាក់​ស្ដែង ការ​ហាត់ប្រាណ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​ ក៏​ដូចជា​សុខភាព​ទាំង​មូល​។ ​ហេតុ​នេះ​ហើយ​ យើង​គប្បី​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​​​៥​ដង​ក្នុង​មួយ​សប្ដាហ៍​។

    ហាត់ប្រាណ

    ៤. ជៀសវាង​ជក់​បារី និង​ផឹក​​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​

    ការ​បាត់បង់​ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​​ក៏​មាន​​ពាក់ព័ន្ធ​នឹង​ការ​ជក់​បារី ព្រម​ទាំង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ហើយ​ដើម្បី​ថែទាំ​សុខភាព​ឆ្អឹង​ឲ្យ​នៅ​រឹងមាំ​ល្អ យើង​ចាំបាច់​ត្រូវ​បញ្ឈប់​ទម្លាប់​ទាំង​នេះ​។

    ៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​

    ទន្ទឹម​នឹង​នេះ​ដែរ រាងកាយ​របស់​យើង​មិន​ត្រូវការ​ជាតិ​ស្ករ​បន្ថែម​ពី​ភេសជ្ជៈ​​មានជាតិស្ករ ​​ជាតិ​កាហ្វេអ៊ីន​ និង​ប្រភេទ​អាហារ​កែច្នៃ​នោះ​ទេ។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន​ជ្រុល​ វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​កាល់ស្យូម និង​ម៉ាញ៉េស្យូម​ទៅ​តាម​ទឹក​នោម​។ មួយ​វិញ​ទៀត វា​ក៏​អាច​រារាំង​ពោះវៀន​យើង​មិន​ឲ្យ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ថែម​ទៀត​ផង។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Getting Back Pain Or Knee Pain In Your 20s And 30s? Follow These 10 Tips To Strengthen Your Bones

    https://doctor.ndtv.com/bones-joints/bone-health-back-pain-knee-pain-in-20s-30s-10-tips-to-strengthen-your-bones-2193583

    7 Tips for Healthy Bones

    https://health.clevelandclinic.org/7-tips-for-healthy-bones-2/

    Preventing osteoporosis: 7 tips for better bone health

    https://living.aahs.org/orthopedics-spine/7-tips-for-better-bone-health/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 17/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត