backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2021

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់

យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។

ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។

. បន្ថយ​ការ​ឈឺ​ចាប់

យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ស្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ត្រង់​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ​ហើយ​ស្រក​ទម្ងន់​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​របប​អាហារ​​​​ត្រឹមត្រូវ​សម្រាប់​​​​រយៈពេល​​ចាប់​​ពី​​១៨​ខែ​ឡើង​ទៅ​​​ នឹង​មិន​សូវ​ឈឺ​​ចាប់​នៅ​ត្រង់​ជង្គង់​ទៀត​ឡើយ​​​។ ដូច្នេះ​ហើយ​ យើង​អាច​ចាប់ផ្ដើម​ការ​សម្រក​ទម្ងន់​ពី​១០​% ទៅ​២០%​ ​នៃ​ទម្ងន់​ខ្លួន​របស់​យើង​ ដើម្បី​ឲ្យ​​ការ​ធ្វើ​ចលនា​​មាន​ភាព​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ទទួល​បាន​​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​​ទៀត​។

. ជួយ​ជំរុញ​​មុខងារ​សន្លាក់

​​​ការ​ស្រក​ទម្ងន់​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​​​ដល់​មុខងារ​របស់​សន្លាក់​ផង​ដែរ​ ពី​ព្រោះ​សម្ពាធ​មេកានិច​នៅ​​ផ្នែក​ខាង​ក្នុង​ជង្គង់​នឹង​​មាន​ភាព​ប្រសើរ​ឡើង​ បើសិនជា​យើង​ស្រក​ទម្ងន់​។ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ព្រម​ទាំង​​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​​​ គឺ​មាន​សារ​សំខាន់​ណាស់​ដើម្បី​​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាំ​មួន​ និង​បន្ថយ​ការរលាក​សន្លាក់​ផ្សេង​ៗ​។

. កាត់​បន្ថយ​ការ​រលាក

​​​នៅ​ពេល​ដែល​យើង​ធាត់​ជ្រុល​ ព្រម​ទាំង​មាន​ជំងឺ​រលាក​សន្លាក់​ផង​នោះ​ ​យើង​ច្បាស់​ជា​ចៀស​មិន​ផុត​ពី​​ការ​រលាក​ផ្សេង​ៗ​ឡើយ​។​ ប៉ុន្តែ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​​ម្ដង​បន្តិច​ៗ​ អាការៈ​រលាក​ក៏​អាច​ថយ​ចុះ​ជា​លំដាប់​ផង​ដែរ​​ ពី​ព្រោះ​​ខ្លាញ់​​ដែល​នៅ​ក្នុង​រាងកាយ​របស់​យើង​គឺ​ជា​​ជាលិកា​សកម្ម​ និង​បញ្ចេញ​សារធាតុ​គីមី​គាំទ្រ​​ការ​រលាក​។​

រលាកសន្លាក់២

. ​​​ការ​គេង​ប្រសើរ​ឡើង​

ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​​ស្រក​ទម្ងន់​ក៏​អាច​ជួយ​ឲ្យ​ការ​គេង​របស់​យើង​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​ ពីព្រោះ​​នៅ​ពេល​ដែល​យើង​ឈឺចាប់​ដោយ​សារ​តែ​អាការៈរលាក​សន្លាក់​ វា​ក៏​អាច​ប៉ះពាល់​ក៏​ការ​គេង​របស់​យើង​ដូច​គ្នា។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ទៅ​ជា​​​ជំងឺ​គេង​មិន​លក់​ថែម​ទៀត​ផង​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម