ឡើងភ្នំ ជាទំនោរថ្មីមួយដើម្បីទទួលបានភាពស្រស់ស្រាយតាមធម្មជាតិ សម្រាប់មនុស្សស្ទើរតែគ្រប់វ័យនាពេលថ្មីៗនេះ។ តែយ៉ាងណាក្រោយការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងនេះ អាការៈមួយចំនួននឹងកើតឡើង ដូចជាឈឺចុកចាប់សាច់ដុំ ចុករួយលើរាងកាយជាដើម។ តាមរយៈ អ្នកជំនាញលើបទពិសោធឡើងភ្នំ ក៏ដូចជាគន្លឹះណែនាំមួយចំនួនពីក្រុមគ្រូពេទ្យនៅសឹង្ហបុរី បានចែករំលែកនូវចំនុចមួយចំនួនខាងក្រោមនេះ៖
ប្រសិនបើសម្គាល់ឃើញថា សាច់ដុំឡើងហើមឈឺខ្លាំង ឬត្រង់កន្លែងសន្លាក់ ឬមានរបួសគ្នាយើងអាចប្រើទឹកកកដាក់ថង់ដោយរុំនឹងកន្សែងពោះគោ រួចយកទៅស្អំលើកន្លែងដែលពឺតឈឺនោះរយៈពេល១៥នាទី។ ដោយឡែក ករណីដែលសាច់ដុំ ឈឺធម្មតាមិនហើម យើងអាចប្រើកម្តៅវិញ ដោយមានរបស់ក្តៅឧណ្ហៗ អាចខ្ចប់ ឬរុំបានទៅស្អំលើសាច់ដុំរយៈពេល១៥នាទី ដើម្បីជំរុញចលនាឈាមដើរស្រួល និងជួយសម្រាលសាច់ដុំបានធូរស្បើយ។
២. ម៉ាស្សា
ពិតណាស់ការសម្រាក និងម៉ាស្សា នឹងជួយគ្នាយើងឱ្យបានធូរស្រាលពីភាពតានតឹងលើសាច់ដុំ ដោយវិធីនេះអាចបន្ធូរបន្ថយការឈឺចុកចាប់បាន និងមានប្រសិទ្ធិភាព។
៣. លាតសន្ធឹងដៃជើង
សណ្តូកជើង និងលាតដៃ ឱ្យអស់ប្រហែលរយៈពេល១០នាទី។ បន្ថែមពីនោះយើងអាចធ្វើចលនាបន្តិចបន្តួច ដើរ ហែលទឹក(ចលនាសម្រាក មិនបង្ខំ) ឬធ្វើចលនាស្រាលៗ ដែលអាចជួយសម្រាលបានផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ការងូតទឹកក្តៅឧណ្ហៗ ក៏អាចជួយយើងបាន ដោយជួយសម្រាលការតឹងសាច់ដុំ ជំរុញចលនាចរន្តឈាមរត់ ជួយយើងឱ្យបានធូរស្បើយពីអាការៈឈឺចាប់សាច់ដុំនេះបានដែរ៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕